Rotha Company
 
Showing posts with label ការបោះឆ្នោត. Show all posts
Showing posts with label ការបោះឆ្នោត. Show all posts

Friday, August 23, 2013

មានបណ្ដឹងចំនួន ៩ ត្រូវបានអាជ្ញាធរអប្សរាប្ដឹង ពីសំណង់ខុសច្បាប់ទៅតុលាការ

0 comments

ប្រភព CEN : សៀមរាប: សំណង់​ខុសច្បាប់​ប្រភេទ​វីឡា របៀប​ឃ្លាំង និង​ផ្ទះសំណាក់ ដែលជា​សំណង់​ប្រភេទ​ធ្ងន់​បាន​កសាង​ខុសច្បាប់​នៅ​តំប ន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ក្នុង​ឧទ្យាន​អង្គរ ត្រូវបាន​អាជ្ញាធរ​អប្សរា​ដាក់ពាក្យ​បណ្ដឹង​ចំនួន ៩ ទៅកាន់​តុលាការ​ខេត្ដ​សៀមរាប ដើ ម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។

​លោក ភុំ ប៊ុន​ផាន់ មេធាវី​ការពារ​ក្ដី​ឱ្យ​អាជ្ញាធរ​អប្សរា បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៣​នេះ​ថា ក្រោយពី​ការបោះឆ្នោត​បានបញ្ចប់​មាន​សំណង់​ធន់​ធ្ងន់​ចំនួន ៩ កន្លែង ត្រូវបាន​អាជ្ញាធរ​អប្សរា​ប្ដឹង​ទៅកាន់​តុលាការ ដោយសារតែ​សំណង់​នោះ បាន​កសាង​នៅលើ​តំបន់ហាមឃាត់ នា​ឧទ្យាន​អង្គរ​ដែល​ច្បាប់​មិនបាន​អនុញ្ញាត​។​
​    ​
​លោក ភុំ ប៊ុន​ផាន់ បាន​បន្ដទៀតថា មាន​សំណង់ ២ កន្លែង​ស្ថិតនៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង គឺ​មួយកន្លែង​ត្រូវបាន​ម្ចាស់​គេ​កសាង​ជាកា​រ៉ា​ស់​សាំង និង​មួយកន្លែង​ទៀត​ជា​វីឡា​កូនកាត់​។ ដោយឡែក​នៅ​សង្កាត់​គោកចក ក្នុង​ក្រុង​សៀមរាប មាន​សំណង់​ខុសច្បាប់​ចំនួន ៤ គឺ សំណង់​ទាំងនោះ​ជា​ប្រភេទ​ហាង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏ និង​សំណង់​វីឡា​។ សំណង់​ចំនួន ៣ កន្លែង​ទៀត​ស្ថិតនៅ​សង្កាត់​ទឹក​វិល ក្នុង​ក្រុង​សៀមរាប នៅ​ជិត​ព្រលានយន្ដហោះ​អ​​ន្ដ​រ​ជាតិ​សៀមរាប គឺ​សំណង់​ទាំង ៣ ប្រភេទ​ជាឃ្លាំង​ផ្ទុកទំនិញ ឬក៏​ផ្ទះជួល​។​
​    ​
​លោក​មេធាវី បាន​និយាយថា "​សំណង់​ទាំង ៩ ករណី​ខាងលើ គឺជា​ប្រភេទ​សំណង់​ធុន​ធ្ងន់​ដែល​មិនអាច​លើកលែង ទើប​អាជ្ញា ធរ​អប្សរា​រៀបចំ​បណ្ដឹង​ដាក់​ទៅកាន់​តុលាការ​ខេត្ដ​សៀមរាប ដើម្បី​រក​យុ​ត្ដិ​ធ៌​ម​ទៅតាម​ផ្លូវច្បាប់ ព្រោះថា​សំណង់​ទាំង​នោះបាន បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ ហើយ​កើតឡើង​ក្នុង​ចន្លោះពេល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិ​កា​ល​ទី​៥​កន្លងទៅ​"​។​
​    ​
​លោក​មេធាវី បាន​និយាយ​ឱ្យដឹងទៀតថា ការប្ដឹង​របស់​អាជ្ញាធ​រ​អប្សរា​ទៅកាន់​តុលាការ ត្រូវបាន​ធ្វើ្វ​ឡើងជា ២ ករណី គឺ​ទី​១ សុំឱ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ ហាម​មិនឱ្យ​មានការ​សាងសង់​សំណង់​ទាំង ៩ ខាងលើ​តទៅទៀត​។ ដីការ​ក្សា​ការពារ​ទាំង ៩ គឺ​តុលាការ​ខេត្ដ​សៀមរាប​បានចេញ​រួចហើយ ហើយ​សំណង់​បាន​ផ្អាក​ជាប​ណ្ណោះ​អាសន្ន​។ ករណី​ទី​២ គឺ​សុំឱ្យ​តុលា​ការចេញ​ដីកា​​សំរេច​វាយ​សំណង់​ទាំងអស់នោះ​ចោល ដើម្បីឱ្យ​វិល​ទៅរក​ស្ថានភាព​ដើម​វិញ​។

​លោក​មេធាវី បន្ដថា "​ដីកាកោះ​បានចេញ​ពី​បណ្ដើរៗ​ហើយ និង​បញ្ជូនទៅ​ដល់ដៃ​ចុងចោទ​នៅពេល​ឆាប់ៗ​នេះ​"​។​
​    ​
​ជាគោលការណ៍​របស់​អា​ជ្ញា​ធរ​អប្សរា ត្រូវបាន​លោក​មេធាវី ភុំ ប៊ុន​ផាន់ និយាយថា គឺ​ធ្វើ​បន្ដិច​ម្ដងៗ​បន្ដិច​ម្ដង ហើយ​ធ្វើទៅ លើ​សំណង់​ណា​ដែល​ប៉ះពាល់​ធំៗ ហើយ​គោលការណ៍​បន្ដ និង​ធ្វើ​បន្ដបន្ទាប់​ទៀត​។ លោក​មេធាវី​បាន​បន្ដថា "​សំណង់​ទាំងនេះ​ភាគ ច្រើន​ត្រូវបាន​គេ​កសាង​នៅក្នុង​តំបន់​មួយ​ដែល​ច្បាប់​ហាមប្រាម​ជាដាច់ខាត និង​នៅ​តំបន់​២"​។​
​    ​
​នេះ​ជា​បណ្ដឹង​នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​នីតិកាល​ទី​៥ ដែល​អាជ្ញាធរ​អប្សរា​ប្ដឹង​មាន ៩ ករណី ដោយ​មិន​​ទាន់​គិតពី​នា​ពេលមុន​កន្លងមក​ទេ​។​
​    ​
​សូម​បញ្ជាក់ដែរថា នៅមាន​សំណង់​ស្រាល​រាប់រយ​កន្លែង​ត្រូវបាន​ប្រជាពលរដ្ឋ​កសាង​រំលោភច្បាប់​នៅក្នុង​តំបន់​អង្គ​រដែ​​ល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ខណៈពេលដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៥​កន្លងទៅ​។ សំណង់​នាពេលនោះ​មិនអាច​បង្ក្រាប​បានឡើយ ព្រោះថា​បើសិន​អាជ្ញា​ធរមាន​វិធាន​ពេលនោះ ច្បាស់​ជា​គេ​ចោទថា​ការ​គំ​​រាម​កំហែង​ផ្នែក​នយោបាយ ទើប​អាជ្ញាធរ​អប្សរា​មាន​ភាព​អត់ធ្មត់ ទើប​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់​ក៏បាន​ដាក់​បណ្ដឹង​ទៅ​កា ន់​តុលា​ការឱ្យ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
Read more...

Thursday, August 22, 2013

សុទិដ្ឋិនិយម​ក្នុង​វិបត្តិ​នយោបាយ​កម្ពុជា​​ខណៈ​មាន​បាតុកម្ម​តវ៉ា

0 comments

Read more...

ចិន​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់ ​និង​ជួយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស

0 comments

Read more...

Tuesday, August 20, 2013

ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ លើបណ្តឹងតវ៉ា របស់គណបក្សប្រឆាំង

0 comments
ប្រភព CEN : ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើកសវនាការ​លើ​បណ្តឹង ដែល​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ ដែលជា​បណ្តឹង​របស់​ក​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ពេញ​ចិត្តនឹង​ការដោះស្រាយ​បណ្តឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ចុងក្រោយ ដោះស្រាយ​បណ្តឹង ការបោះឆ្នោត​នេះ បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន ៣៣ បាន​ដោះស្រាយ​រួចរាល់​ចំនួន ១៤ ពាក្យបណ្ដឹង​។ 

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញ កំពុង​ដោះស្រាយ​ពាក្យបណ្តឹង​ចំនួន ១៩ ដែល​នៅ​ក្នុងនោះ មាន​បណ្តឹង​បដិសេធ​សេចក្តីសម្រេច​របស់រប​ស់​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត លើ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ចំនួន ៩ ពាក្យបណ្តឹង ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​០១៣​នេះ​។​

​ថ្មីៗ​នេះ គ​.​ជ​.​ប បាន​បដិសេធ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព "​ក​" ដើម្បី​ផ្ទៀងផ្ទាត់​លើ​ទម្រង់ ១១០៨ និង ១១០២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា មាន​ទិន្ន័យ​ខុសពី​ឯកសារ​ដើម ទើប​ប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឲ្យ​ជួយ​រក​យុត្តិធម៌​ចុងក្រោយ​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ចំនួន ៩ រូប ដែល​ដឹកនាំ​ដោយ​លោក ឯក សុំ​អុល ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន​កំពូល​៕
Read more...

Monday, June 24, 2013

បទ​វិភាគ៖ តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​បក្ស​ធំៗ​២​ចំណេញ​ជាតិ​ឬ​ទេ?

0 comments
ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​ដង​ទៅ​ហើយ។ នៅ​សល់​រយៈពេល​ជាង​១​ខែ​ទៀត ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នឹង​ចូល​មក​ដល់។ អ្នក​នយោបាយ​គណបក្ស​ធំ​ពីរ គឺ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ សំណាក់​ប្រជាពលរដ្ឋ។
តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​គណបក្ស​ទាំង​ពីរ​មាន​ផលប្រយោជន៍​ឬ​ទេ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ?
មិន​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ​ទេ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​ដើម្បី​ស្រូប​ទាញ​ ប្រជាប្រិយភាព​របស់​ខ្លួន។ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ប្រារព្ធ​សមាជ​រួម​បញ្ចូល​គ្នា ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្រើប្រាស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ស្ថាប័ន​រដ្ឋ ទៅ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។
អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​ខ្សែ​អាត់​ សំឡេង​ដែល​ជា​ការ​ទិតៀន​គ្នា​ទៅ​ វិញ​ទៅ​មក​របស់​លោក សម រង្ស៉ី និង​លោក កឹម សុខា កាល​ពី​មិន​ទាន់​ជាគ្នា ព្រម​ទាំង​ដាក់​ឈ្មោះ​ខ្សែ​អាត់​នោះ​ថា អាយ៉ៃ​ឆ្លើយឆ្លង និង​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​យក​ទៅ​ប្រាប់​ពលរដ្ឋ​ថា មេ​បក្ស​ប្រឆាំង​ទាំង​២ មិន​អាច​រួបរួម​គ្នា​បាន​ទេ។
មុខ​របួស​គណបក្ស​ប្រឆាំង​ប៉ង់សឺម៉ង់ (រុំ​របួស) មិន​ទាន់​ជិត​ស្រួល​បួល​ផង ត្រូវ​គណបក្ស​កាន់​អំណាច​យក​ឈើ​ចាក់​បន្ថែម​ទៀ ក្រោយ​ការ​ចាក់​ផ្សាយ​អំពី​ការ​ធ្លាប់​បែក​បាក់​គ្នា​រវាង​មេ​បក្ស​ទាំង​ពីរ ​មិន​បាន​ប៉ុន្មាន​ផង លោក កឹម សុខុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​បង​របស់​ខ្លួន ដោយ​មាន​ខ្លឹមសារ​សំខាន់ គឺ​ធ្វើ​យ៉ាង​ម៉េច​កុំឲ្យ​ពលរដ្ឋ​ជឿ​លើ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ។ សំដី​របស់​លោក កឹម សុខុន បាន​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​ស្ទើរ​គ្រប់​កញ្ចក់​ទូរទស្សន៍​ក្នុង​ ប្រទេស។ ល្បិច​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រើប្រាស់​ម្ដង​រួច​ទៅ​ហើយ​កាល​ទសវត្ស ​១៩៩០ ដែល​គណបក្ស​នេះ​យក​ព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់ ទៅ​បង្អាប់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក កឹម សុខុន ក៏​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្ដល់​រង្វាន់​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ កណ្ដាល សន្តិសុខ​​ក្រសួង​មហាផ្ទៃ ពាក់​ផ្កាយ​ពីរ។
បន្ទាប់​ពី​ប្អូន​ប្រុស​លោក កឹម សុខា បាន​តំណែង​រួច​មក គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ទឹក​អាស៊ីដ​ទៅ​លាង​មុខ​របួស​បក្ស​ប្រឆាំង​ដែល​ កំពុង​រីក​នោះ។ គណបក្ស​ប្រជាជន​លាតត្រដាង​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​មាន​ពាក្យ​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម​បង្កើត។គ្រាន់​តែ​លឺ​ពាក្យ​នេះ​ភ្លាម លោក ជុំ ម៉ី ដែល​ជា​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រាប់​ផង​នោះ ក៏​បាន​ប្រកាស​តិះដៀល​លោក កឹម សុខា ថា​ជា​អ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​នេះ សូម​អភ័យទោស​ជា​សាធារណៈ។
បន្ទាប់​ពី​គ្មាន​ការ​សូម​អភ័យទោស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បង្ហើប​មុន​លោក ជុំ ម៉ី ដោយ​ទំនង​ជា​ដឹង​មុន​ថា អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ភ្លាមៗ​នោះ លោក ជុំ ម៉ី ​ក៏​បាន​ចេញ​លិខិត​មួយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោក​ឈរ​ឡើង ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​លោក កឹម សុខា។ មនុស្ស​ជាង ៣​ម៉ឺន​នាក់់ សុទ្ធ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ចេញ​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា យក​ញត្តិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
ស្រប​គ្នា​នោះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អនុម័ត​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យ ​ពូជ​សាសន៍​ខ្មែរ​ក្រហម​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ។
ឃើញ​មុខ​របួស​គណបក្ស​ប្រឆាំង​កាន់​តែ​ ដុនដាប​ទៅៗ លោក ហ៊ុន សែន ក៏​បាន​ជួយ​អង្អែល​លេង​បន្តិចៗ ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ត​ទៅ​ទៀត។ តែ​ធាតុ​ពិត​គណបក្ស​ប្រឆាំង​មិន​បាន​ធូរ​ស្រាល​ប៉ុន្មាន​ទេ។ ផ្អាក​បាតុកម្ម​មែន តែ​លោក កឹម សុខា បែរ​ជា​ត្រូវ​ដើរ​ជាន់​បន្លា​បន្ថែម​ទៀត។ បណ្ដឹង​ចំនួន ២ បាន​ទៅ​ដល់​ដៃ​តុលាការ​ខេត្ត​ស្វាយរៀង និង​តុលាការ​រាជធានី​ភ្នំពេញ។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ករណី​ទី​២ ជា​បណ្ដឹង​លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​លោក កឹម សុខា ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។
ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ ចាប់​ពី​បង្រួបបង្រួម​គ្នា​ជា​ផ្លូវការ​មក គណបក្ស​នេះ​ផ្តើម​ដោយ​គោលនយោបាយ​ដូចការ​បាញ់​គ្រាប់​កាំភ្លើង ដែល​គណបក្ស​កាន់​អំណាច​មិន​ធ្លាប់​ហ៊ាន​បាញ់​ទាល់តែសោះ។
គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​មាន​អាយុ​ចាប់​ពី ៦៤ ឡើង​ទៅ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ ផ្ដល់​សេវា​សុខភាព​មិន​បង់​ប្រាក់​ចំពោះ​ជន​ក្រីក្រ ផ្ដល់​ការ​អប់រំ និង​បញ្ចុះ​តម្លៃ​ប្រេងសាំង ជី​កសិកម្ម អគ្គីសនី ជាដើម។
ពេល​បាញ់​កាំភ្លើង​តូច​បើក​ផ្លូវ​ហើយ គណបក្ស​ប្រឆាំង​បាញ់​កាំភ្លើង​ធំ​តែម្ដង គឺ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដើម្បី​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុ​សាសន៍​សង្គម​ស៊ីវិល និង​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi)។ បាតុកម្ម​ទី​១​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន គ.ជ.ប។ កង​កម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់ បាន​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​និង​បង្រ្កាប ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ហែ​ក្បួន​ឡើយ ដោយ​គ្រាន់​តែ​រង់ចាំ​ប្រគល់​ញត្តិ​ឲ្យ គ.ជ.ប នៅ​នឹង​ទីលាន​សេរីភាព​ប៉ុណ្ណោះ។
បាតុកម្ម​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ ទុក​ថា ជា​ការ​សាក​ល្បង​ពី​សន្ទស្សន៍​នៃ​ការ​គាំទ្រ និង​វាស់​ស្ទង់​ពី​ទំហំ​ទប់ទល់ និង​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ប៉ុណ្ណោះ។ ពេល​នោះ​មន្ត្រី គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្វី​បន្តិច​ឡើយ ហើយ​ចាត់​ទុក​ថា ញត្តិ​គណបក្ស​ប្រឆាំង​មិន​មាន​តម្លៃ។
គណបក្ស​ជំទាស់​ប្រកាស​ធ្វើ​បាតុកម្ម​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ស្រប​ពេល​ដែល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​ជួប​ជុំ​នោះ​មាន​មនុស្ស​ជាង ៥​ពាន់​នាក់​ចូល​រួម ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​សហគមន៍​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ ​នៅ​កម្ពុជា។ ហើយ​មាន​តែ​សកម្មជន​បក្ស​ប្រឆាំង ១០០​នាក់​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ហែ​ក្បួន។ ប៉ុន្តែ​ដល់​ពេល​ហែ​ក្បួន​ពិតប្រាកដ សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​បាន​ទម្លុះ​រនាំង​សមត្ថកិច្ច​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ បំណង។
មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​មន្ត្រី​ អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​សហគមន៍​អឺរ៉ុប សុំ​ឲ្យ​ភាគី​អន្តរជាតិ​ទាំង​ពីរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប និង​អន្តរាគមន៍​យក​លោក សម រង្ស៉ី ចូល​ស្រុក​វិញ។ រី​ឯ​លោក សម រង្ស៉ី គេ​មិន​រំពឹង​ថា នឹង​បាន​ចូល​ស្រុក​វិញ​នោះ ក៏​បាន​ដើរ​ប្រកូកប្រកាស​ប្រាប់​អន្តរជាតិ​ឲ្យ​ជួយ។ រហូត​ដល់​រដ្ឋាភិបាល​ថៃ ​ដឹក​នាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ស្រុក​ថៃ ទៀត ក្រោម​ហេតុផល​រក្សា​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។
ក្រៅ​ពី​ប្រើ​កាំភ្លើង​ធំៗ បាញ់​លើ​គណបក្ស​ប្រជាជន គណបក្ស​ប្រឆាំង​ថែម​ទាំង​ប្រើ​គ្រាប់​បែក​បោក​បន្ត​កន្ទុយ​គ្នា​ទៀត។ បក្ស​កាន់​អំណាច​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លាតត្រ​ដាង​នៅ​ឆាក​អន្តរជាតិ​លើ​ បញ្ហា​មួយ​ចំនួន ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ដីធ្លី និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ជាដើម។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស គណបក្ស​ប្រឆាំង​បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ដែល​ផ្ដោត​សំខាន់​លើ​អន្តោប្រវេសន៍​ពី​ប្រទេស​វៀតណាម។
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។
សកម្មភាព​របស់​គណបក្ស​ធំៗ​ពីរ​មុន​ការ​បោះ ​ឆ្នោត​នេះ ទំនង​ជា​ចេតនា​ក្នុង​ការ​យក​ឈ្នះ​គ្នា​ម្ខាងៗ ដោយ​វាយ​ប្រហារ​ចំ​ជីពចរ​រសើបៗ​របស់​គូប្រជែង​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​ទាំង​នោះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជក់ចិត្ត ប៉ុន្តែ​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ ​ឡើយ។ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណេះ​ដឹង​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ថា​តើ​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ? ប្រភពព័ត៌មាន ៖ វិទ្យុអាស៊ីសេរី
Read more...

ទំនាក់ទំនង​រវាង​ការ​បោះ​ឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យ

0 comments
កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បាន​តម្រូវ​​ឱ្យ​​​​កម្ពុជា រៀបចំ​ការ​​បោះ​ឆ្នោត​ជា​​សកល​ ដោយ​សេរី​ និង​​​យុត្តិធម៌​ ដើម្បី​បញ្ចប់​​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែុំ​ បញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​បង្កើត​ស្ថាប័ន​​គ្រប់​​គ្រង​​ប្រទេស និង​កសាង​​នីតិរដ្ឋ។
ក្រោម​​កិច្ច​រៀបចំ​​របស់​អាជ្ញាធរ​​ បណ្តោះអាសន្ន នៃ​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​​​នៅ​​​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ការ​​បោះឆ្នោត​​ជា​​សកល​​លើក​​​ដំបូង​នៅ​កម្ពុជា បាន​​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ក្នុង​ខែ​ឧសភា ឆ្នាំ​​១៩៩៣ តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ចាប់​តាំង​ពី​ពេល​នោះ​មក កម្ពុជា​តែង​រៀបចំ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​ជា​រៀងរាល់ ៥​ឆ្នាំ​ម្ដង ទៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ។
ការ​បោះ​ឆ្នោត​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​អភិបាលកិច្ច​តាម​បែប​ ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ក្នុង​នាម​ជា​មនុស្ស​ជាតិ។
គោលការណ៍​ចម្បង​នៃ​ការ​បោះ​ឆ្នោត គឺ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជ្រើសរើស​តំណាង​របស់​ ខ្លួន ជ្រើសរើស​អ្នក​ដឹក​នាំ​ស្រុកទេស​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន ដោយ​មិន​ផ្អែក​លើ​សែស្រឡាយ ឬ​ក៏​ដោយសារ​តែ​បុគ្គល ឬ​ក្រុម​បក្ស​ណា​មួយ​ដែល​យល់​ឃើញ​ថា ពួកគេ​ស័ក្ដិសម​នឹង​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ឡើយ។
ទន្ទឹម​គ្នា​នឹង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជាតិ​ហើយ​នោះ ការ​បោះ​ឆ្នោត​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ពលរដ្ឋ​អាច​ចាប់​តំណាងរាស្ត្រ និង​អ្នក​ដឹកនាំ​ប្រទេស​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ ឬ​សកម្មភាព​ទាំង​ឡាយ​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​សង្គម​ជាតិ។
ទាក់ទង​នឹង​ចំណុច​នេះ អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គឹម ឈន បញ្ជាក់​ថា ពលរដ្ឋ​អាច​ពិនិត្យ​សកម្មភាព​របស់​អ្នក​តំណាង​ដែល​ខ្លួន​បាន​បោះ​ឆ្នោត​ឱ្យ​ ហើយ​នោះ ថា​តើ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ដែរ​ឬ​ទេ?
លោក គឹម ឈន៖ «តំណាង បើ​និយាយ​ពី​តំណាងរាស្ត្រ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ច្បាប់ និង​អនុម័ត​ច្បាប់ និង​ឃ្លាំមើល​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​បាន​អនុម័ត។ ការ​ទទួល​ខុស​ត្រូវ គឺ​បង្កើត​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ការពារ​ប្រជាពលរដ្ឋ កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ដោយសារ​ការ​ធ្វើ​ច្បាប់​ដែល​មិន​ត្រឹមត្រូវ ឬ​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ដោយ​រដ្ឋាភិបាល ហើយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កើត​មាន ដោយ​រៀបចំ​ឱ្យ​មាន​បែប​ផែន​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ច្បាប់»។
ក្នុង​ករណី​ដែល​តំណាងរាស្ត្រ ឬ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ពុំ​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ ក្បត់​ការ​សន្យា និង​សេចក្ដី​ទុកចិត្ត​របស់​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឱ្យ​នោះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​មាន​មធ្យោបាយ​ចម្បង​ពីរ ដើម្បី​ចាប់​អ្នក​តំណាង និង​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។
លោក សួន ប៊ុនស័ក្តិ៖ «ទី​១ គឺ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ញត្តិ​យ៉ាង​ទូលំទូលាយ​មួយ ហើយ​បញ្ជាក់​ក្នុង​ញត្តិ​នោះ​ថា កាល​ពី​ឃោសនា​បោះ​ឆ្នោត​បាន​សន្យា​ជា​សាធារណៈ​ថា​យ៉ាង​ដូច្នេះ យ៉ាង​ដូច្នោះ ហើយ​អាច​យក​ញត្តិ​ហ្នឹង​ទៅ​ដាក់​ឱ្យ​រដ្ឋ​សភា ដាក់​ឱ្យ​រដ្ឋាភិបាល ដើម្បី​ឱ្យ​គេ​ពិចារណា​ឡើង​វិញ រំលឹក​ឡើង​វិញ។ ទី​២ បើ​សិន​ជា​អ្នក​នយោបាយ យើង​និយាយ​ជា​រួម​ថា អ្នក​នយោបាយ​ដែល​បាន​សន្យា​ថា នឹង​បម្រើ​ជូន​ប្រជាពលរដ្ឋ ហើយ​មិន​បាន​ធ្វើ​តាម​កិច្ចសន្យា ប្រជាពលរដ្ឋ​អាច​ពិចារណា​បោះ​ឆ្នោត​ផ្លាស់ប្ដូរ​អ្នក​នយោបាយ​នោះ​ចេញ​នៅ​ អាណត្តិ​ក្រោយ»។
ប៉ុន្តែ​វិធី​នេះ​នឹង​ពុំ​មាន​ប្រសិទ្ធភាព ​អ្វី​ឡើយ​ក្នុង​ករណី​ដែល​ គណបក្ស​មួយ​មាន​អំណាច ឬ​ឥទ្ធិពល​គ្រប​ដណ្ដប់​យ៉ាង​ខ្លាំង​រហូត​ដល់​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្មាន​ជម្រើស​ អ្វី​ផ្សេង​ក្រៅ​តែ​ពី​បោះ​ឆ្នោត​ឱ្យ ទោះ​បី​ជា​មិន​ពេញ​ចិត្ត​ក៏ដោយ។
ទោះ​បី​ជា​យ៉ាង​ណា​ក្តី ចំពោះ​ការ​ដែល​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​បញ្ចេញ​មតិ និង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់ប្ដូរ​តំណាង និង​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​យ៉ាង​ទៀង​ទាត់​នោះ គឺ​ជួយ​ដោះស្រាយ​ដំណើរ​ការ​ផ្ទេរ​រចនាសម្ព័ន្ធ និង​សមាសភាព​រដ្ឋាភិបាល​ដោយ​សន្តិវិធី។ ប្រការ​នេះ​នឹង​ចូល​រួម​ចំណែក​គាំទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ព្រោះ​ថា គោលការណ៍​សំខាន់ និង​ចម្បង​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​អំណាច​របស់​ពលរដ្ឋ ការ​យក​ពលរដ្ឋ​ជា​ធំ ជា​ពិសេស​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នយោបាយ​ក្នុង​ការ​ជ្រើសរើស​ មេដឹកនាំ។
លោក សួន ប៊ុនស័ក្តិ បញ្ជាក់​បន្ថែម​អំពី​គោល​ចម្បង​មួយ​នៃ​ទំនាក់ទំនង​រវាង​ការ​បោះ​ឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​ដែល​មិន​អាច​ខ្វះ​បាន៖ «បើ​សិន​ជា​រដ្ឋ​ហ្នឹង​ អះអាង​ប្រកាន់​គោលនយោបាយ​ថា ខ្លួន​ដឹក​នាំ​រដ្ឋ​ដោយ​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​មិន​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ ជ្រើសតាំង​តំណាងរាស្រ្ត ជ្រើសតាំង​អ្នក​នយោបាយ​របស់​ខ្លួន​នោះ​ទេ ក៏​មិន​អាច​ថា រដ្ឋ​នោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែរ។ ដូច្នេះ​ការ​ដែល​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត គឺ​វា​ជួយ​បំពេញ​បង្គ្រប់​ខ្លឹមសារ​នៃ​របប​លទ្ធិប្រជាធិបតេយ្យ រី​ឯ​ការ​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ គឺ​វា​ជួយ​បង្ក​លក្ខណៈ​ឱ្យ​មាន​ការ​បោះ​ឆ្នោត គឺ​វា​បំពេញ​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច្នេះ​ឯង»។
ត្រង់​ប្រការ​នេះ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក គិត ទូច គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​ជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មុន​គេ​បង្អស់​ដែល​នឹង​ជួយ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង ​សង្គម​ជាតិ​មួយ​ឲ្យ​កាន់​តែ​មាន​ភាព​សុក្រឹត ហើយ​ដែល​កត្តា​នេះ​ក៏​នឹង​ជួយ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​សេរី និង​យុត្តិធម៌​វិញ​ដែរ។
លោក គិត ទូច៖ «បើ​សិន​ការ​បោះ​ឆ្នោត​ មិន​មាន​យុត្តិធម៌​ទេ ឆន្ទៈ​សង្គម ក្រុម​ដែល​មាន​និន្នាការ​នៅ​ក្នុង​សង្គម ជា​ពិសេស​អ្នក​ដែល​មាន​ទំនោរ​ចង់​ផ្លាស់ប្ដូរ​សង្គម គាត់​មិន​នៅ​សុខ គាត់​បង្កើត​ជា​ចលនា ជា​កម្លាំង​អ្វី​ផ្សងៗ។ ស្ថានភាព​ខ្លះ​ទៀត រហូត​ដល់​បង្កើត​ជា​ក្រុម​ប្រដាប់អាវុធ ក្រុម​ឧទ្ទាមកម្ម​ទៀត ធ្វើ​ឲ្យ​សង្គម​អត់​មាន​លំនឹង​ទេ។ បើ​សិន​ជា​បោះ​ឆ្នោត​មាន​យុត្តិធម៌ ធ្វើ​ឲ្យ​បណ្ដុះ​បាន​នូវ​វប្បធម៌​គោរព​សំឡេង​ប្រជាពលរដ្ឋ ហើយ​យើង​អាច​មាន​គំរូ​របប​ដឹកនាំ​កាន់​តែ​ល្អ​ទៅ កាន់​តែ​សុក្រឹត​ទៅ»។
ចំពោះ​ទំនាក់ទំនង​គ្នា​រវាង​ការ​បោះ​ឆ្នោត ហើយ​និង​ប្រជាធិបតេយ្យ​នេះ​ដែរ អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ សេរី និង​យុត្តិធម៌​នៅ​កម្ពុជា គឺ​លោក គឹម ឈន បញ្ជាក់​បន្ថែម​ទៅ​លើ​គោល​សំខាន់​មួយ គឺ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដែល​ទាមទារ​ឱ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រកប​ដោយ​ភាព​ឯករាជ្យ តម្លាភាព គ្មាន​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ។
លោក គឹម ឈន៖ «អ៊ីចឹង​វា​ចាំបាច់​ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​មិន​មែន​គ្រាន់​តែ​ជា​និមិត្តរូប​ទេ គឺ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ យុត្តិធម៌ សម្ងាត់ និង​ទៀង​ទាត់។ នេះ​ជា​ចំណុច​ស្នូល​នៃ​ប្រជាធិបតេយ្យ ហើយ​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ឱ្យ​ប្រជាធិបតេយ្យ​សមស្រប ហើយ​ការ​បោះ​ឆ្នោត គឺ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត។ មាន​ន័យ​ថា បើ​គ្មាន​ការ​បោះ​ឆ្នោត​ទេ វា​ក៏​គ្មាន​ប្រជាធិបតេយ្យ​ដែរ ហើយ​បើ​មាន​ការ​បោះ​ឆ្នោត​ដែរ តែ​ការ​បោះ​ឆ្នោត​ហ្នឹង​វា​អត់​ត្រឹមត្រូវ អត់​សេរី អត់​យុត្តិធម៌ អត់​ទៀងទាត់​ទេ អា​ហ្នឹង​ក៏​អត់​ប្រជាធិបតេយ្យ​ដែរ»។
ទន្ទឹម​គ្នា​នេះ ការ​ចូល​រួម​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ដោយ​ស្វែង​យល់​ពី​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្លួន គឺ​ជា​កត្តា​សំខាន់ និង​ចាំបាច់​បំផុត ដែល​ញ៉ាំង​ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ចំរើន​ជឿនលឿន និង​រីក​លូតលាស់​ទៅ​មុខ​បាន។
រដ្ឋ​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា ដែល​សភា​បាន​អនុម័ត​នៅ​​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​បោះ​ឆ្នោត ៤​ប្រភេទ គឺ​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​ ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ/សង្កាត់ ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា៕ ប្រភពព័ត៌មាន ៖ RFA
Read more...

Wednesday, June 12, 2013

លោក កឹម សុខា ប្រឈម​នឹង​រឿងអាស្រូវ​ស្នេហា ​ ដូច​គ្លី​ន​តុ​ន​ និង​ឡេ​វីន​ស្គី​ នៅ​អាមេរិក​

0 comments
ភ្នំពេញ: ស្ថិតក្នុង​ទឹកមុខ​ក្រៀមក្រំ ស្លេកស្លាំង ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​បន្ទប់​ផ្ទះជួល​ដ៏​តូច​មួយ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានតែ​មួយ​គ្រែ គ្មាន​សម្ភារៈ​អ្វី​ជា​ដុំកំភួន សូម្បីតែ​កន្ទេល សម្រាប់​ក្រាល​ដេក ក៏​គ្មាន​ដែរ ដោយ​ក្នុង​បន្ទប់​នោះ មាន​​សមាជិកគ្រួសារ​ចំនួន ៤ នាក់​។
​លោកស្រី​បានប្រកាស​ខ្លួន ជា​ជនរងគ្រោះ​ម្នាក់ នៅក្នុង​រឿង​ស្នេហា​ត្រីកោណ របស់​មេដឹកនាំ​នយោបាយ​ប្រឆាំង​ម្នាក់​ គឺលោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​លោកស្រី​និយាយថា មាន​ទំនាក់ទំនង​ស្នេហា​រយ​:​ពេល​ ១៦​ឆ្នាំ មុនពេល​បែកបាក់​គ្នា​។​

​ អ្នកស្រី កែវ សុផាន់​ណា​រី ស្ថិតក្នុង​វ័យ ៣៨​ឆ្នាំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ក្នុងអំឡុង ឆ្នាំ​១៩៨៩ នៅផ្ទះ​មិត្ត​ភ័ក្តិ​របស់​នាង​ម្នាក់ ដែលមាន​គ្រួសារ​ជាម​ន្ត្រី (​ដែល​គេ​ហៅថា​ឯកឧត្តម​) មានកម្ម​វិធី​ជប់លៀង ហូបចុក​នៅផ្ទះ ហើយ​ពេលនោះ ក៏មាន​បុរស​ម្នាក់ ( កឹម សុខា ) ចេះតែ​លួច​សំឡឹងមើល​នាង តែ​នាង​ហាក់បីដូចជា មិន​ចាប់អារម្មណ៍ ហើយ​ម្យ៉ាងវិញទៀត ដោយ​នាង​មិន​ស្គាល់​ថា បុរស​ម្នាក់​នោះ ជា​អ្នកណា​ទេ​។​

​ស្ត្រី​នោះ បន្តថា ដោយ​រូបឆោម​លោម​ពណ៌ ស្រស់ស្អាត មួយ​សប្តាហ៍ កន្លងផុតទៅ បុរស​ម្នាក់​នោះបាន​ធ្វើដំណើរ​ទៅដល់ ផ្ទះ​នាង ដោយ​ជិះឡាន ពណ៌​ខ្មៅ​មួយគ្រឿង ជាមួយ​បុរស​ម្នាក់ទៀត ឈ្មោះ សុន ឆៃ ហើយក៏​ចេះតែ​ចុះឡើង​រហូត បាន​នាំ​នាង ទៅ​ញ៉ាំ​បាយ​នៅ​ខាងក្រៅ ហើយ​នាង​ក៏បាន​ប្រគល់​ខ្លួនប្រាណ ឲ្យ​ទៅ​បុរស​ម្នាក់​នោះ​ដោយ​ទើបតែ​ស្គាល់គ្នា បានតែ​ពីរ សប្តាហ៍​ប៉ុណ្ណោះ ព្រោះតែ​កាលនោះ បុរស​ម្នាក់ បាន​លួង​លោមនាង និង​មាន​ជូន​ជា​សម្ភារៈ​ទំនើប ព្រមទាំង​លុយកាក់ ដើម្បី​ជា​ធ្នាក់ ធ្វើ​ឲ្យ​នាង​លង់​ស្រឡាញ់​ដែរ​។​

​ កែវ សុផាន់​ណា​រី បាន​បន្តថា “​បើ​ពីដំបូង​ខ្ញុំ​ដឹងថា គាត់​មាន​ប្រពន្ធ និង​ជា​អ្នករាជការ អ្នកនយោបាយ ខ្ញុំ​ក៏​មិន​ទទួលយក គាត់​ដែរ​”​។ ក្រោយ​ជួបគ្នា និង​បានរស់នៅ​ជាមួយគ្នា​រយៈពេល ៦​ឆ្នាំ ទើប​បែកធ្លាយ​រឿងនេះ​ទៅដល់​ប្រពន្ធ​របស់លោក កឹម សុខា ដែល​រស់នៅ​សហរដ្ឋអាមេរិក ពេលនោះ​នាង​ត្រូវ​ប្រពន្ធ​របស់លោក កឹម សុខា ទូរស័ព្ទ​មក​ជេរ មួយថ្ងៃ​ពីរដង ព្រឹក​ម្តង ល្ងាច​ម្តង​។​

​នាង​ បន្តថា នៅ​ថ្ងៃមួយ លោក កឹម សុខា បាន​ឲ្យ​អង្គរក្ស ទៅយក​នាង​ចេញពី​ផ្ទះជួល​មួយកន្លែង​នៅ​ខណ្ឌទួលគោក ពេលនោះ​នាង​បាន​ប្រញាប់​ប្រ​ញ៉ា​ល់​ចេញ ដោយ​ខ្លាច​ប្រពន្ធ​របស់លោក កឹម សុខា មក​ទាន់ ព្រោះ​កន្លងមក លោក កឹម សុខា បាន​ប្រាប់​នាង​ថា ប្រពន្ធ​របស់គាត់ ដើរទៅ​ណា​មក​ណា តែង​ដាក់​កាំភ្លើង​តាម​ខ្លួន ដូច្នេះ​នាង ក៏​រួសរាន់​ចេញ​ដែរ​។ ចេញផុត​បាន​ប្រមាណ​តែ ៥​នាទី​ប៉ុណ្ណោះ ប្រពន្ធដើម​របស់លោក កឹម សុខា បាន​ទៅផ្ទះ​ជួល​នោះ តែ​រក​មិនឃើញ ព្រោះ​នាង បាន​ច​ញ​ទៅ​បាត់ទៅហើយ​។​

​នាង សុផាន់​ណា​រី បាន​បន្ត​ទាំង​ទឹកភ្នែក​ថា ពីដំបូង​លោក កឹម សុខា ស្រឡាញ់​នាង​ខ្លាំងណាស់ បាន​នាំ​នាង​ទៅ​ញ៉ាំ​បាយ​ជាច្រើន​កន្លែង​។ នៅក្នុង​ប្រទេស​ខ្មែរ នាង​បាន​ស្គាល់​ស្ទើរតែ​ទាំងអស់​ទៅហើយ ព្រោះ​រាល់​ពេលដែល​លោក កឹម សុខា ចុះទៅ​ធ្វើ​វេទិការ​សាធារណៈ គឺ​លោក​តែងតែ​នាំ​នាង​ទៅជា​និច្ច ហើយ​នាង​ធ្លាប់បាន​លោក កឹម សុខា នាំទៅដល់​ប្រទេស​ថៃ ដោយ​កាលនោះ លោក កឹម សុខា មាន​តួនាទី​ជូន​លោក ជា ប៉ូច ឡើង​យន្តហោះ និង​ឲ្យ​លោក កឹម សុខា ជួយ​បកប្រែ​ផង ព្រោះ​លោក ជា ប៉ូច មិនចេះ​និយាយ​ភាសារ​អង់គ្លេស​ទេ លោក​ចេះតែ​ហៅ​មី​ហូប​តែប៉ុណ្ណោះ​។​ដូច្នេះ វា បណ្តាល​ឲ្យ​លោក មាន​ជំងឺរាក​រហូត ទើប​ហៅ​លោក កឹម សុខា ឲ្យ​ជួយ​។​

​សុផាន់​ណា​រី បញ្ជាក់ទៀតថា ចាប់តាំងពី​ស្គាល់គ្នា និង​រស់នៅ​ជាមួយគ្នា ដោយ​មិនបាន​រៀបការ​នោះទេ គឺ​គ្រាន់តែ​បានរៀបចំ បាន​ម្ហូប​តែមួយ​ចាស់​ដាក់​សែន ដើម្បី​កុំ​ឲ្យ​មេបា​កាច់​តែប៉ុណ្ណោះ​។ ក្រោយមក​ពួកគេ​បានរស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ ចេញចូល ដោយមាន​ទាំង​អង្គរក្ស តាម​ជាប់ ស្ថិតក្នុង​ផ្ទះ​ឯ​ភូមិ​វាល​ស្បូវ ស្រុក​គៀនស្វាយ តែ​ពេលនេះ​ស្ថិតក្នុង ខណ្ឌមានជ័យ ដោយ​ភូមិ​អ្នកស្រុក អ្នកណា​ក៏​គេ​ស្គាល់ នាង​ជា​ប្រពន្ធ​របស់លោក កឹម សុខា ដែរ​។​

​ ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន​មួយរយៈ​មក លោក កឹម សុខា បាន​ឲ្យ​នាង​និង​ម្តាយ​នាង​លក់​ផ្ទះ​នោះ​ចោល​ទៅ ព្រោះ​លោក កឹម សុខា អះអាង​មាន​អ្នកការ​សែត​តាមដាន​លោក​។ ម្យ៉ាងទៀត ប្រពន្ធ​របស់លោក ក៏បាន​ដឹងថា លោក​មាន​ប្រពន្ធចុង​ដែរ​។ ក្រោយពី​នាង​លក់​ផ្ទះ​នេះហើយ លោក កឹម សុខា បាន​សន្យាថា ចាំ​ពេល​បោះឆ្នោត នៅ​ឆ្នាំ​២០០៨ ចប់​រួចរាល់ លោក​នឹង​រៀបចំ រក​ទិញ​ផ្ទះ​ឲ្យ​ធំ​ជាង​នេះ​។ ប៉ុន្តែ​ការសន្យា​នោះ ហាក់បីដូចជា​ស្ងប់ស្ងាត់​។ ពួកគេ​ក៏បាន បែកបាក់​គ្នា​មួយរយៈ​ទៅ​។​

​ នាង​បាន​រំលឹក​បន្ថែមថា  “​នៅពេល​មួយ​នោះ ខ្ញុំ​បានដឹងថា គាត់​ជាប់ពន្ធនាគារ​ព្រៃ​ស ខ្ញុំ​បាន​យក​បាយ​ម្ហូប​ទៅជូន​គាត់ ក្នុង​លក្ខណៈ​ជា​អ្នក​ធ្លាប់​ស្គាល់ នឹង​ធ្លាប់ជា​ប្តី​ប្រពន្ធ​។ ក្រោយមក ខ្ញុំ​ក៏បាន​ទទួល​សំបុត្រ​មួយច្បាប់​យ៉ាងខ្លី ពី​លោក កឹម សុខា ដោយ​លោក ស​សេ​រថា បង​មាន​ញ៉ាំ​គ្រប់គ្រាន់​ហើយ គិតគូរ​ទុក​ខ្លួនឯង​ចុះ​។ បង​មិន​អី​ទេ​”​។​

​កែវ សុផាន់​ណា​រី បាន​បន្តថា “​នៅ​ថ្ងៃមួយ ដោយ​មិន​ចាំ​ថ្ងៃខែ ក្រោយពី​លោក កឹម សុខា ចេញពី​គុក​ទៅហើយ លោក ចៅ ផល្លី បាន​បបួល​ខ្ញុំ ទៅ​ញ៉ាំ​បាយ នៅ​ហាង​មួយកន្លែង នៅ​ជិត​វត្ត​កោះ ខ្ញុំ​មិនដឹងថា លោក ចៅ ផល្លី នេះ បាន​រៀប​គម្រោង ឲ្យ​លោក កឹម សុខា មកជួប​ខ្ញុំ​ទេ​។ ពេល​កំពុង​អង្គុយ​ញ៉ាំ​បាយ​នោះ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ យកដៃ​ទាំងពីរ​បិទ​ភ្នែក​ខ្ញុំ ពេលដែល​ខ្ញុំ​ក្រឡេកឃើញ​គាត់ (​កឹម សុខា​) ខ្ញុំ​មាន​អារម្មណ៍​ខឹង​គាត់​ខ្លាំងណាស់ បាន​ស្ទុះ​រក​កាំបិត​បំរុង ទៅ​ចាក់​គាត់​។ តែ​ដោយមាន​ការសម្របសម្រួល ពី​លោក ចៅ ផល្លី និង​មានការ​សុំទោស​ពី​លោក កឹម សុខា ផង​នោះ ពួក​ខ្ញុំ​ក៏បាន​ស្រុះស្រួល​គ្នា នៅថ្ងៃនោះ និង​បាននាំគ្នា ឡើងទៅ​សម្រាក នៅ​សណ្ឋាគារ​នោះ ជាមួយគ្នា​ទៅ​”​។​

​ នាង​បាន​បញ្ជាក់ទៀតថា អ្វីដែល​ធ្វើ​ឲ្យ​នាង​អត់ទ្រាំ​មិនបាន ក៏​សម្រេច​ចេញមុខ​មក​បកស្រាយ នោះ​គឺ គាត់ (​កឹម សុខា​) ឲ្យ​ខ្ញុំ​ចេញទៅ​រស់នៅ​តាម​ខេត្ត រយៈពេល​ប្រហែល​ជាង ៤​ឆ្នាំ ព្រោះ​ខ្លាច​គេ​ដឹង ដោយ​គាត់ ទទួល​ចិញ្ចឹម ក្នុង​មួយខែ ១០០ ដុល្លារ​។ ពេលនោះ ខ្ញុំ​រស់នៅ​ទាំង​លំបាក​បំផុត​។ រឿង​មួយទៀត នោះ​គឺ​នៅពេលដែល​នាង​មាន​របួស​បាក់ដៃ នាង​បាន​ទូរស័ព្ទ​ទៅ​លោក កឹម សុខា ឲ្យ​ជួយឧបត្ថម្ភ​ខ្លះ តែ​គាត់​បាន​លួងលោម ឲ្យ​ខ្ញុំ​ទៅ​ខ្ចីលុយ​គេ​សិន​ទៅ ព្រោះ​ពេលនេះ គាត់ (​លោក កឹម សុខា​) មានការ​ជាប់រវល់​ខ្លាំងណាស់​។

​ បច្ចុប្បន្ន​ស្ត្រី ដែល​បាន​អះអាងថា ជា​ប្រពន្ធចុង​របស់លោក កឹម សុខា កំពុង​ជួប​ការលំបាក​ខ្លាំង ក្រោយពី​លោក កឹម សុខា លែង​ទទួលស្គាល់ ឈប់​ផ្គត់ផ្គង់​។ នាង​រស់នៅ​បន្ទប់​ជួល ដ៏​តូច​មួយ ខ្វះខាត​ការហូបចុក នឹង​គ្មាន​លុយ បង់ថ្លៃ​ផ្ទះជួល​ទៀត​ទេ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ឲ្យ​CEN​ដឹង នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​ ថា  ចំពោះ​ដំណឹង​ខាងលើនេះ លោក​សុំ​ធ្វើការ​បដិសេធ​ទាំងស្រុង។ លោក​ថា វា​ជាការ​បង្ខូច និង​រករឿង​លោក ពី​រឿង​មួយ​ទៅ​រឿង​មួយ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ អ្នកស្រី កែវ សុផាន់​ណា​រី បានផ្តល់​រឿង​យ៉ាង​លម្អិត ដែល​គេ​ពិបាក​នឹង​គិតថា ស្ត្រី​ដ៏​សាមញ្ញ​ម្នាក់ អាច​ធ្វើការ​ប្រឌិត​រឿង យ៉ាង​ប៉ិន​ប្រសប់​បែបនេះ​។ បើសិនជា​អ្វីៗ ដូចដែល​លោកស្រី បាន​និយាយ​មែន​នោះ លោក កឹម សុខា​ ពិតជា​បាន​ក្លាយជា​គ្លី​ន​តុ​ន ​នៅ​កម្ពុជា​៕​ ប្រភពព័ត៌មាន ៖ CEN

Read more...

លោក ជុំ ម៉ី ប្រឈម​នឹង​ការ​បាត់បង់​តួនាទី​ជា​ប្រធាន​សមាគម

0 comments
ប្រធាន​សមាគម​ជន​រង​គ្រោះ​​ក្នុង ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី កំពុង​ប្រឈម​នឹង​ការ​បាត់បង់​តួនាទី​ជា​ប្រធាន​សមាគម​នេះ ដោយសារ​លោក​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា។
ទោះ​បី​ជា​លោក ជុំ ម៉ី បាន​អះអាង​ថា លោក​ធ្វើ​បាតុកម្ម​នេះ​ជា​លក្ខណៈ​បុគ្គល​ក៏ដោយ ប៉ុន្តែ​អ្នក​ច្បាប់​អះអាង​ថា សកម្មភាព​របស់​លោក ជុំ ម៉ី ធ្វើ​ឲ្យ​ប៉ះពាល់​សុក្រឹតភាព ឬ​ឯករាជ្យ​របស់​សមាគម​លោក ដែល​លក្ខន្តិកៈ​សមាគម​នេះ​បាន​ចែង​យ៉ាង​ច្បាស់ មិន​ឲ្យ​ថ្នាក់​ដឹកនាំ​មាន​និន្នាការ​នយោបាយ​នោះ​ទេ។

មន្ត្រី​ជាន់​ ខ្ពស់​នៃ​សមាគម​ក្សេមក្សាន្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា សមាគម​ក្សេមក្សាន្ត​នឹង​ធ្វើ​មហា​សមាជ​មួយ​ដើម្បី​ជ្រើសរើស​ប្រធាន​សមាគម​ ថ្មី​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។

ការ​ប្រកាស​គ្រោង​ធ្វើ​ សមាជ​ជ្រើសរើស​ប្រធាន​សមាគម​ក្សេមក្សាន្ត​ថ្មី​នេះ គឺ​នៅ​បន្ទាប់​ពី​អតីត​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​លោក កឹម សុខា ដោយ​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​នោះ។

ប្រធាន​រដ្ឋបាល​សមាគម​ ក្សេមក្សាន្ត លោក ឆាត គឹមឈុន មាន​ប្រសាសន៍​ថា សមាគម​មិន​ដក​តួនាទី​របស់​លោក ជុំ ម៉ី ទេ ប៉ុន្តែ​សមាគម​នឹង​រៀបចំ​ធ្វើ​មហា​សមាជ​មួយ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ជាតិ​ នីតិកាល​ទី​៥ ខាង​មុខ ដើម្បី​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី​តាម​បែប​ប្រជាធិបតេយ្យ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក ឆាត គឹមឈុន អះអាង​ថា សកម្មភាព​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី កាល​ពី​ថ្ងៃ​ទី​៩ មិថុនា នោះ លោក ជុំ ម៉ី មិន​បាន​ជូន​ដំណឹង​ដល់​ជន​រងគ្រោះ​ដែល​ជា​សមាជិក​សមាគម​នៅ​ទូទាំង​ប្រទេស ដែល​មាន​ប្រមាណ ៣​ពាន់​នាក់​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ មិថុនា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា នៅ​ពេល​លោក ជុំ ម៉ី ដឹកនាំ​ប្រជាពលរដ្ឋ​បាតុកម្ម​នោះ លោក ជុំ ម៉ី ប្រកាស​ថា លោក​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នេះ មិន​ជាប់​ពាក់ព័ន្ធ​សមាគម​ទេ ហើយ​ក៏​គ្មាន​គណបក្ស​ណា​មួយ​នៅ​ពី​ក្រោយ​ខ្នង​ដែរ។

ទោះ​បី​ជា​យ៉ាង​ នេះ​ក្ដី លោក ជុំ ម៉ី បញ្ចេញ​កំហឹង​របស់​លោក​បែប​គាំទ្រ​គណបក្ស​កាន់​អំណាច​ទៅ​វិញ៖ «សម្ដី​របស់ កឹម សុខា វា​ថា ដូរៗៗ ដូរ​ខ្មោច​យក​អី គេ​ធ្វើ​ការ​ចង់​ងាប់ កឹម សុខា ចង់​ដូរ។ ខ្ញុំ​ក្ដៅ​ក្រហាយ​ណាស់​ចំពោះ​សម្ដី កឹម សុខា នេះ»។

ទាក់ទង ​នឹង​បញ្ហា​នេះ មេធាវី​ជន​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជា​មេធាវី​សមាគម​ក្សេមក្សាន្ត លោក គឹម ម៉េងឃី មាន​ប្រសាសន៍​ថា ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាគម​ក្សេមក្សាន្ត​ទាំង​មូល។ លោក​បញ្ជាក់​ថា ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បើក​សមាគម​នេះ មិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ តែ​ការ​ដឹកនាំ​របស់​លោក ជុំ ម៉ី នេះ លោក​បាន​ផ្ញើ​សារ​នយោបាយ​ទៅ​កាន់​អ្នក​ចូល​រួម។

លោក ជុំ ម៉ី មាន​អាយុ ៨៣​ឆ្នាំ។ លោក​បាន​ធ្វើ​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត បន្ទាប់​ពី​សមាគម​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ដែល​មាន​អនុ​ប្រធាន​ពីរ​រូប​ទៀត គឺ​លោក ប៊ូ ម៉េង និង​លោក ជុំ ស៊ីរ៉ាត់ និង​មាន​សមាជិក​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​លេខ ០០១ លេខ ០០២ និង ០០៣ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ចំនួន ៣​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស។

នៅ​ ក្នុង​លក្ខន្តិកៈ​សមាគម​ក្សេមក្សាន្ត អាណត្តិ​ធ្វើ​ជា​ប្រធាន​សមាគម​មាន​រយៈពេល ៣​ឆ្នាំ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ថ្មី​ម្ដង រហូត​មក​ទល់​ពេល​នេះ ការ​ដឹកនាំ​របស់​លោក ជុំ ម៉ី លើស​ពី ៣​ឆ្នាំ​ហើយ ដោយសារ​សមាគម​នេះ​គ្មាន​ថវិកា​រៀបចំ​ធ្វើ​សមាជ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ ប្រធាន​ថ្មី៕ ប្រភព៖ RFA
Read more...

លោក កឹម សុខា រត់ ពេល​ប្រ​ជា​ពល​រដ្ឋ​ជិត ១០០០ នាក់ ទាម​ទារ​ឲ្យ​សុំ​ទោស នៅ​គៀន​ស្វាយ

0 comments
 ភ្នំពេញៈ ប្រជា​ល​រដ្ឋ​ប្រមាណ​ជា​ជិត​ ១០០០ ​នាក់ បាន​លើកគ្នា ​ទៅ​ជួប​លោក កឹម សុខា ប្រធានស្តីទី​គណបក្សសង្គ្រោះ​ជាតិ នៅក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស និង​អ្នកគាំទ្រ នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣។ ក្រុមអ្នកតវ៉ាទាំងនោះ មាន​គោល​បំណង​ ​ទាមទារ​ឲ្យ​លោក កឹម សុខា អុជ​ធូប​សុំទោស ​ចំពោះ​ពាក្យសម្តី​របស់ខ្លួន​ដែល​បាន​និយាយថា ទួលស្លែង ជាគុក​សិប្ប​និមិត្ត​។ ប៉ុន្តែ​លោក កឹម សុខា មិនបាន​សុំ​ទោស​ទេ ​ដោយ​បានគេច​ចេញពី​ក្នុងវេទិកា ​ទាំង​មិនទាន់ចប់​កម្មវិធី​។
ជាមួយគ្នា​នោះ គេ​ក៏ឃើញមាន​វត្តមានរបស់​អ្នកស្រី កែវ សុផាន់​ណា​រី ដែលត្រូវបាន​អះអាងថា ជាប្រពន្ធ​ចុង​របស់លោក កឹម សុខា ផងដែរ។ ស្ត្រីរូបនោះ បាន​ចូលទៅ​ដល់​​ក្នុង​កម្មវិធី​នោះដែរ ដើម្បី​ឲ្យ​លោក កឹម សុខា ផ្តល់ថវិកា ​យកទៅ​ព្យាបាល​ជំងឺ​។

ប៉ុន្តែ​នៅពេល​ស្ត្រីនោះ ​ចូលដល់​ក្នុង​កម្មវិធី​វេទិកា ក៏ត្រូវ​លោក​កឹម សុខា បាន​ប្រកាស​បិទ​​កម្មវិធី​ទាំង​កណ្តាល​ទី រួច​ដើរចេញ​មកកាន់​រថយន្ត ​ហើយ​ឡើង​រថយន្ត​ជិះចេញទៅ។ ប៉ុន្តែប្រជាពលរដ្ឋអ្នកតវ៉ា បានរារាំងផ្លូវលោក កឹម សុខា។

​នៅក្នុង​វេទិកា​សំណេះសំណាល​នោះ គេ​ឃើញ​មាន​វត្តមានរបស់​លោក កឹម សុខា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ចាន់ ចេង និង​លោកស្រី ពត ពៅ ជាដើម​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ថា ប្រជាពលរដ្ឋ ​ស្ទើរតែ​គ្រប់​ឃុំ ​នៅ​ស្រុក​គៀនស្វាយ បាននាំគ្នា​ជិះឡាន និង​មាន​ទាំង​លើក​បដា សំដៅ​មក​កន្លែង​វេទិកា​សំណេះសំណាល​របស់លោក កឹម សុខា នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្តាល គឺ​ក្នុង​គោលបំណង​ធ្វើការ​ថ្កោលទោស​លោក កឹម សុខា ដែល​បាន​និយាយថា គុក​ទួលស្លែង​ ជា​គុក​សប្ប​និមិត្ត និងទាមទារ​ឲ្យ​លោក កឹម សុខា អុជ​ធូប​សុំទោស​ ចំពោះ​ពាក្យសម្តី​របស់ខ្លួន​ ដែល​បាន​និយាយ ហើយប្រជាពលរដ្ឋ ​ប្រឆាំង​ដាច់ខាត​របប​ប្រល័យពូជសាសន៍ មិន​ឲ្យ​វិលត្រឡប់​មក​វិញ​។​

យ៉ាងណាក៏ដោយ លោក កឹម សុខា បានចាត់ទុកសកម្មភាពតវ៉ាប្រឆាំងរូបនោះ ថា​ជា​កា​រ​រា​រាំង និង​តាម​រំខាន​ដល់​ការ​ជួប​ជុំរ​ប​ស់​លោក។ លោកថា នៅ​គ្រប់​ពេល ដែល​លោក​​ចុះសំ​ណេះសំណាល​ជាមួយ​សកម្មជន គឺមាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន តាម​យាយី ដោយ​ចាក់​មេក្រូ និង​ធុង​បាស ព្រម​ទាំង​កែនគ្នា មក​តវ៉ា​ប្រឆាំង​លោក ដោយ​យក​ហេតុ​ផល​នៃ​ពាក្យ​សម្តី​របស់​លោក ដែល​ត្រូវ​គេ​កាត់​ត​នោះ។

លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ នា​ម៉ោង ៩ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ដើម្បី​និយាយ​ពី​បរិយាកាស​មុន​ការ​បោះឆ្នោត ពិសេស​ការ​រារាំង និង​រំខាន​ការ​ជួប​ប្រជុំ​របស់​លោក​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

​ ចំណែក​លោក ហេង ធៀ​ម អភិបាលស្រុក​គៀនស្វាយ បានឲ្យ​ដឹងថា នៅពេលដែល​ប្រជាពលរដ្ឋ ​បាននាំគ្នា​មក​កន្លែង​​វេទិកា​​សំណេះ​សំណាល​​ដែល​រៀបចំ​ដោយ​គណបក្ស សង្គ្រោះ​ជាតិ លោក​បាន​ចាត់ចែង​​កំលាំង​អាជ្ញាធរ​​ការពារ​​នៅ​កន្លែង​វេទិកា​នោះ កុំ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា និង​​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​។​

រីឯព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូលរួម​កម្មវិធី​វេទិកា​នោះដែរ​ បាន​មាន​បន្ទូលថា ព្រឹត្តិការណ៍​នេះ ​បានកើត​ឡើង​មែន ក៏​ប៉ុន្តែ​​រឿង​ប្រជាពលរដ្ឋ ​មក​ទាមទារ​ឲ្យ​​លោក កឹម សុខា សុំទោស​នោះ គឺជា​លេស​ទេ​៕ ប្រភព៖ CEN
ប្រជាពលរដ្ឋ​ នៅ​ស្រុក​គៀនស្វាយ​ លើកគ្នា​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​
Read more...

Friday, June 7, 2013

ថៃ​ហាម សម រង្ស៊ី ចូល​ស្រុក​ព្រោះ​តែ​ខ្លាច​មក​រិះគន់​កម្ពុជា

0 comments
ភ្នំពេញៈ មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ប្រាប់​ភ្នាក់ងារ AFP ពី​ម្សិលមិញ​ថា អាជ្ញាធរ​ថៃ​ដែល​មិន​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​និរទេស​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​ថៃ​ក៏​ព្រោះ​តែ​ថៃ​មាន​ក្តី​បារម្ភ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ខណៈ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា បញ្ហា​នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ និង​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។
លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង​ដើម្បី​ចៀស​ពី​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ ១២​ឆ្នាំ ដែល​លោក​គិត​ថា ដោយ​សារ​មូលហេតុ​នយោបាយ​នោះ​ត្រូវ​អាជ្ញាធរ​បដិសេធ​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ស្តីពី​ជីវប្រវតិ្ត​លោក​មាន​ចំណង​ជើង​ថា៖ «We Didn't Start the Fire: My Struggle for Democracy in Cambodia»។

លោក Manasvi Srisodapol អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ បាន​ប្រាប់ AFP ថា ៖ «យើង​បាន​ហាម​លោក សម រង្ស៊ី កុំ​ឲ្យ​ប្រើ​ទឹក​ដី​ថៃ​ដើម្បី​ផ្សាយ​សៀវភៅ​របស់​លោក​និង​ធ្វើ​ការ​វាយ ប្រហារ​មក​លើ​ប្រទេស​ជា​មិត្ត​របស់​ថៃ»។

លោក​បន្ថែម​ថា៖ «​យើង​ពិត​ជា​គាំទ្រ​លទិ្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ យើង​មិន​គាំទ្រ​អ្នក​ណា​ដែល​ប្រើ​ប្រាស់​ប្រទេស​ថៃ ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ ដើម្បី​តែ​ផល​ចំណេញ​នយោបាយ​ឡើយ​»។

មន្រ្តី​អន្តោប្រវេសន៍​ថៃ​បាន​អះអាង​ថា ពួកគេ​ទទួល​បាន​ការ​ណែ​នាំ​ពី​ការ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ទឹក​ដី​ថៃ​ទេ រហូត​ទាល់​តែ​ក្រោយ​ការ​បោះឆ្នោត។

លោក​ឧត្តមសេនីយ៍ Panu Kerdlaprphol មេ​បញ្ជាការ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ថ្លែង​ថា៖ «​លោក សម រង្ស៊ី អាច​ចូល​ទឹក​ដី​ថៃ​ដូច​ធម្មតា នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា​។ យើង​បាន​ពន្យល់​ពី​បញ្ហា​នេះ ហើយ​លោក​ហាក់​ដូច​ជា​យល់​ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី។

អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា ការ​បដិសេធ​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ទៅ​ប្រទេស​ថៃ​គឺជា​កិច្ចការ​ផ្ទៃ​ក្នុង​ថៃ​វា​មិន​កើត​ចេញ​ពី​ការ​ស្នើ​សុំ​ណា​មួយ​ពី​កម្ពុជា​ទេ។

លោក​បន្ត​ថា​៖ «រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​កិច្ច​[ព្រម​ព្រៀង​]​បត្យាប័ន​ជាមួយ​រដ្ឋាភិបាល​ថៃ​ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី មក​ផ្តន្ទាទោស​នៅ​កម្ពុជា​ទេ​»។

លោក រង្ស៊ី ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។ សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ អ្នក​នាំ​ពាក្យ​គណបក្ស លោក យឹម សុវណ្ណ រួម​ទាំង​លោក​ស្រី មូរ សុខហួរ នាយក​កិច្ចការ​សាធារណៈ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បញ្ហា​នេះ​បាន​ដែរ​ពី​ថ្ងៃ​ពុធ។

លោក គង់ គាំ ប្រធាន​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត លើស​ពី​អ្វី​ដែល​គេ​បាន​រាយការណ៍​នោះ​ទេ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

លោក​នាយក រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៨៥ ហើយ​លោក សម រង្ស៊ី ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រោះ​តែ​ជាប់​ទោស​ពី​បទ​ការ​ផ្សព្វ​ផ្សាយ«​ផែន​ទី​ក្លែង​ក្លាយ» បង្ហាញ​ថា វៀតណាម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា។

សមាជិក​បក្ស​ប្រឆាំង​កម្ពុជា​កាល​ពី​ខែ​មុន បាន​អំពាវនាវ​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​ឲ្យ​ធានា​នូវ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុតិ្តធម៌​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​នេះ នៅ​កម្ពុជា។

លោក ហ៊ុន សែន ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ថៃ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្មីៗ​នេះ​ថ្លែង​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ពេល​លោក​មាន​អាយុ​៧៤​ឆ្នាំ ដែល​ពី​មុនៗ​មក​លោក​ថា នឹង​កាន់​តំណែង​នេះ​ដល់​អាយុ ៩០​ឆ្នាំ។ លោក នាយក​រដ្ឋ​មន្ត្រី បច្ចុប្បន្ន​មាន​អាយុ​៦០​ឆ្នាំ ប៉ុន្តែ​អាយុ​ផ្លូវ​ការ​គឺ ៦២​ឆ្នាំ៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
Read more...

Thursday, June 6, 2013

ព្រឹកស្អែក​ គ.ជ.ប​ នឹងបើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធី​នៃយុទ្ឋនាការ​ឃោសនា​រកសំឡេង​បោះឆ្នោត

0 comments
នៅទីស្នាក់ការ​កណ្តាល​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ ការបោះឆ្នោត​ (គជប) ​ស្ថិតក្នុងបរិវេណ​ក្រសួង​មហាផ្ទៃ ​នាម៉ោង១០ព្រឹក​ថ្ងៃទី ០៧​ មិថុនា ​២០១៣​នេះ មានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធីនៃ​យុទ្ឋនាការ​ ឃោសនា​រកសំឡេងឆ្នោត​ ។
កិច្ចប្រជុំ​នេះ​ ក្រោមអធិបតី​ភាព​​លោក សោម ច័ន្ទ​ឌីណា​​ សមាជិក​ គ.ជ.ប​ ​ព្រមទំាងមានការចូលរួម​ពីតំណាង​គណបក្ស​នយោបាយ​ទំាង៨ ដែលនឹង​ចូលរួម​ប្រកួតប្រជែងក្នុង​ការបោះ​ឆ្នោត​​ជ្រើសតំាង​តំណាងរាស្រ្ត​ សំរាប់​នីតិកាល​ទី៥ អង្គការ​សង្គម​ស៊ីវិល​ និង អ្នកកាសែត​ជាច្រើននាក់ទៀត ៕
Read more...

Tuesday, June 4, 2013

គជប រំឭក​គណបក្ស​មិន​ឃោសនា​នយោបាយ​ដែលនាំ​ដល់​ជម្លោះ​សាសនា ឬ​ពូជសាសន៍

0 comments
ខណៈ​ដែល​ការ​ ឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​ប្រកាស​ប្រាប់​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​នាំ​ដល់​ជម្លោះ​សាសនា និង​ពូជ​សាសន៍។ ការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្រោម​ផ្លូវ​ច្បាប់ ហើយ​មិន​ត្រូវ​នាំ​ទៅ​ដល់​អំពើ​ហឹង្សា​ឡើយ។
នៅ​ថ្ងៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ ហៅ​កាត់ថា គជប បាន​រំឭក​ដល់​   គណបក្ស​នយោបាយ​ទាំង​អស់ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការឃោសនា​នយោបាយ​ណា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​ សាសន៍ ឬ​សាសនា។

លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​អ្វី​នោះ​ទេ។ បម្រាម​ទាំង​នេះ​សុទ្ធ​តែ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ។ សេចក្ដី​ក្រើន​រំឭក​របស់ ​គជប គ្រាន់​តែ​ធ្វើ​ឡើង​ខណៈ​ការឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិតជិត​ចូល​មក​ដល់។

លោក ​បាន​បន្ត​ទៀត​ថា ឥឡូវ​នេះ គជប គ្មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សារ​នយោបាយ​ផ្សេងៗ​របស់​គណបក្ស​ឡើយ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដែល​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត គជប នឹង​ឃ្លាំ​មើល​គ្រប់​ការឃោសនា​របស់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ទាំង​អស់។ ប្រសិន​បើ​មាន​ការ​ឃោសនា​ណា​មិន​ត្រឹមត្រូវ​តាម​ច្បាប់ គជប នឹង​មាន​វិធានការ​ក្រើន​រំឭក រួច​ព្រមាន។ បើ​នៅ​តែ​មិន​ស្ដាប់ គជប នឹង​ផាក​ពិន័យ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ បញ្ឈប់​ការឃោសនា​តែ​ម្ដង។

ពាក់ព័ន្ធ ​នឹង​ការឃោសនា​នយោបាយ​ដែល​នាំ​ដល់​ជម្លោះ​​ពូជសាសន៍​នេះ​ដែរ លោក​យឹម សុវណ្ណ មន្ដ្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ឃោសនា​ប្រឆាំង​នឹង​វត្តមាន​កុះករ​របស់​ ជនជាតិ​វៀតណាម​លើ​ទឹកដី​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI ​ថា គណបក្ស​លោក​មិន​បាន «ប្រឆាំង» នឹង​វត្តមាន​របស់​ជនជាតិ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ។ ប៉ុន្តែ​គណបក្ស​លោក​កំពុង «ទាមទារ» ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍​ស្រប​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​ទាំង​ នោះ។ លោក​បាន​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការឃោសនា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​សាសន៍ គណបក្ស​លោក​នឹង​គោរព​តាម​ច្បាប់៕ ប្រភព៖ RFI
Read more...

Thursday, May 30, 2013

គណបក្ស​ប្រឆាំង​វាយ​បក​លើ​គណបក្ស​ប្រជាជន

0 comments
 ភ្នំពេញៈគណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ហៅ​ការ​វាយ​ប្រហារ​ផ្ទួនៗ​ឥត​ឈប់​ឈរ របស់​គណបក្ស​ប្រជាជន ថា​ជា «ល្បិច​កល​ថោក​ទាប» ហើយ​បក្ស​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋសភា ធ្វើ​ច្បាប់​ថ្មី​ប្រឆាំង​ទៅ​នឹង​ជន​ណា​ក៏​ដោយ ដែល​និយាយ​ថា«នឹង​មាន​សង្គ្រាម​ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត​»​និង​ត្រូវ​ចែង ​កំណត់​ក្នុង​ច្បាប់ ដោយ​ធ្វើ​ការ​ហាម​ឃាត់​ជន​ណា​ក៏​ដោយ​ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កុំ​ឲ្យ​កាន់​តំណែង​កំពូល​របស់​រដ្ឋ។
ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​វាយ​បក​ទៅ​កាន់​គណបក្ស​ប្រជាជន​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់ ​របស់​ខ្លួន​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ប្រទេស​កម្ពុជា នឹង​កើត​មាន​សង្គ្រាម​និង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ​រដ្ឋសភា​បង្កើត​ច្បាប់​សម្រាប់​ផ្តន្ទាទោស​ទៅ​លើ​ជន​ណា​ដែល​ និយាយ​ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ ​ជាតិ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ជំហរ​របស់​គណបក្ស​ប្រឆាំង​គឺ​គាំទ្រ​ឲ្យ​មាន​ច្បាប់​ផ្តន្ទាទោស​បុគ្គល ណា​ដែល​និយាយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ប៉ុន្តែ​ថា រដ្ឋសភា​ក៏​ត្រូវ​ធ្វើ​ច្បាប់​ផ្តន្ទាទោស​ជន​ណា​ក៏​ដោយ​ដែល​និយាយ​ថា នឹង​មាន​សង្គ្រាម ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត​។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់​ទៀត​ថា​ដើម្បី​ធានា​ឲ្យ​បាន​ប្រាកដ​ថា របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នឹង​មិន​អាច​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ គេ​ត្រូវ​តែ​កំណត់​នៅ​ក្នុង​ច្បាប់​ថា ជន​ណា ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​ត្រូវ​ហាម​ឃាត់​កុំ​ឲ្យ​កាន់​តំណែង​កំពូល​របស់​ជាតិ។
លោក កឹម សុខា បាន​ថ្លែង​ថា​៖ «យើង​ដឹង​ឮ​ទាំង​អស់​គ្នា​ហើយ ថ្មីៗ​នេះ មាន​អ្នក​ដើរ​និយាយ​ថា ប្រសិន​បើ​គេ​ចាញ់​ឆ្នោត នឹង​មាន​សង្គ្រាម។ ដូច្នេះ យើង​គួរ​ធ្វើ​ច្បាប់​ផ្តន្ទាទោស​អ្នក​ដែល​និយាយ​ថា បើ​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម​។ យើង​គួរ​ធ្វើ​ច្បាប់​ហាម​ឃាត់​ជន​ណា​ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ ក្នុង​របប​ខ្មែរ​ក្រហម កុំ​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​នាយក​រដ្ឋ​មន្រ្តី ប៉ុន្តែ​តំណែង​ក្រោមៗ គាត់​អាច​កាន់​បាន»។
សន្និសីទ​កាសែត​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ការ​បក​ស្រាយ ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​ថ្មីៗ​នេះ របស់​គណបក្ស​ប្រជាជន ដែល​បាន​ស្រង់​សម្តី​របស់​លោក​កឹម សុខា ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ថា «​គុក​ទួល​ស្លែង គឺ​ជា​គុក​សិប្បនិម្មិត» ហើយ​ជន​រងគ្រោះ​ដែល​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង បាន​ទាមទារ​ឲ្យ​លោក​កឹម សុខា ធ្វើ​ការ​សុំទោស។
ប៉ុន្តែ​លោក កឹម សុខា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា លោក​មិន​ដែល​និយាយ​ថា ទួលស្លែង​ជា​គុក​សិប្បនិមិ្មត​នោះ​ឡើយ ប៉ុន្តែ​លោក​ធ្លាប់​លើក​ឡើង​ថា ជន​រងគ្រោះ​ដែល​ទទួល​រង​ទារុណកម្ម និង​សម្លាប់​នៅ ស‑២១ គឺ​ត្រូវ​បាន​ទម្លាក់​កំហុស​ដោយ​ខ្មែរ​ក្រហម តាម​រយៈ​ការ​រៀប​ចំ​ភ័ស្តុតាង​ក្លែង​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ធ្វើ​ ទារុណកម្ម។ លោក​គូស​បញ្ជាក់​ថា​៖«​ខ្មែរ​ក្រហម​បាន​សម្លាប់​ឪពុក​របស់​ខ្ញុំ តាំង​ពី​មេ​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន​មួយ​ចំនួន មិន​ទាន់​ចាក​ចេញ​ពី​ខ្មែរ​ក្រហម​ម៉្លេះ រឿង​អី​ដែល​ខ្ញុំ​និយាយ​ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​?»។ លោក សុខា បាន​បន្ថែម​ថា៖ «​ក្នុង​ករណី​ខ្ញុំ​ឥឡូវ​នេះ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​មួល​បង្កាច់​ដោយ​ខុស​ឆ្គង​ថា ខ្ញុំ​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​មន្ទីរ​ស‑២១ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ ២០១៣ ក្នុង​ខេត្ត​ព្រៃវែង។ ប៉ុន្តែ តាម​ពិត នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ ២០១៣ ខ្ញុំ​បាន​សំណេះ​សំណាល​ជាមួយ​ប្រជាជន​រាប់​ពាន់​នាក់​ក្នុង​ខេត្ត​កំពង់ចាម ដោយ​ពុំ​បាន​លើក​ឡើង​អំពី​មន្ទីរ​ស‑២១ ឬ​របប​ខ្មែរ​ក្រហម​ទេ»។ លោក​បន្ត​ថា សំឡេង​របស់​លោក ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​គឺ​ត្រូវ​បាន​គេ​កាត់​ត គឺជា​ល្បិច​កល​ដ៏​អាក្រក់​ដើម្បី​ផល​នយោបាយ។ លោក សុខា បាន​លើក​ឡើង​ថា៖ «​ការ​ចោទ​ប្រកាន់​ប្រឆាំង​ខ្ញុំ​នេះ គឺជា​ករណី​អយុតិ្តធម៌​ខ្លាំង​ណាស់។ វា​ជា​ទង្វើ​នយោបាយ ដើម្បី​គំរាម​កំហែង​ខ្ញុំ ដោយ​សារ​តែ​ការ​គាំទ្រ​កាន់​តែ​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី ​ប្រជាជន​កម្ពុជា នៅ​ពេល​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​»។ លោក កឹម សុខា សង្ឃឹម​ថា ជន​រងគ្រោះ​ដែល​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង នឹង​អាច​យល់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ហើយ​នឹង​ទទួល​យក​នូវ​អ្វី​ដែល​លោក​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ។
លោក ឈាង វុន តំណាងរាស្រ្ត​គណបក្ស​ប្រជាជន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា សំណើ​ច្បាប់​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ធ្វើ​ដើម្បី​កាត់​ទោស​ជន​ណា​ក៏​ដោយ​ដែល​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា ចំពោះ​ច្បាប់​ដែល​លោក កឹម សុខា ស្នើ​ដើម្បី​ផ្តន្ទាទោស​ជន​ណា​ដែល​និយាយ​ថានឹង​មាន​សង្គ្រាម​ប្រសិន​បើ​ចាញ់ ​ឆ្នោត​នោះ ឬ​ច្បាប់​ហាម​ឃាត់​ជន​មួយ​ចំនួន​កុំ​ឲ្យ​កាន់​តំណែង​រដ្ឋ​ថ្នាក់​ខ្ពស់ ដោយ​សារ​តែ​ពួកគេ​ធ្លាប់​កាន់​តំណែង​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​មិន​អាច​ចេញ ​បាន​ទេ។
លោក ឈាង វុន បាន​បញ្ជាក់​ថា៖ «​សមាជិក​ជាន់​ខ្ពស់​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់ ដាក់​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​កោះ​អង្គ​ប្រជុំ​អនុម័ត​ច្បាប់​ដែល​ព្រាង​ដោយ​សម្តេច​តេជោ ហ៊ុន សែន»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​ថ្មី​ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ អាច​មាន​ប្រតិសកម្ម​ដើម្បី​កាត់​ទោស​លោក កឹម សុខា ប្រសិន​បើ​ពិចារណា​និង​ឃើញ​ថា ការ​អត្ថាធិប្បាយរ​បស់​លោក កឹម សុខា​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​នោះ។
ចំពោះ​ការ​បដិសេធ​របស់​លោក កឹម សុខា ដែល​ថា សំឡេង​របស់​គាត់​ត្រូវ​បាន​គេ​កាត់​ត លោក ឈាង វុន​ចាត់​ទុក​លោក កឹម សុខា ជា​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ថា ការ​បដិសេធ​របស់​លោក កឹម សុខា អាច​ឲ្យ​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​វិញ។
លោក ប៊ូ ម៉េង ជន​រស់​រាន​មាន​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង បាន​ចាត់​ទុក​ការ​វាយ​បក​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ខ្មែរ​ក្រហម​នេះ ថា​ជា​រឿង​នយោបាយ ហើយ​លោក​មិន​ចង់​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។
លោក​គូស​បញ្ជាក់​ថា លោក​មិន​ខ្វល់​ទេ ថា​តើ​លោក កឹម សុខា សុំទោស ឬ​មិន​សុំទោស​នោះ។ លោក ប៊ូ ម៉េង បាន​បន្ត​ថា៖ «​ខ្ញុំ​ប្តេជ្ញា​ថា ខ្ញុំ​ជា​អ្នក​អព្យាក្រឹត។ ខ្ញុំ​មិន​ចូល​ខាង​គណបក្ស​ណា​ទេ។ បញ្ហា​នយោបាយ ខ្ញុំ​មិន​ចង់​ជ្រៀត​ជ្រែក​ទេ ទុក​ឲ្យ​គេ​ធ្វើ​ទៅ។ អ្នក​នយោបាយ​តែង​តែ​ប្រកួត​ប្រជែង​គ្នា​»។ លោក កឹម សុខា បាន​គូស​បញ្ជាក់​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា មិន​មែន​រូប​លោក ត្រូវ​ទៅ​សុំទោស​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង​នោះ​ទេ គឺ​អ្នក​ដែល​យក​សំឡេង​របស់​លោក​ទៅ​កាត់​ត​ទៅ​វិញ​ទេ ដែល​ត្រូវ​ទៅ​សុំទោស​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​ត្រូវ​មក​សុំទោស​រូប​លោក​៕ TK ប្រភពពី Postkhmer.com
Read more...

កម្ពុជា​ឈាន​ទៅ​រក​បក្ស​នយោបាយ​តែ​ពីរ​ធំៗ

0 comments
ភ្នំពេញ — ក្នុង​រយៈពេល​២០ឆ្នាំ​គឺ​រាប់​គិត​ចាប់តាំងពី​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣​ មក​ទល់​នឹង​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​ នេះ ​ចំនួន​គណបក្ស​នយោបាយ​ដែល​សម្រេចចិត្ត​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​សំឡេង​ ឆ្នោត​បាន​ធ្លាក់ចុះ​ពី​២០​គណបក្ស​មក​ត្រឹមតែ​ប្រាំបី​គណបក្ស​តែប៉ុណ្ណោះ។
អ្នកវិភាគ​នយោបាយ​កម្ពុជា​មើលឃើញ​ថា​ កម្លាំង​នយោបាយ​កម្ពុជា​បានចាប់ផ្តើម​ប្រមូលផ្តុំ​ទៅរក​ការប្រកួត​ប្រជែង​ យ៉ាង​មុត​ស្រួច​មួយ​ដែល​មាន​គោលដៅ​ច្បាស់លាស់។
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​វិវត្ត​នយោបាយ​ដែល​ ដើរ​ឆ្ពោះទៅរក​ការប្រកួត​កាន់តែ​ចង្អៀត។

«ឈានទៅរក​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដែល​មាន​គណបក្ស​ធំៗ​ពីរ ​គឺ​គណបក្ស​ដែល​ឈ្នះឆ្នោត​កាន់អំណាច ​និង​គណបក្ស​ប្រឆាំង»។

កាលពី ​ការបោះឆ្នោត​នៅ​ឆ្នាំ១៩៩៣​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ​មាន​គណបក្ស​នយោបាយ​ចំនួន​៤បាន​ទទួល​ជ័យជម្នះ​និង​មាន​អសនៈ​ក្នុង​រដ្ឋសភា​ ដែល​មាន​១២០​កៅអី​ ក្នុង​ចំណោម​គណបក្ស​ចូល​ប្រកួត​សរុប​ចំនួន២០។

ប៉ុន្តែ ​ចរន្ត​នយោបាយ​បាន​ដើរ​ក្រឡាប់ចាក់ ​ហើយ​គណបក្ស​ដែល​ទន់ខ្សោយ​កាន់តែ​បាត់បង់​ពី​បញ្ជី​ប្រកួត​ប្រជែង​និង​ បាត់បង់​ការ​គាំទ្រ​ជា​បន្តបន្ទាប់។

គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​ដែល​ដណ្តើមបាន​អសនៈ​ដ៏​លើសលុប​ចំនួន​៥៨ ​ទល់នឹង​៥១​កៅអី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ជ្រុះ​របូត​កៅអី​អស់​នៅសល់​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​ក្នុងការ​បោះឆ្នោត​ កាលពី​ប្រាំ​ឆ្នាំមុន ​បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​ពុះ​បំបែក​ដោយសារ​ជម្លោះផ្ទៃក្នុង​ យ៉ាងធ្ងន់ធ្ងរ​រវាង​ក្រុម​ដែល​គាំទ្រ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ​និង​អ្នកគាំទ្រ​លោក​ញ៉ឹក ប៊ុនឆៃ ​ដែល​ត្រូវ​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ចោទថា​បាន​ដណ្តើម​យក​គណបក្ស​ ហ៊្វុនស៊ីនប៉ិច​ទៅ​កាន់​កាប់​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​នាយក​ រដ្ឋមន្ដ្រី​ហ៊ុន សែន។

ដោយឡែក​គណបក្ស​ដែលមាន​អសនៈ​ក្នុង​រដ្ឋសភា​ កាលពី​២០​ឆ្នាំមុន​នោះ​ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះពុទ្ធ​សាសនា ​គណបក្ស​ម៉ូលីណាកា​និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ​បាន​បាត់​បង់​ពី​លាន​ប្រកួត ​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​នៅ​លេខ​រៀង​ទី២​បាន​កើន​អសនៈ​ រហូត​ដល់​៩០​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អសនៈ។

មាន​គណបក្ស​នយោបាយ​ ចំនួន​១១​បាន​ចូល​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ចុង​ក្រោយ​ហើយ​គណបក្ស​សម រង្ស៊ី ​របស់​លោក​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​បាន​ច្របាច់​បញ្ចូល​គ្នា​បង្កើតជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កូតា​នៃ​ គណបក្ស​ទាំងពីរ​មាន​អសនៈ​សរុប​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​ចំនួន​២៩ គឺជា​បក្ស​ប្រជែង​ដែល​អាច​ជា​ការព្រួយ​បារម្ភ​សម្រាប់​គណបក្ស​កាន់​អំណាច​ ហើយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស​នរោត្តម រណឫទ្ធិ​ដែលជា​គូ​ជម្លោះ​ក៏បាន​រួមបញ្ចូល​គ្នា​វិញ​ជា​គណបក្ស​តែមួយ​ដោយ​ ព្រះអង្គម្ចាស់​រណឫទ្ធិ ​លាឈប់​ពី​នយោបាយ។

លោក​ឡៅ ម៉ុងហៃ ​និង​លោក​បណ្ឌិត ហង់ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​និង​យុត្តិធម៌​ដើម្បី​ ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថា ​និកហ្វិក ​យល់​ថា​បញ្ហា​ថវិកា​ ការចុះ​ខ្សោយ​នៃ​គណបក្ស​ដទៃ​បានធ្វើ​ឲ្យ​ចំនួន​គណបក្ស​រួម​តូច​ហើយ​ ប្រជាពលរដ្ឋ​មាន​និន្នាការ​គាំទ្រ​ឥស្សរជន​ដែល​ពួកគេ​ធ្លាប់បាន​ស្គាល់​និង​ ឮ។
លោក​ហង់ ពុទ្ធា ​មាន​ប្រសាសន៍​ថា​ដំណើរការ​ប្រកួត​ប្រជែង​នៃ​បក្ស​នយោបាយ​នៅ​កម្ពុជា​អាច​ ដូច​ប្រទេស​ជឿនលឿន​មួយ​ចំនួន​និង​សហរដ្ឋ​អាមេរិក។

«ខ្ញុំ​យល់ថា​ កម្ពុជា​អាច​នឹង​ឈាន​ចូល​ដូច​ប្រទេស​ដទៃ​ គឺ​នៅសល់តែ​ពីរ​ភាគី​ទេ​ចំពោះ​ការប្រកួត​ប្រជែង។ ដោយសារ​តែមាន​គណបក្ស​ច្រើន​ហើយ​ដែល​បាន​ចុះឈ្មោះ ​ប៉ុន្តែ​លទ្ធផល​ដែល​បាន​ពី​ការគាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​នៅតែ​ ប្រកាន់​ជំហរ​លើ​គណបក្ស​ដែល ​មានកេរ្តិ៍ឈ្មោះ ​ឬ​គណបក្ស​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ល្អៗ​ជាច្រើន ​អញ្ចឹង​ទស្សនៈ​របស់​ប្រជា​ពលរដ្ឋ​គឺ​លោក​មាន​ការ​បែងចែក​ច្បាស់​ហើយ»។

លោក ​ហង់ ពុទ្ធា ​យល់ថា​ការ​ថយចុះ​នៃ​ចំនួន​គណបក្ស​នយោបាយ​ចូល​ប្រកួត​ប្រជែង​នៅពេលនេះ​ជា​ សញ្ញាល្អ​សម្រាប់​ម្ចាស់ឆ្នោត​ដើម្បី​ធ្វើការ​សម្រេចចិត្ត។

«ការថយចុះ ​នៃ​ចំនួន​គណបក្ស​ប្រកួតប្រជែង​នេះ​អាចជា​សញ្ញា​វិជ្ជមាន​ដោយសារ​ ប្រជាពលរដ្ឋ​លោក​មិន​ផ្តោត​គំនិត​ទៅ​លើ​គណបក្ស​ច្រើនពេក​ទេ គឺ​គណបក្ស​ចំនួន​តិច​ងាយ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់​អំពី​គោលនយោបាយ​និង​ សកម្មភាព​របស់​គណបក្ស​នីមួយៗ»។
ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​ប្រាំបី​ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួមមាន ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​របស់​លោក​ញ៉ឹក ប៊ុនឆៃ ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា។

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បា​នព​ន្យល់​តាម​ទិដ្ឋភាព​ជាក់ស្តែង​ដែល​លោក​បាន​កត់សម្គាល់។

«ការ ​ថយចុះ​ហ្នឹង ​គឺ​ដោយសារ​គណបក្ស​បាន​បញ្ចូល​គ្នា។ យើង​ឃើញ​ថា​គណបក្ស​បួន​បាន​បញ្ចូល​គ្នា​នៅតែ​ពីរ​ទេ ​ក៏ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​ដែរ ​ទាក់ទង​ទៅនឹង​ស្ថានភាព​សង្គម ​សេដ្ឋកិច្ច ​និង​នយោបាយ​ហើយ​ក៏​ដូចជា​ស្ថានភាព​ផ្ទាល់​របស់​គណបក្ស​នីមួយៗ​ដែរ ​ព្រោះ​ថា​ការ​ចុះបញ្ជី​ចុះឈ្មោះ​បោះឆ្នោត​នៅ​ការបោះឆ្នោត​ជាតិ​នេះ ​វា​ត្រូ​ចំណាយ​ទាំង​ធនធាន​មនុស្ស​និង​ថវិកា ​អញ្ចឹ​ង​ទាមទារ​ឲ្យ​មានការ​ត្រៀម​លក្ខណៈ​បានល្អ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត ​ប្រជែង»។

មាន​គណបក្ស​យ៉ាង​ហោចណាស់​ចំនួន​៤២​បាន​ចុះបញ្ជី​ក្នុង​ ក្រសួង​មហាផ្ទៃ​ក៏​ប៉ុន្តែ​គណបក្ស​ជាច្រើន​មិនបាន​សម្រេចចិត្ត​ចូល​ប្រកួត​ ប្រជែង​ក្នុងការ​បោះឆ្នោត​នោះទេ។
ប្រទេស​កម្ពុជា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨​ខែ​កក្កដា​ឆ្នាំ២០១៣​នេះ។

គណបក្ស​ភាគច្រើន​ដែល​ត្រូវបាន​ទទួល​ស្គាល់​ត្រូវ​គេ​ឮ​ឈ្មោះ​ជា​ពិសេស​តែ​ក្នុង​ឱកាស​មុនពេល​បោះឆ្នោត​តែប៉ុណ្ណោះ។

ក្រុម ​អ្នក​វិភាគ​ហាក់បី​ដូចជា​កំពុង​ចោល​ភ្នែក​តាមដាន​លើ​កម្លាំង​នយោបាយ​នៃ​ គណបក្ស​គូប្រកួត​សំខាន់​ចំនួន​ពីរ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះ​ នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​អះអាង​ថា​ជា​ចលនា​នយោបាយ​សេរី​និង​ ប្រជាធិបតេយ្យ​និយម​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ក្តោប​ក្តាប់​អំណាច​ ក្នុង​ដៃ​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ៕ ប្រភព៖ VOA
Read more...

Wednesday, May 22, 2013

ប្រធាន គ.ជ.ប ជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

0 comments
ភ្នំពេញ: ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. លោក អ៊ឹម សួស្តី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា នៅ​ទីស្តីការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣​។​
​លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍ ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​នោះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បានលើកឡើង​អំពី​កង្វល់​អ្វីដែល​គាត់​បានឃើញ និង​អ្វីដែល​គេ​បាន​ប្រាប់​គាត់​។
​លោក​ក៏បាន​បកស្រាយ​ទៅវិញ​អំពី​កង្វល់ ​ថា អ្វីដែល គ​.​ជ​.​ប ធ្វើបាន​តាមផ្លូវ​ច្បាប់ និង​អ្វីដែល​វា​លំបាក​ខាង​ផ្លូវច្បាប់ និង​អ្វីដែល​លំបាក​ខាង​បច្ចេកទេស គ​.​ជ​.​ប ប្រាប់​ទាំងអស់​ជុំវិញ​បញ្ហា​នេះ​។​

​លោក​បាន​បញ្ជាក់ថា ក្តីកង្វល់​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បានលើកឡើង​គឺ អំពី​បញ្ជី​បោះឆ្នោត ការប្រើ​មធ្យោបាយ​រដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​... ហើយ​ការលើកឡើង​នេះ​គឺជា​ការលើកឡើង​ដដែលៗ​។ ការជួប​នេះ ក៏​ជា​ឱកាសល្អ​ដែរ ដែល​គជប បាន​ពន្យល់​ដល់​អ្នករាយការណ៍​ពិសេស ឲ្យ​យល់​ពី​សភាពការណ៍​នៅ​ស្រុក​ខ្មែរ អំពី​ច្បាប់​នៅ​ស្រុក​ខ្មែរ ដែល គ​.​ជ​.​ប បានធ្វើ​កន្លងមក​។​

​លោក​ប្រធាន គ​.​ជ​.​ប បានលើកឡើង​ទៀតថា នៅក្នុង​ជំនួប​នេះ គ​.​ជ​.​ប បើកចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូបលោក នឹង​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី នេះ​គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។​

​ចំណែក​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី បាន​ថ្លែងប្រាប់​អ្នកកាសែត ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​រវាង​រូបលោក ជាមួយនឹង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់លោក ដែល​បានដាក់​ឲ្យ គ​.​ជ​.​ប នាពេល​កន្លងមក​។ គ​.​ជ​.​ប បានផ្តល់​ការឆ្លើយតប​មក​ឲ្យ​លោក​វិញ ទាក់ទង​អនុសាសន៍​របស់លោក​។​

​សូមជម្រាបថា លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា មក​ធ្វើ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែលជា​បេសកកម្ម​លើក​ទី​៩ នៅ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​។​

​បេសកកម្ម​នេះ នឹង​ផ្ដោតលើ​ការតាមដាន​អនុសាសន៍ ដែល​លោក ស៊ូ​ប៊ែ​រ​ឌី បានលើកឡើង នៅក្នុង​របាយការណ៍រ​ប​ស់លោក កាលពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី និង​លោក ស៊ូ​រិ​យា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​លោក ស៊ូ​រិ​យា ស៊ូ​ប៊ែ​រ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​នោះ ស្នើ​ឲ្យ​មានការ​កែទម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​៕ ប្រភព៖ CEN


Read more...

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​លើ គ.ជ.ប ដែរ​ឬ​ទេ?

0 comments
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី បាន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Prasad Subedi) ជួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា។ ការ​ជួប​ពិភាក្សា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ជូន​លោក ស៊ូប៊ែឌី ទាមទារ​ឲ្យ​លោក​ជួយ​ដាក់​សម្ពាធ​ដល់ គ.ជ.ប កែ​ទម្រង់​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ គ.ជ.ប និង​សុំ​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល។

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​អាច​ជំរុញ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​បាន​ដែរ​ឬ​ទេ?

មន្ត្រី ​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា លោក សុរិយា ស៊ូប៊ែឌី មិន​មាន​ឥទ្ធិពល ឬ​អាច​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​ឡើយ។

គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ជាង ៥​ពាន់​នាក់ បាន​ដាក់​លិខិត​ជូន​លោក សុរិយា ស៊ូប៊ែឌី កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា។ ញត្តិ​នោះ​បាន​ស្នើ​ឲ្យ​លោក ស៊ូប៊ែឌី ជួយ​ជំរុញ​ឲ្យ គ.ជ.ប សើរើ​ឡើង​វិញ​នូវ​បញ្ជី​អ្នក​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​តាម​ការ​រក ​ឃើញ​របស់​អង្គការ អ៊ីន.ឌី.អាយ (NDI) របស់​សហរដ្ឋ​អាមេរិក និង​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក ខុមហ្វ្រែល (Comfrel)។ ញត្តិ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច បញ្ឈប់​ការ​ប្រើប្រាស់​តួនាទី និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​ប្រជែង​ជាដើម។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ស្នើសុំ​នោះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ។ លោក​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​បន្ត​ជំហរ​អនុវត្ត​តាម​ច្បាប់​ដដែល ហើយ​ថា​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល មិន​អាច​យក​សម្ពាធ​ពី​លោក ស៊ូប៊ែឌី មក​ដាក់​ឲ្យ គ.ជ.ប អនុវត្ត​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​រំលឹក​ឡើង​វិញ គ.ជ.ប នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់។ អ្វី​ដែល​ដាក់​បន្ទុក ឬ​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ដែល​មិន​មែន​ជា​សមត្ថកិច្ច គ.ជ.ប គឺ គ.ជ.ប មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​អនុវត្ត​តាម​ច្បាប់»។

ការ ​ប្រកាន់​ជំហរ​នឹង​របស់ គ.ជ.ប ក្នុង​កាលៈទេសៈ​ជិត​បោះឆ្នោត​នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង ផ្ដើម​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង គ.ជ.ប ជាមួយ​គណបក្ស​នយោបាយ​មុន​ការ​បោះឆ្នោត នាំ​ឲ្យ​មាន​ការ​ច្រាន​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ មួយ​វិញ​ទៀត ម្ចាស់​ឆ្នោត​អាច​នឹង​បាត់​ជំនឿ​ទៅ​លើ គ.ជ.ប និង​អាច​លះបង់​សិទ្ធិ​ទៅ​បោះឆ្នោត​បាន៖ «អ្វី​ដែល​បារម្ភ​នោះ​ត្រង់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​នោះ ផ្ដើម​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​ហើយ អ៊ីចឹង​ការ​ប្រកាស​លទ្ធផល​អាច​នឹង​ប្រកាស​ថា​មិន​ទទួល​យក ឬ​គ្មាន​ន័យ​ស្អី​សម្រាប់​អ្នក​ចូលរួម​ការ​បោះឆ្នោត​នេះ ក៏​អាច​ធ្វើ​ឲ្យ​សភាពការណ៍​តានតឹង​អាច​នឹង​កើត​មាន​ឡើង»។

មិន​ខុស​ គ្នា​ដែរ អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​មតិ​ថា លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​អាច​និយាយ​បាន​ថា នឹង​មាន​ការ​បដិសេធ​មិន​ទទួល​ស្គាល់ បើ​ទោះ​បី​ជា​គណបក្ស​ណា​មួយ​ជា​អ្នក​ឈ្នះ​ក៏ដោយ។ អ្នកស្រី​បញ្ជាក់​ថា លោក ស៊ូប៊ែឌី មាន​ឱកាស​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បេសកកម្ម​លើក​នេះ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​បញ្ជា​ការ​របស់ គ.ជ.ប ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ និង​កែ​ទម្រង់ គ.ជ.ប តាម​ការ​ទទូច​សុំ​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង៖ «យើង​អាច​ទាយ​ដឹង​ថា នឹង​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ហើយ​នរណា​ឈ្នះ​ក៏ដោយ នរណា​ចាញ់​ក៏ដោយ។ ប៉ុន្តែ អ្នក​បញ្ជា​លើ​បញ្ជា​ការ​នោះ គឺ​នាយក​រដ្ឋមន្ត្រី មិន​មែន គ.ជ.ប ហ្នឹង​អាច​ដោះដូរ​បាន​ស្រេច​តែ​ចិត្ត។ ត្រង់​ថា កែ​មិន​កែ​ស្អី​នៅ​លើ​ប្រមុខ​រដ្ឋាភិបាល មិន​មែន​នៅ​ត្រឹម គ.ជ.ប ទេ»។

ទោះ ​យ៉ាង​ណា មន្ត្រី គ.ជ.ប លោក ទេព នីថា បញ្ជាក់​ថា ការ​ទស្សន៍ទាយ​លទ្ធផល​ទុក​មុន និង​ការ​ប៉ាន់​ថា​លទ្ធផល​បោះឆ្នោត​នោះ​អាច​នឹង​ត្រូវ​បដិសេធ​មិន​ទទួល​ ស្គាល់​ផ្លូវ​ការ​នោះ គ្រាន់​ជា​ទស្សនៈ​បែប​នយោបាយ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា គណបក្ស​ទាំងអស់​ដែល​បាន​ឈរ​ឈ្មោះ​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សកល​នា​ខែ ​កក្កដា ខាង​មុខ បាន​ចុះ​កិច្ច​សន្យា​ជា​មុន​ជាមួយ គ.ជ.ប ថា​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត ​ទៅ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ម្យ៉ាង ការ​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​សោត ក៏​មិន​អាច​ស្ទះ​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ដែរ ប្រសិន​បើ​គណបក្ស​ណា​មួយ​រក​សំឡេង​អាសនៈ​សភា​បាន​លើស​ពី ៥០ បូក ១ នោះ។

អ្នក ​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា ការ​ដែល​រដ្ឋាភិបាល និង គ.ជ.ប មិន​ទទួល​នូវ​ការ​ស្នើសុំ​របស់​លោក ស៊ូប៊ែឌី ជា​ការ​ខាត​បង់ និង​ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ឯកោ​ពី​ប្រទេស​ដែល​មាន​លិខិត​បទដ្ឋាន​ក្នុង​តំបន់ និង​អន្តរជាតិ។ លោក កែម ឡី ពន្យល់​ថា អង្គការ​សហប្រជាជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​អនុវត្ត​កិច្ចការ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ជាដើម។

លោក កែម ឡី៖ «វា​មិន​ជា​បញ្ហា​ទេ ប្រទេស​យើង​មាន​ឯករាជ្យ​ភាព ប៉ុន្តែ​តម្លៃ​របស់​វា​យើង​ចង់​បាន​តម្លៃ​ឲ្យ​ប្រទេស​យើង​ខិត​មក​ប្រទេស​ឯកោ ឬ​ក៏​តម្លៃ​របស់​យើង​ស្ថិត​ក្នុង​ប្រទេស​គោរព​នូវ​លិខិត​បទដ្ឋាន​គតិយុត្តិ​ ជា​លក្ខណៈ​តំបន់ ឬ​លក្ខណៈ​អន្តរជាតិ។ ឧទាហរណ៍ ដូច​ជា​យើង​ព្រម​យក​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ យើង​ត្រូវ​តែ​គោរព​អនុសាសន៍​របស់​គេ បើ​ទោះ​បី​ជា​អនុសាសន៍​នោះ​ល្អ ឬ​មិន​ល្អ​ក៏ដោយ ក៏​យើង​យក​មក​សិក្សា ហើយ​ត្រូវ​យក​មក​កែប្រែ»។

ដំណើរ ​បេសកកម្ម​លើក​ទី៩ រយៈពេល ១​សប្ដាហ៍​នៅ​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី នឹង​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​ឡាយ​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​លោក​បាន​ធ្វើ​បន្ទាប់​ពី​បេសកកម្ម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ បេសកកម្ម​របស់​លោក​លើក​នេះ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង រំពឹង​ទុក​ថា នឹង​អាច​ជួយ​បង្កើន​បរិយាកាស​ងាយ​ស្រួល​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នា​ខែ​កក្កដា ខាង​មុខ។

អង្គការ​ឃ្លាំ​មើល​ការ​ បោះឆ្នោត​នៅ​កម្ពុជា យល់​ថា បើ​ទោះ​ជា គ.ជ.ប មិន​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី ក៏ដោយ ក៏​ចំណុច​មួយ​ដែល គ.ជ.ប អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​មាន​ការ​សុខ​ចិត្ត​ទាំងអស់​គ្នា​នោះ គឺ​ការ​បង្កើត​នូវ​គណៈកម្មការ​ជ្រើស​រើស​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​ បោះឆ្នោត និង​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត។ ការ​បង្កើត​គណៈកម្មការ​ជ្រើស​រើស​នោះ អាច​ធ្វើ​ទាន់​ពេល​វេលា និង​មិន​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង អាច​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​លើក​ឡើង​ថា គ.ជ.ប តែង​ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​តែ​បក្ខពួក​របស់​ខ្លួន និង​នាំ​ឲ្យ​ខ្វះ​ទំនុក​ចិត្ត​ពី​គណបក្ស​ដទៃ ចំពោះ​ការ​ជឿជាក់​ថា​មន្ត្រី​ទាំង​នោះ​អាច​អនុវត្តន៍​ជា​អាជ្ញា​កណ្ដាល​ ក្នុង​ការ​បោះឆ្នោត​បាន​ដែរ ឬ​យ៉ាង​ណា៕ ប្រភព៖ RFA
Read more...

លោក ស៊ូប៊ែឌី ជួប គ.ជ.ប លើក​ឡើងពី​​បញ្ហា​បោះឆ្នោតជាតិ នៅខែ​កក្កដា

0 comments
នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១​ឧសភា​នេះ លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ចាត់​ទុក​កិច្ចប្រជុំ​ជាង ២ ម៉ោង​នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​. បាន​ពន្យល់​ដល់​លោក ស៊ូ​ប៊ែ​ឌី អំពី​កង្វល់ ដែល​អ្នករាយការណ៍​ពិសេស បានឃើញ និង​បានឮ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ ដូចជា បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ជាដើម​។ ប៉ុន្តែ​លោក អ៊ឹម សួស្តី បាន​អះអាង​ថា អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ មិន​ត្រូវបាន​អ្នករាយការណ៍​ពិសេស​លើកឡើង​ទេ។​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. និង​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​ដាក់ជូន​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​របស់​បក្ស​ប្រឆាំង បាន​ស្នើ​ឲ្យមាន​ការកែទ​ម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​

បន្ទាប់ពី​ កិច្ចប្រជុំ នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា លោក​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​កង្វល់ ដែល​គាត់​បាន​ឃើញ និង​គាត់​បាន​ឮ តាមរយៈ​ដែល​គេ​ប្រាប់​គាត់​។ គ​.​ជ​.​ប​. ក៏​បាន​បកស្រាយ​ទៅវិញ​ពី​កង្វល់​នោះ នូវ​អ្វី​ដែល​គ​.​ជ​.​ប​. អាច​ធ្វើបាន​តាម​ផ្លូវច្បាប់ និង​អ្វី​ដែល​លំបាក​តាម​ផ្លូវច្បាប់ ព្រមទាំង​ផ្លូវ​បច្ចេកទេស​។ កង្វល់​របស់​លោក​ស៊ូ​ប៊ែ​ឌី ជុំវិញ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ ត្រូវបាន​លោក អ៊ឹម សួស្តី លើក​ឡើងថា ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ការប្រើប្រាស់​មធ្យោបាយរ​ដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​ជា​បញ្ហា​ដដែលៗ។

លោក អ៊ឹម សួស្តី បានចាត់ទុក​កិច្ចប្រជុំ​រវាង​រូប​លោក និង​លោក ស៊ូ​ប៊ែ​ឌី នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​.​បាន​ពន្យល់​លោក ស៊ូ​ប៊ែ​ឌី អំពី​សភាពការណ៍​ស្រុក​ខ្មែរ និង​អំពី​ច្បាប់​ស្រុក​ខ្មែរ ព្រមទាំង​បទពិសោធន៍ ដែល​គ​.​ជ​.​ប​. ធ្លាប់​ធ្វើ​កន្លងមក​។ លោក​ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ទៀត​ថា នៅក្នុង​ជំនួប​នោះ គ​.​ជ​.​ប បើក​ចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប​.​នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូប​លោក នឹង​លោក ស៊ូ​ប៊ែ​ឌី គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ និង​កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែ​ឌី មិន​បាន​លើកឡើង​ពី​អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​ឡើយ​។ ចំណែក​អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែ​ឌី បាន​ប្រាប់​អ្នកកាសែត​នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ​ថា លោក និង​ប្រធាន​គ​.​ជ​.​ប​. បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់​លោក ដែល​បាន​ដាក់ឲ្យ គ​.​ជ​.​ប នា​ពេលកន្លងមក ជុំវិញ​កំណែទម្រង់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី ដែល​មក​បំពេញបេសកកម្ម នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក៏​បាន​អះអាង​ថា លោក​នៅតែ​បារម្ភ​ពី​នីតិវិធី​រៀបចំ​ការបោះឆ្នោត នាពេលខាងមុខ រួម​ទាំង​ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ដូច​អ្វី​ដែល​សង្គម​ស៊ីវិល និង​បក្សប្រឆាំង បានលើកឡើង ជាដើម​៕ ប្រភព៖ RFI
Read more...

Tuesday, May 14, 2013

គណបក្ស​នយោបាយ​៨​នឹង​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​២០១៣

0 comments
ភ្នំពេញ — មាន​តែ​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​តែ​ប៉ុណ្ណោះ​បាន​មក​ចុះឈ្មោះ​និង​ដាក់​ បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ដ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​ កក្កដា​ឆ្នាំ២០១៣​នេះ​ខណៈ​ដែល​មាន​គណបក្ស​ចំនួន​១១​បាន​ចូល​ប្រកួត​ប្រជែង​ ដណ្តើម​សំឡេងឆ្នោត​កាលពី​ឆ្នាំ២០០៨។
លោក សោ សុភ​រី សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.) ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គណបក្ស​ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំបី​មាន​គណបក្ស​ចំនួន​ប្រាំ​ត្រូវ​បាន​ ទទួល​ស្គាល់​ជា​ផ្លូវការ​រួច​ហើយ។

«មាន​គណបក្ស​ចំនួន​ប្រាំ​ដែល​ គណៈកម្មាធិការ​ជាតិ​សម្រេច​ទទួលស្គាល់​ និង​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​តាមច្បាប់​រួច​ហើយ។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​គណៈកម្មាធិការ​ជាតិ​បាន​តម្រូវ​ឲ្យ​កែតម្រូវ​ តាម​លក្ខខណ្ឌ​ផ្សេងៗ​នូវ​បញ្ជី​ដែល​ខ្វះខាត។ ឯ​គណបក្ស​ពីរ​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​ សេដ្ឋកិច្ច ​គណៈកម្មាធិការ​ជាតិ​ទើបនឹង​បានទទួល​កំពុងតែ​ពិនិត្យ​មិន​ទាន់​ចេញ​លទ្ធផល​ ថា​យ៉ាងណា​ទេ»។

គណបក្ស​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​របស់​លោក​ ញ៉ឹក ប៊ុនឆៃ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ។

លោក សោ សុភរី​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា ​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​របស់​លោក​សម រង្ស៊ី ​និង​ដោយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​មាន​បញ្ហា​អ្វី​នោះ​ទេ​ក្រៅពី​បង្ហើប​ថា​មាន​កំហុស​ឯកសារ​ចុះបញ្ជី​និង​មាន ​ខុស​ឈ្មោះ​ជាដើម។

លោក​ទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប​បន្ថែម​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​កែតម្រូវ​លើ​ឈ្មោះ​បេក្ខជន​ចំនួន​ជាង​២០​រូប។ បេក្ខជន​ទាំងនេះ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ ​ខ្វះ​ទិន្នន័យ​ពី​ភេទ ​ឬ​ថ្ងៃខែ​កំណើត​ជាដើម។

សូម​បញ្ជាក់​ថា​បើ​តាម​ច្បាប់​បោះឆ្នោត​ គ.ជ.ប. ​មាន​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​និង​សម្រេច​លើ​ពាក្យ ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​ហើយ​ប្រសិនបើ​មាន ​បញ្ហា​បែបណា​នោះ​គ.ជ.ប​នឹង​បញ្ជូន​សំណុំ​ឯកសារ​ទាំងនោះ​ទៅកាន់​គណបក្ស​ សាម៉ី​វិញ​ដើម្បី​កែ​សម្រួល។ ​គណបក្ស​សាមី​មាន​រយៈពេល​ប្រាំ​ថ្ងៃ​សម្រាប់​ធ្វើ​ការ​កែតម្រូវ​នូវ​ឯកសារ​ របស់​ខ្លួន​ហើយ​ប្រសិនបើ​គណបក្ស​ដែល​ជាប់​ពាក់​ព័ន្ធ​ខកខាន​បំពេញ​ឯកសារ​ របស់​ខ្លួន​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ គ.ជ.ប​នឹង​ចាត់ទុក​គណបក្ស​នោះ​ថា​បាន​បោះបង់​សិទ្ធិ​ចូលរួម​បោះឆ្នោត។

លោក​យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ថា​គណបក្ស​លោក​នឹង​អាច​បំពេញ​បែបបទ​ឡើង​វិញ​ទៀត​តាម​ពេល​កំណត់។

«យើង ​អាចធ្វើ​ទាន់​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​សេចក្តី​ប្រកាស​របស់​បេក្ខជន​ បានន័យថា​ជា​ឯកសារ​ដែល​បេក្ខជន​អាចធ្វើ​បាន​ភ្លាមៗ​នៅ​ទីស្នាក់ការ​តែម្តង។ ក៏​ប៉ុន្តែ​ឯកសារ​ដែល​យើង​ពិបាក​គឺ​លិខិត​បញ្ជាក់​ពី​សាលា​ឃុំ​សង្កាត់ ​ឃុំ​សង្កាត់​ជា​អ្នក​បញ្ជាក់ ​គាត់​បញ្ជាក់​បោះត្រា​ខុស ​គួរ​ណាស់​តែ​ឃុំ​សង្កាត់​ជា​អ្នកទទួល​ខុសត្រូវ។ ​ក៏ប៉ុន្តែ​នេះ​ត្រូវ​ឲ្យ​ឃុំ​សង្កាត់​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ ​ហើយ​វា​ចំពេល​ដែល​គេ​ធ្វើបុណ្យ​បី​ថ្ងៃ​ទៅទៀត»។

ប្រទេស​កម្ពុជា​នឹង ​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨ ​ខែកក្កដា​ ឆ្នាំ២០១៣ ​នេះ។ ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​និង​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​បាន​ចាប់​ ផ្តើម​កាល​ពី​ថ្ងៃទី២៩ ​ខែមេសា ​គឺ​មាន​រយៈពេល​១៥​ថ្ងៃ។ ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​និង​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ នេះ៕ ប្រភព៖ VOA
Read more...

Monday, May 13, 2013

គ.ជ.ប​ ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥

0 comments
រហូតមកទល់​ថ្ងៃអាទិត្យ​នេះ​ ពោលគឺ​មួយ​ថ្ងៃមុន​ការបិទ​បញ្ចប់​កាលបរិច្ឆេទ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​​​ គណបក្សន​យោបាយ​សម្រាប់​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន ៥ ជា​ផ្លូវការ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្រោយ​គេ​កំពុង​ទទួល​ ការត្រួតពិនិត្យ​ពី គ.ជ.ប មុននឹង​ចុះបញ្ជី។ គ្មាន​គណបក្ស​ណា​ផ្សេងទៀត​ដាក់ពាក្យ​សុំ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត ​ទេ។ រហូតមកទល់​ចុង​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​​​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន៥ក្នុងចំណោម​គណបក្ស​ចំនួន ៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ តំណាងរាស្ត្រ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ កក្កដា​ខាងមុខនេះ។

គណបក្ស ទាំង៥ដែល គ.ជ.ប ទទួលស្គាល់​ជា​ផ្លូវការ​នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ស​ញ្ញាតិ​កម្ពុជា គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​សម្ព​ន្ធ័​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ។

លោកទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​វិទ្យុ​ បារាំង​​អន្តរជាតិ​នៅថ្ងៃនេះ​ថា រហូតមកទល់​រសៀល​ថ្ងៃអាទិត្យ​នេះ ក្រៅពី​គណបក្ស​ចំនួន៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះបញ្ជី​រួចហើយនោះ គ្មាន​គណបក្ស​ថ្មី​ណា​ផ្សេងទៀត​បានដាក់​ពាក្យ​ទៅ គ.ជ.ប នោះទេ ខណៈដែល​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ដើម្បី​ចូលរួម​ ការបោះឆ្នោត​នឹង​ផុតកំណត់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

ចំណែកឯ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​បានដាក់​សំណុំ​ឯកសារ​ទៅ គ.ជ.ប ក្រោយ​គេ​កាលពី​ថ្ងៃ​សុក្រ កំពុង​ទទួល​ការត្រួតពិនិត្យ​ពី គ.ជ.ប នៅឡើយ។ បើ​យោងតាម​លោក ទេព នីថា គ.ជ.ប មាន​រយៈពេល៧ថ្ងៃ​ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្សនីមួយៗបន្ទាប់ពី​ ការដាក់​ពាក្យសុំ​ចុះបញ្ជី។ គេ​នៅ​មិនទាន់​ដឹងថា តើ​សំណុំ​ឯកសារ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​បញ្ហា​អ្វី​ឫ​ក៏​អត់​ នោះទេ។

ប៉ុន្តែអ្វីដែល​គេ​បានដឹង​គឺ លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនិង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គ ​ណ​បក្ស​នេះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទេ​ដោយ​សារ​ តែ បញ្ហា​ផ្លូវច្បាប់។

សូមបញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​នៅឯ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន ៤២ គណបក្ស។ ​ប៉ុន្តែ ទំនង​ជាមាន​គណបក្ស​មិន​លើសពី៦នេះ​ទេ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុងការ​ បោះឆ្នោត​សភា​អាណត្តិទី៥នៅ​ខែកក្កដា​ខាងមុខនេះ។ ចំនួន​នេះ​តិច​ជាង​​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៤ កាលពី​ឆ្នាំ ២០០៨ ដែលមាន​គណបក្ស​រហូត​ដល់ ១១ គណបក្ស​៕ ប្រភព៖ RFI
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន