Rotha Company
 
Showing posts with label facebook account. Show all posts
Showing posts with label facebook account. Show all posts

Friday, November 8, 2013

ក្មេងស្រីម្នាក់បានសំលាប់ខ្លួន ព្រោះត្រូវមិត្តប្រុសស្គាល់គ្នា តាម Facebook បោកព្រហ្មចារី

0 comments
ប្រភពពី khmer-note.com : ឥណ្ឌា៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានចងកសំលាប់ខ្លួន ក្រោយ ពីត្រូវមិត្តប្រុស ដែលទើប ស្គាល់គ្នាតាម Facebook បោក ប្រាស់ព្រហ្មចារី។ ក្មេងស្រីជនជាតិឥណ្ឌា ដែលគេមិនស្គាល់ អត្តសញ្ញាណរស់នៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka  បានធ្វើអត្តឃាតខ្លួនឯងកាលពី ថ្ងៃអង្គារ ហើយតាមប្រភព ពត៌មានបាន អោយដឹងថា នាងបានស្គាល់និស្សិតឆ្នាំទី២ នៅ សាកលវិទ្យាល័យ Seshadripuram ម្នាក់តាមបណ្តាញ Facebook អស់រយៈពេល ២ខែ ហើយនាងក៏ធ្លាប់បានរួមភេទ ជាមួយបុរសនោះផងដែរ។ ប្រភពពត៌មានក្នុងស្រុកបានអោយ ដឹងទៀតថា នាងបានខូចចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានផ្ញើ request relationship សុំដាក់ “Marriage” ជាមួយមិត្តប្រុស របស់នាង ប៉ុន្តែត្រូវបុរសនោះបដិសេធ ហើយសើច ចំអកដាក់ នាង ដោយគេបាននិយាយថា ទំនាក់ទំនងពួកគេទាំង២គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះរូបនេះត្រូវ បានមិត្តរួមសាលាជាច្រើននាំគ្នាសើចចំអកឌឺដង ហើយក្រុមគ្រួសារ របស់នាងក៏មិនបានដឹងពីរឿងទំនាក់ទំនងស្នេហាតាម Facebook នោះដែរ ដោយគ្រាន់តែ ពួកគាត់ប្រទះឃើញសពកូនស្រីចងកក្នុងបន្ទប់ប៉ុណ្ណោះ។ នេះគឺជាពត៌មានមួយសំរាប់ មិត្តនារីៗ ដែលនិយមលេង Facebook ហើយសូមកុំទុកចិត្តគេពេក។
Read more...

Thursday, August 22, 2013

ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ

0 comments
ប្រភព CEN : ភ្នំពេញ: លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក (Facebook)​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ក្របខ័ណ្ឌ​ដែល​គេ​ហៅថា ក្រមសីលធម៌​។


លោក ងី ច័​ន្ទ្រ​ផល បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​។ បើ​យើង​ចេះ​ប្រើ​វា​ត្រឹមត្រូវ វា​ជា​ប្រយោជន៍​របស់​យើង​។ យើង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​យើង​មិនចេះ​ប្រើ​វា វា​សម្លាប់​យើង ដោយ​ឥត​ដឹងខ្លួន​។ “ នេះហើយ​ជា​ឃាតកម្ម ធ្វើអត្តឃាត​ខ្លួន​”​។

​លោក ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ជា​ចំ​ណុន​ដែល​សំខាន់​ដែល​យើង​ត្រូវ​ពង្រឹង​ឡើងវិញ នៃ​ការរៀបចំ ចូលរួម​ទាំងអស់គ្នា​ជំរុញ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ទៅមុខ ជាពិសេស​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សក្តា​ដា​នុព​ល​ច្រើនណាស់ ប៉ុន្តែ​កម្រិត​នៃ​ការយល់ដឹង​របស់គាត់​នៅ​ទាប ទាំង​មន្ត្រីរាជការ ទាំង​សង្គម​ស៊ីវិល ដូច្នេះ​ត្រូវតែ​ខិតខំ​ពង្រឹង​កិច្ចការ​នេះ​បន្តិច​ម្តងៗ​។​យើង​មិន​អាចធ្វើ​ទាំងអស់​បានទេ យើង​មាន​ថវិកា​ប៉ុណ្ណា​យើង​ធ្វើ​ប៉ុណ្ណឹង​ប៉ុន្តែ​កំណែទម្រង់​នៅតែ​ទៅមុខ​អត់​មាន​ថយក្រោយ​ទេ គឺ​កាន់តែខ្លាំង​ជាង​មុខ ជាពិសេស​គឺ​នៅ​ថ្នាក់ក្រោម​ជាតិ​តែម្តង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្រោម​ប្រធានបទ "​ការទំនាក់ទំនង ដើម្បី​គណនេយ្យភាព​" ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​៕​
Read more...

Thursday, June 20, 2013

សម្តេច ហ៊ុន សែន បដិសេធថា សម្តេច​មិន​មាន facebook ទេ

0 comments
ខេត្តកណ្តាល: ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​វិទ្យាល័យ ហ៊ុន សែន អង្គ​ព​ពាយ និង​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ សម្តេច​ហ៊ុន​សែន បានប្រកាសថា សម្តេច​មិន​ដែល​មាន Account ក្នុង facebook នោះឡើយ​។ ដូច្នេះ​ការប្រកាស​ពី​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង លើ​សម្តេច ក្នុង facebook នោះ គ្រាន់តែ​ជ័យជម្នះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។​
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា ខុទ្ទកាល័យ​របស់​សម្តេច ក៏​ធ្លាប់បាន​ប្រកាស​បដិសេធ​ពី​ឈ្មោះ​សម្តេច នៅក្នុង​ហ្វេ​សប៊ុក​រួចហើយ​។ ដូច្នេះ​សម្តេច ផ្តាំផ្ញើរ​ទៅ​យុវជន​អ្នកលេង​ហ្វេ​សប៊ុក ឲ្យដឹងថា សម្តេច​មិន​មាន Account ផ្ទាល់ខ្លួន ក្នុង​ហ្វេ​សប៊ុក​ឡើយ​។​

​សម្តេច ហ៊ុន សែន បន្តថា ពេលទំនេរ សម្តេច​មើលសៀវភៅ ពិនិត្យ​ឯកសារ និង​លេងអុក​។​

​ ផ្ទុយទៅវិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា បើសិនជា​សម្តេច មាន facebook មែន​នោះ គ្រាន់​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចុច Like ក៏​ឈ្នះ​បក្សប្រឆាំង ដូច​អ្វី​ដែល IRI បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការស្ទង់មតិ ក្នុង​ពេល​កន្លងមក អំពី​ប្រជាប្រិយភាព​របស់​សម្តេច​។​

​សូម​ រម្លឹកថា សេចក្តីប្រកាស​បដិសេធ​របស់​សម្តេច​ហ៊ុន​សែន ខាងលើនេះ បាន​ធ្វើឡើង បន្ទាប់ពី​លោក​សម​រង្ស៊ី កាលពី​ថ្ងៃអាទិត្យ ទី​១៦​មិថុនា ឆ្នាំ​២០១៣ បាន​ជួប​ជាមួយនឹង​ក្រុម​យុវជន តាម​វិដេអូ​ខន​ហ្វឺ​រេ​ន ពី​ក្រៅ​ប្រទេស ហើយ​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក នៅក្នុង​ហ្វេ​សប៊ុក លើ​សម្តេច​ហ៊ុន​សែន​។​

​ ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​បដិសេធ មិន​ព្រមទៅ​តទល់​ជាមួយ​គណបក្ស​ប្រឆាំង តាម​កញ្ចក់​ទូរទស្សន៍​ឡើយ​។ សម្តេច​ហ៊ុន​សែន ប្រកាសថា សម្តេច​មាន​បទពិសោធន៍​ច្រើនណាស់ ក្នុង​ការចរចា រវាង​ខ្មែរ និង​ខ្មែរ ព្រម​ទាំង​លើ​ឆាក​អន្តរជាតិ ដូចជា ជាមួយ​លោក អូ​បា​ម៉ា និង​ជាមួយ​បារាំង ជាដើម​។​

​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការប្រកាស​របស់​គណបក្ស​ប្រឆាំង ដែលថា ខ្លួន​នឹង​ចូលរួម​ការបោះឆ្នោត នៅ​ខែ​កក្កដា តែ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ប្រសិនបើ​ការបោះឆ្នោត មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​មិន​យុត្តិធម៌​។ ប៉ុន្តែ​សម្តេច​ហ៊ុន​សែន បានប្រកាស​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត ដែល​មាន​បំណង​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៣ ដើម្បី​កុំឲ្យ​ខាត​សន្លឹកឆ្នោត ព្រោះ​បក្សប្រឆាំង គង់តែ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដដែល​នោះ​។​

​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច​ហ៊ុន​សែន បានប្រកាសថា គណបក្សប្រឆាំង ( គណបក្ស​សង្គ្រោះ​ជាតិ ) មិន​មាន​សិទ្ធិ​វេតូ ជំទាស់​មិនឲ្យ​មាន​ការបោះឆ្នោត ឬក៏​ជំទាស់ មិន​ចូលរួម​ការបោះឆ្នោត​បាន​ទេ ត្បិត​អី គ​.​ជ​.​ប​. បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រួច​ហើយ​។ ដូច្នេះ​តាម​សម្តេច​ហ៊ុន​សែន នេះ​គ្រាន់តែ​ជា​ល្បិច​គំរាម​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​។​

​នៅ​ ព្រឹក​មិញ សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រកាស​អរគុណ លោក ជុំ ម៉ី ដែល​បាន​ស្តាប់​ការអំពាវនាវ​របស់​ស​ម្តេច ក្នុង​ការផ្អាក​ធ្វើបាតុកម្ម ប្រឆាំង​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​សំណុំរឿង​គុក​ទួលស្លែង​។​

​ សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល ដែលថា សម្តេច​វាយប្រហារ​រឿង​បុគ្គល លើ​គូ​ប្រជែង សម្រាប់​ការបោះឆ្នោត​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ អាង​អី​លើក​ឡើង​តែ​ពី​អាមេរិក តែ​ពេល​លោក គ្លី​ន​តុ​ន មាន​បញ្ហា​រឿងអាស្រូវ​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ នៅ​ជិត​ពេល​បោះឆ្នោត គឺ​អង្គការ​ទាំងនោះ មិន​ដែល​លើកឡើង​ឡើយ​។​

​ សម្តេច​ហ៊ុន​សែន ក៏​បាន​រំ​លេចឡើង​នូវ​ការរិះគន់​របស់​គណបក្ស​ប្រឆាំង ដែលថា នៅ​កម្ពុជា សព្វថ្ងៃ មាន​ជនជាតិ​វៀតណាម​រស់នៅ​រហូតដល់ ៤,៥ លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជាង ១៤ លាន​នាក់​។​

​សម្តេច​ថា ការលើកឡើង​របស់​បក្សប្រឆាំង​នោះ ជា​ការរើសអើង​ជាតិ​សាសន៍ ហើយ​ជា​ការលើកឡើង​ខុស​ការ​ពិត ព្រោះ​បើ​សិន​កម្ពុជា​មាន​ជនជាតិ​វៀតណាម រហូតដល់ ៤,៥ លាន​នាក់​មែន​នោះ គឺ​ពលរដ្ឋ​ខ្មែរ នៅ​តាម​ភូមិ​ឃុំ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ហើយ​។ បក្សប្រឆាំង​ថា ក្នុង​ចំណោម​មនុស្ស ១០ នាក់ ត្រូវ​គណបក្ស​ប្រឆាំង លើកឡើងថា មាន​តែ​ម្នាក់​ទេ ដែល​ជា​ជនជាតិ​ខ្មែរ ឆ្លើយ​ខ្មែរ​បាន​ច្បាស់​។​

​បញ្ហា​លោក កឹម សុខា ដែល​ត្រូវ​គេ​ចោទប្រកាន់​រឿង​ទំនាក់ទំនង​ស្នេហា ក៏​ត្រូវបាន​សម្តេច ហ៊ុន សែន បន្ត​លើកឡើង ដោយ​សម្តេច​ចាត់ទុកថា រឿង​នោះ ជា​រឿង​ស្រី​ប្រកាន់ ប្រុស​ប្រកែក​៕​ ប្រភពព័ត៌មាន ៖ CEN
Read more...

Friday, May 3, 2013

ទស្សនៈ៖ រួមគ្នាទប់ស្កាត់ បញ្ហាមួយចំនួន លើហ្វេសប៊ុក ចៀសវាងបង្កភាព ស្មុគស្មាញក្នុងសង្គម

0 comments
ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានក្លាយទៅជាគេហទំព័រមួយ ដែលទទួលបានការនិយមគាំទ្រ យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា និងលើពិភពលោក រហូតជាប់ចំណាត់ថ្នាក់លេខ១ ជាគេហទំព័រ ដែលមានអ្នកចូលប្រើប្រាស់ច្រើនជាងគេ។ ការទទួលបានជោគជ័យដ៏ច្រើនលើស លប់នៅលើពិភពលោក ដោយសារគេ ហទំព័រមួយនេះ ជួយឲ្យមនុស្សកាន់តែស្និទ្ធស្នាលនិងគ្នា ជួយឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង និងចែករំលែក ព័ត៌មានផ្សេងៗ តាមចិត្តរបស់ពួកគេបានយ៉ាងឆាប់រហ័ស។
មិននិយាយដល់អ្នកប្រើប្រាស់នៅលើពិភពលោកនោះទេ សូមលើកត្រឹមតែនៅកម្ពុជាប៉ុណ្ណោះ គេសង្កេតឃើញថា  បណ្តាញសង្គមមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងអាចទាក់ទង ជជែកកម្សាន្ត ចែករំលែកនូវ  ដំណឹង និងព័ត៌មាន ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងសង្គមរស់នៅរបស់គេ ក៏ដូចជាបញ្ហារបស់ខ្លួនជួបប្រទះ  ផងដែរ។
បណ្តាញសង្គមមួយនេះ មិនត្រឹមតែជាយុវវ័យ វ័យចំណាស់ ឬអ្នកដែលចេះបច្ចេកវិទ្យាជ្រៅជ្រះទើបអាចលេងបាន  នោះទេ ពោលគឺមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងស្ទើរតែគ្រប់វ័យទៅហើយបានចូលបង្កើតគណនេយ្យ (Account ) ផ្ទាល់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀ។ ការប្រើប្រាស់បណ្តាញមួយនេះ ក៏ត្រូវបានគេមើលឃើញ  ផងដែរថា ពួកគេប្រើដើម្បីបំពេញតម្រូវការរៀងៗខ្លួន ក្នុងនោះអ្នកនយោបាយគេប្រើដើម្បីផ្សព្វផ្សាយពីសកម្មភាព  ឬគោលនយោបាយរបស់បក្សខ្លួន ក៏ដូចជាប្រើដើម្បីវាយប្រហារគ្នាទៅវិញទៅមកដោយសេរី គ្មាននរណាហាម ឃាត់ ឬគ្រប់គ្រងពួកគេបានឡើយ។
ផ្ទុយពីក្រុមអ្នកនយោបាយ ក៏មានក្រុមសិស្ស និស្សិត ផ្សព្វផ្សាយនូវចំណេះដឹងផ្សេងៗ ជាប្រយោជន៍ក្នុងការអប់រំ  និងផ្តល់ចំណេះដឹងជូនគ្នាទៅវិញទៅមក ដែលនេះជាការប្រើប្រាស់មួយដ៏ត្រឹមត្រូវ ព្រោះពួកគេចេះទាញយក ប្រយោជន៍ពីបណ្តាញមួយនេះ។ ក្រៅតែពីនេះ ក៏មានក្រុមអ្នកលក់ដូរ អាជីវករ មួយចំនួនបានប្រើបណ្តាញមួយនេះ  បម្រើប្រយោជន៍ផ្ទាល់ ផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់មនុស្សទូទៅប្រកបដោយប្រសិទ្ធភាព។
ដោយឡែកយុវវ័យមួយចំនួន គេមិនបានប្រើប្រាស់បណ្តាញមួយនេះ ដើម្បីជាប្រយោជន៍នោះទេ ពួកគេប្រើដើម្បី  បង្អួតបង្ហាញសាច់រូបរាងគ្នា ប្រើទាក់ទងសាសងស្នេហ៍ រហូតមានយុវជនភ្លើតភ្លើនមួយចំនួនតូចនៅកម្ពុជា បានគិត  ថា បណ្តាញសង្គមបណ្តុំដោយមនុស្សគ្រប់មជ្ឈដ្ឋានមួយនេះ ជាទីលានស្វែងរកដៃគូស្នហារបស់ខ្លួនប្រឡែងលេង  សប្បាយទៅវិញ។ នៅមានចំណុចជាច្រើនទៀត ដែលបណ្តាញមួយនេះ បានបំពេញនូវសេចក្តីត្រូវការអ្នកប្រើ  ប្រាស់របស់ខ្លួន តែសូមលើកដោយខ្លី និងត្រួសៗមកបង្ហាញប៉ុណ្ណេះទៅចុះ។
របស់អ្វីក៏ដោយទោះបីជាល្អប៉ុណ្ណា ក៏តែងមានចំណុចអាក្រក់របស់វាដែរ ដូចពាក្យមួយឃ្លាដែលនិយមនិយាយតៗ  គ្នាថា «អាវុធតែងតែមានមុខពីរ» ហើយចំណុចអាក្រក់នោះ បើសិនជាយើង មិនរកវិធានទប់ស្កាត់ទេ វានឹងរីករាល ដាលជាបច្ច័យអាក្រក់កាន់តែខ្លាំង ហើយបង្កជាបញ្ហា និងភាពស្មុគស្មាញក្នុងសង្គមថែមទៀតផង។
បណ្តាញសង្គមមួយនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងបញ្ចេញនូវមតិយោបល់របស់ខ្លួនដោយសេរី ប៉ុន្តែកុំភ្លេច ថា ភាពសេរីហួសហេតុវានឹងបង្កទៅជាភាពអនាធិបតេយ្យជាមិនខាន។ ជាក់ស្តែងកន្លងមក នៅលើទំព័របណ្តាញ សង្គមហ្វេសប៊ុក ត្រូវបានមនុស្សមួយចំនួន បានបញ្ចេញមតិរិះគន់សកម្មភាពអសកម្មរបស់ មន្ត្រីរាជរដ្ឋាភិបាលតា មបណ្តា មន្ទីរ ក្រសួង រហូតដល់មន្រ្តីជាន់ខ្ពស់ថែមទៀត។ ការរិះគន់ក្នុងផ្លូវត្រូវវាពិតជាល្អ ព្រោះការរិះគន់តែងជួយ ឲ្យអ្នកធ្វើខុសបានងាកមកផ្លូវត្រូវ ជួយស្ថាបនា ឬជួយលុបបំបាត់នូវចំណុចអសកម្មមួយចំនួន ព្រោះមន្រ្តីរាជរដ្ឋាភិ បាល ជាបុគ្គលសាធារណៈ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិរិះគន់លើកសកម្មភាពរបស់ពួកគាត់។
តែអ្វីដែលត្រូវបានគេមើលឃើញថា ជាកំហុសនោះ មានអ្នកប្រើប្រាស់មួយចំនួន បានព្យាយាមលើកយកនូវបញ្ហា  ឬរឿងអាស្រូវរបស់បុគ្គលម្នាក់មកផ្សព្វផ្សាយជាសាធារណៈលើបណ្តាញមួយនេះ ដែលវាត្រូវបានច្បាប់នៅកម្ពុជា ចែងថា ជាការបរិហាកេរ្តិ៍ និងប៉ះពាល់ដល់កិត្តិយសជនដែលគេលើកយកបង្ហាញនោះយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ពួកគេព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនមែនជាការពិត ដែលបង្កជាការចលាចលផ្សេងៗ។
អំពើឃាតកម្ម ស្នេហាប្រុសស្រីអន្ទងបោកប្រាស់ តាមបណ្តាញមួយនេះ ក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់ សង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២កន្លងទៅ ស្រ្តីវ័យក្មេង បានប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បី លក់ផលិតផលរបស់ខ្លួន រហូតដល់មានមនុស្សមួយក្រុមប្រើល្បិចណាត់ជួបធ្វើជាទិញផលិតផល តែធាតុពិតពួកគេ បានចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ស្ត្រីវ័យ ក្មេងរូបនេះយ៉ាងអាណោចអាធមថែមទៀត។
ករណីស្នេហាផិតក្បត់ បោកប្រាស់អស់ខ្លួនប្រាណ បំពានប្រពៃណីខ្មែរ ជាច្រើនករណីទៀត ក៏ត្រូវបានបណ្តាញ ព័ត៌មាននានា យកមកផ្សព្វផ្សាយជាញឹកញាប់ ដែលទាំងនេះសុទ្ធសឹងជាបញ្ហាឈឺក្បាលសម្រាប់សង្គម។
ព្រោះតែភាពធូរលុង និងសេរីភាពហួសហេតុក្មេងៗប្រុសស្រីសិស្សសាលាមិនទាន់គ្រប់អាយុជាច្រើននាក់ផ្សេង ទៀត បានប្រើបណ្តាញមួយនេះ ទាក់ទងសាសងគ្នាក្នុងផ្លូវស្នេហា បង្ហាញនូវភាពម្ញិះម្ញក់បង្អួតសាច់ បង្ហាញរៀង ខ ណៈដែលវ័យពួកគេកំពុងតែក្រេបជញ្ជក់នូវចំណេះដឹង ជាពុទ្ធិពង្រឹងសមត្ថភាពចូលរួមស្ថាបនាសង្គមជាតិ។ ផ្ទុយ ទៅវិញ ពួកគេបែរជាវក់វី ជាមួយបណ្តាញទំនាក់ទំនងអ៊ីនធើណេត ភ្លេចសិក្សា ភ្លេចដេកពន រហូតក្មេងខ្លះទៀត  ភ្លេចបាយភ្លេចទឹកទៀតផង ដែលគេអាចហៅដោយសាមញ្ញថា ញៀនហ្វេសប៊ុកនោះ។
ប្រការកាន់តែអាក្រក់នោះ មានក្រុមអ្នកប្រើប្រាស់មួយចំនួនទៀត ដែលបង្កើតគណនេយ្យក្លែងក្លាយ ឬហៅថា  Fake Account បានប្រើប្រាស់បណ្តាញមួយនេះ បង្ហោះនូវរូបភាពអាសអាភាស រូបភាព និងវីដេអូឃ្លីបសកម្មភាព រួមភេទ ដោយគ្មានការបិតបាំងអ្វីទាំងអស់។ នេះជាការផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពមួយ ដែលមនុស្ស ទូទៅមិនអាចទទួលយកបាននោះទេ ហើយវាកាន់តែផ្ទុយស្រឡះពីច្បាប់ ដែលកម្ពុជាបានកំណត់។
យើងដឹងហើយថា លើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ជាបណ្តុំមនុស្សគ្រប់វ័យ ជាពិសេសក្រុមអ្នកប្រើប្រាស់  ដែលមានវ័យក្មេង តើពួកគេនឹងគិតយ៉ាងណា នៅពេលពួកគេទទួលបាន ឬមើលឃើញនូវរូបភាពអាសអភាស និង វីដេអូបែបនេះ? ពួកគេងាយនឹងចាប់យក ហើយងាយត្រេកត្រអាល ភ្លើតភ្លើនតាមរូបភាព ដែលជនអគតិមួយក្តាប់ តូច បានបង្ហាញជាក់ជាមិនខាន។
នៅមានសកម្មភាពជាច្រើនទៀត ដូចជាការបង្ហាញនូវវប្បធម៌មួយចំនួន ដែលមិនមែនជាវប្បធម៌ និងអារិយ្យធម៌ ដ៏ ផូរផង់របស់កម្ពុជា វាអាចជាការផ្សព្វផ្សាយ និងបញ្ច្រៀបដោយប្រយោលមកលើសង្គមកម្ពុជា។
ក្រុមអ្នកនិយមលេង និងប្រើប្រាស់បណ្តាញសង្គមមួយនេះ ពិតជាសាទរ ដែលសង្គមកម្ពុជាបានជឿនលឿន លើវិ ស័យបច្ចេកវិទ្យា Online តែទន្ទឹមនឹងនេះ ក៏គួរតែមានវិធានការទប់ស្កាត់នូវចំណុចមួយចំនួន ដែលជាបច្ច័យ អាក្រក់ សម្រាប់សង្គមកម្ពុជាផងដែរ។
ក្រុមអ្នកនិយមលេងទាំងអស់នោះ បានលើកឡើងជាទស្សនរបស់ខ្លួនថា បណ្តាញមួយនេះ វាពិតជាល្អសម្រាប់  ប្រជាពលរដ្ឋកម្ពុជាក្នុងការចែករំលែកនូវចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗ ដែលជាប្រយោជន៍ តែរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធ ក៏គួរតែបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន បណ្តាញសង្គមហ្វេសប៊ុក  ដើម្បីគ្រប់គ្រងឲ្យបានប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ទៅលើចំណុចអវិជ្ជមានមួយចំនួនដូចបានរៀបរាប់ខាង លើ។
ជាបទពិសោធន៍នៅលើពិភពលោកដែលគេបានដើរមុនកម្ពុជា មានគេហទំព័រជាច្រើន បានបង្កើតរហូតដល់វីដេអូ  ស៊ិចថែមទៀតផង តែពួកគេបានតែងប្រាប់ និងផ្ទៀងផ្ទាត់ជាមុន ពោលបើមិនទាន់គ្រប់អាយុ ឬនៅវ័យក្មេងពេក នោះ គេមិនអនុញ្ញាតឲ្យចូលគេហទំព័រមួយនេះឡើយ។
ដូច្នេះវិធានសំខាន់ៗ ដែលគួរតែចាប់ផ្តើមធ្វើនោះ ត្រូវគ្រប់គ្រងឲ្យបានអ្នកប្រើប្រាស់បង្កើតគណនេយ្យក្លែងក្លាយ  ធ្វើការ ត្រួតពិនិត្យក្រុមមនុស្ស ដែលមានវ័យក្រោម១៨ឆ្នាំ ឬត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើអ្នកបង្ហោះ នូវរូប អាសអាភាស និងវីដេអូបង្ហាញសកម្មភាពរួមភេទនានា។
បញ្ហាដែលរៀបរាប់ខាងលើមន្រ្តីពាក់ព័ន្ធនៅកម្ពុជាត្រូវតែចាត់វិធានការជាបន្ទាន់ មុននឹងបញ្ហាទាំងអស់នេះ បង្កជា  បញ្ហាស្មុគស្មាញកាន់តែខ្លាំងនៅក្នុងសង្គមកម្ពុជា ប្រៀបដូចជាដំបៅមហារីកនោះ៕ ប្រភពពី Lookingtoday.com




Read more...

Tuesday, April 30, 2013

ការ​សិក្សារក​ឃើ​ញថា Facebook បាត់បង់​អ្នក​ចូល​លេង ៦​លាន​នាក់​ត្រឹម​តែ​​ ១ខែ​ប៉ុណ្ណោះ

0 comments

បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook មិនទាន់ជួប បញ្ហាធ្ងន់ធ្ងរក្នុងការផ្តល់ បទពិសោធន៍ក្នុង ប្រើប្រាស់កម្មវិធី MySpace-style ភ្លាមៗនោះទេ ប៉ុន្តែមិនមែនមានន័យថា បណ្តាញទំនាក់ទំនង សង្គមយក្សមិន ជួបគ្រោះថ្នាក់ បាត់បង់អតិថិជនទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន The Guardian បានរាយការណ៍ថា ការសិក្សាថ្មីមួយ ពីក្រុមហ៊ុន ស្រាវជ្រាវទីផ្សារ SocialBakers បង្ហាញថា បណ្តាញទំនាក់ទំនង សង្គមយក្ស Facebook បាន បាត់បង់អ្នកចូលទស្សនា គេហទំព័រនៅសហរដ្ឋអាមេរិក ប្រហែលជា ៦លាននាក់ នៅក្នុងរយៈ ពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដែលធ្លាក់ចុះ ៤ភាគរយនៅក្នុង ចំនួនអតិថិជន សរុបរបស់ខ្លួន។
ការធ្លាក់ចុះភាគច្រើននាពេលថ្មីៗ នៃអ្នកចូលទស្សនា Facebook នៅក្នុងអាមេរិក គឺជាផ្នែក មួយនៃមូលហេតុ សំខាន់បំផុតក្នុងការធ្លាក់ចុះ ចាប់តាំងពីក្រុមហ៊ុន SocialBakers បានប៉ាន ប្រមាណថា គេហទំព័របណ្តាញ ទំនាក់ទំនងសង្គម នឹងធ្លាក់ចុះប្រហែល ៩លាននាក់ ក្នុងរយៈ ពេល៦ខែ។ ចំណែកព័ត៌មានមួយល្អ សម្រាប់ក្រុមហ៊ុន Facebook គឺថា បណ្តាញចែកចាយ រូបភាពផ្ទាល់ របស់ខ្លួនInstagram បានស្ទុះឡើងយ៉ាងខ្ពស់ និងកើនប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុង ស្រទាប យុវវ័យក្មេងផងដែរ៕


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន