Rotha Company
 
Showing posts with label កែវ នីសា. Show all posts
Showing posts with label កែវ នីសា. Show all posts

Monday, November 4, 2013

កែវ នីសា មានអ្នកសុំស្រឡាញ់ ពេលស្លៀកសម្លៀកបំពាក់ ប្រណៃណីខ្មែរ

0 comments
ប្រភពពី khmerload.comភ្នំពេញ៖ តារាសម្តែងស្រស់ស្រី កែវ នីសា ទទួលបានការសរសើរយ៉ាងច្រើន នៅពេលដែលអ្នកមេម៉ាយ ចាយរាងរូបនេះ គ្រងនូវសម្លៀកបំពាក់ ជាលក្ខណៈប្រពៃណីខ្មែរ។
រូបភាពជាច្រើនសន្លឹក របស់នាងដែលត្រូវ បានបង្ហោះនូវក្នុង បណ្តាញទំនាក់ទំនងសង្គម Facebook ទទួលបានការសរសើរថា ស្រស់ស្អាត និងមានការ Like រាប់ពាន់នាក់។ ដោយអ្នកខ្លះ ពិសេសបុរសៗ បានសរសេរ Comment ថា កែវ នីសា ពិតជាស្រស់ស្អាតខ្លាំង ចង់បានកែវ នីសា ធ្វើជាសង្សារ។
យ៉ាងណាចំពោះការងារសិល្បៈវិញ កែវ នីសា ក៏កំពុងតែមមាញឹកខ្លាំងណាស់ដែរ ដោយថ្មីៗនេះ ទើបតែទទួលបានតំណែងជាតួឯកស្រី ក្នុងរឿងថ្មីមួយដែលមាន ចំណងជើងថា «គំនុំស្នេហ៍ចាស់» ដែលមានលោក សាយ រតនៈ ពិធីករកម្មវិធីតន្ត្រីកម្សាន្ត ជាតួឯកប្រុស។
ចំណែករឿងរ៉ាវស្នេហ៍វិញ អ្នកមេម៉ាយដែលឆ្លងផុត ពីរឿងក្តីក្តាន់លែងលះស្វាមី វ័យចំណាស់រូបនេះ ក៏កំពុងតែស្ថិតក្នុងការ តាមដានយ៉ាងខ្លាំងពីមហាជន នូវព័ត៌មានលួចមានទំនាក់ទំនង ស្នេហ៍ជាមួយនឹងឧកញ៉ាម្នាក់។
នេះមិនមែនជាលើកទី១ ទេ ដែលព័ត៌មានស្នេហ៍របស់ អ្នកមេម៉ា សាច់ស គួរឲ្យចង់នែបនិត្យ កែវ នីសា ត្រូវបានបែកធ្លាយនោះ នៅមានរឿងរ៉ាវជាច្រើនទៀត ដូចជាកាលដែលនាងចេញ ទៅច្រៀងនៅអាមេរិក ក៏ត្រូវបានអ្នកលេងភ្លេងម្នាក់ សុំស្នេហ៍រូបនាងផងដែរ៕






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន