ប្រភពពី Camnews.com.kh : ជាមួយនឹងវិធីខាងក្រោមនេះ អ្នកនឹងមិនចាំបាច់ “អង្គុយ” ចាំតែ
លាបក្រែមបបូរមាត់ឡើងវិញជារៀងរាល់ម៉ោង
ដោយសារតែភ័យខ្លាចក្រែមហើរពណ៌។
ត្រូវតែបំប៉នបបូរមាត់ជាមុន
ការធ្វើឱ្យបបូរមាត់ទន់ និងសើមបន្ដិច មុនពេលលាបក្រែមបបូរមាត់គឺជាវិធីចាំបាច់ដើម្បីរក្សាគុណភាពឱ្យ ក្រែមជាប់បានយូរ។ ល្អបំផុត អ្នកគួរតែបំប៉នបបូរមាត់ជាប្រចាំ ដោយប្រើក្រែមបបូរមាត់ប្រភេទមិនមានពណ៌។ ប៉ុន្ដែ អ្នកក៏មិនគួរលាបក្រាស់ពេកនោះទេ ប្រសិនមិនចង់មានអារម្មណ៍ពិបាកទ្រាំនៅក្នុងមាត់។
គូសគែមបបូរមាត់ មុនពេលលាបក្រែម
ការគូសគែមបបូរមាត់ នៅមុនពេលលាបក្រែម គឺជាវិធីល្អ ដើម្បីពណ៌ក្រែម នៅជាប់បានយូរ។ ដោយសារតែ ខ្មៅដៃ ត្រូវបានធ្វើឡើងអំពីវត្ថុធាតុស្ងួត ដូច្នេះវានឹងជួយមិនឱ្យក្រែមប្រឡាក់ចេញមកខាងក្រៅគែមបបូរមាត់។ ក្រៅពីជួយឱ្យពណ៌ក្រែមនៅជាប់បានយូរ គំនូសខ្មៅដៃ គឺជាវិធីមួយ ជួយឱ្យបបូរមាត់បានលេចធ្លោនៅលើរង្វង់មុខ។
ផាត់ម្សៅ
ប្រសិនអ្នកចង់ឱ្យពណ៌ក្រែមបបូរមាត់ មានសភាពស្រទន់ នោះការផាត់ម្សៅនឹងធ្វើឱ្យអ្នកពេញចិត្ត។ ប៉ុន្ដែ អ្នកមិនត្រូវផាត់ម្សៅផ្ទាល់ទៅនឹងបបូរមាត់ តែគួរផាត់ពីលើកន្សែងស្បៃជូតមាត់។
Read more...