ភ្នំពេញ៖ លោក ប៊ុន លីម៉ា ជាតារាសម្តែងស្រស់សង្ហាមួយដួង
នៅក្នុងស្រទាប់យុវវ័យ ដែលមហាជនទូទៅ ស្គាល់យ៉ាងច្បាស់ តាមរយៈការសម្តែងនៅ
ក្នុងខារ៉ាអូខេបទចម្រៀង និងនៅតាមស្ពតពាណិជ្ជកម្មនានា ដែលបានចាក់
បញ្ចាំងនៅលើកញ្ចក់ ទូរទស្សន៍ ។
តារាសម្តែងវ័យ២៤ឆ្នាំរូបនេះ បានឈានជើង ចូលប្រឡូកក្នុងសិល្បៈ អស់រយៈពេល
៥ឆ្នាំមកហើយ គឺគិត ចាប់តាំងពីឆ្នាំ ២០០៨ មក ។ ការឈានជើងចូលប្រឡូក
ក្នុងពិភពសិល្បៈដំបូង លោក ប៊ុន លីម៉ា បានដាក់ពាក្យចូលប្រឡង ប្រកួតប្រជែង
ក្នុងកម្មវិធី Freshie Girls & Boys ឆ្នាំ២០០៨ ដែលមានបេក្ខជន
ចូលរួមប្រកួតប្រជែង រាប់ពាន់នាក់ ។
តែនៅក្នុងការប្រឡងកម្មវិធីនោះ តារាសម្តែងវ័យក្មេងសាច់សស្រស់សង្ហា ប៊ុន
លីម៉ា មិនបានទទួលជ័យលាភីនោះទេ គឺគ្រាន់ តែបានបង្ហាញវត្តមាន
ត្រឹមតែវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្តតែប៉ុណ្ណោះ ។
បន្ទាប់ពីមិនទទួលបានជ័យលាភី ក្នុងកម្មវិធី Freshie Girls & Boys
ឆ្នាំ២០០៨រួចមក លោក ប៊ុន លីម៉ា ក៏មិនបានបោះបង់ ឱកាសសិល្បៈចោលឡើយ
ពោលគឺលោកកាន់ តែចូលជិតអាជីពមួយនេះ កាន់តែខ្លាំងឡើងៗ រហូតដល់មានក្រុមហ៊ុន
និងបណ្តាផលិតកម្មធំៗ ទាក់ទងលោកឲ្យសម្តែង ។
លោក ប៊ុន លីម៉ា ត្រូវបានមហាជន
និងស្រទាប់យុវវ័យ ស្គាល់យ៉ាងច្បាស់តាមរយៈបទ "ឈឺឡើងលែងចង់ឈឺ" របស់លោក អាន
គុណកូឡា នៅក្នុងផលិតកម្ម សាន់ដេ ។ មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ
ក៏ធ្លាប់សម្តែងឲ្យផលិតកម្មធំ ៗក្នុងស្រុកមួយចំនួនទៀត ដូចជាផលិតកម្ម ថោន
J-tone , ប៊ិកមែន ,និងផលិតកម្ម អឹម ជាដើម ។
ខណៈសម្តែងខារ៉ាអូខេ ជាមួយតារាសម្តែងស្រី ដែលស្លៀកពាក់សិចស៊ី
និងក្រមិចក្រមើមកញ្ញា លីឡា បានជាច្រើនបទរួចមក ស្រាប់តែពេលនេះ លោក ប៊ុន
លីម៉ា លេចឮព័ត៌មានថា កំពុងតែមានទំនាក់ទំនង ស្នេហាជាមួយកញ្ញា លីឡា
ដែលជាតារាសម្តែង នៅក្នុងខារ៉ាអូខេជាមួយគ្នា ។
ជុំវិញការលេចឮខាងលើនេះ តារាសម្តែងរូបសង្ហាលោក ប៊ុន លីម៉ា
បានប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ថា"
ខ្ញុំពិតជាមានទំនាក់ទំនងស្នេហាជាមួយ លីឡា ពិតមែន ។
តែទំនាក់ទំនងស្នេហាខ្ញុំជាមួយ លីឡា នេះគឺគ្រាន់តែជាការសម្តែង
នៅក្នុងខារ៉ាអូខេ បទចម្រៀងតែប៉ុណ្ណោះ ។ ចំណែកនៅខាងក្រៅវិញ ពួកយើង
គឺគ្រាន់តែរាប់អានគ្នា ជាមិត្តភក្តិរួម អាជីពតែប៉ុណ្ណោះ"។
លោក ប៊ុន លីម៉ា បានបង្ហើបឲ្យថា "តាមពិត មហាជនមួយចំនួន គាត់បានយល់ច្រឡំថា
ខ្ញុំនិងលីឡា ពិតជាមានទំនាក់ទំនង ស្នេហាជាមួយគ្នាពិតមែន ។ មិនត្រឹមតែមហាជន
ខាងក្រៅសិល្បៈទេ សូម្បីតែអ្នកដឹកនាំសម្តែង ក៏គាត់ថា ខ្ញុំទាំងពីរនាក់
សម្តែងជាសង្សារសមគ្នា ព្រោះខ្ញុំទាំងពីរសម្តែងទៅ ស្និទ្ធស្នាលជាមួយគ្នា
ដូចសង្សារពិតប្រាកដមែន"។
លោក ប៊ុន លីម៉ា បានឲ្យដឹងថា បច្ចុប្បន្នលោកគ្មានទំនាក់ទំនង
ស្នេហាជាមួយស្រីណានោះទេ ព្រោះរាល់ថ្ងៃលោក ជាប់រវល់យ៉ាងខ្លាំង
ហើយរឿងស្នេហាលោក ក៏មិនទាន់ចង់គិតគូដែរ ។ លោកបានអះអាងថា
ចង់ប្រឡូកក្នុងសិល្បៈឲ្យ បានទទួលជោគជ័យសិន ចាំគិតពីរឿងគូស្រករជាក្រោយ
ក៏មិនទាន់ហួសពេលដែរ ៕ ប្រភពពី lookingtoday.com
Wednesday, May 8, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment