Tuesday, May 21, 2013
ស្ថិតិមិនត្រឹមត្រូវរបស់រដ្ឋាភិបាលប៉ះពាល់សេដ្ឋកិច្ច
ភ្នំពេញៈ អ្នកស្រាវជ្រាវបាននិយាយថា ទិន្នន័យដែលគួរឲ្យទុកចិត្តនៅតែជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ខណៈទិន្នន័យទាំងនោះជាមូលដ្ឋានយោងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានកំពុង ធ្វើសេចក្ដីព្រាងគោលនយោបាយរបស់ខ្លួន។
អ្នកវិភាគនិយាយថា ទិន្នន័យបានពីវិទ្យាស្ថានជាតិស្ថិតិដែលស្ថិតក្រោមក្រសួងផែនការ អាចទុកចិត្តបានប៉ុន្តែស្ថិតិដែលបានចេញផ្សាយដោយក្រសួងផ្សេងគ្នា នឹងមិនអាចទុកបានទេ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដែលធ្វើការជាមួយទិន្នន័យសេដ្ឋកិច្ច បានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិយាយថា៖ «ពួកគេតែងតែគិតលេខនិងព្យាករតាមរបៀបលាក់លៀមមិនធ្វើតាមរបៀប ចូលរួមនោះទេ។ សូម្បីតែក្រសួងផែនការក៏មានក្បួនច្បាប់ផ្ទាល់របស់ខ្លួនដែរ ក្នុងការធ្វើផែនការនិងការគិតលេខ។ លើសពីនេះទៅទៀតខ្ញុំអាចផ្ដល់អត្រានៃការទុកចិត្តយ៉ាងទាបដោយ សារតែហេតុផលនយោបាយនិងបញ្ហាពុករលួយ»។ លោកបន្តថា ក្រសួងនីមួយៗមានឱកាសតិចតួចដើម្បីទទួលបានទិន្នន័យរបស់ក្រសួងដទៃ ទៀតដូច្នេះចំនួនអាចខុសគ្នាពីប្រភពមួយទៅប្រភពមួយទៀត។ លោកអះអាងថា៖ «មិនទាក់ទងគ្នានៅក្នុងខ្សែបណ្ដាញនាយកដ្ឋាន និងក្រសួង។ ការគ្មានមជ្ឈមណ្ឌលព័ត៌មានទិន្នន័យជាតិ»។
លោក សុក ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC ) បាននិយាយក្នុងអំឡុងសន្និសីទកាសែតមួយកាលពីឆ្នាំមុនថា ទិន្នន័យវិនិយោគផ្ទាល់ពីបរទេសរបស់ CDC គិតពិចារណាពីគម្រោងដែលទទួលបានការយល់ព្រមប៉ុន្តែមិនមានអ្នក ត្រួតពិនិត្យថាតើការវិនិយោគទាំងនោះត្រូវបានធ្វើឬអត់នោះទេ។
លោក Peter Evans បានបញ្ជាក់ក្នុងរបាយការណ៍២០១២របស់លោកអំពីវិស័យទូរគមនាគមន៍ កម្ពុជាថា៖ «នៅមានភាពមិនច្បាស់លាស់មួយចំនួនជុំវិញភាពត្រឹមត្រូវនៃស្ថិតិ អ្នកជាវដែលចេញពីទីផ្សារទូរគមនាគមន៍កម្ពុជា»។ លោកសន្មតថា ការគិតច្រឡំអាចមានពី១៥ទៅ២០ភាគរយ។
លោកPeter Brimble នាយករងប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា៖ «ត្រូវតែទទួលស្គាល់ថាមានឱកាសដើម្បីកែលម្អឡើងវិញ»។ លោកបន្តថា ទោះបីជាយ៉ាងក៏ដោយរដ្ឋាភិបាលបានទទួលស្គាល់ពីសារៈសំខាន់នៃ ទិន្នន័យល្អដើម្បីជួយដល់ការកែទម្រង់ការអភិវឌ្ឍក្នុងពេលអនាគត ហើយកំពុងផ្ដល់ភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដើម្បីកែលម្អស្ថានការនេះ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដៃគូអភិវឌ្ឍន៍ជាច្រើនបានធ្វើ ការដើម្បីកែលម្អស្ថិតិនិងទិន្នន័យនៅតាមក្រសួងផ្សេងៗ។ កាលពីឆ្នាំ២០០៩ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិង អាស៊ីបូព៌ាបានចេញផ្សាយរបាយការណ៍ស្ដីពីការកសាងសមត្ថភាពសម្រាប់ ស្ថិតិនៅកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។
របាយការណ៍បានឲ្យដឹងថា៖ «ពេលប្រទេសណាមួយមិនបានអនុវត្តឲ្យទាន់ដំណើរការនេះ មានន័យថាតំបន់នេះនឹងមិនបានបំពេញការរៀបចំស្ថិតិរបស់ខ្លួននោះ ទេ។ ស្ថិតិរដ្ឋាភិបាលជាមូលដ្ឋានយោងនៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ធ្វើសេចក្ដីព្រាងគោលនយោបាយរបស់ខ្លួន»។
វិទ្យាស្ថានជាតិស្ថិតិ NIS បានសរសេរក្នុងផែនការមេស្ថិតិរបស់ខ្លួនកាលពីឆ្នាំមុនថា កិច្ចប្រឹងប្រែងត្រូវបានធ្វើឡើង។
ឯកសារបង្ហាញថា៖ «ជំនាញស្ថិតិនិងសមត្ថភាពនៅ NIS ត្រូវបានធ្វើឲ្យប្រសើរឡើងចាប់តាំងពីឆ្នាំ២០០៧។ ការកែលម្អបន្ថែមនៅមិនទាន់បានធ្វើនៅឡើយទេទាំងការអនុវត្តការ អង្កេតនិងជំរឿន»។ឯកសារបន្តថា៖ «ទោះបីជាយ៉ាងណាក៏ដោយតម្រូវឲ្យមានការផ្ដល់មូលនិធិកាន់តែច្រើន ពីរដ្ឋាភិបាលដើម្បីបង្កើតប្រព័ន្ធស្ថិតិដែលមានស្ថិរភាព»។
លោក អ៊ុក ឆាយ រដ្ឋលេខាធិការក្រសួងផែនការបាននិយាយក្នុងសុន្ទរកថានៅសិក្ខាសាលា ប្រចាំតំបន់អាស៊ានស្ដីពីផែនការយុទ្ធសាស្ដ្រនៅហ្សាការតាពីខែ វិច្ឆិកាមុនថា គោលនយោបាយស្ដីពីការចែករំលែកទិន្នន័យការផ្សព្វផ្សាយនិងការ ទំនាក់ទំនងគួរតែត្រូវបានបង្កើតឡើង។ លោកបន្តថា៖ «បើគ្មានស្ថិតិដ៏ល្អនោះទេយើងមិនអាចដឹងពីកំហុសរបស់យើងទេហើយ អ្នកធ្វើគោលនយោបាយក៏មិនអាចសង្កេតមើលពីបញ្ហាណាមួយបានដែរ»។
លោក Peter Brimble បានឲ្យដឹងថា ទិន្នន័យកាន់តែប្រសើរនឹងជួយដល់ការអនុវត្តកម្មវិធីដែលផ្អែកលើ លទ្ធផលនិងគម្រោងជាច្រើននិងជួយឲ្យការត្រួតពិនិត្យនិងការវាយ តម្លៃរាល់សកម្មភាពទាំងនេះកាន់តែមានប្រសិទ្ធភាព។ លោកបានបន្តថា៖ «បញ្ហានេះនឹងជួយឲ្យមានការប្រើប្រាស់ធនធានរដ្ឋាភិបាលនិងជំនួយ អភិវឌ្ឍន៍បរទេសកាន់តែទទួលបានលទ្ធផលល្អ»។
លោក កែម ឡី ឲ្យដឹងថា៖ « កម្ពុជាត្រូវតែបង្កើតសេរីភាពច្បាប់ព័ត៌មាននិងគោលការណ៍ណែនាំ សម្រាប់ការចូលរួមរបស់ភាគីដែលពាក់ព័ន្ធ។ ដៃគូអភិវឌ្ឍន៍ត្រូវតែបង្កើតឡើងផងដែរនិងជួយគាំទ្រដល់អ្វីដែល រដ្ឋាភិបាលមិនអាចធ្វើបាន។ ពេលនេះដៃគូអភិវឌ្ឍន៍ជួយគាំទ្រដល់អ្វីដែលរដ្ឋាភិបាលចង់បាននិង មិនមានអ្វីដែលប្រជាជនត្រូវការនោះទេ»៕ PB ប្រភពពី postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment