ភ្នំពេញៈ សារមន្ទីរមេត្រូប៉ូលីតែន (Metropolitan
Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរ មកឲ្យកម្ពុជាវិញ
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា រូបបដិមាថ្មពីរ នៃសតវត្សរិ៍ទី១០
ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបាន
គេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants)
ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង
ប្រទេសកម្ពុជា នាទស្សវត្សរិ៍ទី៧០ ត្រូវបានសារមន្ទីរ Metropolitan
នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់ មកឲ្យ ព្រះរាជាណាចក្រកម្ពុជាវិញ
ក្រោយពីមានការពិភាក្សាជាច្រើន លើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។ ប្រភពពី Dap-news.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment