Rotha Company
 
Showing posts with label FC Copenhagen. Show all posts
Showing posts with label FC Copenhagen. Show all posts

Thursday, November 28, 2013

Juventus លុត FC Copenhagen សឹងដកដៃមិនរួច (Video Inside)

0 comments
ប្រភពពី Lookingtoday.com : អ៉ីតាលី៖ សម្រាប់រាត្រីយប់មិញ ក្នុងជំនួបប្រកួត រវាងក្លិបបាល់ទាត់ Juventus និង ក្លិបាល់ទាត់ FC Copenhagen ដែលធ្វើឡើងលើ ទីលានបាល់ទាត់ JUVENTUS STADIUM របស់ ក្លិបបាល់ទាត់ Juventus ភ្ញៀវ FC Copenhagen រងការបំបាក់ ដោយលទ្ធផល ៣-១ ។ សម្រាប់ ៣ គ្រាប់របស់ក្លិប Juventus គឺជាការស្វែងរក ដោយកីឡាករ Arturo Vidal ខ្សែបម្រើសញ្ជាតិឈីលី ដែលជួយជ្រោងឲ្យ Juventus នៅមានឱកាសឡើង ទៅប្រកួតវគ្គបន្ត ក្នុងក្របខណ្ឌ Champions League ។
ក្នុងចំណោមគ្រាប់បាល់ទាំង ៣-១ នោះ គ្រាប់បាល់ទី ១ ស៊ុតប៉េណ័លទី នៅនាទី ២៩ ខណៈដែល នាទី ៥៦ ក្លិប Copenhagen បំបែកពង់មាន Juventus ដោយកីឡាករ MELLBERG ។ នៅនាទី ៦១ កីឡាកររបស់ ក្លិប Copenhagen ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ ក៏ជាឱកាស របស់ Arturo Vidal ស៊ុតសារជាថ្មី ។ នៅនាទី ៦៣ កីឡាករ Arturo Vidal នៅតែបន្តស្វែងរកគ្រាប់បាល់បានថែមទៀត ធ្វើឲ្យ Juventus ឈ្នះ FC Copenhagen ក្នុងលទ្ធផល ៣-១ ។
ក្លិប Juventus សម្រាប់ក្របខណ្ឌខាងលើ ស្ថិតនៅតារាង B ដោយមានពិន្ទុ ៦ ក្នុងជំនួបជើងទី ៥ នេះ និងស្ថិតនៅលេខរៀងទី ២ នៃតារាងផងដែរ។ ដោយឡែក សម្រាប់គូផ្សេងទៀត ក្នុងរាត្រីជាមួយនឹងគ្នានេះ ក្លិប Cska Mosc រងការបំបាក់ ១-៣ របស់ Bayern Munich ខណៈ Man City ឈ្នះ ៤-២ លើក្លិប Pizen ។ សម្រាប់ Real Madrid វិញ ក៏យកឈ្នះ ក្លិប Gatasaray ៤-២ ផងដែរ។ ក្លិបជើងខ្លាំងក្នុងក្របខណ្ឌ Premier League បិសាចក្រហម Man Utd យកឈ្នះ Leverkusen ដោយគ្រាប់បាល់ ៥-0 ។ ដូចគ្នានេះដែរ Shak Donetsk ឈ្នះ Sociedad ៤-០ ក្លិប PSG ឈ្នះ Olympiakos ២-១ និងចុងក្រោយ Anderlecht ឈ្នះ Benfica ២-៣ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖



 
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន