Rotha Company
 
Showing posts with label រំលោភ. Show all posts
Showing posts with label រំលោភ. Show all posts

Monday, March 17, 2014

បុរស​ចំណាស់​ចិត្តអប្រិយ អាយុ​58ឆ្នាំ​រំលោភ​ក្មេងស្រី​13ឆ្នាំ ពេល​នាង​ទៅសុំថ្នាំ​ឱ្យ​យាយ

0 comments
ប្រភពពី កោះសន្តិភាព : ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោភ​តែ​មិន​​បាន​សម្រេច​​ ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។ ​ករណី​​រំលោភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​
លោក វង​ សាវ៉េត​ ​អធិ​ការ​​នគរ​បា​ល​ស្រុក​ភ្នំ​ក្រវាញ​ ​ឱ្យ​ដឹង​ថា​​ ​បុរស​​ម្នាក់​នោះ​ឈ្មោះ​​ ជា អេង​ ​​​អាយុ​​៥៨​ឆ្នាំ​ ​ឯក្មេង​ស្រី​​​អាយុ​១៣​ឆ្នាំ រស់​​នៅ​​ក្នុង​ឃុំ​​​ជា​មួយ​គ្នា​ ។ តាម​​ការ​ស៊ើប​អង្កេត​​ឱ្យ​ដឹង​ថា ​នៅថ្ងៃ​នោះ​​​បុរស​​ឈ្មោះ​ ជា​ អេង​ ​ស្រវឹង​​ស្រា​​ ហើយ​​បាន​ប្រើ​ល្បិច​​ឱ្យ​ក្មេង​ស្រី​​ទៅ​យក​ថ្នាំ​​នៅ​​ឯ​ខ្ទម​​ចាំ​​ចម្ការ​​មក​ឱ្យ​ម្តាយ​​នាង​លេប​​ ។ ពេល​​ទៅ​ដល់​ស្រាប់​តែ​​​បុរស​នោះ​ ចាប់​រំលោភ​​តែ​ម្តង​​ តែ​មិន​បាន​សម្រេច​​ទេ ដោយ​សារ​នាង​រើ​បម្រះ​​គួប​ផ្សំ​​នឹង​គាត់​​ស្រវឹង​​​​ផង​ ។ នៅចំពោះ​​មុខ​សមត្ថ​កិច្ច​​​បុរស​ឈ្មោះ ជា អេង​ សារភាព​ថា ​ខ្លួ​ន​ពិត​​ជា​បាន​ចាប់​ក្មេង​ស្រី​ខាង​លើ​​ រំ​លោភ​​មែន​តែ​មិន​បាន​​សម្រេច​ទេ​ ។ ​នៅ​ថ្ងៃ​នោះ​ ​គាត់​កំពុង​អង្គុយ​ដាំ​បាយ​​ម្នាក់​​ឯង​នៅ​ខ្ទម​ចាំ​​ចម្ការ​ដំទ្បូង​​ ខណៈ​​នោះ​​ក្មេង​ស្រី​​​ក៏​ដើរ​ចូល​​មក​សុំ​ថ្នាំ​យក​ទៅ​ឱ្យ​ម្តាយ​លេប​ ។ ​ដោយ​សារ​​ទី​នោះ​ស្ងាត់​​ព​​ុំ​មាន​មនុស្ស​​ចេញ​ចូល​​គួប​ផ្សំ​​នឹង​ស្រវឹង​ស្រា​ផង​នោះ​ ​ធ្វើ​ឱ្យ​គាត់​​មាន​អារម្មណ៍​​ចង់​រួម​ភេទ​​ ក៏​ចាប់នាង​​រំលោ​ភ​តែ​ម្តង​ ប៉ុន្តែ​​​មិន​បាន​សម្រេច​ទេ ។ ​បន្ទាប់​មក​ គាត់​​ក៏​​ទៅ​ធ្វើ​ការ​ងារ​​ធម្ម​តា​ ​ឯ​នាង​ក៏​​ទៅ​ផ្ទះ​បាត់​​ទៅ​ លុះ​មួយ​សន្ទុះ​​ក្រោយ​មក​ស្រាប់​​តែ​នគរបាល​​ប៉ុស្តិ៍​​មក​ហៅ​សួរ​នាំ​​និង​ឃាត់​ខ្លួន​​តែ​ម្តង​ ។ ​
​ជន​ឈ្មោះ​ ជា អេង​ ត្រូ​វ​បាន​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នា​រសៀល​​ថ្ងៃទី​១៤​ មីនា​ ​​ដើ​ម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ ។ ​គួរ​​បញ្ជាក់​ថា​ ​ករណី​នេះ​​កើតទ្បើង​​ចំ​ថ្ងៃ​ប្រកាស​​លោក​ វង ​សាវ៉េត​​ ជាអធិ​ការ​​នគរ​បាល​ស្រុក​​ភ្នំក្រវាញ​តែម្តង​ ៕

Read more...

Friday, November 8, 2013

ក្មេងស្រី ១៦ឆ្នាំ ត្រូវគេចាប់រំលោភសេពសន្ថវៈ បូក និងសន្លប់មិនទាន់ដឹងខ្លួន

0 comments
ប្រភពពី បរទេស : តាមរបាយការណ៍របស់ ប៉ូលីសនៅក្នុង Nigeria បានឲ្យដឹងថា ក្មេងស្រីក្រោមអាយុ១៨ឆ្នាំ ម្នាក់ត្រូវបានគេចាប់រំលោភ ដែលនៅពេលបច្ចុប្បន្ននេះ នាងនូវមិនទាន់ដឹងខ្លួននោះទេ។
រឿងរ៉ាវទាំងនេះ បានកើតឡើង នៅក្នុងទីក្រុង Abeokuta នៃរដ្ឋ Ogun ប្រទេស Nigeria ដែលតាមសម្ដីរបស់ប៉ូលីស បានថ្លែងថាក្មេងស្រី អាយុ ១៦ឆ្នាំត្រូវបានបញ្ជូនមក កាន់មន្ទីរពេទ្យ និងស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ ក្រោយពីនាងត្រូវបានជនពាលចាប់រំលោភ កាលពីថ្ងៃច័ន្ទ ៤ ខែវិច្ឆិកា ឆ្នាំ២០១៣មុននេះ នាម៉ោង ៨យប់ នៅតាមផ្លូវ ដែលនាងត្រលប់មកពី ផ្សារ។ ក្រោយពីមានការសើុបអង្កេត បានឲ្យដឹងថា ក្មេងស្រី១៦ឆ្នាំនេះ ត្រូវបានក្រុមគ្រួសារឲ្យទៅផ្សារ តែនៅម៉ោង៨យប់ នាងត្រូវបានគេចាប់យកចូល ទៅក្នុងផ្លូវម្ខាង និងរំលោភតែម្ដង។ អ្វីដែលមិនគួរឲ្យជឿនោះ នាងមិនត្រូវបានគេរំលោភតែម្នាក់នោះទេ គឺនាងត្រូវបានគេរំលោភបូក និងរំលោភនាងរហូតដល់នាង សន្លប់តែម្ដង។
ជាមួយគ្នានោះ នាងត្រូវបានអ្នកដំណើរប្រទះឃើញ និងទូរស័ព្ទរបស់អ្នកជួយសង្គ្រោះបន្ទាន់តែម្ដង ហើយក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យធំនៅក្នុងទីក្រុងនៃតែម្ដង។
តាមការបញ្ជាក់ ពីប៉ូលីសបានឲ្យដឹងថា នេះគឺជាអំពើហឹង្សាមួយ ដែលមិនអាចទទួលយកបាន ហើយនៅពេលនេះក្រុមប៉ូលីសក៏ កំពុងតែតាមចាប់ ជនពាលទាំងអស់នេះផងដែរ។
ជាចុងក្រោយ ក្រុមគ្រូពេទ្យ នឹងសង្ឃឹមថានាង នឹងអាចភ្ញាក់ដឹងខ្លួន និងអាចជាសះស្បើុយផងដែរ។ ស
Read more...

Wednesday, May 29, 2013

បង្អក​​ស្រា​​នាង​​ខារ៉ា​​អូ​​ខេ​​នាំ​​ទៅ​​​ដេក​នៅ​មាត់​​ស្ទឹង​​​សែន​​

0 comments

ខេត្ត​កំពង់​ធំ ៖ ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​ចោម​រោម​មើល​ស្ត្រី​ម្នាក់​ដេក​លង់​លក់​យ៉ាង​រំភើយ​អាក្រាត​កាយ​ម្នាក់​ឯង​ គ្មាន​សម្លៀក​បំពាក់​ជាប់​ខ្លួន​ទេ​ នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ស្ទឹង​សែន​ ស្ថិត​ក្នុង​ភូមិ​ទី​៧​ សង្កាត់​កំពង់​ធំ​ ក្រុង​ស្ទឹង​សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ឧសភា​ សង្ស័យ​ថា​ជា​ករណី​ចាប់​រំលោភ​ ព្រោះ​នៅ​កន្លែង​កើត​ហេតុ​គេ​សង្កេត​ឃើញ​មាន​ស្រោម​អនាម័យ​ ។
​ដោយ​ឃើញ​សភាព​បែប​នេះ​ អ្នក​ដែល​ទៅ​ឈរ​មើល​ខ្លះ​យក​ក្រណាត់​ទៅ​គ្របដណ្តប់​ឱ្យ​ជួយ​បិទ​បាំង​ការ​ខ្មាស​អៀន​ ព្រោះ​កេរ​ខ្មាស​នៅ​កណ្តាល​វាល​ ។​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​ស្ត្រី​រូប​នោះ​ដឹង​ខ្លួន​ងើប​អង្គុយទាំង​សើង​មម៉ើង ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ដែល​​ទៅ​ឈរ​ត្រួត​ពិនិត្យ​ ស្ត្រី​រូប​នោះ​បាន​និយាយ​ថា​ នាង​ឈ្មោះ​ ម៉ាត់​ សម្ឆស្ស​ អាយុ​៣០​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ រស់​នៅ​ភូមិ​បឹង​កេត​៥៦​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម​ បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ​  ។
នាង​រៀប​រាប់​ថា​ ទើប​តែ​មក​ដល់​ខេត្ត​កំពង់ធំ​បាន​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ស្នាក់​នៅ​ក្រោយ​ស្តាត​ចាស់​ស្ថិត​ក្នុង​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ​ ក្រុង​ស្ទឹង​សែន​ ។ នាង​បន្ត​ថា​ នៅ​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ នាង​បាន​ផឹក​ស្រា​ជា​មួយ​បុរស​៣​នាក់​អស់​ស្រា​ជា​ច្រើន​ដប​ ហើយ​បន្ត​ទៅ​ផឹក​នៅ​ហាង​អេស៊ី​ផាក ស្ថិត​ក្នុង​ភូមិ​បល្ល័ង្ក​ សង្កាត់​ដំរី​ជាន់​ខ្លា​ ទៀត​ស្រវឹង​ខ្លាំង​ណាស់ ។ លុះ​ដល់​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ឧសភា​ ពួក​ប្រុសៗ​ទាំងនោះ​បាន​នាំ​នាង​មក​កាន់​មាត់​ស្ទឹង​នេះ។​ ដោយសារ​តែ​ការ​ស្រវឹង​ស្រា​ជោក​ជាំ​ពេក​ នាង​មិន​ចាំ​ថា​ពេល​នោះ​ពួក​ប្រុសៗ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​នាង​ទេ​ ហើយ​ក៏​មិន​បាន​ស្គាល់​ឈ្មោះ​ប្រុសៗ​ទាំង​នោះ​ដែរ​ គ្រាន់​តែ​ធ្លាប់​ជួបគ្នា​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ប៉ុណ្ណោះ ។​
លុះ​ដល់​ពេល​ដឹង​ខ្លួន​ឡើង​ ស្រាប់​តែ​មាន​មនុស្ស​ចោម​រោម​មើល​នាង​យ៉ាង​ច្រើន​បែប​នេះ​​។​ ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​នោះ​ រូប​នាងបាន​ក្រោក​ឡើង​​យ៉ាង​រហ័ស​រហួន​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​គ្រាហ៍​ទេ ។ បន្ទាប់​មក​សមត្ថ​កិច្ច​បាន​នាំ​នាង​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​​សួរ​នាំ​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​រហូត​ដល់​កើត​មាន​សភាព​បែប​នេះ។​ តាម​ស្ថាន​ភាព​ជាក់​ស្តែង​ ពិត​ណាស់​ថាស្ត្រី​ខារ៉ាអូខេ​ម្នាក់​នេះ​បាន​ក្លាយ​ជាចំណី​ក្រុម​បុរស​ទាំង​៣​នាក់​នោះ ខណៈ​ដែល​នាង​ស្រវឹង​ស្រា​លែង​ដឹង​ខ្លួន​ទៅ​ហើយ​នោះ ។​ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នេះ​បាន​បង្ហាញ​ថា​ ស្ត្រី​រូប​នេះ​កំពុង​តែ​បណ្តែត​បណ្តោយ​ខ្លួន​ក្នុង​ផ្លូវ​ដ៏​ងងឹត​ងងុលមួយ​ ដោយសារ​តែ​យល់​ថា​ ខ្លួន​ជាស្ត្រី​បម្រើ​ខារ៉ាអូខេ​ តែ​វា​មិនថោក​ទាប​ទេ​ គឺ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​បណ្តោយ​ខ្លួន​ឱ្យ​អន់ ៕​ ប្រភពពី http://kohsantepheapdaily.com.kh/article/72164.html


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន