អង្ករដែលដាក់លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ។ អង្ករកម្ពុជាភាគច្រើននាំចេញទៅសហភាពអឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានលើកឡើងថា អង្ករនាំចេញពីកម្ពុជាទៅអ៊ឺរ៉ុបត្រូវបានលាយជាមួយអង្ករ វៀតណាម នោះទេ។
តំណាងមួយរូបរបស់សហភាពអឺរ៉ុប (EU) កាលពីម្សិលមិញបាននិយាយថា លោក Karel De Gucht ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានប្រាប់ក្រសួង ពាណិជ្ជកម្មកម្ពុជាថា អង្ករកម្ពុជាមាន «៣០ ភាគរយ» លាយជាមួយអង្ករពីប្រទេស វៀតណាម ទេ។
ការអះអាងបែបនេះបន្ទាប់ពីមានក្តីបារម្ភថា កម្ពុជាអាចបាត់បង់ការទទួលបានការអនុគ្រោះចូលក្នុងទីផ្សារធំជាង គេបំផុតរបស់ខ្លួនមួយនេះ។
លោក John Clancy អ្នកនាំពាក្យប្រធានពាណិជ្ជកម្ម បានបញ្ជាក់ពីការពន្យល់របស់លោក Gucht កាលពីម្សិលមិញតាមអ៊ីមែលពីទីក្រុង ប៊ែរឡាំង មកថា មិនមានតួលេខត្រូវបានគេធ្លាប់លើកឡើងទាក់ទងនឹងការត្រួតពិនិត្យ អង្ករកម្ពុជានោះទេ។
លោក Clancy បានថ្លែងថា៖ «ទេ! គាត់មិនបានធ្វើទេ។ គាត់មិនបាននិយាយពីតួលេខនេះទេ។ ប៉ុន្តែគាត់ពិតជាបាននិយាយថា កម្ពុជាត្រូវតែត្រួតពិនិត្យឲ្យបានល្អនូវអង្ករដែលខ្លួន បាននាំចេញគឺពិតជាអង្ករកម្ពុជា និងមិនមកពីទីណាផ្សេងនោះទេ»។
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១១ ខែដំបូងនៅឆ្នាំនេះមានចំនួនសរុបជាង ៣៣២ ០០០ តោន ស្ទើរតែកើនឡើងពីរដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែល មាន ១៧១ ពាន់តោនកាលពីសប្តាហ៍មុននៅក្នុងការបោះពុម្ពផ្សាយជាសាធារណៈរបស់ ឧស្សាហកម្ម Oryza ដោយបានស្រង់សំដីប្រធានពាណិជ្ជកម្មសភាអឺរ៉ុបថា កម្ពុជាប្រឈមនឹងការបាត់បង់កម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ជាមួយ EU។
កម្ពុជា មិនដូចជា វៀតណាម នោះទេ អត្ថប្រយោជន៍បានពីកិច្ចព្រមព្រៀង EBA ជាមួយ EU ដែលផ្ដល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការនាំចេញដោយមិនគិតពីកូតា និងមិនគិតពន្ធនាំចូលទៅកាន់ប្រទេស អឺរ៉ុប។
ការនាំចូលអង្កររបស់កម្ពុជាទៅប្រទេសសហភាពអឺរ៉ុបមានជាង ៦០ ភាគរយ ឬ ២០ ម៉ឺន តោន ដូចគ្នានៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ បាននាំចូលជាង ៤៧ ភាគរយនៃតួលេខសរុប។
លោក Jean-Francois Cautain គណៈប្រតិភូ និងជាអគ្គរដ្ឋទូត EU ប្រចាំនៅ កម្ពុជា បានថ្លែងថា ការកើនឡើងយ៉ាងខ្លាំងនឹងត្រូវត្រួតពិនិត្យយ៉ាងដិតដល់ដោយសារ វិស័យនេះនិងប្រទេស EU ដែលកំពុងផលិតអង្ករមានបញ្ហារសើបចំពោះការបង្កើនការនាំចូល និង «ការរំខានទីផ្សារដ៏មានសក្ដានុពលនេះ»។ លោកបន្តថា៖ «ទាក់ទងនឹងប្រភពដើមនៃអង្ករកម្ពុជាគួរតែត្រូវបានធានាយ៉ាងពេញ លេញ។ EU កំពុងទាក់ទងជាមួយអាជ្ញាធរកម្ពុជាស្ដីពីបញ្ហានេះ»។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតបញ្ហាដោយសារ ការបារម្ភថា ការផ្លាស់ប្តូរឋានៈ EBA របស់ប្រទេសអាចមានផលវិបាក។ លោកបន្តថា៖ «យើងចាំបាច់ត្រូវរកប្រភពបញ្ហារកភ័ស្ដុតាងរឹងមាំ និងចាត់វិធានការកែតម្រូវ»។
លោកលើកឡើងថា៖ «ការលុបចោល EBA របស់ប្រទេសអាចមានផលប៉ះពាល់គ្រោះថ្នាក់លើវិស័យអង្ករទាំងមូលក្នុង ការនាំចេញពេលអនាគតទៅ EU។ មោទនភាពរបស់យើងក្នុងឋានៈជាប្រទេសនាំចេញកំពុងរីកចម្រើនមួយ ទំនុកចិត្តរបស់យើងក្នុងការធ្វើពាណិជ្ជកម្ម យីហោ របស់យើងជាប្រទេសនាំចេញអង្ករថ្នាក់ពិភពលោក ហើយយើងទំនងជាមិនអាចសម្រេចបានទិសដៅនាំចេញអង្ករ ១ លានតោននៅ ឆ្នាំ ២០១៥»។
សម្ព័ន្ធអ្នកផលិត និងនាំចេញអង្ករកម្ពុជា (ARPEC) និយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថា ក្រុមហ៊ុននាំចេញអង្ករកម្ពុជាទាំងអស់បានធ្វើកំណត់ត្រាពីការ បារម្ភនេះថា នឹងអាចចុះហត្ថលេខាលើក្រមប្រតិបត្តិជាមួយក្រសួង ពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងការនាំចេញដោយខ្លួនឯង។
លោក វ៉ាន់ ដេវីត លេខាធិការរងរបស់ ARPEC និយាយថា ការបារម្ភដែលបានផ្សព្វផ្សាយតាមគេហទំព័រ Oryza គឺក្រៅផ្លូវការ និងបានផ្សព្វផ្សាយចេញពីពាក្យចចាមអារ៉ាមនៅក្នុងរង្វង់ «មជ្ឈដ្ឋានរបស់ EU»។
លោកបន្តថា៖ «យើងនៅតែរង់ចាំមើល ដល់មានភ័ស្ដុតាងច្បាស់លាស់ត្រូវបានធ្វើឡើងដោយ EU យើងពិតជាមិនអភ័យទោសដល់ការអះអាងរបស់ពួកគេនោះទេ»។ ក្នុងការឆ្លើយតបនឹងការបង្ហាញថា អង្ករកម្ពុជាមួយចំនួនអាចត្រូវបានលាយក្នុងអំឡុងឆ្លងកាត់រោង ម៉ាស៊ីនកិនស្រូវ វៀតណាម លោក វ៉ាន់ បាននិយាយថាការកែច្នៃខាងក្រៅប្រទេសមិនមានន័យថា អង្ករដើមពីរប្រភេទត្រូវបានគេលាយគ្នានោះទេ លោក បន្ថែមថា ការផ្គត់ផ្គង់រយៈពេលខ្លីនៃរោងម៉ាស៊ីនកិនស្រូវ កម្ពុជា បានជំរុញឲ្យកសិករខ្មែរ បញ្ជូនស្រូវរបស់ពួកគេទៅប្រទេស វៀតណាម សម្រាប់កិន។
លោកបញ្ជាក់ថា៖ «កម្ពុជាមិនមានទុនដើម្បីបង្កើតចំនួនរោងម៉ាស៊ីនកិនស្រូវដែល ចាំបាច់ក្នុងការរក្សាបាននឹងសមត្ថភាពនោះទេ។ ប៉ុន្តែការដាំដុះស្រូវ ការប្រមូលផល ការកិនស្រូវ និងការនាំចេញនៅក្នុងប្រទេស កម្ពុជា គឺ ១០០ ភាគរយជាផលិតផលរបស់យើង»៕PB
Read more...