មណ្ឌលគិរីៈ អង្គុយលើដុំថ្មនៅប្របនឹងផ្លូវចុះទៅកាន់រមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា បុរសពិការភ្នែកជនជាតិភាគតិចព្នងពីរនាក់ពូ និងក្មួយដែលអាស្រ័យរបរចិញ្ចឹមជីវិតដោយការប្រគំបទភ្លេង ច្រៀង និងរាំ តាមបែបចង្វាក់ជនជាតិរបស់គេដើម្បីដូរនូវការអាណិតអាសូរពីភ្ញៀវជាតិនិងអន្តរជាតិគ្រាន់បានលុយកាក់ខ្លះយកទៅទិញអង្ករបាយម្ហូបចិញ្ចឹមគ្រួសារនៅផ្ទះនោះមានសមត្ថភាពកែច្នៃឧបករណ៍ភ្លេងមួយប្រភេទយ៉ាងចម្លែក។
បុរសពិការភ្នែកជាក្មួយមានឈ្មោះ ច្រាប់ ឆយ អាយុ៤៦ឆ្នាំមានប្រពន្ធនិងមានកូនចំនួន៥នាក់ ចំណែកឯបុរសត្រូវជាពូមានឈ្មោះ ងែល ចែស ទើបតែមានអាយុ៣៥ឆ្នាំទេរស់នៅជាមួយបងប្រុសពួកគាត់ដែលទាំងនាក់សុទ្ធតែកំព្រាឪពុកតាំងតូចៗដូចគ្នា។
ជាមួយទឹកមុខស្រពាប់ស្រពោនដៃកេះឧបករណ៍ភ្លេងលោក ច្រាប់ ឆយជាក្មួយបានបន្លឺសម្តីមួយៗថា៖«មិនដឹងជាបុណ្យកម្ម ពីបុព្វេយ៉ាងណាទេ? បានជាជាតិនេះពួកខ្ញុំពីរនាក់ពូ និងក្មួយបានជាកើតមកទទួល






