ភ្នំពេញៈ ខណៈភាពប្រែប្រួលលឿនវាយប្រហារទីផ្សារអាស៊ីដោយសារ
ការរំពឹងថាធនាគារកណ្តាលអាមេរិកនឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ
ដែលជាគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចនោះធនាគារ
ជាតិនៃកម្ពុជាបានឲ្យដឹងថាកម្ពុជានឹងនៅតែមិនទទួលរងផលប៉ះពាល់
នោះទេ ដោយសារតែទីផ្សារវិនិយោគនៅមានភាពកេ្មងខ្ចីនៅឡើយ។
លោកស្រី
ងួនសុខាអគ្គនាយកធនាគារជាតិនៃកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាល
ពីម្សិលមិញថាទោះជាកម្ពុជាអាចទទួលបានប្រយោជន៍ពីវិធានការជំរុញ
សេដ្ឋកិច្ចរបស់ធនាគារកណ្ដាលអាមេរិកដែលបានចាប់ផ្ដើមកាលពីឆ្នាំ
២០០៨ ដើម្បីឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុពិភពលោកក្តី
ក៏ការកាត់បន្ធូរបន្ថយវិធានការនេះដែលគេរំពឹងថានឹងកើតមាននោះ
នឹងបង្កផលប៉ះពាល់តិចតួចដោយសារតែផ្សារភាគហ៊ុនរបស់កម្ពុជាស្ថិត
ក្នុងដំណាក់កាលចាប់ផ្តើម
ការគ្មានទីផ្សារមូលបត្របំណុលនិងលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ
បរទេស។
លោកស្រីបានលើកឡើងថា៖ «សម្រាប់កម្ពុជាយើងមានបរិស្ថានខុសគេបើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ី»។
ទីផ្សារភាគហ៊ុនអាស៊ីធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទដោយ
បន្តការធ្លាក់ចុះពីសប្ដាហ៍មុនបន្ទាប់ពីធនាគារកណ្ដាលអាមេរិកបាន
ឲ្យដឹងថាខ្លួននឹងកាត់បន្ថយកម្មវិធីជំរុញសេដ្ឋកិច្ចរបស់ខ្លួន
ក្នុងពេលណាមួយនៅឆ្នាំនេះ។
លោកស្រីបានបន្តថា៖
«បញ្ហាសំខាន់គឺថាទីផ្សារមូលធនរបស់យើងគឺទើបតែកើតមានយើងមិនមាន
ទីផ្សារមូលបត្រឬទីផ្សារបំណុលសមរម្យនៅឡើយទេ»។
លោកស្រីបញ្ជាក់ថា៖
«នោះមានន័យថាមូលធនដែលចូលមកគឺភាគច្រើនក្នុងរូបភាពជាការ
វិនិយោគផ្ទាល់ពីបរទេសដែលមានរយៈពេលវែង
និងមិនមែនជាការវិនិយោគបែបកេងចំណេញនោះទេ(ឬលំហូរមូលធនរយៈពេលខ្លី
)»។លោកស្រីបន្ថែមថាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលមានទីផ្សារ
រយៈពេលខ្លីគឺ
ងាយរងគ្រោះដោយសារតែមូលធនអាចហូរចូលឬហូរចេញយ៉ាងរហ័សពីទីផ្សារ
ប្រទេសទាំងនោះ។
លោកស្រី សុខា បានថ្លែងថា
បរិយាកាសសេដ្ឋកិច្ចប្រកបដោយការស្វាគមន៍របស់កម្ពុជាក៏នឹងជួយកាត់
បន្ថយផលប៉ះពាល់ពីការធ្លាក់ចុះដែលអាចកើតមាននៃការវិនិយោគផ្ទាល់
ពីបរទេសដោយសារកង្វះខាតសាច់ប្រាក់ងាយស្រួលនៅសកលលោកផងដែរ។
លោកស្រីបានបន្តថា៖
«ប្រសិនបើសេដ្ឋកិច្ចកម្ពុជាមានចក្ខុវិស័យនិងស្ថិរភាពសេដ្ឋកិច្ចល្អ
ខ្លាំង និងមានឱកាសលូតលាស់នោះ វិនិយោគិននឹងចូលមក»។
លោកស្រីបានបន្តថា៖
«ទាក់ទងនឹងការប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស
យើងត្រូវតែសម្លឹងមើលថាតើកម្ពុជាមានលក្ខខណ្ឌអំណោយផលសម្រាប់
ទាក់ទាញវិនិយោគិនហើយឬនៅបើធៀបនឹងមីយ៉ាន់ម៉ា និងវៀតណាម។
ក្របខ័ណ្ឌច្បាប់របស់យើង ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល
ល្អគ្រប់គ្រាន់សម្រាប់វិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៍វិនិយោគ
រយៈពេលវែងនៅក្នុងប្រទេសរបស់យើង។
នោះគឺជាអ្វីដែលខុសគ្នារវាងវិនិយោគិនផ្ទាល់ពីបរទេស
និងវិយោគិនរយៈពេលខ្លី»។
នៅពេលសួរទាក់ទងនឹងសម្ពាធរូបិយប័ណ្ណ លោកស្រី សុខា រំពឹងថា
អ្វីៗនឹងនៅតែមានស្ថិរភាព
ប្រសិនបើតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើង។
លោកស្រីបានថ្លែងថា៖ «សេដ្ឋកិច្ចរបស់យើងប្រើប្រាស់ប្រាក់ដុល្លារ
ដែលមានន័យថា យើងមិនចាំបាច់ប្តូរប្រាក់ដុល្លារនោះទេ។
ប្រសិនបើប្រទេសផ្សេងទៀតត្រូវប្តូរប្រាក់ដុល្លារនោះ
ប្រទេសទាំងនោះត្រូវតែស្រូបយកលំហូរចូលមូលធនតាមរយៈការចាក់បញ្ចូល
រូបិយប័ណ្ណក្នុងស្រុក»។
លោក កង ច័ន្ទតារារ័ត្ន
ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាអភិវឌ្ឍន៍
មានការប្រុងប្រយ័ត្នខ្លាំងក្នុងការវាយតម្លៃរបស់លោកលើការ
កាត់បន្ថយការចាក់បញ្ចូលសាច់ប្រាក់នៅសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា៖
«ការរឹតបន្តឹងបរិមាណប្រាក់ដុល្លារនឹងបង្កផលប៉ះពាល់ដោយផ្ទាល់មក
លើកំណើនសេដ្ឋកិច្ចកម្ពុជា។
យើងនឹងប្រឈមការប្រកួតប្រជែងខ្លាំងក្នុងការទាក់ទាញវិនិយោគិនផ្ទាល់
ពីបរទេស»៕ PB Postkhmer.com
Wednesday, June 26, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment