Rotha Company
 
Showing posts with label Good view. Show all posts
Showing posts with label Good view. Show all posts

Thursday, December 19, 2013

៧សន្លឹក​​ពី​​របៀប​​រស់​នៅ​​​របស់​​ប្រជាជន​​នៅ​ជុំវិញ​ទ្វីប​អាស៊ីពិតជា​មានន័យមែន!

0 comments
ប្រភពពី news.sabay.com.kh : បន្ទាប់​ពី​បាន​ចំណាយ​ពេល​៣៥​ឆ្នាំ ​អ្នក​ថតរូប​ជនជាតិ​អាមេរិក​លោក  Steve McCurry  បាន​ខិតខំ​សម្រិតសម្រាំង​ផ្ដិត​យក​រូបភាព​ដ៏​ទាក់ទាញ​ពី​របៀប​រស់នៅ​ផ្សេងៗ​គ្នា​របស់​ប្រជាជន​អាស៊ី ដែល​កំពុង​តែ​បន្ត​​វត្តមាន​រហូត​មកដល់​បច្ចុប្បន្ន​នេះ។

​​តាម​ការ​អះអាង​របស់​​អ្នកថតរូប​វ័យ៦៣​ឆ្នាំ​ ខាងលើ​ រូបថត​មិន​តិច​ជាង​១​លាន​សន្លឹក​នោះទេ ដែល​លោក​បាន​ថត​ជា​បន្តបន្ទាប់ និង​សន្សំ​ទុក​ ដើម្បី​បង្ហាញ​ទៅ​ដល់​ពិភពលោក​ពី​វប្បធម៌​ដ៏​សំបូរ​បែប​របស់​ប្រជាជន​អាស៊ី។

ជា​តឹកតាង​រូបថត​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា​​ពិត​ជា​ថត​បាន​ល្អឥតខ្ចោះ​ និង​ធ្លាប់​​បាន​យក​ទៅ​ចុះ​ផ្សាយ​ទស្សនាវដ្ដី​ភូមិសាស្ត្រ​ជាតិ (National Geographic Magazine) ក្នុង​ឆ្នាំ​១៩៨៥ និង​នៅ​លើ​គេហទំព័រ​អន្តរជាតិ​ផ្សេងៗ ជា​ច្រើន​ទៀត៕

សូមចុចអាន៖ ​រូបភាព​ណា​​ឈ្នះ​ពានរង្វាន់​រូបថត​​ល្អ​បំផុត​​ឆ្នាំ២០១៣?
សូមចុចអាន៖ មើល​រូបភាព​នេះ​ហើយ ​ធ្វើ​​​ដូច​​អត់?

ចង់​ដឹង​​​ថា ស្នាដៃ​អ្នកថតរូប​ម្នាក់​នេះ​មាន​​ការ​ច្នៃប្រឌិត​បែប​ណា​ សូម​មើល​រូបភាព​ខាងក្រោម៖

 បុរស​អាហ្វហ្គានីស្ថាន​កំពុង​បង្រៀន​អ្នក​ភូមិ

 សត្វ​អូដ្ឋ​ដើរកាត់​តំបន់​ភ្នំ​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​

 ពលរដ្ឋ​ស្រីលង្កា​កំពុង​នេសាទ​ត្រី​​

 ​កូនសិស្ស​លោក​កំពុង​លេង​បាល់​ទាត់​នៅ​ភូមា​

 អ្នក​ចូលរួម​ពិធីបុណ្យ​ហិណ្ឌូ​នៅ​ប្រទេស​ឥណ្ឌា

នារី​កសិករ​​យេមែន​ឃ្លុំ​មុខ​​ប្រមូល​ផល​ដំណាំ​

ក្រណាត់​ហាល​នៅ​ទីបេ​ប្រទេស​ចិន

Read more...

Tuesday, December 3, 2013

រូបភាព​៧សន្លឹក​នៃ​អន្លង់ជ្រោះ​ ដ៏ជ្រៅ​ជាងគេ​លើលោក​

0 comments
ប្រភពពី lookingtoday.com : អាមេរិក៖ សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាច ទីមួយលើលោក ទន្ទឹមនឹងនោះក៏មាន សម្បត្តិធម្មជាតិមួយចំនួន ដែលល្បីល្បាញផងដែរ យ៉ាងណាមិញ LookingTODAY សូមបង្វែរអាម្មណ៏ ប្រិយមិត្តមកធ្វើការ ទស្សនានិងធ្វើការកោតស្ញប់ស្ញែង ចំពោះសម្បត្តិធម្មជាតិ មួយនេះ។
អន្លង់ជ្រោះដ៏ជ្រៅមួយនេះ ស្ថិតនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រជាជន ក៏ដូចជាភ្ញៀវទេសចរ មានការកោតសរសើរ ចំពោះអន្លង់ជ្រោះមួយនេះថា មានជម្រៅជ្រៅ និង គួរជាទីទស្សនាសម្រាប់ មនុស្សខ្លាំងណាស់។ អន្លង់ជ្រោះ មួយនេះ ប្រៀបបានដូចទៅនឹង ឋានសួគ៌ាមួយដែលពោរពេញ ទៅដោយពពក សត្រៀបត្រាគួរឲ្យ ចង់គយគន់។
សូមកុំបង្អង់យូរ សូមមកទស្សានា អន្លង់ជ្រោះមួយនេះ ជាមួយនឹង LookingTODAY ទាំងអស់គ្នា៖






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន