រាជធានីភ្នំពេញ៖
បន្ទាប់ពីបិទដំណើរការសិប្បកម្មទឹកកក
ក្រោមបញ្ជាផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រីទាំងយប់រួចមក លោកជួន
សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ
លោកឃ្លាំង ហួត អភិបាលខណ្ឌប្ញស្សីកែវ លោកមាស ច័ន្ទពិសិដ្ឋ
ព្រះរាជអាជ្ញារងអមសាលាដំបួងរាជធានីភ្នំពេញ និងម្ចាស់សិប្បកម្ម
បាននាំយកអំណោយនិងថវិកាមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋជាង១០០នាក់
ដែលរងគ្រោះដោយសារការសាយក្លិនអាម៉ូញាក់
បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់កាលពីកន្លងមក។
ការនាំអំណោយចែកជូននេះធ្វើឡើងកាលពីវេលាម៉ោង
១០និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា
នៅទីតាំងសិប្បកម្មស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦
ខណ្ឌប្ញស្សីកែវ ។ នៅក្នុងឱកាសនោះដែរ
ម្ចាស់សិប្បកម្មក៏បានសន្យាបិទសិប្បកម្មទឹកកកទៅតាមអនុសាសន៍របស់សម្តេច
តេជោផងដែរ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment