ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាទៅចោមរោមមើលស្ត្រីម្នាក់ដេកលង់លក់យ៉ាងរំភើយអាក្រាតកាយម្នាក់ឯង គ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ នៅក្នុងព្រៃក្បែរមាត់ស្ទឹងសែន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កាលពីព្រឹកថ្ងៃទី២៨ ឧសភា សង្ស័យថាជាករណីចាប់រំលោភ ព្រោះនៅកន្លែងកើតហេតុគេសង្កេតឃើញមានស្រោមអនាម័យ ។
ដោយឃើញសភាពបែបនេះ អ្នកដែលទៅឈរមើលខ្លះយកក្រណាត់ទៅគ្របដណ្តប់ឱ្យជួយបិទបាំងការខ្មាសអៀន ព្រោះកេរខ្មាសនៅកណ្តាលវាល ។ លុះមួយសន្ទុះក្រោយមកទើបស្ត្រីរូបនោះដឹងខ្លួនងើបអង្គុយទាំងសើងមម៉ើង ។ នៅចំពោះមុខសមត្ថកិច្ចដែលទៅឈរត្រួតពិនិត្យ ស្ត្រីរូបនោះបាននិយាយថា នាងឈ្មោះ ម៉ាត់ សម្ឆស្ស អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិបឹងកេត៥៦ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បម្រើការនៅហាងខារ៉ាអូខេ ។
នាងរៀបរាប់ថា ទើបតែមកដល់ខេត្តកំពង់ធំបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ស្នាក់នៅក្រោយស្តាតចាស់ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។ នាងបន្តថា នៅយប់ថ្ងៃទី២៧ ឧសភា នាងបានផឹកស្រាជាមួយបុរស៣នាក់អស់ស្រាជាច្រើនដប ហើយបន្តទៅផឹកនៅហាងអេស៊ីផាក ស្ថិតក្នុងភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ទៀតស្រវឹងខ្លាំងណាស់ ។ លុះដល់ម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ឧសភា ពួកប្រុសៗទាំងនោះបាននាំនាងមកកាន់មាត់ស្ទឹងនេះ។ ដោយសារតែការស្រវឹងស្រាជោកជាំពេក នាងមិនចាំថាពេលនោះពួកប្រុសៗបានធ្វើអ្វីខ្លះចំពោះនាងទេ ហើយក៏មិនបានស្គាល់ឈ្មោះប្រុសៗទាំងនោះដែរ គ្រាន់តែធ្លាប់ជួបគ្នានៅក្នុងហាងខារ៉ាអូខេប៉ុណ្ណោះ ។
លុះដល់ពេលដឹងខ្លួនឡើង ស្រាប់តែមានមនុស្សចោមរោមមើលនាងយ៉ាងច្រើនបែបនេះ។ ពេលភ្ញាក់ដឹងខ្លួនឡើងវិញនោះ រូបនាងបានក្រោកឡើងយ៉ាងរហ័សរហួនដោយខ្លួនឯងមិនចាំបាច់គ្រាហ៍ទេ ។ បន្ទាប់មកសមត្ថកិច្ចបាននាំនាងមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនសួរនាំពីរឿងរ៉ាវដែលកើតឡើងរហូតដល់កើតមានសភាពបែបនេះ។ តាមស្ថានភាពជាក់ស្តែង ពិតណាស់ថាស្ត្រីខារ៉ាអូខេម្នាក់នេះបានក្លាយជាចំណីក្រុមបុរសទាំង៣នាក់នោះ ខណៈដែលនាងស្រវឹងស្រាលែងដឹងខ្លួនទៅហើយនោះ ។ ហេតុការណ៍ដែលបានកើតឡើងនេះបានបង្ហាញថា ស្ត្រីរូបនេះកំពុងតែបណ្តែតបណ្តោយខ្លួនក្នុងផ្លូវដ៏ងងឹតងងុលមួយ ដោយសារតែយល់ថា ខ្លួនជាស្ត្រីបម្រើខារ៉ាអូខេ តែវាមិនថោកទាបទេ គឺខ្លួនឯងទៅវិញទេដែលបណ្តោយខ្លួនឱ្យអន់ ៕ ប្រភពពី http://kohsantepheapdaily.com.kh/article/72164.html
No comments:
Post a Comment