Rotha Company
 
Showing posts with label China. Show all posts
Showing posts with label China. Show all posts

Tuesday, June 4, 2013

Kim Hanh បង្ហាញ​រាង​ដ៏​ស្រឡូន អម​ដោយ​ស្នាម​សាក់​រូប​ត្រី

0 comments
ចិន៖ យោងតាមប្រភពព័ត៌មាននៅថ្ងៃ អង្គារ៍ ទី៤ ខែមិថុនា ឆ្នាំ ២០១៣ នេះ បានប្រាប់ឲ្យដឹងថា នាង Kim Hanh បានជាប់ជាតារាសិចស៊ី របស់គេហទំព័រកម្សាន្ត វៀតណាមមួយ ដែលបានដាក់ឈ្មោះថា "Sex Bomb" ។
នាង Kim Hanh ជាតារាម៉ូដែលសិចស៊ី មានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពបំផុត ប្រចាំនៅក្នុងប្រទេសចិន ហើយរូបភាពសិចស៊ី បញ្ចេញសុដន់ធំ មូលក្បំថ្មីទាំងនេះ គឺជារូបភាពដែលធ្វើឲ្យនាង បានក្លាយជា តារាសិចស៊ីក្នុងគេ ហទំព័រនោះ។
រូបភាពនីមួយៗរបស់នាង សុទ្ធសឹងតែបញ្ចេញ ភាពសិចស៊ីទំាងអស់ មិនថា សុដន់ ដងខ្លួន និងកន្លែងផ្សេងៗទៀត ជាចំណុចសម្រាប់ ទាក់ទាញអារម្មណ៍ពី ទស្សនិកជនមិនចេះដាច់៕ ប្រភពពី ​lookingtoday.com









Read more...

Friday, May 31, 2013

គយគន់ធម្មជាតិដ៏ ស្រស់បំព្រង នៅភ្នំ Wuyi

0 comments
ចិន៖ ភ្នំ Wuyi គឺជាភ្នំមួយដែលមាន សម្រស់ធម្មជាតិ យ៉ាងស្រស់បំព្រង ហើយក៏ជាតំបន់វប្បធម៌ ធម្មជាតិប្រវត្តិសាស្រ្តផងដែរ នៅក្នុងបញ្ជីបតិកភណ្ឌពិភពលោក របស់អង្គការ UNESCO។ ភ្នំ Wuyi មានទីតាំងស្ថិតនៅ តំបន់ភាគខាងជើងខេត្ត Fujian ប្រទេសចិន គ្រប់ដណ្តប់លើផ្ទៃដី ៩៩៩.៧៥ គីឡូម៉ែត្រការ៉េ។  
តំបន់ដែលទាក់ទាញភ្ញៀវទេសចរ នៅភ្នំ Wuyi នេះត្រូវបានគេបែងចែកចេញជា ៤តំបន់ធំៗគឺ៖ Nine-Bend Stream Ecological Protection នៅចំណុចកណ្តាល, Wuyishan National Nature Reserve នៅទិសខាងលិច, Wuyishan National Scenic Area និង Remains of Ancient Han Dynasty ស្ថិតនៅទិសខាងកើត៕ ប្រភពព Lookingtoday.com





Read more...

Monday, May 13, 2013

ការ​ផ្តល់​ប្រាក់​កម្ចី​នៅ​ប្រទេស​ចិន​កើន​ឡើង

0 comments
ក្រុងប៉េកាំងៈ កម្ចី​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​របស់​ចិន​បាន​កើន ​លើស​ការ​រំពឹង​ទុក​កាល​ពី​ខែ​មុន ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់​សាច់​ប្រាក់​បាន​កើន​ឡើង​ក្នុង​កម្រិត​លឿន​ជាង​ មុន​ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​កំពុង​រក្សា​ការ​គាំទ្រ​ឥណទាន​សម្រាប់​ សេដ្ឋកិច្ច​បន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ដំបូង​បាន​ធ្លាក់​ចុះ​ ដោយ​មិន​នឹក​ស្មាន​ដល់​។
ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ ប៉េកាំង​ថា​ការ​ផ្ដល់​ប្រាក់​កម្ចី​មាន​ចំនួន​៧៩២,៩​ពាន់​លាន​យន់​(១២៩​ពាន់ ​លាន​ដុល្លារ​) កាល​ពី​ខែ​មេសា​ខណៈ​ពេល​ដែល​ការ​ព្យាករ​ជា​មធ្យម​ថា​មាន​ចំនួន​ត្រឹម​តែ​៧៥៥ ​ពាន់​លាន​យន់។ ការ​ផ្គត់ផ្គង់​ថវិកា​ប្រភេទ M2 បាន​កើន​ឡើង​១៦,១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​កើន​ឡើង​ក្នុង​អត្រា​១៥,៧​ភាគរយ​កាល​ពី​ខែ​មីនា​។
អតិផរណា​ដែល​មាន​អត្រា​ក្រោម​គោលដៅ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​រាល់​ ខែ​នៅ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ធនាគារ​កណ្ដាល​អាច​រក្សា​លំហូរ​ឥណទាន​បាន​ខណៈ ​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ ទី​ពីរ​ក្នុង​ពិភពលោក​មួយ​នេះ​អាច​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គ្មាន​ ស្ថិរភាព​។ ទន្ទឹម​នេះ​ដែរ​កំណើន​ផ្ដល់​ប្រាក់​កម្ចី​ក៏​អាច​បង្កើន​ហានិភ័យ​នៅ​ក្នុង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ក្រុម​មេ​ដឹកនាំ​ចិន​ថ្មី​ៗ​រួម​ទាំង​ ប្រធានាធិបតី​លោក ស៊ី ជីនភីង​ផង​ដែរ​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​នេះ។
លោក Ding Shuang សេដ្ឋវិទូ​ជាន់​ខ្ពស់​ចិន​ប្រចាំ​ធនាគារ​Citigroup Inc នៅ​ទីក្រុង​ហុងកុង​បាន​ថ្លែង​ថា​៖​«​ការ​ផ្គត់ផ្គង់​ឥណទាន​និង​កម្ចី​ធនាគារ ​ខ្លាំង​នៅ​ក្នុង​រយៈពេល​បួន​ខែ​នៅ​ឆ្នាំ​នេះ​នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ ក្នុង​ការ​គាំទ្រ​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​រហូត​ដល់​ត្រីមាស​ ទី​បី។ ហានិភ័យ​ហិរញ្ញវត្ថុ​ក៏​អាច​កើន​ឡើង​ដែរ»៕ PN

Read more...

Sunday, May 5, 2013

ពិធីបុណ្យភក់ នៅក្នុងប្រទេសចិន

0 comments
ចិន៖ យោងតាម ប្រភពព័ត៌មាន ពីគេហទំព័រ កម្សាន្តបរទេសមួយ ដែលបានចុះផ្សាយ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៣ នេះ បានបង្ហាញនូវរូបភាព នៃសកម្មភាព មនុស្សជាច្រើន បាននាំគ្នាកប់ និងចាប់គ្នា លាបភក់ យ៉ាង សប្បាយរីករាយ នៅក្នុងការប្រារព្ធពិធី បុណ្យ "Monihei" ។
ពិធីបុណ្យ "Monihei" នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងតំបន់ Cangyuan ខេត្ត Yunnan ប្រទេសចិន។
ប្រជាជនចិនដែលកាន់សាសនា Wa បាននាំគ្នាគប់ភក់ និងលាបភក់គ្នាទៅវិញទៅមក នៅក្នុងការប្រារព្ធនៃបុណ្យ "Monihei" នេះ ដោយពួកគេគិតថា ការលាបភក់នេះ ធ្វើឲ្យពួកគេមានសំណាងល្អ និងឈ្នះនូវអ្វីដែលអាក្រក់ៗ ជា ពិសេសទទួលបានភាពរីកចំរើន ទៅលើរបរកសិកម្មរបស់ពួកគេទៀតផង៕ ប្រភពពី Lookingtoday.com

Read more...

Wednesday, April 24, 2013

ចិន​អន្ទះសារ​រង់ចាំ​ទទួល​នាវា​ប្រយុទ្ធ​ឡើងគោក​បាន Zubr

0 comments

តាម​ការគិតគូរ និង​សន្យា​អ៊ុយ​ក្រែ​ន នឹង​ដំណើរ​ការប្រគល់​នាវា​ប្រយុទ្ធ​ឡើងគោក Zubr ឲ្យ​ចិន​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​មកទល់ពេលនេះ ចិន​នៅ​ពុំទាន់​មាន Zubr... នៅឡើយ​ទេ​។​

​បច្ចុប្បន្ន ចិន​នៅ​កំពុង​ស្រមៃ​ចង់​មាន Zubr ច្រើន​គ្រឿង ពី​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ដំណើរ​ការផលិត Zubr របស់​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង "​ឈឺក្បាល​" ដោយ​ភាព "​យឺតយ៉ាវ​"​។​
Zubr នៅមាន​ឈ្មោះថា "​គោព្រៃ​" វា​នៅ​ពុំទាន់​បង្ហាញ​វត្តមាន​ក្នុង​កងទ័ព​រំដោះប្រទេស​ចិន (PLA) ទេ​។​



​ចិន​បាន "​គំរាម​" បំណង​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​បង្កើនល្បឿន​ផលិត​។
​តាម​សារព័ត៌មាន​អ៊ុយ​ក្រែ​ន និង​ចិន នោះ​នៅ​ពាក់កណ្តាល​ខែមេសា ថ្ងៃទី​២០ ឆ្នាំ​២០១៣ អ៊ុយ​ក្រែ​ន​ត្រូវប្រគល់​ឲ្យ​បាន ២ គ្រឿង​។​
​ក្រោយ​ការផលិត Zubr ត្រូវការ​ពេលវេលា​ប៉ុន្មាន​សប្តាហ៍​ទៀត សម្រាប់​រត់​សាកល្បង​។
​ជាក់ស្តែង​បណ្តាលមកពី​ការឈ្លោះគ្នា​រវាង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយ​រុស្ស៊ី​ចោទប្រកាន់ថា អ៊ុយ​ក្រែ​ន​បាន​ចេតនា​បំពាន​លើ​កម្មសិទ្ធិបញ្ញា នៃ​ប្លង់​ស្ថាបនា Zubr ប្រើប្រាស់​សម្រាប់​ផលិត​វាល​ក់​ឲ្យ​ចិន​។​
​រុស្ស៊ី​បារម្ភ​ថា ចិន​នឹង "​លួច​" បច្ចេកវិទ្យា​សម្រាប់​ផលិត​ដោយ​ខ្លួនឯង​តែម្តង​។​

​ហើយ​រឿងនេះ ក៏​កាន់តែ​ធ្វើ​ឲ្យ​ប៉េកាំង​បង្ខំចិត្ត​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រញាប់​ធ្វើ​ឲ្យ​រួចរាល់ Zubr ប្រគល់​ឲ្យ​ខ្លួន​។​

​សារព័ត៌មាន​លោកខាងលិច និង​អាមេរិក វាយតម្លៃថា ចិន​ចង់​អនុវត្ត "​សុ​បិ​ន្ត​" ធ្វើ​អធិរាជ​លើ​សមុទ្រ ហេតុនេះ​ចាំបាច់​ទើបត្រូវ​ការ Zubr បែបនេះ​។​
​ថ្វីបើ Zubr ២ គ្រឿង ត្រូវធ្វើ​រួចរាល់​នៅ​ខែមេសា ថ្ងៃទី​២០ ឆ្នាំ​២០១៣ ប៉ុន្តែ​តាមមើល ប្រហែល​ចុងឆ្នាំ​២០១៣ ទើប​ចិន​បានទទួល ព្រោះ​អ៊ុយ​ក្រែ​ន ត្រូវ​ចរចារ​ជាមួយ​រុស្ស៊ី ក្នុងការ​នាំចេញ​នោះ ប្រសិន​ពុំ​ចង់​ប្រឈម​នឹង​ការ​ក្តីក្តាំ​ទេ​។ ម្យ៉ាងទៀត វា​ក៏​ត្រូវការ​ពេលវេលា ដើម្បី​រត់​សាកល្បង​ដែរ​។​

Zubr អាច​ប្រយុទ្ធ​ដោយ​ឯករាជ្យ​, ទម្ងន់​ផ្ទុក​ច្រើន​, ល្បឿន​លឿន​។

​មកទល់ពេលនេះ ចិន​ចង់យក Zubr ២​គ្រឿង ដើម្បី​បម្រើ​ឲ្យ​ការស្រាវជ្រាវ​ផលិត​ដោយ​ខ្លួនឯង ហើយ​ប្រហែលជា​មិន​ចង់​រង់ចាំ​ទទួល Zubr បន្ថែមទៀត​ទេ​៕



ប្រភពមកពី ksn-news.com 

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន