Rotha Company
 
Showing posts with label ថៃ. Show all posts
Showing posts with label ថៃ. Show all posts

Monday, August 19, 2013

សមាជិក​សភា​ថៃ​បើក​មើល​ស្រី​ស្រាត​ក្នុងពេល​ប្រជុំ​សភា​

0 comments
ប្រភព CEN ៖ សមាជិក​សភា​បក្ស​ភឿ​ថៃ លោក ពង់​ផាន ស៊ុន​ថន​ឆៃ បាន​ទទួលស្គាល់ថា​បាន​បើក​មើលរូប​ស្រី​ស្រាត​នៅក្នុង​iPad​របស់​ខ្លួន​ក្នុង ​អំឡុងពេល​ប្រជុំ​សភា តែ​បាន​អះអាងថា​លោក​បាន​ចុច​បើ​កវា​ដោយ​ចៃដន្យ​ក្នុង​link មួយ​ដែល​download​រូបភាព​។​
​លោក ពង់​ផាន ស៊ុន​ថន​ឆៃ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា នៅ​ពេល​លោក​ត្រូវបាន​គេ​ថត​បាន​ក្នុងពេល​បើក​រូបថត​មិន​សមរម្យ​ក្នុង​​អំឡុង ​ប្រជុំ​សភា លោក​មិន​មាន​បំណង​មើល​រូប​នេះ​ទេ​។​
ក្នុងពេល​សភា​ជជែក​ពិភាក្សា​អំពី​ថ្លៃ​ដឹក ​ជញ្ជូន​ស្រូវ​អង្ករ​របស់​ក្រសួង​ ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​សុក្រ លោក​ពង់​ផាន​បាន​និយាយថា​​លោក​បាន​បើក​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ នេះ​នៅក្នុង​iPad​របស់លោក​។​ដោយសារ​លោក​មិន​ស្ទាត់​ក្នុង​ការរក​ព័ត៌មាន លោក​​បាន​ចុច​link ស្តី​ពី​រូបថត​បង្ហាញ​ម៉ូត តែ​រូប​ស្រើបស្រាល​បានផុះ​ឡើង​ជា​ស្វ័យប្រវត្តិ​លោះ​លើ​ស្គ្រីន​។​
​លោក​បាន​អះអាង​ទៀតថា អ្វី​ដែល​បង្ហាញ​លើ​ស្គ្រីន​មិន​ជា​រូប​អាសអាភាស​ទេ តែ​ជា​រូប​ស្រី​ស្លៀកពាក់​ខោអាវ​ងូតទឹក​៕
Read more...

Wednesday, June 12, 2013

កម្ពុជា​-ថៃ​យល់​ព្រម​បង្កើន​ពាណិជ្ជកម្ម​ និង​សន្តិសុខ

0 comments
ក្រៅពីនោះ​លោក ហោ ណាំង​ហុង ​បាន​រៀបរាប់​ទៀតថា​ប្រទេស​ទាំងពីរ ​នឹង​សិក្សា​នូវ​លទ្ធភាព​បើក​ច្រកព្រំដែន​មួយ​នៅ​តំបន់​ស្ទឹងបទ ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ​ហើយ​នឹង​រក្សា​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​ជា​ច្រកចេញចូល​ទេសចរណ៍។

មួយវិញ ​ទៀត​នៅក្នុង​កិច្ចប្រជុំ​នោះ ​ភាគី​ថៃ​បាន​សន្យា​ថា ​នឹង​ជួយ​កសាង​ផ្លូវជាតិ​លេខ៤៨ ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​បួន ​មកកាន់​ខេត្តកោះកុង​ រួម​ទាំង​ជួយ​កែសម្រួល​ផ្លូវជាតិ​លេខ៥ ​និង​លេខ៦ ដែលជា​ផ្លូវជាតិ​យ៉ាងសំខាន់​ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា។

ក្រៅពីនោះ ​ប្រទេស​ថៃ​និង​លក់​អគ្គិសនី​ចំនួន ២២​ គីឡូវ៉ុល ​សម្រាប់​ខេត្តកោះកុង​ ប៉ៃលិន ​បាត់ដំបង​ បន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ​ផង​ដែរ​ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើត​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​កម្លាំង​ថាមពល​១.៨០០​ មេហ្គាវ៉ាត់។

ជាមួយគ្នា​នេះ​ប្រទេស​ថៃ​បាន​ព្រមព្រៀង​ថា​ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចូលទៅ​ព្យាបាល​នៅក្នុង​ទឹកដី​របស់​ខ្លួន ​ហើយ​ថៃ​ក៏​នឹង​ជួយ​បណ្តុះ​បណ្តាល​គ្រូពេទ្យ​ និង​បំពាក់​សម្ភារៈ​សុខាភិបាល​ទៅដល់​មន្ទីរពេទ្យ​កម្ពុជា​នៅតាម​ព្រំដែន​ ផងដែរ។

លោក ហោ ណាំហុង ​បញ្ជាក់​បន្ថែម​ថា​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បើក​ច្រក​អន្តរជាតិ​ចំនួន​៤​បន្ថែម​ទៀត។

លោកបន្ថែមថា៖ «យើង​បាន​ឯកភាព​បង្កើត​ច្រក​អន្តរជាតិ​៤​ទៀត ​គឺ​នៅ​ខេត្តព្រះវិហារ ​បាត់ដំបង ​ពោធិ៍សាត់ ​និង​ខេត្ត​ឧត្តរមានជ័យ»។

ប្រទេស ​កម្ពុជា​និង​ថៃ​មាន​អរិយភាព​ជុំវិញ​បញ្ហា​ព្រំដែន​ចាប់តាំងពី​ឆ្នាំ២០០៨ ​មក​ម្ល៉េះ ​បន្ទាប់​ពីប្រទេស​ថៃ​ បានដាក់​កងទ័ព​ចូលលុកលុយ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ​ហើយ​រហូតពេលនេះ​នៅតែ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ។

លោក Surapong Tovichakchaikul​ រដ្ឋមន្ត្រី​ការបរទេស​បាន​ថ្លែង​ដោយ​សុទិដ្ឋិ​និយម ​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​តាមរយៈ​អ្នកបកប្រែ​ថា៖ «ដោយសារតែ​យើង​មាន​ជំនឿ​ជឿជាក់​រួមគ្នា​ថា ​ភាគី​ទាំងពីរ​តទៅនេះ ​ព្រំដែន​ថៃ​និង​កម្ពុជា​ នឹង​ក្លាយ​ទៅជា​ព្រំដែន​នៃ​សន្តិសុខ ​មិត្តភាព ​និង​ភាពរុងរឿង​យ៉ាង​សុខសាន្ត»។

យ៉ាងណា​ក៏ដោយ ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ​មិនបាន​លើក​ពី​បញ្ហា​ព្រំដែន​មក​ជជែក​គ្នា​នោះទេ៕ ប្រភព៖ VOA
Read more...

មន្ត្រីជាន់ខ្ពស់​ថៃ អះអាង​ពី​ឆន្ទៈ ក្នុងការ​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​

0 comments
ភ្នំពេញៈ ក្នុងជំនួប​សំដែង​ការគួរសម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា ដែល​ធ្វើឡើង នៅ​វិមាន​សន្តិភាព​រសៀល​ថ្ងៃទី​១១ ខែមិថុនា​នេះ លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ថៃ មាន​ឆន្ទៈ​ក្នុងការ​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​
​លោក អ៊ាង សុល​ផ្លែ​ត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គុល បាន​មានប្រសាសន៍ថា ប្រជាជន​ថៃ​យល់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត តាមរយៈ​នេះ ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ពោលគឺ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិតជា​បាន​ឆ្លុះបញ្ចាំង ពី​ទំនាក់ទំនង​ល្អ នៃ​ប្រទេស​ទាំងពីរ​ដែលជា​កត្តា​ជំរុញ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​ឡើង សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ក្នុងន័យនេះ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត្រ សូម​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ​។​
      
​លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក​ចៃ​គុល បន្តថា សម្រាប់​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយនិង​សម​ភាគី​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដោយបាន​ធ្វើការ​ពិភាក្សា​គ្នា​ក្នុងការ​អភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការពិភាក្សាគ្នា ក្នុងការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការបើក​ច្រកព្រំដែន ដើម្បី​សំរួល​ចរាចរណ៍​ទំនិញ​ឆ្លងកាត់ ការអភិវឌ្ឍន៍​ធនធានមនុស្ស សំដៅ​ធ្វើយ៉ាងណា​បង្កើត​ការងារ និង​ចំណូល ក៏ដូចជា​ពង្រឹង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​
      
​ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ បាន​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​
      
​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ ចំពោះ​លទ្ធផល នៃ​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ ពិសេស​ការពិភាក្សា​លើ​ការតភ្ជាប់​កំណាត់​ផ្លូវដែក ផ្លូវគោក ការតភ្ជាប់​បណ្តាញ អគ្គិសនី និង​ការបើក​ច្រកព្រំដែន​ដទៃទៀត ដែលជា​ប្រធានបទ​ដ៏​សំខាន់ នៃ​កិច្ចពិភាក្សា​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​។              

​ សម្តេច​តេ​ជោ​បន្តថា យើង​ត្រូវតែមាន​ការប្តេជ្ញាចិត្ត​រួមគ្នា​ថា ប្រជាជន​រស់នៅ​តាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ត្រូវតែ ឈប់​មានការ​ភិតភ័យ​ខ្លាច និង​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​។ ក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់នូវ​អនុសាសន៍​ដល់​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ ត្រូវតែ​ជំរុញ​បន្ថែមទៀត​លើ​ការងារ​ដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​ព្រំដែន ពោលគឺ​ស៊ីម៉ាក និង​ធី​ម៉ាក គប្បី​ត្រូវតែ​សហការគ្នា​បំផ្លាញ​ឃាតក​កំបាំងមុខ ដែល​លាក់​កប់​ក្នុង​ដី​ឲ្យ​អស់ ដែល​នោះ​គឺជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។                
                                   
​ ជាមួយគ្នា​សម្តេច​តេ​ជោ ក៏បាន​ស្នើ​ដល់​ភាគី​ទាំងពីរ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំហំ​ទ្វេ​ឡើង​ថែមទៀត​៕ ប្រភព៖ CEN
Read more...

Friday, February 22, 2013

ឡានក្រុង​ថៃ ចាប់ផ្តើម​ធ្វើ​ដំណើរការ​ពី​បាងកក មក​សៀមរាប និង​ភ្នំពេញ​

0 comments
ភ្នំពេញ: កាសែត​ថៃ បាងកក ប៉ុស្តិ៍ របស់​ប្រទេស​ថៃ បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បានចាប់ផ្តើម​សេវាកម្ម​ឡាន​ក្រុង ដោយ​ចេញដំណើរ​ទៅមក ពី​ទីក្រុង​បាងកក មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ឡានក្រុង​ដឹក​អ្នកដំណើរ​ឆ្លងដែន​នេះ គឺជា​ជំហាន​មួយ នៃ​ការពង្រីក​វិស័យ​ទេសចរណ៍ និង​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ​។​

​កាសែត បាន​រាយការណ៍​ថា ឡានក្រុង​របស់​ថៃ​ចំនួន​ពីរ​គ្រឿង បាន​ចេញដំណើរ​ពី​ទីក្រុង​បាងកក មក​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ឡានក្រុង​ចេញពី​ទីក្រុង​បាងកក មក​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពី​ម៉ោង ៨ និង ១៥ នាទី​ព្រឹក និង​ត្រឡប់ ទៅ​កាន់​ទីក្រុង​បាងកក​វិញ នៅ​ម៉ោង ៧ យប់​។ ការធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ៧១៩ គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល ១១ ម៉ោង និង​តម្លៃ​សំបុត្រ គឺ ៣០ ដុល្លារ​។ ចំណែក​ឡានក្រុង​ពី​ក្រុង​បាងកក ទៅ​ខេត្ត​សៀមរាប ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ៩ ព្រឹក ដោយ​ត្រឡប់មកវិញ​នៅ​ម៉ោង ៨ យប់​។ ការធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ៤២៤ គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល ៧ ម៉ោង និង​តម្លៃ​សំបុត្រ ២៥ ដុល្លារ​។​

​ ក្នុង​ឆ្នាំ​២០១២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជា ៣.៥៨០.០០០ នាក់ ដែល​បាន​កើនឡើង ២៤%​។ វិស័យ​ទេសចរណ៍ បានផ្តល់​ចំណូល​ដល់​កម្ពុជា​សរុប​ចំនួន​ជាង ២ ពាន់​លាន​ដុល្លារ​។​

​ សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ តាមរយៈ​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ឲ្យមាន​ការផ្តល់​សេវាកម្ម ដឹកជញ្ជូន​អ្នកដំណើរ តាម​ឡានក្រុង​ឆ្លងដែន​ដោយផ្ទាល់ ពី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​បាងកក និង​ពី​បាងកក មក​កាន់​ខេត្ត​សៀមរាប​៕​​cen.com.kh
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន