Tuesday, May 21, 2013

Apple អាចនឹងបង្ហាញខ្ឡួន MacBook Air ថ្មីនៅខែក្រោយ

0 comments
ប្រភពពី Appleinsider កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បណ្តាហាងលក់រាយតាមអនឡាញ
(Onlie Shop) ធំៗដូចជា MacConnection ជាដើម លែងមានគំរូ MacBook Air ដ៏ពេញនិយមដូច
ជាគំរូ 13,3 inch chip 1,8 GHz និង Hard Drive SSD ទំហំ 256 GB ទៀតហើយ, Best Buy បើ
ទោះជានៅផ្សាយពាណិជ្ជកម្មមានផលិតផលនេះ តែចំនួនក៏មានកំនត់ដែរ។
ជាធម្មតា ការដែលបណ្តាហាង ដែលជាសាខាទទួលបានសិទ្ធិចែកចាយផលិតផលរបស់ Apple
បន្ថយបរិមាណយ៉ាងលឿនដូច្នេះ វាគឺជាសញ្ញាមួយឲ្យដឹងថា ផលិតផលថ្មីមួយ ជិតបង្ហាញខ្លួន
ជំនួសហើយ។
នៅមិនទាន់មានព័ត៌មានច្រើនពីគំរូ MacBook Air ស៊េរី 2013 នេះទេ ប៉ុន្តែ Cnet បានសន្និដ្ឋានថា
Laptop ថ្មីនេះ នឹងប្រើប្រាស់ Chip ថ្មីរបស់ Intel។ ក្រុមហ៊ុនផលិតនេះ នឹងបង្ហាញ CPU Haswell
នៅដើមខែមិថុនានេះ ជាមួយនឹងល្បឿន សមត្ថភាពសន្សំសំចៃថាមពលអគ្គិសនី ក៏ដូចជាកំលាំង
ដំណើរការនៃក្រាហ្វិក សុទ្ធតែត្រូវបាន ធ្វើការអាប់ឌេត (Update) ឲ្យប្រសើរជាងមុនផងដែរ។
MacBook Air ថ្មី នឹងបង្ហាញខ្លួន នៅខែក្រោយ
សន្និសិទ WWDC របស់ Apple នឹងប្រារព្ធធ្វើឡើង នៅប៉ុន្មានថ្ងៃមិនយូរ ក្រោយពេលដែល Intel
ធ្វើការបង្ហាញខ្ឡួន Haswell រួច។ ហើយសន្និសិទនោះ ត្រូវបានអ្នកជំនាញជាច្រើន បានប៉ាន់ស្មាន
ថា ជាពេលវេលាបង្ហាញខ្លួនរបស់ MacBook Air ថ្មី ៕ ប្រភពពី Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន