បច្ចុប្បន្ននេះ
ការប្រើប្រាស់អក្សរខ្មែរឲ្យត្រឹមត្រូវតាមវចនានុក្រមសម្តេច
ព្រះសង្ឃរាជ ជួន ណាត នៅមិនទាន់ត្រឹមត្រូវបានទាំងស្រុងនោះទេ។
អ្នកជំនាញខាងអក្សរសាស្ត្របានថ្លែងថាការខុសឆ្គងភាគច្រើនកើតឡើង
ដោយសារការភ័ន្តច្រលំដូចជាការប្រើប្រាស់ពាក្យរាយនិងពាក្យតម្រួត
ជាដើម។
អ្នកប្រាជ្ញ សាស្ត្រាចារ្យ ក៏ដូចជាសិស្ស
និស្សិតខ្មែរដែលស្នេហាអក្សរសាស្ត្រជាតិបានលើកទឹកចិត្ត
ឲ្យអ្នកសរសេទាំងឡាយប្រើប្រាស់សៀវភៅវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន
ណាតជាគោលក្នុងការសរសេរ។
លោក ទូច គឹមស្រៀង
សមាជិកក្រុមជំនុំព្រះត្រៃបិដកបានថ្លែងថាមានអក្សរមួយចំនួនដែល
អ្នកសរសេរ តែងតែមានការភ័ន្តច្រលំដូចជាការប្រើប្រាស់អក្សរ “ន” និង
អក្សរ “ណ" ជាដើម។
(សំឡេង)
លោក ទូច គឹមស្រៀង បានបន្តថា ទាក់ទងទៅនឹងការសរសេរពាក្យរាយនិងពាក្យតម្រួតវិញ អ្នកស្តាប់គប្បីចងចាំថា៖
(សំឡេង)
លោកទូច គឹមស្រៀង បានបន្តថាបច្ចុប្បន្នអ្នកសរសេរខ្លះ ប្រកាន់យកពាក្យរាយ អ្នកខ្លះទៀតបាន ប្រកាន់យកពាក្យតម្រួត។ ដើម្បីជៀសវាងការខុសឆ្គងដោយសារពាក្យខ្លះសរសេបានទាំងរាយ និងតម្រួតនោះ ដូច្នេះមានតែការព្យាយាមចងចាំនិងពិនិត្យតាមវចនានុក្រមសម្តេច ជួនណាត ប៉ុណ្ណោះ។
(សំឡេង)
លោកទូច គឹម ស្រៀង បានថ្លែងថាបច្ចុប្បន្ននេះភាសាខ្មែរបានបង្កើតពាក្យថ្មីជាង ១សែនពាក្យទៀត ដែលជាពាក្យបង្កើតថ្មីសុទ្ធសាធ ដូចជាពាក្យសាកលភាវូបនីយម្ម សមាហរណកម្ម ធុរកិច្ច និងពាក្យទស្សនាទានជាដើម ដែលសុទ្ធសឹងតែជាពាក្យថ្មីមិនធ្លាប់មានក្នុងវចនានុក្រមនោះទេ។
(សំឡេង)
ជាមួយគ្នា នេះ លោកមានការព្រួយបារម្ភថាភាសានិងអក្សរខ្មែរ ប្រសិនបើមិនមានការ ការពារនិងអភិរក្សទេ លោកជឿថាថ្ងៃក្រោយនឹងមានការបាត់បង់និងរងនូវការខូចប្រយោជន៍យ៉ាង ធ្ងន់ធ្ងរ។
(សំឡេង) ៕ ប្រភពព័ត៌មាន ៖ Radio Australia

No comments:
Post a Comment