Friday, June 7, 2013

រថយន្ត Ford ២៤គ្រឿង​នៅ​កម្ពុជា​ប្រមូល​ចូល​ឃ្លាំង​បន្ទាប់​ពី​មាន​បញ្ហា

0 comments
ភ្នំពេញៈ រថយន្ត Ford Explorer ប្រមាណ​២៤​គ្រឿង​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​កោះ​ប្រមូល​ចូល​ក្រុមហ៊ុន​វិញ​ដើម្បី​កែ​សម្រួល​បំពង់​បង្ហូរ​ប្រេង បន្ទាប់​ពី​រក​ឃើញ​ថា វា​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆេះ​បាន។ នេះ​បើ​តាម​តំណាង​ក្រុមហ៊ុន​ប្រចាំ​នៅ​កម្ពុជា។
នៅ​សប្តាហ៍​នេះ​ក្រុមហ៊ុន Ford បាន​ប្រកាស​ប្រមូល Ford ជាច្រើន​ម៉ូដែល​នៅ​ទូទាំង​ពិភពលោក។ ដោយ​សារ​មាន​ការ​ប្រមូល​នូវ​ចំនួន​ដ៏​ច្រើន​គេ​សង្ស័យ​ថា តើ​គ្រឿង​បន្លាស់​សម្រាប់​ផ្លាស់​នេះ​វា​គ្រប់​គ្រាន់​ក្នុង​ការ​ផ្លាស់​ជា​បន្ទាន់​ដែរ ឬ ទេ?
លោក សេង វឿង ប្រធាន​ផ្នែក​របស់​ក្រុមហ៊ុន RMA ប្រចាំ​កម្ពុជា​និយាយ​ថា​ស្ថិត​ក្រោម​បញ្ជី​របស់​ក្រុមហ៊ុន រថយន្ត Ford Explorer 24 គ្រឿង ត្រូវ​បាន​លក់​ចេញ​តាម​រយៈ​ឈ្មួញ​ដែល​ទទួល​បាន​សិទ្ធិ​នៅ​ទី​នេះ​ហើយ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ចេញ​។លោក​បន្ត​ថា៖ «យើង​បាន​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​រួច​ហើយ»។
លោក Mell Manin ប្រធាន​ផ្ដល់​សេវា​របស់ RMA ឲ្យ​ដឹង​ថា បញ្ហា​នេះ​គឺ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​របស់​រថយន្ត​។ លោក​បាន​បន្ត​ថា សម្រាប់​រថយន្ត Ford Explorer មាន​បំពង់​ប្រេង​តូចៗ​ពីរ​ត្រូវ​បាន​ដាក់​នៅ​ក្បែរ​គ្នា​ហើយ​បំពង់​ទាំង​ពីរ​នេះ​អាច​ញ័រ​នៅ​ពេល​រថយន្ត​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាយ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ប្រសិន​បើ​រថយន្ត​ត្រូវ​បាន​បញ្ឆេះ។ លោក​បន្ត​ថា​ម៉ូដែល​ដែល​ទទួល​ផល​ប៉ះពាល់​រួម​មាន 2013 Taurus, Flex, Fusion, Interceptor Utility, Interceptor Sedan, and Lincoln MKS, MKT និង MKZ ។ ប៉ុន្តែ RMA បាន​លក់​តែ​ម៉ូដែល​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​កម្ពុជា​។ ក្រុមហ៊ុន RMA បាន​លក់​ចេញ​ប្រហែល ៥០០​គ្រឿង កាល​ពី​ឆ្នាំ​មុន។
ក្រុមហ៊ុន Ford ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ប្រកាស​នៅ​ដើម​សប្ដាហ៍​នេះ​អំពី​ការ​ប្រមូល​រថយន្ត ៤៦៥ ០០០​គ្រឿង​ក្នុង​ចំណោម​ម៉ូដែល​ទាំង​នេះ​។ រថយន្ត​៣៩០ ០០០​គ្រឿង​មាន​នៅ​អាមេរិក និង​រថយន្ត​ចំនួន ២៣ ០០០​គ្រឿង​នៅ​ប្រទេស​កាណាដា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ទោះ​បី​យ៉ាង​នេះ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ឆេះ ឬ​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​ដោយ​សារ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។
ទី​ភ្នាក់ងារ​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Ford បាន​និយាយ​ថា ខ្លួន​នឹង​មិន​មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សម្រាប់​ម្ចាស់​រថយន្ត​ទាំង​នោះ ទេ​រហូត​ដល់​ខែ​កញ្ញា​។ សម្រាប់​ក្រុមហ៊ុន RMA លោក Mell Manin បន្ត​ថា ៖ « យើង​កំពុង​បញ្ជា​ទិញ​បំពង់​បង្ហូរ​ប្រេង​នេះ​ហើយ​»។​លោក​បន្ត​ថា បើ​គ្រឿង​អាច​រក​បាន​ការ​ផ្លាស់​ប្តូរ​ផ្ទាល់​ខ្លួន​នឹង​ត្រូវ​ការ​តែ​រយៈ​ពេល «​ពីរ​បី​ម៉ោង​តែ​ប៉ុណ្ណោះ​»។
ឈ្នួញ​លក់​រថយន្ត​ទទួល​បាន​សិទ្ធិ​នៅ​កម្ពុជា​រួម​មាន​ក្រុមហ៊ុន Ford ជា​ញឹក​ញាប់​មាន​ការ​ត្អូញ​ត្អែរ​ពី​រថយន្ត​នាំ​ចូល​តាម​រយៈ​ក្រុមហ៊ុន ដែល​មិន​ទទួល​សិទ្ធិ​ជា​ច្រើន។ លោក​បន្ត​ថា RMA មាន​បំណង​ផ្លាស់​គ្រឿង​បន្លាស់​រថយន្ត​ទាំង​នេះ​បើ​វា​ស្ថិត​ក្រោម​ម៉ូដែល​កំពុង​ត្រូវ​បាន​ប្រមូល​លោក​បន្ត​ថា៖ «យើង​មិន​ចង់​ឲ្យ​អ្នក​បើក​បរ​ប្រថុយ​នឹង​គ្រោះថ្នាក់​នោះ​ទេ»៕ PB ប្រភពពី Postkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន