Wednesday, June 12, 2013

កម្ពុជា​-ថៃ​យល់​ព្រម​បង្កើន​ពាណិជ្ជកម្ម​ និង​សន្តិសុខ

0 comments
ក្រៅពីនោះ​លោក ហោ ណាំង​ហុង ​បាន​រៀបរាប់​ទៀតថា​ប្រទេស​ទាំងពីរ ​នឹង​សិក្សា​នូវ​លទ្ធភាព​បើក​ច្រកព្រំដែន​មួយ​នៅ​តំបន់​ស្ទឹងបទ ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ​ហើយ​នឹង​រក្សា​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​ជា​ច្រកចេញចូល​ទេសចរណ៍។

មួយវិញ ​ទៀត​នៅក្នុង​កិច្ចប្រជុំ​នោះ ​ភាគី​ថៃ​បាន​សន្យា​ថា ​នឹង​ជួយ​កសាង​ផ្លូវជាតិ​លេខ៤៨ ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​បួន ​មកកាន់​ខេត្តកោះកុង​ រួម​ទាំង​ជួយ​កែសម្រួល​ផ្លូវជាតិ​លេខ៥ ​និង​លេខ៦ ដែលជា​ផ្លូវជាតិ​យ៉ាងសំខាន់​ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា។

ក្រៅពីនោះ ​ប្រទេស​ថៃ​និង​លក់​អគ្គិសនី​ចំនួន ២២​ គីឡូវ៉ុល ​សម្រាប់​ខេត្តកោះកុង​ ប៉ៃលិន ​បាត់ដំបង​ បន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ​ផង​ដែរ​ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើត​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​កម្លាំង​ថាមពល​១.៨០០​ មេហ្គាវ៉ាត់។

ជាមួយគ្នា​នេះ​ប្រទេស​ថៃ​បាន​ព្រមព្រៀង​ថា​ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចូលទៅ​ព្យាបាល​នៅក្នុង​ទឹកដី​របស់​ខ្លួន ​ហើយ​ថៃ​ក៏​នឹង​ជួយ​បណ្តុះ​បណ្តាល​គ្រូពេទ្យ​ និង​បំពាក់​សម្ភារៈ​សុខាភិបាល​ទៅដល់​មន្ទីរពេទ្យ​កម្ពុជា​នៅតាម​ព្រំដែន​ ផងដែរ។

លោក ហោ ណាំហុង ​បញ្ជាក់​បន្ថែម​ថា​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​បន្ថែម​ទៀត។

លោកបន្ថែមថា៖ «យើង​បាន​ឯកភាព​បង្កើត​ច្រក​អន្តរជាតិ​៤​ទៀត ​គឺ​នៅ​ខេត្តព្រះវិហារ ​បាត់ដំបង ​ពោធិ៍សាត់ ​និង​ខេត្ត​ឧត្តរមានជ័យ»។

ប្រទេស ​កម្ពុជា​និង​ថៃ​មាន​អរិយភាព​ជុំវិញ​បញ្ហា​ព្រំដែន​ចាប់តាំងពី​ឆ្នាំ២០០៨ ​មក​ម្ល៉េះ ​បន្ទាប់​ពីប្រទេស​ថៃ​ បានដាក់​កងទ័ព​ចូលលុកលុយ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ​ហើយ​រហូតពេលនេះ​នៅតែ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ។

លោក Surapong Tovichakchaikul​ រដ្ឋមន្ត្រី​ការបរទេស​បាន​ថ្លែង​ដោយ​សុទិដ្ឋិ​និយម ​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​តាមរយៈ​អ្នកបកប្រែ​ថា៖ «ដោយសារតែ​យើង​មាន​ជំនឿ​ជឿជាក់​រួមគ្នា​ថា ​ភាគី​ទាំងពីរ​តទៅនេះ ​ព្រំដែន​ថៃ​និង​កម្ពុជា​ នឹង​ក្លាយ​ទៅជា​ព្រំដែន​នៃ​សន្តិសុខ ​មិត្តភាព ​និង​ភាពរុងរឿង​យ៉ាង​សុខសាន្ត»។

យ៉ាងណា​ក៏ដោយ ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ​មិនបាន​លើក​ពី​បញ្ហា​ព្រំដែន​មក​ជជែក​គ្នា​នោះទេ៕ ប្រភព៖ VOA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន