Rotha Company
 
Showing posts with label ឡាន. Show all posts
Showing posts with label ឡាន. Show all posts

Friday, June 21, 2013

រថយន្ត audi a2 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តអគ្គិសនី ដ៏ទំនើប និង ទាក់ទាញបំផុតនៅលើពិភពលោក

0 comments
រថយន្ត audi a2 ម៉ូដែលថ្មី ឆ្នាំ២០១៣  ជាប្រភេទរថយន្តអគ្គិសនី  ដ៏ទំនើប  ដែលមានរាងធំ សង្ហា
ធន់មាំ ស្រស់ស្អាត ប្លែក និង កំពុងតែទទួលបានការទាក់ទាញយ៉ាងខ្លាំងនៅលើពិភពលោក។
រថយន្ត audi a2 ឆ្នាំ២០១៣  ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងទំនើប ទាំងរូបរាងខាងក្នុង និង
ខាងក្រៅ  ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មីទំនើប  មានមានទ្វារ ៤  និង មានកន្លែងអង្គុយ
ខាងក្នុងធំទូលាយ យ៉ាងប្រណិត។
ជាពិសេស រថយន្ត audi a2  មានបំពាក់ប្រព័ន្ធការពារសុវត្ថភាពខ្ពស់ ពោងការពារសុវត្ថិភាព និង
មានឧបករណ៍ទំនើបនៅខាងក្នុង ប្រើដោយប្រព័ន្ធអគ្គិសនី។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!
Camnews.com.kh












Read more...

Tuesday, June 11, 2013

Toyota Corolla ស៊េរី 2014 បង្ហាញរាងហើយ

0 comments
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតផលរថយន្ត Toyota បានប្រកាសរថយន្ត Corolla ស៊េរីឆ្នាំ 2014 ជាផ្លូវការហើយ។ រថយន្ត Corolla ស៊េរីថ្មីនេះបានកែប្រែរូបរាងថ្មីជាមួយនឹងចង្កៀងបំភ្លឺ​ រាងស្អាតជាមុនគួរអោយទាក់ទាញ ហើយរថយន្តនេះមានលក្ខណៈទូលាយ និងទាប​ជាងមុន​បន្តិច។ រថយន្តនេះមាន៣ម៉ូដែលគឺ L, LE និង S ដែលម៉ូដែលទាំង៣នេះមានកំលាំងម៉ាស៊ីន 132 horsepower 1.8L រីឯម៉ូដែល Eco LE កំលាំងម៉ាស៊ីនឡើងដល់ 140 horsepower ដែលមានកំរិតស៊ីស៊ាំងត្រឹមតែ 100km អស់ 5.8L។ Corolla ស៊េរី 2014 នេះបំពាក់ដោយ​ពោង​សុវត្ថិភាព​ចំនួន៨ មានអេក្រង់ Touchsreen មានកាមេរ៉ាក្រោយ និងមាន Smart Key ទៀតផង។












 ប្រភពពី  http://www.khmer-note.com/archives/45569
Read more...

Monday, June 10, 2013

រន្ធត់ ៖ ៤០ នាក់ រងរបួស ខណៈរថយន្តក្រុងពីរជាន់ បានទៅបុក ស្ពានអាកាស កម្ពស់ទាប

0 comments
ព័ត៌មានអន្តរជាតិ ៖ យុវតីដែលជាសិស្សសាលា វ័យ ១៧  ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់
ធ្ងន់ បន្ទាប់ពីរថយន្តក្រុងពីរជាន់ ដែលផ្ទុកទៅដោយសិស្សសាលា រាប់សិបនាក់  បានបើក
ទៅបុក នឹងស្ពានទាបមួយកន្លែង នេះបើយោងតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា មនុស្ស ៤០ នាក់  ដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងពីរជាន់មួយ
នេះ   គឺមានអាយុចន្លោះពី  ១៦ ទៅ ១៩ ឆ្នាំ  សុទ្ធសឹងតែជាសិស្សសាលា ។ ដោយឡែក
ករណីមួយនេះ បានកើតឡើងនៅឯទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
លើសពីនេះ បើយោងអ្នកនាំពាក្យ  របស់មន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗនោះ ក៏មានការ
អន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  នៅក្បែរនោះ។ ដោយឡែក
បើតាមការអោយដឹងពី  អង្គភាពពន្លត់អគ្គីភ័យ  បានអះអាងអោយដឹងថា  អ្នកបើកបររថ
យន្តក្រុងមួយនេះ   បានភ្លេចក្រឡេកទៅមើលផ្លាកសញ្ញាចរាចរណ៍  ដែលបញ្ជាក់អោយ
ដឹងថា ស្ពានមួយនេះ មានកំពស់ត្រឹមតែ ៣,៤ ម៉ែត្រ តែប៉ុណ្ណោះ៕ ប្រភពពី  camnews.com.kh

Read more...

Thursday, June 6, 2013

រថយន្ត Audi A5 ម៉ូដែលថ្មី ឆ្នាំ២០១៣ មានបំពាក់ ឧបករណ៍បំពង់សំលេង ១០ នៅខាងក្នុង

0 comments
រថយន្ត Audi A5 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ប្រណិតមួយ  ដែលមានរាងស្រស់ស្អាត
ប្លែក  ស្រស់សង្ហា និង ពេញនិយមបំផុត សំរាប់យុវវ័យ។
រថយន្ត Audi A5 ឆ្នាំ២០១៣  ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងទំនើប  ទាំងរូបរាងខាងក្នុង និង
ខាងក្រៅ ដែលបានបំពាក់   ជាមួយនឹងបច្ចេកវិជ្ជាទំនើប មាន ៤ម៉ាស៊ីន ស៊ីសាំង ៣.៨លីត្រ/១០០
គ.ម មានទ្វារ ២ មានកន្លែងអង្គុយ ៤កៅអី អាចផ្ទុកសាំងបាន ៦៣.៩៧លីត្រ។
ជាពិសេស   រថយន្ត Audi A5  មានបំពាក់ប្រព័ន្ធ   ការពារសុវត្ថភាពខ្ពស់  ពោងការពារសុវត្ថិភាព
ប្រព័ន្ធ ABS   មានបំពាក់ 2 one-touch power windows  និង  ឧបករណ៍បំពង់លេង១០  នៅខាង
ក្នុងរថយន្ត។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!  ប្រភពព  Camnews.com.kh









Read more...

Monday, June 3, 2013

រថយន្ត Honda Odyssey ម៉ូដែលថ្មី ឆ្នាំ២០១៣ ទំនើប ធំទូលាយ

0 comments
រថយន្ត Honda Odyssey  ម៉ូដែលថ្មី  ឆ្នាំ២០១៣ និង ជាប្រភេទរថយន្ត   ដ៏ប្រណិតមួយ ដែលមាន
រាងធំ ធន់មាំ ស្រស់សង្ហា និង ធំទូលាយ  ងាយស្រួលបើកបរ  ស័ក្តសមបំផុត   សំរាប់សមាជិក ដ៏
មានសុភមង្គល ធ្វើដំណើរកំសាន្ត ជិតឆ្ងាយ ១គ្រួសារ។
រថយន្ត Honda Odyssey ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងទំនើប ទាំងរូបរាងខាង
ក្នុង និង ខាងក្រៅ ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជា ដ៏ទំនើបចុងក្រោយ មាន ៦ម៉ាស៊ីន ៣.៥
លីត្រ/១០០គ.ម  អាចផ្ទុកសាំងបាន ៧៩.៤៩លីត្រ។
ជាពិសេស រថយន្ត Honda Odyssey  មានបំពាក់ប្រព័ន្ធ  ការពារសុវត្ថភាពខ្ពស់  ពោងការពារសុវ
ត្ថិភាព ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ABS និង មានបំពាក់ 2 one-touch power windows។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!! Camnews.com.kh













Read more...

Wednesday, May 22, 2013

រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៣ ប្តូររាងថ្មី ទំនើបជាងមុន

0 comments
រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៣   ជាប្រភេទរថយន្ត ដ៏ទំនើប ស្អាត ដែលត្រូវបាន
ផ្លាស់ប្តូរជាមួយនឹង រូបរាងថ្មី ស្រស់សង្ហា និង ងាយស្រួលក្នុងការបើកបរ សំរាប់ក្រុមគ្រួសារ។
រថយន្ត Honda Accord ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងល្អ ប្រណិត ទាំងរូបរាង ខាងក្នុង
និង ខាងក្រៅ ស្រស់ស្អាត និង ទាក់ទាញបំផុត យុវវ័យសម័យថ្មី ដែលបានបំពាក់ ជាមួយនឹង
បច្ចេកវិជ្ជាដ៏ទំនើប មាន ៤ម៉ាស៊ីន ២.៤លីត្រ/១០០គ.ម អាចផ្ទុកសំាងបាន ៦៥.១០លីត្រ។
ជាពិសេស រថយន្ត  Honda Accord មានបំពាក់ប្រព័ន្ធ  ការពារសុវត្ថភាព   កញ្ចក់បញ្ជាដោយ
ស្វ័យប្រវត្តិ ប្រព័ន្ធ ABS ប្រព័ន្ធកៅអីទប់លំនឹងកុមារ និង ពោងការពារសុវត្ថភាព។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!! ប្រភពពី camnews.com.kh









Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន