ភ្នំពេញៈ តារាទឹកភ្នែកចង្កាស្រួច សម្បុរស្រអែម លី
ច័ន្ទសីហា ដែលកន្លងមកធ្លាប់អះអាងថា នាងមិន ទាន់ចង់គិតពីរឿងរ៉ាវស្នេហានោះទេ
ព្រោះថានាងធ្លាប់មានដំបៅចាស់ ជួបស្នេហ៍បរាជ័យម្ដងរួចមកហើយ។ តែពេលនេះ
អ្វីដែលធ្វើឲ្យទស្សនិកជន និយមគាំទ្រជាមួយនាងជាច្រើន មានការងឿងឆ្ងល់
ខណៈដែលនាងបានបង្ហាញជា សាធារណៈនូវរូបថតអាពាហ៍ពិពាហ៍របស់នាង ដោយស្ងាត់ៗនៅលើ
Facebook ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣នេះ គឺជាទិវាសិទ្ធកុមារ ហើយក៏ស្រាប់ថ្ងៃ
ដែលតារាស្រីល្បីឈ្មោះ ខាងពូកែបង្ហូរទឹកភ្នែក កញ្ញា លី ច័ន្ទសីហា
បានសម្រេចចិត្តកសាងចូលរោងការ មានគ្រួសារស្ងាត់ៗ ខណៈកន្លងមកតារាស្រីរូបនេះ
មិនធ្លាប់បានបង្ហើបពីទំនាក់ទំនង ស្នេហារបស់នាង ជាមួយបុរសណាម្នាក់ឡើយ។
ស្រាប់តែសុខៗនាងបង្ហោះរូបថតក្នុងថ្ងៃរៀបការ ជាមួយបុរសវ័យស្របាលគ្នា
មានរូបរាងសង្ហា ដែលកូនប្រុសនោះមានឈ្មោះថា ឃូល សូល ជាគូនឹងកូនស្រីឈ្មោះ លី
ច័ន្ទសីហា ។ នេះគឺជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់
បន្ទាប់ពីនាងជ្រើសរើសបានម្ចាស់គ្រងបេះដូងថ្មី ក្រោយពីនាងធ្លាប់
មានស្លាកស្នាមឈឺចាប់ម្តង ជាមួយអតីតគូដណ្តឹងរបស់នាង រហូតធ្វើឲ្យនាងរាងចាល
នឹងរឿងស្នេហា លែងចង់ប្រាថ្នាគិតពីរឿងនេះតទៅទៀត។
ជាមួយគ្នានោះដែរ កន្លងមក កញ្ញា លី ច័ន្ទសីហា ធ្លាប់បានប្រាប់
LookingTODAY ឲ្យដឹងថា នាងមិនទាន់ចង់គិតពីរឿងស្នេហាទេ ព្រោះចង់ទុកពេលវេលា
សម្រាប់ការងារ និងរបររកស៊ី ។ តែពេលនេះនាង បែរជាបង្ហោះរូបថតរៀបការ
ទាំងដែលគ្មានអ្នកណាម្នាក់ដឹងទេ ថាជាមង្គលការពិតឬក៏ គ្រាន់តែជាការសម្តែង។
តែអ្វីដែលគេឃើញច្បាស់នោះ គឺឈ្មោះកូនប្រុសស្រី
និងរូបថតរៀបការរបស់ពួកគេទាំងពីរនាក់ ។
LookingTODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែង លី ច័ន្ទសីហា បានទេ ។
តែទោះជាយ៉ាង LookingTODAY ក៏ សង្ឃឹមថា នាងនឹងចេញមុខបកស្រាយពាក់ព័ន្ធ
ព័ត៌មាននេះក្នុងពេលឆាប់ៗ៕ ប្រភពពី Lookingtoday.com
Monday, June 3, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment