Thursday, June 6, 2013

Samsung បង្ហាញខ្លួន Galaxy S4 version មិនជ្រាបទឹក

0 comments
ក្រោយពីការបង្ហាញណែនាំ Galaxy S4 mini, Samsung ទើបតែបន្ថែមដល់ស៊េរី S4 នូវផលិតផល
ថ្មីមួយទៀត នោះគឺ S4 Active។ នេះគឺជាលើកដំបូងហើយដែល Samsung បង្ហាញខ្លួនផលិតផល
មិនជ្រាបទឹក ដោយបំពាក់សំបកមានឈ្មោះថា Xcover នៅលើផលិតផលថ្មីនេះ។
បើប្រៀបជាមួយ S4 version ដើម, Galaxy S4 Active មានការផ្លាស់ប្តូរមួយចំនួន។ ជាក់ស្តែង វា
ត្រូវរចនាម៉ូតសំបកធ្វើពីជ័រពិសេស នៅផ្នែកខាងក្រោយ ដែលការពារបានទាំងការជ្រាបចូលនៃ
ទឹក និងធ្វើឲ្យមានអារម្មណ៍ងាយស្រួល ពេលកាន់នៅក្នុងដៃ។ នៅផ្នែកខាងមុខ បណ្តាប៊ូតុងដែល
ជាប្រភេទ Touch បាន​ប្តូរជាប៊ូតុងប្រភេទរឹងវិញ។ S4 Active មានកម្រាស់ ក្រាស់ជាង1,2 mm
(9,1 mm បើប្រៀបជាមួយ 7,9 mm របស់ Version ដើម។ វាជាប់ស្តង់ដារ IP 67 ដែលមានសមត្ថ
ភាព ការពារការហុយចូលនៃធូលី និងការជ្រាបចូលនៃទឹក ក្នុងជម្រៅ 1m  បានរយះពេល 30
នាទី។
និយាយពី Software ដែលបានដំឡើងស្រេចនៅលើ S4 Active ក៏មានបន្ថែម Aqua mode ដែល
អនុញ្ញាតឲ្យថតរូបបានច្បាស់ល្អ នៅក្នុងទឹកតាមរយះប៊ូតុងដំឡើង និងបន្ថយសម្លេង (ប៊ូតុងដំឡើង
សម្លេង ប្រើដើម្បីបើកអំពូល flash និងប៊ូតុងបន្ថយសម្លេង ប្រើសំរាប់ចុចថតរូប)។
ក្រៅពីនេះ S4 Active នៅមានបំពាក់រូបសណ្ឋានមួយចំនួនដូច S4 ដើមដែរ រួមមាន អេក្រង់ 5 inch
Full HD (ជាអេក្រង់ LCD ជំនួសឲ្យ AMOLED), chip quad core Snapdragon 600 ឬ Exynos Octa
5 (ទៅតាមទីផ្សារ) និងថ្ម 2.600 mAh អាចដោះចេញបាន។ ជាក់ស្តែង កាមេរ៉ារបស់វាមានទំហំតែ
8 megapixel ប៉ុណ្ណោះ។
ម៉ូដែលនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេស Singapore នៅត្រីមាសទី III ឆ្នាំនេះ និងយឺត
ជាងបន្តិច សំរាប់ទីផ្សារប្រទេសផ្សេងទៀត នៅអាស៊ី។ រីឯតំលៃលក់ ក្រុមហ៊ុន នៅមិនទាន់បាន
បង្ហើបឲ្យដឹងនៅឡើយទេ៕




ប្រភពពី Camnews.com.kh


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន