ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ដែលប្រកបមុខរបរ ជាកិសរធ្វើកសិក្មម ជាពិសេសគឺវិស័យនំចូលពោត ដែលនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយថ្មីរបស់ថៃ លើការនាំចូលពោតសម្រាប់ផលិតចំណីសត្វ។
យោងតាមគេហទំព័របាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី២២ខែមករាថាគណៈរដ្ឋមន្ត្រីថៃបានអនុម័តឲ្យនាំចូលពោតគ្មានពន្ធគយចំនួន៤៥ម៉ឺនតោនពីប្រទេសកម្ពុជានិងឡាវក្នុងនោះថៃគ្រោងនាំចូលពីប្រទេសកម្ពុជា ២៥ម៉ឺនតោន។ មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថាផលិតផលពោតកម្ពុជាអាចឡើងថ្លៃដោយសារតែគោលនយោបាយនេះ។ លោក ថោង ស៊ីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖«វានឹងមានឥទ្ធិពលមកលើតម្លៃពោតនៅប្រទេសរបស់យើងប៉ុន្តែធំឬក៏តូចវាអាស្រ័យទៅលើបរិមាណទិន្នផល។ប្រសិនបើទីផ្សារត្រូវការច្រើនតម្លៃពោតនិងឡើងខ្ពស់»។ បើតាមកាសែតបាងកក ប៉ុស្តិ៍ ថៃ នឹងចាប់ផ្តើមនាំចូលពីកម្ពុជាចំនួន១០ម៉ឺនតោននៅខែសីហា និង១៥ម៉ឺនតោននៅចុងឆ្នាំនេះនិងដើមឆ្នាំ២០១៤។






