Friday, May 10, 2013

ពាណិជ្ជកម្ម​កម្ពុជា វៀតណាម​កើន​១០%

0 comments
ភ្នំពេញៈ ទិន្នន័យ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង វៀតណាម​នៅ​ត្រីមាស​ទី១​កើន​ជាង​១០​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ ឆ្នាំ​ទៅ។
 មន្រ្តី និយាយ​ថា ការ​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​ចំណុច​ សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​នេះ​។​ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា កំណើន​មាន​តិច​ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន។

ទិន្នន័យ ​នេះ​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​សរុប​មាន​តម្លៃ​១,០១៣​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ ទី១​ឆ្នាំ​នេះ​កើន​ឡើង​១០,២៦​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ទៅ​ដែល​មាន​ជាង​៩១៨,៦៩​លាន​ដុល្លារ។

លោក ត្រាន ទូ មន្ត្រី​នៅ​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​និយាយ​ថា ភាគី​ទាំង​ពីរ​នេះ​កំពុង​ផ្ដោត​លើ​ការ​ជួយ​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​តាម ​ព្រំដែន​ហើយ​កិច្ច​ប្រឹង​ប្រែង​នេះ​នឹង​រួម​ចំណែក​ដល់​និន្នាការ​ដែល​ចេះ​ តែ​កើន​ឡើង​ក្នុង​កម្រិត​ពាណិជ្ជកម្ម​ទូទៅ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ​បន្ត​ថា​៖ «​អត្រា​កំណើន​នេះ​អាច​ទទួល​យក​បាន​ស្រប​ពេល​មាន​ការ​លំបាក​ក្នុង​វិស័យ​ សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​និង​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ដៃ​គូ​ បរទេស​ដទៃ​ទៀត​»។

តួលេខ​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០១៣​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​វៀតណាម​មាន ​ជាង​២២១,១៥​លាន​ដុល្លារ​កើន​ឡើង​ពី​ជាង​២០១,១៩​លាន​ដុល្លារ​ខណៈ​ការ​នាំ​ ចូល​របស់​វៀតណាម​មក​កម្ពុជា​កើន​ឡើង​ពី​ជាង​៧១៧,៤៩​លាន​ដុល្លារ ដល់​ជាង ៧៩១,៨៥​លាន​ដុល្លារ​។

ផលិត​ផល​សំខាន់​របស់​កម្ពុជា​នាំ​ទៅ​វៀតណាម​ មាន​អាហារ​សមុទ្រ ពោត ថ្នាំ​ជក់​ស្ងួត​ជ័រ​កៅស៊ូ ស្រូវ​គ្រាប់​ស្វាយ​ចន្ទី ខណៈ​ផលិតផល​សំខាន់​នាំ​មក​ពី​វៀតណាម​មាន​ដែក​ថែប​គ្រប់​ប្រភេទ​គ្រាប់​ ធញ្ញជាតិ​សម្លៀក​បំពាក់​កៅស៊ូ បន្លែ និង​ផ្លែឈើ ម្រេច ផលិតផល​ធ្វើ​ពី​លោហធាតុ​គ្រឿង​ម៉ាស៊ីន​និង​គ្រឿង​បន្លាស់​ជាដើម។

លោក ម៉េង សក្ដិធារ៉ា អគ្គ​នាយក​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​កាល​ពី​មុន​ថា វិស័យ​ផលិតកម្ម​កម្ពុជា​គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ទាក់​ទង ​និង​បច្ចេកទេស និង​គុណភាព។

លោក​បាន​បន្ត​ថា៖ «​ពេល​នេះ​ផលិតផល​របស់​យើង​អាច​ប្រៀប​ធៀប​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ យើង​ដូចជា​វៀតណាម​និង​ថៃ​ដោយ​សារ​គុណភាព​របស់​យើង​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ​ »។

លោក ត្រាន ទូ និយាយ​ថា៖ « តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​លទ្ធភាព​ក្នុង​ការ​ផលិត ផលិតផល​រោងចក្រ​និង​ការ​ផ្ដល់​ទំនិញ​និង​សេវា​របស់​កម្ពុជា​ពេល​នេះ​គឺ​មិន​ ទាន់​មាន​គុណភាព​ល្អ​គ្រប់​គ្រាន់​ហើយ​សេដ្ឋកិច្ច​ក្នុង​ស្រុក​មាន​ផល​លំបាក ​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អតិថិជន»។

លោក​បន្ត​ថា៖ «ជា​លទ្ធផល​កម្ពុជា​ត្រូវ​តែ​នាំ​ចូល​ទំនិញ​រួម​មាន​សម្ភារ​សម្រាប់​វិស័យ​ ឧស្សាហកម្ម​ដែល​បណ្ដាល​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ជា​ទូទៅ​មិន​គ្រាន់​តែ​ ជាមួយ​វៀតណាម ប៉ុន្តែ​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់ៗ​ដូច​ជា​ចិន​និង​ថៃ​ផង​ដែរ​»។

លោក ​បន្ត​ថា៖ «​លើស​ពី​នេះ​ស្ទើរ​តែ​គ្រប់​ផលិត​ផល​នាំ​ចេញ​ទៅ​វៀតណាម​របស់​កម្ពុជា​គឺជា​ ផលិតផល​កសិកម្ម​ដែល​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ​គឺ​មិន​តែង​តែ​មាន​តម្លៃ​ ខ្ពស់​នោះ​ទេ​ហើយ​កម្ពុជា​មិន​អាច​ទទួល​ប្រាក់​ចំណេញ​បាន​ច្រើន​ទេ»។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិ​និយម​អំពី​ការ​កើន​ឡើង​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ ភាគី​ដែល​នឹង​បើក​ផ្លូវ​ដើម្បី​ទៅ​ដល់​ទិស​ដៅ​៥​ពាន់​លាន ដុល្លារ​ដែល​បាន​កំណត់​ឡើង​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​ត្រឹម​ឆ្នាំ​២០១៥​»។

ទិន្នន័យ ​នេះ​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​តម្លៃ​ជាង​៣,៣១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ មុន ធៀប​នឹង​ជាង​២,៨៣​ពាន់​លាន​ដុល្លារ​ពី​ឆ្នាំ​២០១១៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន