Saturday, June 1, 2013

សមាហរណកម្ម ថាមពល​សន្សំ​រាប់​លាន

0 comments

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​និយាយ​ថា​កម្ពុជា​រំពឹង​ថា​នឹង​អាច​ផលិត​ ថាមពល​ប្រហែល​ជា​ពាក់​កណ្ដាល​ដែល​ខ្លួន​ត្រូវ​ការ​ត្រឹម​ឆ្នាំ​២០៣៥។
ប៉ុន្តែ​កម្ពុជា​និង​បណ្ដា​ប្រទេស​ជិត​ខាង​ខ្លួន​ជា​ច្រើន​នឹង​គិត​ ពិចារណា​ការ​ធ្វើ​សមាហរណកម្ម​ថាមពល​អគ្គិសនី​របស់​ពួក​គេ​ផង​ដែរ​ដែល​នឹង​ នាំ​មក​នូវ​ការ​ប្រកួត​ប្រជែង​តម្លៃ​ព្រម​ទាំង​ការ​សន្សំ​ប្រាក់​បាន​រាប់​ ពាន់​លាន​ដុល្លារ​។
លោក Donghyun Park ប្រធាន​សេដ្ឋវិទូ​នៅ​នាយកដ្ឋាន​សេដ្ឋកិច្ច និង​ស្រាវជ្រាវ​របស់ ADB បាន​និយាយ​ថា បច្ចុប្បន្ន​កម្ពុជា​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​អត្រា​ផ្ដល់​ថាមពល​គ្រប់​គ្រាន់ ​ដោយ​ខ្លួន​ឯង ដែល​មាន​៥២​ភាគរយ​នៅ​ឆ្នាំ​២០៣៥​ទេ​។
លោក​បាន​និយាយ​នៅ​សិក្ខាសាលា ADB កាល​ពី​ម្សិលមិញ​ស្ដីពី​ទស្សន​វិស័យ​ថាមពល​របស់​អាស៊ី​។ លោក​និយាយ​ថា ដើម្បី​បង្កើន​សុវត្ថិភាព​ថាមពល​របស់​ខ្លួន​កម្ពុជា​និង​ ប្រទេស​ផ្សេង​ទៀត​របស់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ដូចជា មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និង​ផ្នែក​ជា​ច្រើន​របស់​ប្រទេស​ចិន​គួរ​តែ​ភ្ជាប់​ទំនាក់​ទំនង​អគ្គិសនី របស់​ពួក​គេ និង​ថាមពល​ឧស្ម័ន​ធម្មជាតិ។
លោក​បន្ត​ថា៖ «នេះ​គឺ​ជា​តំបន់​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​។ ម៉្យាង​វិញ​ទៀត​ប្រទេស​មួយ​ចំនួន​ជា​អ្នក​នាំ​ចេញ​ថាមពល​ប្រទេស​ខ្លះ​ជា​ អ្នក​នាំ​ចូល​ថាមពល​ដូច្នេះ​មាន​ការ​ចំណេញ​ដ៏​ច្រើន​ពី​កិច្ច​សហ​ប្រតិបត្តិ ​ការ​ថាមពល​ក្នុង​តំបន់​»​។ លោក​បន្ត​ថា ឧទាហរណ៍ ទឹក​ប្រាក់​ចំនួន​១៤​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បាន​សន្សំ​ក្នុង​រយៈ​ពេល​ ២០​ឆ្នាំ​តាម​រយៈ​ការ​ប្រើ​វារី​អគ្គិសនី​ជំនួស​ប្រេង​ក្នុង​តំបន់។
លោក​បន្ត​ថា​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​អាច​នឹង​មាន​តម្លៃ​ស្ដង់ដារ​និង​បទ ​ប្បញ្ញត្តិ​ជាប់​ពាក់​ព័ន្ធ​នឹង​ជា​លទ្ធភាព​នៃ​ទីផ្សារ​ថាមពល​ប្រកួត​ ប្រជែង​កាន់​តែ​ច្រើន​។ តម្លៃ​ថាមពល​ខ្ពស់​ព្រម​ទាំង​ការ​ដាច់​ភ្លើង​នា​ពេល​ថ្មីៗ​នេះ ជា​រឿយៗ​មាន​ការ​ត្អូញ​ត្អែរ​ក្នុង​ចំណោម​វិនិយោគិន​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​បន្ត​ថា ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​បែប​នោះ​ប្រឈម​នឹង​ការ​អត់​ធ្មត់​ច្រើន ។ លោក​ថ្លែង​ថា៖ «វា​មាន​ការ​លំបាក​ដោយ​សារ​តែ​ការ​ផ្ដត់​ផ្គង់​ថាមពល​អគ្គិសនី​ចេះ​តែ​ចង់​ ធ្វើ​ផ្ដាច់​មុខ​តែ​ឯង​»។
លោក Hiroshi Suzuki អគ្គ​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​លើក​មុន​ថា ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ភ្ជាប់​ទៅ​ថៃ វៀតណាម ឡាវ និង​កម្ពុជា​ត្រូវ​បាន​សាង​សង់ ហើយ​នឹង​ដំណើរ​ក្នុង​ពេល​ណា​មួយ។
លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា កង្វះ​ថាមពល​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​បង្ហាញ​ពី​បញ្ហា​ ប្រឈម​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់​នេះ​ទាំង​ មូល៕ PB​​​ ប្រភព​ postkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន