ភ្នំពេញៈ មន្ត្រីក្រសួងការបរទេសថៃបានប្រាប់ភ្នាក់ងារ AFP ពីម្សិលមិញថា អាជ្ញាធរថៃដែលមិនអនុញ្ញាតឲ្យមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងតែនិរទេសខ្លួនចូលមកក្នុងប្រទេសថៃក៏ព្រោះតែថៃមានក្តីបារម្ភថា មេបក្សប្រឆាំងរូបនេះនឹងរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិខាងមុខនេះខណៈមន្ត្រីក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា បញ្ហានេះជាកិច្ចការផ្ទៃក្នុងរបស់ថៃ និងមិនពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលកម្ពុជាឡើយ។
លោក សម រង្ស៊ី ដែលនិរទេសខ្លួនទៅប្រទេសបារាំងដើម្បីចៀសពីការជាប់ទោសក្នុងពន្ធនាគារ ១២ឆ្នាំ ដែលលោកគិតថា ដោយសារមូលហេតុនយោបាយនោះត្រូវអាជ្ញាធរបដិសេធមិនឲ្យចូលប្រទេសថៃកាលពីថ្ងៃអង្គារ ដើម្បីធ្វើការផ្សព្វផ្សាយសៀវភៅថ្មីមួយស្តីពីជីវប្រវតិ្តលោកមានចំណងជើងថា៖ «We Didn't Start the Fire: My Struggle for Democracy in Cambodia»។
លោក Manasvi Srisodapol អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់ AFP ថា ៖ «យើងបានហាមលោក សម រង្ស៊ី កុំឲ្យប្រើទឹកដីថៃដើម្បីផ្សាយសៀវភៅរបស់លោកនិងធ្វើការវាយ ប្រហារមកលើប្រទេសជាមិត្តរបស់ថៃ»។
លោកបន្ថែមថា៖ «យើងពិតជាគាំទ្រលទិ្ធប្រជាធិបតេយ្យ ប៉ុន្តែ យើងមិនគាំទ្រអ្នកណាដែលប្រើប្រាស់ប្រទេសថៃ ដើម្បីវាយប្រហារអ្នកដទៃ ដើម្បីតែផលចំណេញនយោបាយឡើយ»។
មន្រ្តីអន្តោប្រវេសន៍ថៃបានអះអាងថា ពួកគេទទួលបានការណែនាំពីការមិនត្រូវអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលទឹកដីថៃទេ រហូតទាល់តែក្រោយការបោះឆ្នោត។
លោកឧត្តមសេនីយ៍ Panu Kerdlaprphol មេបញ្ជាការប៉ូលិសអន្តោប្រវេសន៍ថៃថ្លែងថា៖ «លោក សម រង្ស៊ី អាចចូលទឹកដីថៃដូចធម្មតា នៅក្រោយការបោះឆ្នោតនៅកម្ពុជា។ យើងបានពន្យល់ពីបញ្ហានេះ ហើយលោកហាក់ដូចជាយល់ហើយឥឡូវនេះគាត់កំពុងស្ថិតនៅប្រទេសសិង្ហបុរី។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញប៉ុន្តែលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការបដិសេធមិនឲ្យលោក សម រង្ស៊ី ចូលទៅប្រទេសថៃគឺជាកិច្ចការផ្ទៃក្នុងថៃវាមិនកើតចេញពីការស្នើសុំណាមួយពីកម្ពុជាទេ។
លោកបន្តថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានធ្វើកិច្ច[ព្រមព្រៀង]បត្យាប័នជាមួយរដ្ឋាភិបាលថៃដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មកផ្តន្ទាទោសនៅកម្ពុជាទេ»។
លោក រង្ស៊ី ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ អ្នកនាំពាក្យគណបក្ស លោក យឹម សុវណ្ណ រួមទាំងលោកស្រី មូរ សុខហួរ នាយកកិច្ចការសាធារណៈក៏មិនអាចទាក់ទងសុំការពន្យល់បញ្ហានេះបានដែរពីថ្ងៃពុធ។
លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី បានថ្លែងថា លោកមិនបានដឹងព័ត៌មានលម្អិត លើសពីអ្វីដែលគេបានរាយការណ៍នោះទេ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៨៥ ហើយលោក សម រង្ស៊ី ត្រូវហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោតព្រោះតែជាប់ទោសពីបទការផ្សព្វផ្សាយ«ផែនទីក្លែងក្លាយ» បង្ហាញថា វៀតណាមគ្រប់គ្រងទឹកដីកម្ពុជា។
សមាជិកបក្សប្រឆាំងកម្ពុជាកាលពីខែមុន បានអំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបឲ្យធានានូវការបោះឆ្នោតដោយសេរីនិងយុតិ្តធម៌សម្រាប់ការបោះឆ្នោតខែកក្កដាឆ្នាំនេះ នៅកម្ពុជា។
លោក ហ៊ុន សែន ដែលមានទំនាក់ទំនងស្និទ្ធជាមួយរដ្ឋាភិបាលថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្មីៗនេះថ្លែងថា លោកនឹងចុះចេញពីតំណែងពេលលោកមានអាយុ៧៤ឆ្នាំ ដែលពីមុនៗមកលោកថា នឹងកាន់តំណែងនេះដល់អាយុ ៩០ឆ្នាំ។ លោក នាយករដ្ឋមន្ត្រី បច្ចុប្បន្នមានអាយុ៦០ឆ្នាំ ប៉ុន្តែអាយុផ្លូវការគឺ ៦២ឆ្នាំ៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

No comments:
Post a Comment