Rotha Company
 
Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Friday, March 14, 2014

វិធីងាយៗ ៥យ៉ាង ជួយឱ្យលូតកំពស់ បានឆាប់រហ័ស

0 comments
ប្រភពពី Camnews.com.kh :  ឆ្អឹង​មាន​ពីរ​ផ្នែក​គឺ Epiphyseal Plate និង Diaphysis​។ នៅ​ចន្លោះ​ផ្នែក​ទាំងពីរ​នេះ​មាន​ផ្នែក​រួម​តូច​មួយ​ឈ្មោះថា Metaphysis​។ Metaphysis នេះ​គឺជា​កន្លែង​លូតលាស់​ដែល​អាច​អោយ​កុមារ​មាន​ការ​លូត​ឆ្អឹង​បាន ប៉ុន្តែ​កន្លែង​លូត​នេះ​នឹង​កើត​ជា​ឆ្អឹង​រឹង​ជាប់​នៅ​ចន្លោះ​អាយុ​ពី ១៨ ទៅ​២៥​ឆ្នាំ​។ ឆ្អឹង Xyphoid Process របស់​ឆ្អឹង​សន្ទះ​ទ្រូង​គឺជា​ឆ្អឹង​ចុងក្រោយបង្អស់​ដែល​ត្រូវ​ក្លាយទៅជា​ ឆ្អឹង​។ ដោយសារ​តែ​ការកកើត​ជា​ឆ្អឹង​របស់ Metaphysis ធម្មជាតិ​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​វា​ក៏​មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ពន្លូត​កម្ពស់​ក្រោយពី​អាយុ ២២​ឆ្នាំ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​អោយ​អ្នក​អាច​លូត​កម្ពាស់​ បាន​ខ្ពស់​ជាង​មុន​ខ្លះ​។


ធ្វើលំហាត់ប្រាណ
​ការ​ហាត់ប្រាណ​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​សុខភាព​ជា​ច្រើន ហើយក៏​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពន្លូត​កម្ពស់​ក្រោយ​ពី​អាយុ ២២​ឆ្នាំ​ដែរ​។ មានការ​ហាត់ប្រាណ​បែប​ពន្យឺត​ខ្លួន​ជាច្រើន​ដូចជា​ការ​ឈ​អោយ​ត្រង់​ខ្លួន​ ទល់​នឹង​ជញ្ជាំង និង​ធ្វើ​ចលនា​ដៃ​ឡើង​លើ និង​ចុះក្រោម ខណៈពេល​កំពុង​តែ​ដកដង្ហើម​ចូល​និង​ដក​ដង្ហើមចេញ និង​ទាញ​របា​យឺត​ខ្លួន​ឡើង​លើ​។ ការ​ហាត់ប្រាណ​បែបនេះ​អាច​ជួយ​ថែរក្សា​ជំហរ​រាងកាយនិង​ពន្លូត​កម្ពស់​បាន​។​
ទទួលទានដំណេក
​អ័រម៉ូន​លូតលាស់​ របស់​មនុស្ស​ត្រូវ​បាន​ផលិតឡើង​ក្នុង​ពេល​ដេក ដូច្នេះ​ការ​ដែល​ដេក​បាន​គ្រប់គ្រាន់​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ ពន្លូត​កម្ពស់​ក្រោយពី​អាយុ​បាន​២២​ឆ្នាំ​។ ការកែរ​សម្រួល​របៀប​ដេក​គឺជា​រឿង​សំខាន់​ណាស់​។ ឆ្អឹងខ្នង​គួរតែ​ដេក​អោយ​ត្រង់ ហើយ​បុគ្គល​នោះ​គួរតែ​ដេក​ដោយ​គ្មាន​កល់​ខ្នើយ​ថែមឬ​ប្រើ​ខ្នើយ​ដែល​ទាប​។

ការទទួលទានអាហារ
​របប​អាហារ និង​មាន​ជីវជាតិ​គ្រប់គ្រាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយពី​អាយុ ២២​ឆ្នាំ​។ វីតាមីន និង​ជាតិ​រ៉ែ​គឺជា​កាតា​លី​ស (Catalyst), កូ​អង់ស៊ីម​(Co Enzyme) និង​កូហ្វា​ក់ទ័រ​(Co Factor) សម្រាប់​ប្រតិកម្ម​រំលាយ​អាហារ​ជាច្រើន​របស់​រាងកាយ ដូច្នេះ​វា​នឹង​មាន​ការ​បឺត​ស្រូប​នូវ​ចំនួន​ជីវជាតិ​បាន​យ៉ាងច្រើន​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កាលស្យូម​, ផូស្វ័​រ​,  និង​ម៉ាញ៉េ​ស្យូម​។ អាហារ​ដែល​មាន​ចំនួន​ជាតិ​ខ្លាញ់ Trans Fats និង Saturated Fats គួរតែ​ចៀសវាង ព្រោះ​វា​ផ្តល់​ការពិបាក​ដល់​ការ​បឺត​ស្រូប​អាហារ និង​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​។ អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម និង​អាស៊ីតអាមីណេ​សំខាន់​ សម្រាប់​ការលូតលាស់​បាន​យ៉ាង​ល្អ​ មាន​ដូចជា ការ៉ុត​, ស៊ុត​ពណ៌​ស​, សាច់គោ​, ត្រី​, ថ្លើម​សត្វ​, បន្លែ​ពណ៌​បៃតង​, ដំឡូង​, អាហារ​ប្រភេទ​គ្រាប់​ដូចជា សណ្តែកដី និង​ផ្លែ​អាល​ម៉ុន​, សាច់មាន់​, សណ្តែក​, សណ្តែកហ័​រឡាំ​ងតាវ​, ផ្លែ​ប៉ម​, ចេក និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​គ្រប់​ប្រភេទ​។ ដោយសារ​តែ​កាលស្យូម​គឺជា​ សមាសធាតុ​ដ៏​សំខាន់​របស់​ឆ្អឹង ចូរ​ទទួល ទាន ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អោយ​បាន​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​ខ្ពស់បំផុត​។ ក្រៅពីនេះ គួរតែ​ទទួល​ទាន​ទឹក​អោយបាន​គ្រប់​គ្រាប់​ដើម្បី​ជា​ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​។ 

ស្រូបយកកម្តៅព្រះអាទិត្រ
​ពន្លឺព្រះអាទិត្យ​គឺជា​ប្រព័ន្ធ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​បើ​គ្មាន​វីតាមីន​នេះ​ទេ កាលស្យូម​គឺ​មិន​អាច​បឺត​ស្រូប​ចូលទៅក្នុង​ឆ្អឹង​បានឡើយ​។ សារធាតុ Calbindin គឺជា​ប្រូតេអ៊ីន​តោង​កាលស្យូម​ដែល​មាន​ប្រតិកម្ម​ជា​មួយ TRPV6 និង​ធ្វើអោយ​មាន​ការដឹកជញ្ជូន​សកម្មភាព​នៃ​ជាតិ​កាលស្យូម​នៅក្នុង​រាងកាយ​។ ប្រូតេអ៊ីន​ទាំងនេះ​អាច​ធ្វើការ​បាន​អាស្រ័យ​ទៅលើ​វីតាមីន D ដែរ​។ ការ​ហាលថ្ងៃ​នឹង​ទៅ​បំលែង​សារធាតុ 7-dehydrocholesterol ដែល​មាន​ក្នុង​ស្បែក​ទៅជា​វីតាមីន D ដូច្នេះ​ការ​ហាលថ្ងៃ​កាន់តែ​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយ​ពី​អាយុ​២២​ឆ្នាំ​។ 
  
​លេងកីឡា​
​កីឡា​ដែល​មាន​ការចូលរួម​ ដោយ​ពន្យឺត​រាងកាយ​ដូចជា​ហែល​ទឹក និង​ជិះ​កង់​ក៏​អាចជួយ​ពន្លូត​កម្ពស់​បានដែរ​។ ​ការវះកាត់ និង​ការប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​ ក៏​ជា​រឿង​ដែល​គួរ​ជួបប្រទះ​ ជា​ញឹកញាប់​ នាពេល​ថ្មីៗ​នេះដែរ ប៉ុន្តែ​ វា​មិន​ត្រឹមតែ​ជា​រឿង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​ ការបរាជ័យ​ភាគច្រើន​ផងដែរ​៕
Read more...

Wednesday, November 20, 2013

វិធី៧យ៉ាង ជួយទប់ស្កាត់​​​ជម្ងឺមហារីកសុដន់

0 comments
ប្រភពពី Healthcambodia.com : យោងតាមទិន្នន័យ​​​បូកសរុបរបស់ មន្ទីរពេទ្យក្វាង​​​ចូវ​​​ទំនើប​​​ផ្នែកមហារីក បានបង្ហាញថា ប៉ុន្មានឆ្នាំកន្លង​​​មកនេះ អត្រាកើតជម្ងឺមហារីក​​​សុដន់កាន់តែឈាន​​​ទៅរកអាយុវ័យក្មេង ជះឥទ្ធិពលធ្ងន់ធ្ងរ​​​ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត​​​របស់នារីវ័យក្មេង។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ​​​ក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា មូលហេតុអត្រាជម្ងឺមហារីកសុដន់កើតលើវ័យក្មេង មានពាក់ព័ន្ធចាំបាច់ជាមួយការផ្លាស់ប្តូរទំលាប់រស់នៅ នារីក្នុងសង្គមបច្ចុប្បន្នមានសម្ពាធការងារធ្ងន់ ចង្វាក់រស់នៅញាប់ គេងមិនស្រួលគ្រប់គ្រាន់ ជីវភាពការងារសំរាកមិនទៀងទាត់ បណ្តាលអោយរញ៉េរញ៉ៃ ទាំងនេះជាកត្តានាំអោយកើតមហារីកសុដន់។
ដូច្នេះ​ក្នងជីវភាព​​​រស់នៅសព្វថ្ងៃ​​​យើងត្រូវ ទប់ស្កាត់ជម្ងឺ​​​មហារីកសុដន់ ដោយវិធីណា?

១. ឧស្សាហ៍​​​ហាត់ប្រាណ
ថ្មីៗនេះទស្សនាវដ្តី​​​សមាគមន៍មហារីក​​​សហរដ្ឋអាមេរិក​​​បានចេញផ្សាយ​​​ របាយការណ៍​​​ស្រាវជ្រាវមួយ​​​បង្ហាញថា ហាត់ប្រាណ​​​អាចធ្វើអោយអត្រាកើត ជម្ងឺមហារីកសុដន់ សម្រាប់ស្រ្តីក្នុងវ័យមុននិងក្រោយអស់រដូវកាត់បន្ថយ៦០%។ ស្ថាប័នស្រាវជ្រាវមួយរបស់ប្រទេសន័វ៉េសបានធ្វើការអង្កេតស្រាវជ្រាវទៅលើនារី២៥៦២៤នាក់រកឃើញថា ស្រ្តីដែលហាត់ប្រាណយ៉ាងហោចណាស់៤ម៉ោងក្នុង១សប្តាហ៍ អត្រាកើតមហារីកសុដន់បានធ្លាក់ចុះ៣៧%។
២. គ្រប់គ្រងរក្សាទម្ងន់រាងកាយ
ហាត់ប្រាណអាចទប់ស្កាត់ជម្ងឺមហារីកសុដន់ មូលហេតុចំបងគឺហាត់ប្រាណអាចរក្សាទម្ងន់ខ្លួនប្រាណមនុស្សប្រែធាត់។ របាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យហាវឺតបានបង្ហាញថា ស្រី្តដែលក្រោយអាយុ១៨ឆ្នាំទម្ងន់ខ្លួនប្រាណកើនឡើងរហ័ស បើប្រៀបធៀបនឹងស្រ្តីដែលរក្សាទម្ងន់ស្តង់ដាររយៈយូរ នោះអត្រាកើតជម្ងឺមហារីកសុដន់ក្រោយពេលអស់រដូវមានកម្រិតទ្វេរដង។
៣. មិនសេពគ្រឿងស្រវឹង
វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយល់ឃើញថា បើអ្នកញ៉ាំស្រាម្តងក្នុង១ថ្ងៃ ហានិភ័យនៃការកើតមហារីកសុដន់អាចបន្ថែម១១%។ ញ៉ាំ២ដងក្នុង១ថ្ងៃ ហានិភ័យគឺ២៤%។ បើមួយថ្ងៃលើសពី២ដង នោះហានិភ័យកើនដល់៤០%។ ដូច្នេះ រំលឹកដល់ស្រ្តីទាំងឡាយដែលចូលចិត្តផឹកស្រា ល្អបំផុតគឺញ៉ាំស្រាមិនលើសពី៣ដងក្នុង១សប្តាហ៍ ហើយក្នុងបរិមាណសមល្មមជាការល្អ។
៤. ប្រើប្រាស់វីតាមីនD
លទ្ធផលស្រាវជ្រាវថ្មីបំផុតបង្ហាញថា វីតាមីនDមានប្រសិទ្ធិភាពទប់ស្កាត់ជម្ងឺមហារីកសុដន់។ ការស្រាវជ្រាវរកឃើញថា ស្រ្តីដែលរៀងរាល់ថ្ងៃទទួលទានវីតាមីនD ២០០ឯកតាអន្តរជាតិ(ម្សៅទឹកដោះគោរមានសារធាតុវីតាមីនឌីប្រមាណ២ស្លាបព្រាកាហ្វេ) អត្រាកើតមហារីកសុដន់ធ្លាក់ចុះប្រហែល៣០%។ ដូចនេះវេជ្ជបណ្ឌិតផ្តល់ដំបូន្មានថា ៖ ស្រ្តីមានអាយុក្រោម៥០ឆ្នាំរៀងរាល់ថ្ងៃទទួលទានវីតាមីនDយ៉ាងហោចណាស់២០០ឯកតាអន្តរជាតិ។ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ យកល្អគឺរៀងរាលថ្ងៃទទួលទានវីតាមីនD ៤០០ទៅ៦០០ឯកតាអន្តរជាតិ។
៥. នៅក្រោមកម្តៅថ្ងៃអោយបានច្រើន
ពាក់ព័ន្ធនឹងការទទួលទានវីតាមីនDនោះគឺ នៅក្រោមកំដៅថ្ងៃច្រើនក៏អាចកាត់បន្ថយអត្រាកើនជម្ងឺមហារីកសុដន់ផងដែរ ពីព្រោះស្បែកទទួលកម្តៅថ្ងៃអាចបង្កើតជាវីតាមីនD។ វេជ្ជបណ្ឌិតអាមេរិកបាននិយាយថា ៖ ចំពោះមនុស្សភាគច្រើន រៀងរាល់ថ្ងៃហាលថ្ងៃ១០ទៅ១៥នាទីគឺគ្រប់គ្រាន់ហើយ នេះល្មមអាចធ្វើអោយមនុស្សរក្សាសមតុល្យវីតាមីនDដែលខ្លួនប្រាណត្រូវការ។ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតលើកឡើងថា ៖ ស្បែកហាលថ្ងៃច្រើនពេក ហានិភ័យនៃមហារីកស្បែកក៍កើនឡើង ដូច្នេះ ហាលថ្ងៃក៍ត្រូវមានកម្រិតសមរម្យ។
៦. ជីវិតរួមភេទ
ស្រ្តីដែលមានជីវិតរួមភេទគួរប្រុងប្រយ័ត្ន និងជ្រើសរើសវិធីការពារមិនអោយមានកូនសមរម្យ ទិន្នន័យសរុបមួយចំនួនបង្ហាញថា ៖ ជម្ងឺមហារីកសុដន់កើតឡើងដោយមូលហេតុការទម្លាក់កូនមានប្រមាណ៤០% ឯស្រ្តីដែលប្រើប្រាស់ថ្នាំការពារផ្តេសផ្តាសក៏ងាយស្រួលនឹងកើតមហារីកសុដន់ដែរ។
៧. ការជ្រើសរើសអាវក្នុង
ក្នុងការរស់នៅរបស់ស្ត្រីគួរប្រុងប្រយ័ត្នការជ្រើសរើសអាវក្នុង សមរម្យសម្រាប់ប្រភេទក្រណាត់សំលី។ អាវក្នុងមានជរខ្សែវ័ន្តច្រើន រូបភាពប្រហោងខាងក្នុង សារធាតុនីលុង សុទ្ធតែ​អាចបណ្តាលអោយស្បែកសុដន់ប្រតិកម្ម ហើយខ្សែអំបោះដែលជ្រុះអាចចូលក្នុងចុងសុដន់ បណ្តាលអោយកើតជារលាកក្រពេញសុដន់។ ម្យ៉ាងវិញទៀត កម្រិតរលុងតឹងនៃអាវក្នុងគឺសមល្មម អាវក្នុងដែលរឹតតឹងពេកអាចបណ្តាលអោយសសៃឈាមសុដន់ចលនាមិនស្រួលនិងឈឺដោយការគាបរឹប នេះងាយស្រួលឈានដល់កើតជម្ងឺសុដន់១ចំនួន។
ខាងលើគឺជាវិធី៧យ៉ាងក្នុងការទប់ស្កាត់កើតមានជម្ងឺមហារីកសុដន់ សង្ឃឹមថាអាចជួយដល់មិត្តនារីទាំងឡាយ ក្រៅពីនេះ វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹកថា ៖ មិត្តនារីគួរធ្វើការពិនិត្យសុខភាព២ដងក្នុង១ឆ្នាំ។
អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
Read more...

Tuesday, November 5, 2013

នំា​ចូល​ឧសថ​ពី​ឥណ្ឌា​មាន​ជាង​$១០​លាន

0 comments
 
ប្រភពពី Postkhmer.com : ភ្នំពេញៈ ការ​នាំ​ចូល​ឱសថ​របស់​កម្ពុជា​ពី​ប្រទេស​ឥណ្ឌា​ក្នុង​ រយៈពេល​១០​ខែ​ ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឱសថ​របស់​ប្រទេស​ឥណ្ឌា​បាន​ទទួល​ចំណែក​ទីផ្សារ​យ៉ាង​ធំ​នៅ​ប្រទេស​កម្ពុជា​។
ក្នុង​កិច្ចប្រជុំ​អ្នក​ជំនួញ​ឱសថ​ឥណ្ឌា​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន ​លោក ​ជូ ​យិន​ស៊ីម រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ​នា​ពេល​បច្ចុប្បន្ន មាន​រោងចក្រ​ឱសថ​ជាច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ផលិត​ឱសថ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ឱសថ​របស់​ប្រទេស​ឥណ្ឌា។
លោក​មាន​ប្រសាសន៍​ថា៖ «​ឥណ្ឌា​បាន​ចូល​មក​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ឱសថ​នៅក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ មាន​សហគ្រាស​ផលិត​ឱសថ​ពី​ប្រទេស​ឥណ្ឌា​ចំនួន​ ២១១ ​ហើយ បាន​មក​ចុះ​បញ្ជី​ការ​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផលិតផល​ឱសថ​របស់​ឥណ្ឌា​ចំនួន​ ៣ ៤៦៦ ​ប្រភេទ ​បាន​ទទួល​លេខ​បញ្ជី​ការ​រួច​ហើយ​ពី​ក្រសួង​សុខាភិបាល»។
ជាមួយ​នឹង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱសថ​នៅ​កម្ពុជា​នេះ លោក យិន​ស៊ីម បាន​បញ្ជាក់​ថា ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៣ រហូត​ដល់​ខែ​តុលា​ ទំហំ​នៃ​ការ​នាំ​ចូល​ឱសថ​ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​មាន​ទឹកប្រាក់​ ប្រមាណ​ ១០,២​លាន​ដុល្លារ​។ ឱសថ​ភាគច្រើន​ដែល​នាំ​ចូល ​ជា​ឱសថ​សារវ័ណ្ឌ ហើយ​ការ​នាំ​ចូល​ភាគច្រើន​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​ឯកជន​នៅ​ កម្ពុជា។
យោងតាម​ក្រុមហ៊ុន​វាយ​តម្លៃ Brand India Equity Foundation ​ទីផ្សារ​ឱសថ​ឥណ្ឌា​ទំនង​ជា​នឹង​រីកចម្រើន​ក្នុង​អត្រា​កំណើន​ប្រចាំ​ ឆ្នាំ ពី​១៤​ទៅ​១៧ ភាគរយ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦។ បច្ចុប្បន្ន ​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ឱសថ​លេចធ្លោ​ទាំង​ប្រាំ​របស់​ពិភពលោក។
សម្រាប់​ទីផ្សារ​ឱសថ​ក្នុង​ពិភពលោក ការ​នាំ​ចេញ​ផលិតផល​ឱសថ​ពី​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ពី ៦,២៣​ពាន់​លាន​ដុល្លារអាមេរិក ​ក្នុង​ឆ្នាំ២០០៦-២០០៧ ​ដល់ ​៨,៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨-២០០៩ ស្មើ​នឹង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ​២១,​២៥​ភាគរយ​។​ យោងតាម ​Price water house Coopers (PWC) ក្នុង​ឆ្នាំ​២០១០ ប្រទេស​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ចំណោម​សម្ព័ន្ធភាព​ទីផ្សារ​ឱសថ​សកល​ កំពូល​ទាំង ១០ លើ​ផ្នែក​លក់​ត្រឹម​ឆ្នាំ​២០២០​ ដែល​មាន​តម្លៃ​ស្មើ​នឹង​៥០​ពាន់​លាន​ដុល្លារ​។
លោក ​Sandeep ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា (ICC) បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​ពាណិជ្ជកម្ម​៩០​ភាគរយ មកពី​ឧស្សាហកម្ម​ឱសថ ហេតុដូច្នេះ​ហើយ សភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បង្កើត​ស្ថាប័ន​រង​មួយ​ក្នុង ICC ដែល​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ឱសថ​កម្ពុជា (PCC ​) ដើម្បី​ពិនិត្យ​មើល​បញ្ហា​នានា​ទាក់ទង​នឹង​វិស័យ​ឱសថ​។ PCC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើឲ្យ​ឧស្សាហកម្ម​ឱសថ​ឥណ្ឌា​ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។
លោក​បន្ត​ថា៖​ «​ប្រទេស​ឥណ្ឌា គឺជា​ឧស្សាហកម្ម​ផលិត​ឱសថ​ធំ​ជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក និង​ល្បី​ល្បាញ ដោយសារ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​តម្លៃ​ថោកសមរម្យ​។ នេះ​គឺជា​មូលហេតុ​តែ​មួយ​គត់​ដែល​យើង​ឃើញ​ផលិតផល​ឥណ្ឌា​កំពុង​ត្រូវ​ បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​ក៏​សុំ​ឲ្យ​ជន​រួម​ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​កំពុង​តំណាង​ឲ្យ​ក្រុមហ៊ុន ​ឱសថ​ឥណ្ឌា និង​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា នាំ​អាជីវកម្ម​ឱសថ​ឥណ្ឌា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ខ្ពស់​បំផុត»។
ទន្ទឹម ​នឹង​ភាព​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​ឱសថ​របស់​ឥណ្ឌា​នៅ​កម្ពុជា មន្ត្រី​ក្រសួង​សុខាភិបាល​លោក ជូ យិន​ស៊ីម ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​ទាំងអស់​ធ្វើ​កិច្ចប្រតិបត្តិការ​ឲ្យ​ កាន់​តែ​ប្រសើរ​ជាមួយ​ក្រសួង​ និង​គោរព​ច្បាប់​នានា​ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​៕
Read more...

Thursday, August 22, 2013

វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស

0 comments
ប្រភព Camnews.com.kh : មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕


១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)
បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ  សម្បូរទៅដោយវីតាមីន C។
ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់
រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង
ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យក
ក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែង
កើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ  cinnamon powder
មួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់  រួចលាង
សំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នក
ដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យ
ជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖
ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់  ទៅក្នុងទឹកឃ្មុំ រួចលាប  ទៅលើស្បែកកើតមុន
ទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ
ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក  លាបនៅលើមុន
មុនពេលចូលគេង នៅពេលព្រឹកឡើង  អាចនឹងមានការរលាក ឬ ហើមតិចតួច  (ក្តៅស្បែក
មុខតិចតួច)   រួចលាងសំអាតស្បែកមុខ   ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖ 
ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕
Read more...

Tuesday, August 20, 2013

រក្សារាងស្រឡូន ដោយការដើរផ្សារ និងគេងគ្រប់គ្រាន់

0 comments
ប្រភព Camnews.com.kh : ពិតជាមានការភ្ញាក់ផ្អើល នៅពេលលទ្ធផលនៃការពិសោធមួយដែលបង្ហាញថា ការដើរផ្សារ
ការគេងគ្រប់គ្រាន់ ការចិញ្ចឹមសត្វជាមិត្ត ការលេងល្បែងល្បងប្រាជ្ញា  ជាដើម នឹងជាវិធីល្អ ជួយដុតកំទេចថាមពលក្នុងរាងកាយបានយ៉ាងច្រើន និងជួយឱ្យរាងរបស់អ្នក បានស្រឡូន និង
ទាក់ទាញ។

ខាងក្រោមនេះ គឺជាវិធីសាស្ដ្រមួយចំនួន ដើម្បីជួយធ្វើឱ្យរាងរបស់អ្នក ស្រស់ស្អាត ដោយសារ
មិនឡើងទម្ងន់។
ចិញ្ចឹមសត្វជាមិត្ត

មានមនុស្សតិចណាស់ដែលជឿលើប្រការនេះ  ប៉ុន្ដែនេះគឺជាការពិត  ដែលត្រូវបានបញ្ជាក់ព
ដោយក្រុមអ្នកវិទ្យាសាស្ដ្រ ។  ការចិញ្ចឹមសត្វជាមិត្ត អាចជួយឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត
របស់អ្នកបានល្អប្រសើរ  ដោយសារតែវាជួយកាត់បន្ថយភាពតានតឹង នៅពេលអ្នកមានបញ្ហា
តាមរយៈនេះ អ្នកនឹងឆ្លងកាត់ការលំបាកបានដោយងាយ មិនចាំបាច់ពឹងលើការញ៉ាំអាហារដើម្បី
បំបាត់ភាពតប់ប្រមល់។ ការចិញ្ចឹមសត្វ ដូចជាសុនខជាដើម វាក៏ជួយឱ្យអ្នកមានឱកាសចេញ
ដើរខាងក្រៅបានច្រើនផងដែរ។
ការដើរផ្សារ និងសកម្មភាពប្រចាំថ្ងៃ

ប្រសិនអ្នកគិតថា មានតែការហាត់ប្រាណដោយប្រើកម្លាំងខ្លាំងនៅក្នុងក្លឹបហាត់ប្រាណ ទើប
អាចដុតថាមពលក្នុងរាងកាយ នោះគឺជារឿងមិនត្រឹមត្រូវទាំងស្រុងនោះទេ។ សកម្មភាពប្រចាំ
ថ្ងៃ ដូចជាការដើរផ្សារ ការប្រើប្រាស់ជណ្ដើរថ្មើរជើង  ការធ្វើកិច្ចការផ្ទះនៅពេលយប់  ដូចជា
ការសម្អាតផ្ទះជាដើម អាចជួយថែរាងរបស់អ្នក ឱ្យបានស្រឡូន។ សកម្មភាពទាំងនេះ ត្រូវបាន
គេអះអាងថា មានប្រសិទ្ធិភាពជាងការហាត់ប្រាណទៅទៀត។
លេងល្បែងប្រើប្រាជ្ញា ឬអាន​សៀវភៅ

វិធីមួយទៀត ដែលអាចជួយរក្សារាងឱ្យស្រឡូនបានល្អ នោះគឺការប្រើប្រាស់ខួរក្បាល។ ចូរលេង​ល្បែងដែលមានលក្ខណៈជម្រុញដល់ការគិត ដូចជាការប្រដេញពាក្យ លេងអុក ឬអានសៀវភៅ។ ល្បែងទាំងនេះក៏នឹងជួយឱ្យខួរក្បាលចងចាំបានល្អ និងមិនមានហនិភ័យខ្ពស់ក្នុងការកើតជម្ងឺភ្លេច
ភ្លាំង។ ប្រើប្រាស់ខួរក្បាលបែបនេះ ក៏ជួយដល់រាងកាយរបស់អ្នក ក្នុងការរក្សារាង និងស្មារតី។
ដាំស្លដោយខ្លួនឯង

ការចម្អិនអាហារដោយខ្លួនឯង តែងតែល្អជាងការហូបអាហារស្រាប់ នៅភោជនិយដ្ឋាន។ ក្រោយ
ពី ​បានបំពេញការងារហត់នឿយពេញមួយថ្ងៃ អ្នកប្រហែលជាខ្ជិលធ្វើអាហារដោយខ្លួនឯង ប្រការ​ នេះនឹងនាំឱ្យអ្នកក្លាយជាមនុស្សលើសទម្ងន់ដោយសារអាហារឆ្អិនស្រាប់ដែលអ្នកបញ្ជាទិញនៅ
ខាងក្រៅមិនខាន។ ប្រសិនចង់សម្រកទម្ងន់ និងរក្សាសុខភាពបេះដូង យកល្អអ្នកគួរបញ្ចេញកម្លាំង
ធ្វើអាហារដោយខ្លួនឯង។
ហាត់ប្រាណតិចៗនៅពេលកំពុងមើលទូរទស្សន៍

រាល់កម្មវិធីទូរទស្សន៍ ប្រាកដជាមានការឃោសនាពាណិជ្ជកម្ម ដូច្នេះនៅពេលដល់ម៉ោងផ្សាយ
ពាណិជ្ជកម្ម អ្នកគួរធ្វើកាយវិការខ្លះៗ ដូចជា ការងើបឡើង ដើរទៅបន្ទប់ទឹក ដើរទៅមកមុខទូរ
ទស្សន៍។ល។ ការធ្វើបែបនេះ អាចជួយដុតកំទេចជាតិខ្លាញ់បានយ៉ាងច្រើនក្នុងរាងកាយ។
គេងគ្រប់គ្រាន់

នៅ​ក្នុងការពិសោធមួយកាលពីពេលថ្មីៗកន្លង​ទៅនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យា
ល័យ California លោក Berkeley បានរកឃើញថា ការខ្វះដំណេក ក៏នាំឱ្យលើសទម្ងន់។ ដូច្នេះ
ក្រុមអ្នកវិទ្យាសាស្ដ្រ បានផ្ដល់ដំបូន្មានថា ប្រសិនមិនចង់ធាត់ហួសកម្រិត គួរតែគេងឱ្យបានគ្រប់
គ្រាន់។ ការគេងគ្រប់គ្រាន់ ជួយជម្រុញឱ្យខួរក្បាលដំណើរការល្អ ហើយអាចធ្វើការជ្រើសរើស
អាហារល្អសម្រាប់សុខភាព តាមរយៈអាហារនេះ វានឹងជួយមិនឱ្យរាងកាយរបស់អ្នកឡើងទម្ងន់៕
Read more...

Wednesday, June 12, 2013

ទង្វើមួយចំនួន គួរប្រយ័ត្នពេលបើក ប្រតិបត្ដិការសិច

0 comments
ដូចខាងក្រោមនេះ ៖
បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជា ទូទៅ ដោយ សារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង២អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោង ក្រោយមក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។
ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ ភេទក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់ នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹក ញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោស អង្អែលឱ្យបានយូរបន្ដិច ដែល វិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួល យកអាវុធដ៏រឹងរបស់អ្នកបាន ដោយគ្មានបញ្ហា ឬ ក៏ អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការ ព្យាបាលឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួម ភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះអាចបណ្ដាល មកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ។
ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ ។ ការ ដាច់ រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈ ពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺចាប់នៅពេល ទទួលបានអារម្មណ៍ ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈ ធ្ងន់ធ្ងរ និង ចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការ ជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយ ការ ដាច់រលាត់ បានច្រើនបំផុត ។
បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វាទាំងបង្ខំ តែ ស្ថានភាព បែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុងពេលប្រើក្បាច់វាយ ប្រហារ ទាំង កម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុន ពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួលក្នុងអំឡុងពេល រួមភេទអ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ  ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ ៕ ប្រភពពី  lookingtoday.com
Read more...

Tuesday, June 11, 2013

ប្រើក្បាច់ឱ្យស័ក្ដិសម នឹងអវយវៈភេទ

0 comments
ក្នុងការរួមភេទអ្វី ដែលសំខាន់ជាងគេ គឺការធ្វើឱ្យនាងទទួល បានសេចក្ដីសុខ មិនមែនខ្នាតអវយវៈភេទ នោះទេ ។ ទោះ បីយ៉ាងនេះក្ដី ក៏នៅមានកត្ដាមួយទៀត ដែលមិនអាចខ្វះបាននោះ គឺការយល់ដឹង ពីបច្ចេកទេស ក្នុងការ រួមភេទ ។ បញ្ហានេះ មានបុរសជាច្រើនបាន ផ្ដោតទំនុកចិត្ដទៅ លើខ្នាតអវយវៈភេទ ក្នុងនោះមិនថា ខ្នាត រូបរាង ឬភាពរឹងមាំ ។ យើងសូមអះអាងថា ស្ដ្រីមួយចំនួនធំនាង ទទួលបានសេចក្ដី សុខជាមួយនឹងខ្នាតអវយវៈមធ្យម ហើយ ក៏នៅមានចំនួនមិនតិចដែរ ដែលត្រូវការ អវយវៈភេទខ្នាតតូចដែរ ។ មានស្ដ្រីខ្លះក៏ ចូលចិត្ដឱ្យបុរស ប្រើអង្គ ជាតិរុលចូលរាក់ៗ ច្រើនជាងរុលចូលជ្រៅ ដោយសារចំណុច ភ្ញោចអារម្មណ៍របស់ស្ដ្រីភាគច្រើនវាស្ថិតនៅ ក្បែរៗ នឹងមាត់ទ្វារមាសនោះឯង ។
-ក្បាច់រួមភេទសម្រាប់អង្គជាតិធំវែង
សម្រាប់សុភាពបុរសទាំងអស់ដែលមានខ្នាតអង្គជាតិធំ គួរប្រើក្បាច់រួមភេទដេកផ្អៀង (Pretzel) ដោយឱ្យភាគីខាង ស្រីដេកផ្ងារ ចំណែកភាគីបុរសដេកផ្អៀងពីចំហៀង ហើយប្រើជើង ម្ខាងស៊កចូលប្រឡោះ ភ្លៅរបស់នាង ។ រួចឱ្យ នាងលើកជើងម្ខាងពាក់លើត្រគាករបស់បុរស ចំណែកជើងម្ខាងទៀតលាតត្រង់ ។ ក្រោយ ពេល ភាគីបុរសស៊កអង្គ ជាតិ ចូលហើយ ភាគីបុរស ត្រូវរំកិលខ្លួនឡើងទៅលើ រួចទម្លាក់ចុះមកវិញ ហើយនៅ រាល់ពេលអ្នកធ្វើចលនារាង កាយចុះ ឡើងនោះ អង្គជាតិរបស់អ្នកនឹងរុលចូលដោយ ស្វ័យប្រវត្ដិ ។
ក្រៅពីក្បាច់ខាងលើនេះ ក៏មានក្បាច់ស្រី នៅពីខាងលើ ក៏ស័ក្ដិសមនឹងខ្នាតអង្គជាតិបុរស ធំដែរ ព្រោះ ក្បាច់នេះ នាងអាចគ្រប់គ្រងជម្រៅ ក្នុងការវាយលុករបស់បុរសបានយ៉ាងងាយ ហើយ ខណៈពេលនោះនាងគឺជា ភាគីគ្រប់ គ្រងហ្គេម និងបញ្ចេញកម្លាំង ។ ពេលនោះធានាថា ការរួម ភេទរបស់អ្នកទាំងពីរប្រាកដជាទទួលនូវភាព ញញឹម ប្រកប ដោយសេចក្ដីសុខមិនចាំបាច់ នឿយហត់ ។
-ក្បាច់រួមភេទសម្រាប់ខ្នាតអវយវៈភេទ មានទំហំល្មម
សម្រាប់ខ្នាតអង្គជាតិទំហំល្មមនេះក្បាច់ ដែលស័ក្ដិសម គឺជាក្បាច់ឱ្យភាគីស្ដ្រីនាងអង្គុយ បែរមុខទៅរក ចុងជើង រួច តម្រង់អវយវៈភេទ នាងឱ្យចំអង្គជាតិ ក្បាច់នេះជួយឱ្យនាងគ្រប់គ្រង ជម្រៅរុលចូលនៃអង្គជាតិបាន ទៅតាម អារម្មណ៍ ប្រាថ្នារបស់នាង ។ ស្របពេលនោះដែរ ភាគី បុរសមានឱកាសបាន គយគន់សោភ័ណភាព ត្រគាករបស់ នាង ដែលកំពុងធ្វើចលនាដោយ បង្ហាញនូវសាច់ខ្នងដ៏ម៉ដ្ឋខៃ របស់នាងផងដែរ ។
ទោះបីយ៉ាងណាក៏ដោយ ក្បាច់មួយនេះអាចមានបញ្ហាខ្លះ ក្នុងការភ្ញោចចំណុចគ្លីតូរីសរបស់ នាង ដូច្នេះយក ល្អអ្នក គួរប្រើដៃ ឱ្យមានប្រយោជន៍ ខ្លះដោយជួយភ្ញោចនៅ ត្រង់ចំណុចពិសេស ដើម្បីឱ្យនាងទទួល បានសេចក្ដីសុខ ព្រមគ្នា ។
ជាទូទៅក្បាច់រួមភេទឈ្មោះ ម៉ិចសិនណារី គឺបុរសនៅលើស្ដ្រី ក្បាច់នេះក៏អាចសាងសេច ក្ដីសុខដល់បុរស ដែល មានខ្នាតអង្គជាតិធំបានដូច គ្នាដែរ ។ ក៏ប៉ុន្ដែបើក្នុងករណី ខាងស្រីនៅតែរអ៊ូថា ខ្នាតអង្គជាតិធំពេក ឬប្រសិន បើ ភាគីស្ដ្រីនាង ត្រូវការឱ្យភ្ញោចចំណុចគ្លីតូរីស ដើម្បីជួយរុញច្រានឱ្យ កាន់តែមានសេចក្ដីសុខ ភាគីបុរសក៏អាច ជួយបានដោយងាយផងដែរ ។
ចំណុចនេះភាគីបុរសអាចធ្វើបាន ដោយប្រើបច្ចេកទេស បបោសអង្អែលជាជំនួយ ពិសេសនោះ គឺពេលធ្វើ សកម្មភាព អង្គជាតិចេញចូល  គួរផ្លាស់ប្ដូរចលនាឡើងចុះៗ ។ ភាគីបុរសចាប់ត្រគាកនាង ធ្វើយ៉ាងណាឱ្យអាវុធ សម្ងាត់របស់ អ្នកកកិតនឹងចំណុចគ្លីតូរីសរបស់នាង ។ ការធ្វើ ចលនាក៏ស្ថិតនៅក្នុងកម្រិតយោគខ្លួនជាចង្វាក់ច្រើន ជាងការទង្គិចអុកខ្លាំងទៀតផង៕
ប្រភពពី ​ lookingtoday.com
Read more...

ប្រភេទអាហារ ដែលអ្នកមិនគួរទទួលទាន ដើម្បីថែរក្សា សម្រស់ឱ្យកាន់តែស្រស់ស្អាត នៅក្មេង ជាងវ័យ

0 comments
តើលោកអ្នកចង់ថែរក្សា សម្រស់សុខភាពរបស់លោកអ្នក ឱ្យស រលូន និង នៅក្មេងដែរឬទេ?
ពិតណាស់  សម្រស់ស្រស់ស្អាត  និង  ភាពសុខភាព  គឺជាគោលបំណងរបស់មនុស្សគ្រប់រូប
មិនថាបុរស ឬស្រ្តីនោះទេ។ ខាងក្រោមនេះ ជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែជៀស
វាង ដើម្បីរក្សាសុខភាពសម្រស់ របស់អ្នកឱ្យ ស្រស់ស្អាត និង នៅក្មេង។

១/​ ស្ករ៖ ជាវត្ថុធាតុផ្អែមម្យ៉ាង ដែលធ្វើឱ្យកើនឡើង   នូវកម្រិកជាតិ glucose និង glycation
ខ្ពស់ អាចបង្កឱ្យ   មានជំងឺទឹកនោមផ្អែម  ធ្វើឱ្យស្បែកមានសុខ
ភាពមិនល្អ    បាត់សម្រស់ដ៏
ស្អាតរបស់អ្នក និង បង្កឱ្យមានជំងឺផ្សេងៗ ប្រសិនជាអ្នកបរិភោគច្រើនពេក។

២/ ខ្លាញ់ឆ្អែត(សាច់ដែលមានជាប់ខ្លាញ់ច្រើន)៖  ការបរិភោគសាច់ដែលជាប់ខ្លាញ់ច្រើន
អាចធ្វើឱ្យប្រព័ន្ធ ការពារក្នុងខ្លួនរបស់ចុះខ្សោយ ឡើងសំពាធឈាម  រលាកស្បែក និង ឆាប់
ចាស់។ ជាពិសេស ធ្វើឱ្យសម្រស់ស្បែកមុខ របស់អ្នក កាន់តែចាស់ជរា ពីមួយថ្ងៃទៅថ្ងៃ។

៣/ អាល់កុល (ស្រា)៖ ការទទួលទានស្រា ដែលមានជាតិអាល់កុលច្រើន អាចបណ្តាលឱ្យ
សិរីរាង្គកាយរបស់អ្នកចុះទ្រុឌទ្រោម   និង  ធ្វើឱ្យស្បែករបស់អ្នក   វិវឌ្ឈន៍ទៅរកភាពចាស់ជ្រី
ជ្រួញ មុនអាយុ។
ដូច្នេះ សូមថែរក្សាសុខភាព របស់អ្នកឱ្យបានល្អ ដោយចេះជ្រើសរើសនូវប្រភេទអាហារណា
ដែលល្អ សំរាប់សុខភាព និង ទទួលទានទៅតាមការណែនាំ   របស់លោកវិជ្ជបណ្ឌិត  ដើម្បី
កំណត់នូវរបបអាហារ កុំទទួលទានច្រើន លើសកម្រិត៕  ប្រភពពី  camnews.com.kh



Read more...

Monday, June 10, 2013

វិធីងាយៗ ធ្វើឱ្យស្បែកមុខមានសម្រស់ស្រស់ស្អាត សម៉្ឋដ និង ជួយកំចាត់មុនអង្កាមលើផ្ទៃមុខ

0 comments
មុនអង្កាម គឺជាឧបសគ្គ សំរាប់មនុស្សគ្រប់រូប ដែលធ្វើឱ្យបាត់បង់ នូវសម្រស់ដ៏ស្រស់ស្អាត
មួយផ្នែករបស់បុរស និង ស្រ្តី។ ជាពិសេស នៅពេល ដែលទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ជា
ដើម។ ប៉ុន្តែ  សូមកុំបារម្ភ  ខាងក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន ដើម្បីកំចាត់មុនអង្កាមពី
លើផ្ទៃមុខ ដ៏ស្រស់ស្អាត របស់អ្នក បានដ៏មានប្រសិទ្ធិភាព។
ដំបូង អ្នកគ្រាន់តែ   ធ្វើការ បកមុនអង្កាម  ដោយប្រើថ្នាំបកមុន  លាបលើផ្ទៃមុខ បន្ទាប់មក
យកក្រដាស សស្តើង ឬ សំឡី   បិទពីលើ   ទុករយៈពេល ១០ ទៅ ១៥នាទី   រួចបកយកវា
ចេញ និង ធ្វើការម៉ាស្សាមុខគ្រប់ពេលបកមុន។ ម្យ៉ាងទៀត អ្នកអាចប្រើ  ឡេការពារស្បែក
មុខ ពីកំដៅថ្ងៃ នៅពេលដែល អ្នកចេញទៅខាងក្រៅ   ព្រោះកំដៅថ្ងៃ    អាចធ្វើឱ្យមុខរបស់
អ្នកជាំ និង  កើតមុនអង្កាម   ដោយងាយស្រួល។ កុំភ្លេចពេលត្រឡប់មកផ្ទះវិញ  ត្រូវលាង
សំអាតមុខចេញ ដោយសាប៊ូសំអាតមុខ ឬ ប្រើទឹកក្តៅឧណ្ឌៗ។
​វិធី​មួយទៀត   ​​អ្នកអាច​​ប្រើ​ក្រូចឆ្មារ ​ ចិត​ជា​បន្ទះ ស្ដើងៗ  រួចយក​ញី​  ឱ្យសព្វលើ​ផ្ទៃមុខ ទុក
រយៈពេល ១០នាទី   បន្ទាប់មក លាងសំអាតទឹកចេញ ក៏អាចជួយកំចាត់មុនអង្កាមបានផង
ដែរ៕
Read more...

Friday, June 7, 2013

វិធីបង្កើនអារម្មណ៍ឱ្យ ឈានដល់ការរួមរ័ក

0 comments
រឿងបែបនេះពេលខ្លះ គេក៏មិនចាំបាច់តម្រូវ ឱ្យចាប់ផ្ដើមឡើង នៅក្នុងបន្ទប់នោះដែរ ។ ជា ទូទៅការផ្ដើម កំដៅម៉ាស៊ីន តែងធ្វើទៅ តាម រូបមន្ដជាគោលការណ៍ ដូចជាចាប់ផ្ដើមដោយ ការថើបបបោសអង្អែល មុននឹងឈាន ដល់ការរួមរ័ក ។ ដូច្នេះដើម្បីកុំឱ្យរឿងនេះផ្ដើមឡើង នៅក្នុងបន្ទប់ និងពេលចប់ទៅវិញក៏នៅក្នុង បន្ទប់នោះ អ្នក អាចចាប់ផ្ដើមកំដៅវា បានគ្រប់ ទីកន្លែងទាំងអស់ ដោយអាចសាកល្បងដូច ខាងក្រោមនេះ ៖
-ប្រើខ្សែភ្នែកទាក់ទាញ ៖ សម្លឹងមើលគេ ចាប់ពីក្បាលដល់ចុងជើង ខណៈពេលគេកំពុង ឈរជជែក ជាមួយអ្នក ។ បន្ទាប់ មកចោលខ្សែ ភ្នែកឱ្យស្រទន់សម្លឹងទៅចំកន្លែងសំខាន់របស់គេ រួចហើយអូសកែវភ្នែកមក សម្លឹងចំភ្នែករបស់គេ ។ ខណៈនេះអ្នកកុំភ្លេចបញ្ជូនអារម្មណ៍បែប មានន័យនូវអ្វីដែលអ្នកចង់ធ្វើរួមគ្នាជាមួយនឹង គេ ។ អ្នកអាចញាក់ចិញ្ចើម តិចៗ ឬចោលភ្នែកសម្លឹងត្រង់នោះឱ្យយូរខុសធម្មតាបន្ដិច លើក នេះធានាថា គេនឹង ចេញចំហាយក្ដៅភាយៗពី ក្នុង ខ្លួនមិនខាន ។
-ប្រើពាក្យសម្ដីបែប បច្ចេកទេសដោយអាថ៌កំបាំង ៖ ក្នុងខណៈពេលអ្នកជជែកជាមួយគេនាង អាចប្រើ ពាក្យពេចន៍ណា ដែល ចង្អុលឱ្យដឹងពីអត្ថ ន័យងាយស្រួល ដែលអ្នកទាំង២អាចយល់បាន ដូចជានាងចង់ងូតទឹក ក្ដៅឧណ្ហៗ (ប្រសិន បើអ្នកទាំង២ចូលចិត្ដសិចក្នុងអាងទឹកក្ដៅឧណ្ហៗ) ។ ក្នុង ការងារពិសោធន៍ជាច្រើនករណីបាន ចង្អុលបង្ហាញថា ការពោល ពីសិចអាចធ្វើឱ្យអ្នកទទួលបានការ ងារនេះកាន់តែច្រើន និងជាពិសេសកាន់តែស្អិត ល្មួត គ្នាថែមទៀត ។
-បង្អួតពីរបស់ល្អថ្មីៗ ៖ គឺវាអាចធ្វើឱ្យបេះ ដូងគេលោតកាន់តែញាប់ ក្នុងខណៈពេលកំពុង ជជែកគ្នា (ទោះបីរឿងអ្វីក៏ ដោយចុះ) នាងអាចប្រើឡេលាបលើដៃ លើជើង ឬក៏ប្រើដៃចូកសក់ សើយឡើងលើ ដើម្បី បង្ហាញសាច់គល់.កដ៏សខ្ចី ធ្វើហាក់ដូចជានាងចង់បញ្ចេញកំដៅពីក្នុងរាងកាយ ។ ចូរអ្នកចាំទុកថា បុរសគេ ទទួល បានអារម្មណ៍ភ្ញោច តាមរយៈ កែវភ្នែកនេះលឿនបំផុត ។ ទាំងអស់នេះក៏ព្រោះមានហេតុផលរបស់ វាថា បុរសគេ មិន សូវសម្លឹងមើលដៃជើងអ្នក នោះទេ នៅពេលមានសិចជាមួយគ្នា ។ ដូច្នេះ ទង្វើរបស់នាងបែបនេះអាចក្រើន រំលឹកដល់គេនូវអ្វីដែលនាងមាន ហើយនៅទីបំផុតគេក៏នឹក ភ្នកដល់រាងកាយនាងមិនខាន ។
-ប្រើដៃឱ្យមានប្រយោជន៍ ៖ ប្រើម្រាមរបស់ នាងបញ្ជូនជាសញ្ញាដើម្បីបញ្ជាក់អត្ថន័យដោយ ប្រើម្រាម ដៃ ផ្ទាល់ទៅ លើ ដៃរបស់គេ ខណៈពេល អង្គុយនៅក្បែរគ្នា ឬដាក់បាតដៃនាងទៅផ្អឹប លើបាតដៃរបស់គេ បន្ទាប់មក ប្រើមេដៃ អង្អែលថើៗ នៅត្រង់បាតដៃរបស់គេ ។ ទង្វើបែបនេះធានា ថា ឆាប់ទទួលបានផលរហូតដល់ទៅ២ដង ថែមទាំង សិចស៊ីទៀតផង ។
-ទន្ទ្រានគល់ភ្លៅ ៖ ខណៈពេលអ្នកកំពុង អង្គុយលេងជាមួយគ្នានៅទីណាមួយ ឬនៅក្នុង រោងភាពយន្ដ ក្រោយពេល គេបិទភ្លើងហើយ នាងអាចទម្លាក់បាតដៃលើគល់ភ្លៅរបស់គេ រួច ប្រើដៃសន្សឹមៗរុលចូលទៅរកទីតាំង នោះ ដោយ កុំភ្លេចច្របាច់គល់ភ្លៅគេថ្នមៗ ។ បន្ទាប់មក ប្រើចុងក្រចកកៀរថើៗចុះមករកក្បាលជង្គង់ លើក នេះយើងហ៊ានភ្នាល់ ថា គេនឹងមានអារម្មណ៍ពុះ កញ្ជ្រោលនឹកទៅដល់ការរួមរ័ក រហូតអង្គុយ លេងជាប់មិនខាន ។
-ថើបគេយ៉ាងជក់ចិត្ដ ៖ ខណៈពេលអង្គុយ សន្ទនាគ្នាពីរឿងនេះរឿងនោះ ក្នុងឆាកជីវិតប្រ ចាំថ្ងៃដែល គួរឱ្យធុញទ្រាន់ នោះ នាងអាចបញ្ឈប់វាភ្លាម រួចប្រើដៃទាំង២ជ្រោងផ្ទៃមុខរបស់គេឡើង ហើយថើបគេយ៉ាង ជក់ចិត្ដ (មិនមែនថើប តែ បន្ដិចហើយដកចេញនោះទេ គឺថើមដង្ហើម ឱ្យវែងដោយភាពស្និទ្ធស្នាល) ។ ក្នុងខណៈ ពេលថើបនោះ នាងគួរផ្ដោត សម្លឹង ឱ្យចំកែវភ្នែក របស់គេ ។ បន្ទាប់មកលែងដៃទាំង២របស់នាងមកវិញ រួចដក ដង្ហើមឱ្យវែងៗ និងបន្ដការសន្ទនា ដូចដើមបន្ដទៀត ។ ការធ្វើបែបនេះ ព្រោះចង់ បង្ហាញឱ្យគេដឹងថា ប្រសិនបើ មានពេលនៅលើ គ្រែជាមួយគ្នានៅ ពេលនេះ ប្រាកដជាមានអត្ថ ប្រយោជន៍ណាស់ ដើម្បីកាត់បន្ថយនូវទុក្ខកង្វល់ ចោលឱ្យអស់ពីក្នុងចិត្ដ ហើយឈានទៅ រកភាព ជោគជ័យនៅក្នុងជីវិតវិញ៕ ប្រភពពី  lookingtoday.com




Read more...

Tuesday, June 4, 2013

ផ្លែប៉ម អាចជួយការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង ធ្មេញស ភ្លឺរលោង និង មានសម្រស់ស្រស់ស្អាត

0 comments
ផ្លែប៉ម ជារុក្ឋជាតិបូមផ្លែម្យ៉ាង ដែលមានរាងមូល ស្អាត និង មានឱជារសឆ្ងាញ់ពិសា។ ផ្លែប៉ម
អាចយកមក ទទួលទានលេង ឬ ទទួលជាបង្អែម  ក្រោយពេល  ទទួលទានបាយរួចក៏បាន។
អ្វីដែលពិសេសនោះ   គឺផ្លែប៉ម  សម្បូរណ៍ទៅដោយ  សារធាតុចិញ្ចឹម និង វីតាមីន  ជាច្រើន
ផ្តល់អត្ថប្រយោជន៍ល្អ  ចំពោះសុខភាព និង ជួយឱ្យស្បែកស ភ្លឺរលោង និង មានសំណើម។
ជាពិសេស ការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង និង ជំងឺញ័រសរសៃសាច់ដុំ។ល។
១/ធ្វើឱ្យធ្មេញស និង  មានសុខភាពល្អ៖ នៅពេលដែលអ្នក   ទទួលទានផ្លែប៉ម  ខាំ និង
ទំពារ ផ្លែប៉ម និង ជួយពន្លឿនការផលិតទឹកមាត់   នៅក្នុងមាត់របស់អ្នក  កាត់បន្ថយការបែក
ធ្មេញ ដោយការជួយ បន្ធូរបន្ថយកម្រិតនៃបាក់តេរី ដែលនៅជាប់ធ្មេញ និង ធ្វើឱ្យធ្មេញរបស់
ស ភ្លឺរលោង។
២/ ការពារមិន  ឱ្យមានជំងឺបាត់ការចងចាំ (ជំងឺជរាភ្លេចភ្លាំង)៖ ការសិក្សាថ្មីមួយ ដែល
អ្នកស្រាវជ្រាវ  បានអនុវត្ត  
លើសត្វកណ្ដុរបានបង្ហាញ
ថា ការផឹកទឹកផ្លែប៉ោម អាចរក្សា និង
ការពារ
មិនឱ្យមានជំងឺជរាភ្លេចភ្លាំង និង ប្រឆាំងភាពចាស់ជរានៃខួរក្បាលរបស់មនុស្ស។

៣/ ការពារប្រឆំាងនឹងជំងឺញ័រសរសៃសាច់ដុំ៖ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលបរិភោគផ្លែឈើ និង អាហារ ដែលមានជាតិសរសៃខ្ពស់  ផ្សេងទៀត  អាចជួយការពារ
ប្រឆាំងនឹង 
ជំងឺញ័រសរសៃសាច់ដុំ និងការពារកោសិកាប្រសាទ របស់មនុស្ស ដោយសារតែ
ផ្លែប៉ម និង ផ្លែឈើផ្សេងទៀត ដែលមានសារធាតុសរសៃ មានផ្ទុកនូវសារធាតុ antioxidants
សារធាតុចិញ្ចឹម និង វីតាមីន ច្រើន៕ ប្រភពពី  camnews.com.kh

Read more...

ហេតុអ្វី​បាន​ជា​ ឈាម​មនុស្ស មាន​ពណ៌​ក្រហម?

0 comments
តើអ្នកដឹងទេមូលហេតុដែល ឈាមរបស់មនុស្សមាន ពណ៌ក្រហមដោយសារ តែមានសារធាតុអុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម)។ តួនាទីនៃគោលិកាពិសេស ទាំងនេះគឺការដឹកនាំ អុកស៊ីសែនពី សួតទៅកាន់ប្រព័ន្ធ រាងកាយរបស់យើង គ្រប់កន្លែង។
មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញ ពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យពណ៌ក្រហម កាន់តែមាន ពណ៌ខ្លាំងឡើង នៅពេលដែលវាទទួល យកអុកស៊ីសែន។ ដោយឡែកវានឹង បាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញ អុកស៊ីសែនចោលនៅ ក្នុងកោសិកាដទៃទៀត ហើយទទួលយក កាបូនឌីអុកស៊ីត ដើម្បីដឹកនាំ ត្រឡប់ទៅរកសួត។ ដូច្នេះហើយបានជា សរសៃឈាម មួយចំនួននៅក្នុងដៃ និងកំភូនដៃរបស់យើង លេចឡើងចេញជាពណ៌ខៀវ តាមរយៈស្បែករបស់យើង។
នៅពេលណា មានអុកស៊ីសែន និងកាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅ តែដឹកនាំសារធាតុ ចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាច ដំណើរការតួនាទី និងសម្រាប់ កែលំអកោសិកា ព្រមទាំងភាពលូតលាស់។
ជាមួយគ្នានេះដែរ នៅពេលដែលមាន គោលិកាក្រហម ឈាមរបស់យើងក៏នាំ គោលិកាសមកដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិចិញ្ចឹម ទាំងអស់ត្រូវដឹកនាំ ទៅរកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា។ សារធាតុដទៃទៀត ដែលដឹកនាំទៅ រកប្លាស្មា រួមមាន Fibrinogen ដែលជួយឈាមកក នៅពេលដែល យើងមានរបួស។ ប្រភពពី  lookingtoday.com


Read more...

ចំណុច១០ ដែលជួយធ្វើឱ្យ អ្នកពេញចិត្ដនឹង សិចបំផុត

0 comments
ជាការពិតណាស់ថា ការមានសិច ដ៏សែនពេញចិត្ដ មិនមែនអាស្រ័យទាំងស្រុង ទៅលើ រឿងបច្ចេកទេសតែ មួយ មុខនោះទេ តែកត្ដារួមផ្សំមួយទៀត ដែលមិនអាចខ្វះបាន គឺស្ថិត នៅលើទស្សនៈ គតិដែលល្អ រហូតមានទាក់ទង ទៅដល់ការទំនាក់ទំនង និងការស្រឡាញ់ខ្លួនឯងផងដែរ ។ ខាងក្រោមនេះគឺជាចំណុច ១០ប្រការដែលជួយឱ្យ សិចរបស់អ្នកសមតាម បំណងប្រាថ្នា ។
១. ចូរបណ្ដោយវាឱ្យកើតឡើងដោយខ្លួនឯង ៖ជាការពិតអ្នកមិនអាចបញ្ជាឱ្យសិច ល្អកើតឡើង ដោយខ្លួន ឯងបាន នោះទេ ការរើបម្រះដើម្បីឱ្យមាន អារម្មណ៍ស្រើបស្រាល ពេលខ្លះអាចបង្កឱ្យកើត មានអារម្មណ៍សិច បានល្អទៀត ផង ។ ដូច្នេះគួរ រំសាយអារម្មណ៍តប់ប្រមល់ ហើយត្រេកត្រអាល ជាមួយនឹងសកម្មភាពរបស់វា ទើបប្រសើរ ។
២. ចូរឈ្មុសឈ្មុលជាមួយនឹងពេលវេលាឱ្យ បានញឹកញាប់ ៖ ចូរព្យាយាមបំភ្លេចអារម្មណ៍ ដែល ដឹងថា ខុសការ ពួយបារម្ភពីខ្លួនឯង និងរឿងដទៃទៀត ដែលកំពុងជាប់ ជំពាក់នៅក្នុងខ្លួន និងត្រូវបំភ្លេច កម្មវិធីដែល ត្រូវធ្វើឱ្យអស់ រួចហើយងាកមកឈ្មុស ឈ្មុលជាមួយនឹងបទពិសោធន៍នៅក្នុងខណៈពេល នោះឱ្យពេញទំហឹង ។
៣. ចូរបើកបេះដូងចំពោះគ្នា ព្រោះការបើកបេះដូង និងទំនាក់ទំនងគ្នា វាជួយសាងនូវអារម្មណ៍សុវត្ថិភាព និងស្ថិរ ភាព ហើយបន្ទាប់ពីនោះ ភាព ទុកចិត្ដគ្នានឹងកើតមាន ។ នោះជាគ្រឹះដ៏រឹងមាំ ដែល ជំរុញឱ្យអ្នកមានសេចក្ដី ក្លាហាន ហ៊ានហាមាត់ សំណូមពររាល់តម្រូវការចង់បាន ។
៤. ចូរព្យាយាមរក្សាមន្ដស្នេហ៍ឱ្យគង់វង្ស ដើម្បីទាញយកភាពទាន់សម័យ ដោយប្រើវិធីប្លែកៗ ថ្មីៗមក ភ្ញោចសារ ជាតិនៅក្នុងខួរក្បាលដើម្បីតភ្ជាប់ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើល និងភាពរ៉ូមែនទិក ។ ទាំងអស់នេះ គ្មានអ្វីដែលគួរ ឱ្យលំបាកស្មុគស្មាញ ដោយគ្រាន់តែអ្នកនាំគេដើរនៅតាមបណ្ដោយមាត់ ឆ្នេរ ហើយហើបមាត់ ប្រាប់ថា អ្នកស្រឡាញ់ គេ ក៏គ្រប់គ្រាន់ណាស់ទៅហើយ ។
៥. បើអ្នកស្រឡាញ់រាងកាយរបស់ខ្លួនឯង អ្នកមិនទទួលបានសិច ដ៏ល្អនោះទេ ប្រសិនបើអ្នក នៅតែមាន អារម្មណ៍ មន្ទិលពីខ្លួនឯង ជាពិសេស ស្ថានភាពរាងកាយ ។ ដូច្នេះបើស្រឡាញ់ខ្លួនឯងអ្នក ត្រូវប្រាប់ខ្លួនឯងថា អ្វី ដែលធ្វើឱ្យ អ្នកមានអារម្មណ៍ ល្អ អ្នកត្រូវព្យាយាមឈ្មុសឈ្មុលជាមួយនឹងវា ។
៦. ចូរប្រឈមមុខនឹងឧបសគ្គ និងសប្បាយ រីករាយជាមួយនឹងវា សិចគឺជាការងារត្រេកត្រអាល ។ ដូច្នេះគួរធ្វើវា ឱ្យមានលក្ខណៈខុសពីពេល មុនខ្លះ ទើបប្រសើរ តែអ្វីដែលចង់ផ្ដាំផ្ញើនោះសិចគឺជារឿងនៃការសិក្សា ស្វែងយល់ និងការដកពិសោធន៍ ហើយប្រសិនបើវាធ្វើឱ្យអ្នកកើតមានអារម្មណ៍ល្អ នោះអ្នកគួរតែ ok ។
៧. ចូរកុំសោះអង្គើយជាមួយនឹងការចាប់ផ្ដើម ព្រមទាំងពេលបញ្ចប់ការងារសិច ការប្រលែងលួង លោម បបោស អង្អែល គួរចាប់ផ្ដើមតាំងពីនៅក្រៅ បន្ទប់ ។ ក្នុងនោះអ្នកអាចធ្វើអ្វីក៏បានដែរឱ្យតែបង្ហាញ ឱ្យឃើញពីការ ទំនាក់ ទំនងគ្នា ។ មួយវិញទៀតសូម កុំភ្លេចថា អំឡុងពេលបិទវេទិកាសិចក៏មានសារៈសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ។ ដូច្នេះជំនួសឱ្យការ ប្រះខ្លួនចេញពីគ្នាភ្លាមៗពេលនៅបញ្ចប់អ្នកគួរសាក ល្បងឱបថើបគ្នា ហើយបបោសអង្អែល គ្នា មួយសន្ទុះទៀតជាការប្រសើរ ។
៨. ពេលមានសិចត្រូវតែមានសុវត្ថិភាពជានិច្ច គូស្នេហ៍ទាំងអស់គួររំពឹងគិតដល់ចំណុចនេះ ព្រោះ ប្រសិន បើពេល នោះអារម្មណ៍អ្នកនៅតែ ខ្វាយខ្វល់ពីរឿងគ្មានសុវត្ថិភាព អ្នកប្រាកដជាគ្មានឱកាសសប្បាយជាមួយនឹងសិច  បាន ពេញទំហឹង នោះឡើយ ។
៩. ចូរព្យាយាមរំលាយភាពតប់ប្រមល់ជា ការចាំបាច់ណាស់ ដែលទាមទារឱ្យអ្នកកាត់រំសាយជាមុន ទើប អាចមាន អារម្មណ៍សិចកើតឡើង បាន ។ ដូច្នេះត្រូវរកវិធីកាត់រំសាយអារម្មណ៍ជា មួយគ្នា លុបចោលការងារដទៃៗ ទៀត ចោលឱ្យអស់ ដើម្បីឆ្លៀតយកឱកាសនោះទៅត្រេកត្រអាលរួមគ្នា ដោយបង្កើនអារម្មណ៍សិចឱ្យសប្បាយរីក រាយ ។
១០. ចូររក្សាភាពរឹងមាំទុកជានិច្ច ដើម្បីទទួលបានសិចល្អច្រើនជាងភាពតប់ប្រមល់ចាំបាច់ណាស់អ្វី ដែល មិនអាច អត់បាននោះ គឺថាម ពលដែលត្រូវទាមទារឱ្យអ្នកសម្រាកយកកម្លាំង ឬ ហាត់ប្រាណជាប្រចាំ និងទទួលទាន អាហារ ណា ដែលមានប្រយោជន៍ និងសមរម្យ៕  ប្រភពពី  lookingtoday.com

Read more...

វិធីពីរយ៉ាង ធ្វើឱ្យស្បែកក្លៀក សម៉ដ្ឋ ភ្លឺរលោង តាមបែប ធម្មជាតិ

0 comments
តើស្រ្តីគ្រប់រូប  មានបញ្ហាប្រឈមនឹង  ស្បែកក្លៀកខ្មៅ  មែនដែរឬទេ? តើអ្នក ខ្មាស់អែននៅ
ពេល  ដែលពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត  ខាងក្រោមនេះ  គឺជា
វិធីសាស្រ្ត ពីរយ៉ាង ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ  ដ៏មានប្រសិទ្ធិភាព
បំផុត សំរាប់មិត្តស្រ្តី។
១/ យកអម្ពិលទុំ  ១ស្លាបព្រាបាយ   លាយជាមួយទឹកឃ្មុំ   ១ស្លាបព្រាកាហ្វេ   រួចលាបលើ
ស្បែកក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើអម្ពិលទុំ  លាយជាមួយទឹកដោះគោឆៅ  លាបលើ
ទុករយៈពេល  ៥ ទៅ ១០នាទី   រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ   ឱ្យបាន ២ដង  ក្នុង
១សប្តាហ៍ នឹងឱ្យក្លៀករបស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។
២/ ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀក ឱ្យសព្វ  ទុករយៈពេល  ៣នាទី  រួចលាង
សំអាតទឹកចេញ ធ្វើឱ្យបានជាប្រចាំ ២ ទៅ ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវ ក្លៀក
សស្អាត ជាមិនខាន៕
ចំណំា៖ វីធី ពីរយ៉ាងខាងលើ អ្នកអាច ប្រើប្រាស់តាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិ
ដូចគ្នា។ ប្រភពពី  Camnews.com.kh
Read more...

ផ្សែងបារីនាំឱ្យស្ដ្រី មិនអាចមានគភ៌បាន

0 comments
ស្ដ្រីទាំងឡាយដែល ហិតប៉ះក្លិនផ្សែងបារី ដោយសារឪពុក-ម្ដាយ ឬមនុស្សនៅក្នុងគ្រួសារ ដែល
ជក់បារីតាំង តែពីនៅជាកុមារ មកនោះ អាចប្រឈមមុខ នឹងអាការមិនអាច មានកូនបាន ឬអាច
រលូតកូនស្ថិតក្នុង អត្រាមួយ ខ្ពស់ បើប្រៀបធៀប ជាមួយនឹងស្ដ្រីធម្មតា ។
ជាតិពុលដែលមាននៅក្នុងផ្សែងពុលវាបាន ទៅបំផ្លាញប្រព័ន្ធ សរីរាង្គរបស់ក្មេងស្រី ។ ការរក
ឃើញបែប នេះជា ការបន្ថែមនូវ ការដាស់តឿន កុំឱ្យមានការជក់បារី ។ ការសិក្សាស្រាវជ្រាវ
នាំមុខគេដោយលោក Luke Peppone មក ពីសកលវិទ្យាល័យ Rochester នៅក្រុងញូវយ៉ក
បានធ្វើការពិសោធន៍ស្វែងយល់លើស្ដ្រីចំនួន ៤៨០០នាក់ ដែលបាន ចូលមកធ្វើការព្យាបាល
នៅឯវិទ្យាស្ថានជំងឺមហារីក Roswell Par នៃទីក្រុងញូវយ៉ក ។ ពួកនាងបានផ្ដល់ នូវព័ត៌មាន
យ៉ាងលំអិតអំពី រយៈពេល និងចំនួនលើកនៃការមាន គភ៌របស់ គេម្នាក់ៗ (ក្រុមស្ដ្រីអ្នក ជំងឺ) ក៏
ដូចជាទម្លាប់ របស់ នាងក្នុងការជក់បារី ឬក៏ហិតប៉ះក្លិនផ្សែង បារីពីអ្នកដទៃ ។ យោងតាមលទ្ធ
ផលស្រាវ ជ្រាវត្រូវបានរកឃើញថា មាន ស្ដ្រីដល់ទៅ១១% បានឱ្យដឹងថា នាងមានការពិបាក
ណាស់ ដោយសារតែមិនអាច មានគភ៌បាន ក្នុងនោះមាន ចំនួន ដល់ទៅមួយភាគបីតែងតែរលូត
គភ៌ ថែមទៀតផង ។ ស្ដ្រីទាំងនោះបានបង្ហាញឱ្យ ដឹងពីការចងចាំ របស់ពួកនាងថា មានម្ដាយ-
ឪពុក ឬសាច់ញាតិនៅក្នុងរង្វង់គ្រួសារ ជាអ្នកជក់បារី ដែលស្ថិតនៅក្បែរ ខ្លួនពីនៅក្មេងៗ ។
តាមការសិក្សាស្រាវជ្រាវផ្សេងៗទៀតក៏ បានឱ្យដឹងផងដែរថា មានការជាប់ទាក់ទងគ្នា រវាងការ
ជក់បារី ការស្រូបក្លិនផ្សែងបារី និងករណីរងគ្រោះរលូតកូនរបស់ស្ដ្រីកំពុងមានផ្ទៃ ពោះផងដែរ។
លើសពីនេះផងទៀត ក៏ពាក់ព័ន្ធ នឹងទារកក្នុងផ្ទៃដែលទទួលរងពិការភាពពីក្នុងពោះម្ដាយពេល
ប្រសូតមក ឬអាចមានករណីធ្ងន់រហូត ដល់ ទារក ស្លាប់ក្នុងផ្ទៃម្ដាយទៀតផង ។
ការសិក្សាស្រាវជ្រាវបានសង្កត់ធ្ងន់យោង ទៅតាមលទ្ធផលដែលបានរកឃើញថា ការជះ ឥទ្ធិ
ពលដ៏អាក្រក់ ដោយសារតែការជក់បារី និងរងការស្រូបយកក្លិនផ្សែងបារីពីអ្នកផ្សេង គឺជាអាទិ
ភាពមួយនៃការរងឥទ្ធិពលពីអ្នក ជក់បារី ទូទៅទៅតាមទីសាធារណៈ៕ ប្រភពពី Camnews.com.kh

Read more...

Monday, June 3, 2013

បច្ចេកទេស ៧ យ៉ាង ជួយបង្កើនភាពស្រើបស្រាល

0 comments
នៅពេលជីវិតស្នេហា និងរឿងសិច ត្រូវដំណើរការទៅរួមគ្នានោះ ចូរអ្នកសាកល្បងមកផ្សារភ្ជាប់ទំនាក់ ទំនងដោយការបន្ថែម រសជាតិមិនឱ្យកើតការធុញថប់ ឬសាបរលាបដោយប្រើ បច្ចេកទេសជួយបង្កើនភាពស្រើប ស្រាល ធ្វើឱ្យកិច្ចការសិច របស់អ្នកកាន់តែមាន ភាពរស់រវើកឡើងថែមទៀត ។
- ដៃ ៖ វាជួយភ្ញោចដាស់អារម្មណ៍ ដោយចាប់ផ្ដើមពីប្រើបាតដៃ ក្ដោបអវយវៈភេទរបស់នាង ។ បន្ទាប់ មកស៊កម្រាមដៃចូលរង្វះផ្នែក ខាងលើ រួចឈ្លី ឬត្រដុសថើៗ ។ មួយវិញទៀត សាកល្បងប្រើដៃដាក់ពីលើថ្ងាស អវយវៈភេទ រួចសង្កត់ឈ្លីនៅលើចំណុចគ្លីតូរីស ព្រមជាមួយនឹងការម៉ាស្សាចំណុចគ្លីតូរីស ។ ដោយឡែកនៅ សល់ ដៃម្ខាងទៀត គួរប្រើឈ្លីនៅត្រង់ចន្លោះទ្វារមាស និងទ្វារធំ (រន្ធគូថ) លើកនេះធានាថានឹងធ្វើឱ្យ អារម្មណ៍របស់ អ្នកស្រៀវស្រើបមិនអន់ប៉ុន្មានឡើយ ។
-ម្រាមដៃ ៖ អ្នកអាចប្រើវាជួយបង្កើន ភាពស្រៀវស្រើបបានយ៉ាងងាយៗ ដោយលាត ម្រាមដៃឱ្យចេញ ជាតួអក្សរ V រួចស្ទាបអង្អែល នៅត្រង់គែមទ្វារមាសទាំងសងខាង ។ បន្ទាប់ មកអ្នកអាចចាប់ផ្ដើមភ្ញោចភាព ស្រើបស្រាល ដោយកម្រិតម្រាមដៃទាំងពីរ ដែលអ្នកខ្លួនឯង អាចស្មានដឹងថា គួរប្រើកម្លាំងដៃធ្ងន់ ឬស្រាល ប៉ុនណាទៅតាមចំណង់ចំណូល ចិត្ដរបស់ខ្លួនឯង ។
-អណ្ដាត ៖ អវយវៈភេទរបស់នាង ទុកប្រៀបដូចជាមុខកញ្ចក់ នាឡិកាមួយ ហើយត្រង់ចំណុចគ្លីតូរីស គឺជា លេខ១២ និងខាងក្រោមគ្លីតូរីសជាលេខ៦ ។ សម្រាប់វិធី គឺអ្នកអាចប្រើចុងអណ្ដាត ស្រាលៗមើលថា រវាងលេខ៦ និងលេខ១២របស់ស្ដ្រី នោះណាមួយធ្វើឱ្យនាងស្រើបស្រាលជាងគេ ?
-ឧបករណ៍ជំនួយ ៖ ជាឧបករណ៍ដែលជួយ បង្កើនអារម្មណ៍ស្រើបស្រាល បានយ៉ាងមានប្រសិទ្ធភាព វិធីគឺ ប្រើសន្សឹមៗរាវរកចំណុចទំនេរ តែហាមនាំទៅដាក់ត្រង់បរិវេណគ្លីតូរីស ដោយចំៗ ព្រោះអាចថា វាហាក់ដូចជា ក្លៀវក្លាពេក ។ ដូច្នេះអ្នកគួរសាកល្បង ផ្ដើមចេញពី ចំណែកផ្សេងៗនៃរាងកាយ ដោយធ្វើប្រដេញ រហូតចូលដល់ គល់ភ្លៅខាងក្នុង បន្ទាប់មកក៏ រំកិលឡើងលើជារឿយៗ រហូតដល់ផ្ដើមមាន អារម្មណ៍ស្រើបស្រាល ។
-ការភ្ញោចសារជាតិរំអិល ៖ ចាត់ទុកថា ជាជំនួយការថ្មីមួយទៀត ដែលធ្វើឱ្យ សិច របស់អ្នកកាន់តែមាន ឱជារស ព្រោះចំណុចគ្លីតូរីស នេះចូលចិត្ដភាពសំណើម ។ ដូច្នេះប្រសិនបើ កាន់តែសើម គឺកាន់តែមាន អារម្មណ៍ ស្រៀវស្រើបខ្លាំងឡើងថែមទៀត ។ ដំបូន្មានគឺ កុំ បណ្ដោយឱ្យបរិវេណត្រង់នេះស្ងួតហួតហែង ឬ សោះកក្រោះ តែ ផ្ទុយទៅវិញគួរប្រើសារជាតិ ជួយរំអិល ដើម្បីភ្ញោចដីស្រែអំពករបស់នាង ។
-មាត់ ៖ ការប្រើប្រាស់ទេពកោសល្យ មាត់ធ្វើអូរ៉ាលសិច ក៏មានចំណែកជួយឱ្យការងារសិច របស់អ្នកនៅ ពេលនោះកើតមាន អារម្មណ៍ស្រៀវស្រើប ដល់កម្រិតកំពូលបានដូចគ្នា ហេតុផលក៏ព្រោះថា ការប្រើមាត់គឺជា ចលនាមួយប៉ះគ្នាដោយចំៗជាមួយនឹងចំណុច គ្លីតូរីស ហើយធានាថា ក្រោយពេលប្រើវិធីនេះ ហើយ អ្នកទាំងពីរនឹង ទទួលបានអារម្មណ៍ធូរ ស្រាលច្រើនបំផុត ។
ក៏ប៉ុន្ដែអ្វីដែលចង់ផ្ដែផ្ដាំទុកនោះ គឺនៅ ពេលកំពុងធ្វើសកម្មភាព កុំធុញថប់ កុំប្រឹងពេក តែគួរបណ្ដោយទៅ តាមដំណើររបស់អ្នកធានា ថា ក្នុងរយៈពេលតែ២០នាទី នឹងបានទៅដល់ អារម្មណ៍កំពូលជាមិនខាន ។ អ្នកគួរ ហ៊ានសំណូមពរឱ្យភាគីបុរស លិទ្ធឡើងលើចុងក្រោម ជុំវិញក្បែរៗបរិវេណគ្លីតូរីស និងចុងក្រោយគេបង្អូសអណ្ដាត លិទ្ធឱ្យ វែង តាមបណ្ដោយស្រែ អំពកនោះ ពិតជាធ្វើឱ្យកើតអារម្មណ៍ស្រៀវ ស្រើបមិនខាន ។
-ជំនួយការបន្ថែម ៖ នៅពេលអ្នកកំពុង រួមរ័កដោយអវយវៈភេទ គ្លីតូរីសរមែងមិន សូវត្រូវបានភ្ញោច ដូច្នេះណែនាំឱ្យអ្នកឈោង ដៃទៅប៉ះនឹងចំណុចគ្លីតូរីសព្រមគ្នាជាមួយនឹងចង្វាក់យោគចេញចូល ឬក៏ពឹងឱ្យភាគី បុរសគេជួយឈ្លីថើៗក្នុងចលនាកំពុងរួមភេទ៕ lookingtoday.com

Read more...

Friday, May 31, 2013

សាក់ខ្លួនដើម្បីសម្រស់ និងមន្ដអាគម

0 comments
ការសាក់ អក្សរ ឬរូបនេះរូបនោះលើខ្លួន ត្រូវបានទទួលការពេញនិយម បំផុតតាំងពីសម័យបុរាណ កាលរហូតមកទល់នឹង បច្ចុប្បន្ននេះ។ ការសាក់មានច្រើនប្រភេទ និងច្រើនយ៉ាង ទៅតាមគោលបំណងរបស់អ្នក ដែលចង់សាក់ អាចជាការសាក់ ដើម្បីសោភ័ណភាព ដើម្បីបង្ហាញពីភាពរឹងមាំ សង្ហា ក្លាហាន ឬជាការដាស់នូវមន្ដអាគម ផ្លូវងងឹត ឬឧទ្ទិសដល់សាសនាណាមួយ ។ តើការសាក់ពិតជាមានប្រយោជន៍បែបនេះមែនឬ? តើគួរសម្រេចចិត្ដសាក់ឬអត់?
គេហទំព័រសុខភាពកម្ពុជា សូមបង្ហាញជូនមិត្ដអ្នកអាន នូវចំណេះដឹងខ្លះៗទាក់ទងនឹងការសាក់ តាមរយៈកិច្ចសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ។
ការសាក់ ជាអ្វី?
សាក់គឺជាការបញ្ចូលនូវជាតិថ្នាំពណ៌ មានខៀវ ខ្មៅ ក្រហម លឿងជាដើម ចូលទៅក្នុងស្បែកតាមរយៈម្ជុល ឬឧបករណ៍អ្វីមួយដែលមុត។ តាំងពីបុរាណមក គេឃើញមានត្រឹមតែការសាក់ ដូចជាសាក់រូបផ្សេងៗ ឬយ័ន្ដដើម្បីឧទ្ទិសដល់សាសនា ឬ ជាសញ្ញាមួយសម្រាប់សម្គាល់បក្សក្រុមណាមួយតែប៉ុណ្ណោះ។ តែបច្ចុប្បន្ននេះ គេឃើញមានការសាក់ ដើម្បីសោភ័ណភាពច្រើន ជាង ដើម្បីគោលបំណងផ្សេងទៀត ដោយរាប់បញ្ចូលទាំងការសាក់ចិញ្ចើម សាក់បបូរមាត់ សាក់ឈ្មោះមនុស្សជាទីស្រឡាញ់ ដោយភ្ជាប់ជាមួយបេះដូង ពណ៌ក្រហមទុំជាដើម។ បច្ចុប្បន្ននេះ ភាគច្រើនគេឃើញអ្នកដែលសាក់បែបនេះ មានចាប់ពីវ័យជំទង់ ឡើងទៅ។
មូលហេតុនៃការសាក់
កាលពីបុរាណ មានកុលសម្ព័ន្ធមួយចំនួន តែងតែតម្រូវឱ្យសាក់នៅ លើរាងកាយគ្រប់បុរស ពេញវ័យទាំងអស់ ដោយចង់ បង្ហាញឱ្យឃើញពីភាពពេញកម្លាំង និងវិរៈភាពរបស់ពួកគេ។ សម្រាប់បុព្វបុរសខ្មែរ ដែលសុទ្ធសឹងជាអ្នកពូកែខាងមន្ដអាគម ការ សាក់យ័ន្ដមន្ដអាគម ក៏ត្រូវបានពេញនិយម និងបន្ដអនុវត្ដមកដល់ បច្ចុប្បន្ននេះដែរ។ សម្រាប់ជនបរទេសក៏មានជំនឿបែបនេះខ្លះ ដែរ តែបច្ចុប្បន្នជំនឿទាំងនោះមានការថមថយចុះខ្លះហើយ ដោយភាគច្រើននៃអ្នកដែល ទទួលយកការសាក់មានគោលបំណង ចង់ស្អាត ឬលម្អកាយ ចង់សាកល្បង ចង់បង្ហាញពីភាពក្លាហាន ភាពកាចសាហាវ ឬភាពអស្ចារ្យរបស់ពួកគេ។ មានហេតុផលមួយ ចំនួនទៀតដែរ ដែលតម្រូវឱ្យ យុវវ័យជ្រើសរើសការសាក់ ដូចជាតាមរយៈការអូសទាញពីមិត្ដភក្ដិ ឬចង់បង្ហាញពីភាពអស្ចារ្យ ឬ ភាពជាមនុស្សធំប្រាប់ដល់យុវវ័យផ្សេងទៀត ឬការចូលរួមនៅក្នុងក្រុមបក្សណាមួយ ក៏តម្រូវឱ្យមានការសាក់ជាសញ្ញាសម្គាល់ ដែរ។
ផលវិបាកនៃការសាក់
ការសាក់មិនមែនសុទ្ធតែមិន មានបញ្ហានៅរាល់មនុស្សគ្រប់គ្នាទេ ទោះបីជាការសាក់អនុវត្ដ តាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ និងមានអនាម័យគ្រប់គ្រាន់ក៏ដោយ។ រាល់ការសាក់សុទ្ធតែត្រូវចំណាយថវិកា ថាមពល កម្លាំងកាយ និងកម្លាំងចិត្ដខ្ពស់ ព្រោះការសាក់មានការឈឺចាប់ខ្លាំង ដោយសារត្រូវយកដែកមុតស្រួច មកចាក់ទៅលើរាងកាយ។ មានយុវវ័យមិនតិចទេដែលចង់សាក់ ហើយបានបោះបង់ចោល ការសាក់នៅពាក់កណ្ដាលទី ដែលបណ្ដាលឱ្យមានស្លាកស្នាម ឬមានរូបមិនពេញចិត្ដជាដើម នៅ លើរាងកាយ។ ពេលដែលចង់លុបរូប សាក់ត្រូវចំណាយថវិកាច្រើន និងប្រថុយប្រថានខ្លាំង។ ករណីលុបមិនត្រូវតាមក្បួន ឬមិន មែនលុបដោយអ្នកឯកទេស នាំឱ្យមានគ្រោះថ្នាក់ខូចស្បែក និងមានផលវិបាកផ្សេងទៀតនៅលើស្បែក ដោយសារជាតិគីមីមាន ប្រតិកម្មបានជ្រៀបចូលទៅក្នុងស្បែក ដូចជាបង្កឱ្យរមាស់ ជ្រីវជ្រួញ ផ្លែសាច់ជាដើម។ ការសាក់អាចមានបញ្ហានៅពេលដែល ឈានដល់វ័យចំណាស់ ព្រោះស្នាមសាក់មិនមាន ការផ្លាស់ប្ដូរទៅតាមអាយុកាលទេ។ មិនទាន់មានច្បាប់កំណត់ ឬតម្រូវការច្បាស់ លាស់ណាមួយដែលថា តើពេលណាទើបអាចសាក់បាននោះទេ វាគឺជាជម្រើសរបស់អ្នកដែលចង់សាក់់។ ល្អបំផុតបើគាត់ដឹងថា សាច់គាត់ឆាប់ផ្លែ មិនគួរជ្រើសរើសការសាក់ទេ។ បើមិនមានការសម្អាតនូវឧបករណ៍សាក់ឱ្យបានត្រឹមត្រូវ លោកអ្នកងាយឆ្លង មេរោគផ្សេងៗ ដូចជាមេរោគថ្លើម មេរោគអេដស៍ជាដើម ដែលឆ្លងតាមម្ជុល ឬដែកសាក់។
ដំបូន្មានអ្នកជំនាញ
បើសិនជាមិនចាំបាច់ សូមកុំសាក់ ហើយសូមចាំថាការសាក់ចំណាយ ថវិកាតិច តែដល់លុបសាក់វិញចំណាយថវិកាច្រើន ណាស់។ គួរមានការពិនិត្យ ឬប្រឹក្សាជាមួយនឹងគ្រូពេទ្យ សើស្បែកជាបន្ទាន់ ប្រសិនបើលោកអ្នកមានបញ្ហាលើស្បែក។ បើករណី ចង់លុបសាក់ សូមណែនាំថាវិធីលុបសាក់ ដែលត្រឹមត្រូវមានតែម៉ាស៊ីនលុបឡាស៊ែរ និងអនុវត្ដដោយអ្នកជំនាញត្រឹមត្រូវតែ ប៉ុណ្ណោះដែលមានប្រសិទ្ធភាព។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


Read more...

Wednesday, May 29, 2013

មូលហេតុដែលបណ្តាលឲ្យ មានក្លិនមាត់ និង វិធីបំបាត់ក្លិនមាត់

0 comments

មនុស្សម្នាក់ៗ មិនអាចរស់នៅតែឯកឯង ដោយគ្មានការទំនាក់ទំនង ជាមួយមនុស្សខាងក្រៅ នោះឡើយ។ ចាំបាច់ត្រូវតែមានការប្រាស្រ័យ ទាក់ទងរវាងគ្នានឹងគ្នា ហើយការធ្វើឱ្យមានសម្ព័ន្ធភាព នៅក្នុងសង្គម ពិតជារឿងសំខាន់ណាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ទាំងនេះគឺអាស្រ័យទៅលើ កត្ដាច្រើនយ៉ាង ដូចជាការគួរសម ភាពរួសរាយរាក់ទាក់ ការមានសន្ដានចិត្ដ ការប្រើប្រាស់ពាក្យសម្ដី ផ្អែមល្ហែមជាដើម។ ឯបញ្ហាក្លិនមាត់ក៏ជាផ្នែកមួយ ក្នុងចំណោមចំណុចសំខាន់ៗទាំងនោះដែរ ប្រសិនបើមានក្លិនមាត់មិនល្អ ក៏នាំឱ្យការទាក់ទងជាមួយសមាជិកក្នុងសង្គម និងក្នុងគ្រួសារត្រូវជួបនូវវិបត្ដិផងដែរ។
ដើម្បីឱ្យកាន់តែមាន ភាពស្និទ្ធស្នាលជាមួយអ្នកដទៃ កត្ដាចម្បងត្រូវបំបាត់ក្លិនមាត់ជាមុនសិន។ គេហទំព័រសុខភាពកម្ពុជា (www.healthcambodia.com)  បានជួបសម្ភាសន៍ជាមួយទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចឹម ដើម្បីស្រាយបំភ្លឺអំពីបញ្ហានេះ ជូនមិត្ដអ្នកអាន។
ក្លិនមាត់ ជាអ្វី?
ក្លិនមាត់ គឺចង់សំដៅទៅលើមាត់ដែលមានក្លិនមិនល្អ។ ហើយក្លិនដែលមិនល្អនេះបណ្ដាលមកពីកត្ដាបីយ៉ាង គឺបញ្ហាមាត់ខ្លួន ឯងផ្ទាល់ បញ្ហាច្រមុះ និងបញ្ហាក្រពះ។ មូលហេតុទាំងបីនេះបានបង្កធ្វើឱ្យមាត់មានក្លិនមិនល្អ ដែលពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយ អ្នកដទៃ។ ព្រោះនៅពេលដែលនិយាយទៅកាន់អ្នកណាម្នាក់ ខ្យល់ដែលបញ្ចេញទៅនោះជាខ្យល់ដែលមានក្លិនមិនល្អទៅលើអ្នកដែល នៅជុំវិញខ្លួន ពិសេសអ្នកដែលនិយាយទៅកាន់តែម្ដង។
មូលហេតុនាំឱ្យមានក្លិនមាត់
កត្ដាបីយ៉ាងដែលបណ្ដាលឱ្យមានក្លិនមាត់ គឺបញ្ហាមាត់ធ្មេញ បញ្ហាច្រមុះ និងបញ្ហាក្រពះ។
1. បញ្ហាមាត់ធ្មេញ ៖ ធ្មេញដែលមានប្រហោង ឬធ្មេញពុកច្រើនបណ្ដាលមកពីមិនបានសម្អាតឱ្យបានល្អ។ កាកសំណល់ អាហារដែលនៅជាប់នឹងធ្មេញ ក្រោយរយៈពេល៦ម៉ោង បំលែងទៅជាអាស៊ីដ មានប្រតិកម្មជាមួយជាតិកាល់ស្យូមនៃធ្មេញ ធ្វើឱ្យធ្មេញ ខូច។ ហើយកាកសំណល់ដែលនៅជាប់ នឹងប្រហោងធ្មេញខូចនោះ នឹងធ្វើឱ្យមាន បញ្ហាក្លិនមាត់នេះឡើង។ កាកសំណល់ចំណីអាហារ ដែលនៅជាប់នឹងអណ្ដាត មិនបានសម្អាតក៏បណ្ដាលឱ្យមានបញ្ហាក្លិនមាត់ដែរ។ ម្យ៉ាងទៀត ការដាក់ធ្មេញមិនបានល្អត្រឹមត្រូវក៏អាចធ្វើ ឱ្យមាត់មានក្លិនមិនល្អដែរ ពិសេសការដាក់ធ្មេញដែលមានជាតិប្លាស្ទិក។ ព្រោះប្រភេទធ្មេញដាក់នេះអាចជ្រាបទឹកបាន ប៉ុន្ដែទឹកមិន អាចចេញវិញបានទេ។ ហើយទឹកដែលជ្រាបចូលទៅក្នុងប្រហោងធ្មេញយូរទៅ ធ្វើឱ្យមានក្លិនមិនល្អកើតឡើង។
2. បញ្ហាច្រមុះ ៖ ច្រមុះដែលមាន បញ្ហា ដូចជាការរលាកជាដើម ក៏អាចបណ្ដាលឱ្យមានក្លិនមាត់ដែរ។ ទោះបីមិនបង្កជា បញ្ហាក្លិនខ្លាំងក៏ដោយ ក៏ជាកត្ដារួមផ្សំដែលអាច ធ្វើឱ្យមានក្លិនកាន់តែខ្លាំង។
៣. បញ្ហាក្រពះ ៖ បញ្ហាមានក្លិន មាត់មិនល្អ ក៏អាចបណ្ដាលមកពីមានជម្ងឺរលាកក្រពះផងដែរ។ កាលណាមានជម្ងឺរលាក ក្រពះធ្វើឱ្យមានក្លិនមិនប្រសើរចេញពីក្រពះមកមាត់ ហើយធ្វើឱ្យមាត់មានក្លិនមិនល្អ។ ក្លិនមាត់មិនល្អនេះពិបាកក្នុងការធ្វើទំនាក់ ទំនង។
ផលប៉ះពាល់ដែលបណ្ដាល មកពីមានក្លិនមាត់
ចៀសមិនផុតពីការធ្វើឱ្យ មានផលប៉ះពាល់នោះឡើយ ប្រសិនបើមានបញ្ហាក្លិនមាត់មិនល្អ។ ហើយការប៉ះពាល់ទាំងនោះ តែងតែផ្ដល់ជាគុណវិបត្ដិយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលមានបញ្ហា ក្លិនមាត់នេះ។
•    ក្លិនមាត់ប៉ះពាល់ដល់ការប្រាស្រ័យ ទាក់ទងជាមួយដៃគូសន្ទនា ព្រោះនៅពេលមានបញ្ហាក្លិនមាត់កើតឡើង ក្លិនដែលមិន ល្អនោះអាចធ្វើឱ្យអ្នកដទៃ មិនចង់មានទំនាក់ទំនងជាមួយ ឱកាសនៃការធ្វើសម្ព័ន្ធភាព ដទៃទៀតជាមួយបុគ្គលក្នុងសង្គមនឹងត្រូវបាត់ បង់។
•    ក្លិនមាត់អាចមានផលប៉ះពាល់ ចំពោះសុខភាពទូទៅ ជាពិសេសបញ្ហាក្លិនមាត់ដែលបណ្ដាល មកពីការមានកាកសំណល់នៅ ជាប់នឹងធ្មេញ អណ្ដាត និងនៅក្នុងប្រហោង ធ្មេញដែលខូច។ កាកសំណល់អាហារទាំងនេះ យូរទៅនឹងបង្កឱ្យកើតជាមេរោគដែលអាច ជ្រាបចូលទៅក្នុងសរសៃឈាម ឬប្រព័ន្ធសរសៃឈាមតាមរយៈ ទឹកមាត់ដែលប៉ះនឹងស្នាមដាច់ ឬរបួសក្នុងមាត់។ កត្ដាទាំងនេះអាចធ្វើ ឱ្យមានបញ្ហាដល់បេះដូង ពិសេសនៅពេលដែលឈានចូលដល់វ័យកាន់តែចាស់ទៅ។
វិធីបំបាត់ក្លិនមាត់
ដើម្បីបំបាត់បញ្ហាក្លិនឱ្យទទួលបានជោគជ័យ ជាចាំបាច់ត្រូវរកឬសគល់ និងមូលហេតុឱ្យឃើញច្បាស់ជាមុនសិន។
•    យ៉ាងណាម៉ិញ ប្រសិនបើមានបញ្ហាជាជម្ងឺដំបៅក្រពះ ត្រូវទៅព្យាបាលក្រពះ។
•    បើមានបញ្ហារលាកច្រមុះ ត្រូវទៅព្យាបាលច្រមុះជាមួយនឹង គ្រូពេទ្យដែលមានជំនាញពិតប្រាកដ ដើម្បីទទួលបាននូវជោគជ័យកាន់តែប្រសើរ។
•    ដោយឡែកបញ្ហាក្លិនមាត់ដែល បណ្ដាលមកពីមាត់ធ្មេញខ្លួនឯងផ្ទាល់ ត្រូវទៅពិគ្រោះ និងព្យាបាលជាមួយអ្នកដែលមាន ឯកទេសពិតប្រាកដដើម្បីសម្អាត និងព្យាបាលធ្មេញខូចដែល បង្កឱ្យមានបញ្ហាក្លិនមាត់នេះ។ ប៉ុន្ដែប្រការសំខាន់ដែលចាំបាច់គួរធ្វើដោយ ខានពុំបាន គឺខ្លួនឯងផ្ទាល់ត្រូវធ្វើអនាម័យធ្មេញឱ្យបានល្អ ដុសសម្អាតកម្ទេចកម្ទីចំណី អាហារដែលនៅជាប់នឹងធ្មេញឱ្យបានស្អាត និង ត្រឹមត្រូវ ដើម្បីកុំឱ្យធ្មេញខូច និងមានប្រហោង។
ដំបូន្មានអ្នកជំនាញ
បច្ចុប្បន្ននេះប្រជាពលរដ្ឋ មានការយល់ដឹងច្រើន អំពីការថែរក្សាធ្មេញ និងសម្អាតធ្មេញ ប៉ុន្ដែទោះបីជាយ៉ាងណាក៏សំណូមពរ ឱ្យលោកអ្នកបន្ដការថែរក្សា និងស្វែងយល់ឱ្យបានច្រើន អំពីកត្ដាដែលធ្វើឱ្យមានបញ្ហាក្លិនមាត់។ សូមកុំបណ្ដោយទុកឱ្យការមានបញ្ហា ក្លិនមាត់តទៅទៀត ព្រោះអាចមានផលមិនល្អចំពោះខ្លួន និងអ្នកដទៃ ពិសេសក្នុងការធ្វើទំនាក់ទំនង។ គួរប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីប្រឹក្សា និងព្យាបាល។ កត្ដាសំខាន់មួយទៀតត្រូវស្វែងរកឱ្យ ឃើញពីមូលហេតុដែលបណ្ដាលឱ្យមាន បញ្ហាក្លិនមាត់ ដូចជាជម្ងឺ ដំបៅក្រពះ រលាកច្រមុះ ឬបញ្ហាមាត់ធ្មេញផ្ទាល់ ហើយព្យាបាលនូវចំណុចទាំងនេះ នោះបញ្ហាក្លិនមាត់នឹងលែងកើតមានចំពោះខ្លួន លោកអ្នកទៀតដែរ៕
អត្ថបទ រក្សាសិទ្ធិដោយ  www.healthcambodia.com 
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


Read more...

Wednesday, May 22, 2013

វិធីថែទាំ​សុខភាព របស់​ស្ដ្រីមានស្វាមី

0 comments
ការថែរក្សា សុខភាពរបស់ស្ដ្រី មានស្វាមី គឺមានការខុសគ្នាខ្លះ ពីស្ដ្រីនៅលីវ។ ព្រោះថាអ្នកមានស្វាមី អាចនឹងមានជំងឺ ផ្លូវភេទម្យ៉ាង ហៅថាជំងឺកាមរោគ ដែលឆ្លងពីស្វាមី។ ជំងឺនេះ ចំពោះបុរសជាស្វាមីមិនមានរោគសញ្ញា អ្វីស្ដែងចេញ ឡើងទេ។ ប៉ុន្ដែ ចំពោះស្ដ្រី  ដែលមាន លក្ខណៈទន់ខ្សោយជាង បុរស មានរោគសញ្ញាឱ្យដឹង ដូចជាការធ្លាក់ស មាន រមាស់ជាដើម។
ស្ដ្រីមានស្វាមីត្រូវយល់ដឹងសុខភាពរបស់ខ្លួនបែបណា?
ស្ដ្រីដែលមានស្វាមីហើយ ងាយនឹងមានបញ្ហាសុខភាពណាស់ ហើយច្រើនតែជា បញ្ហាធ្ងន់ធ្ងរទៀតផង។ លោកស្រី វេជ្ជបណ្ឌិត ជូ ពិន បានមានប្រសាសន៍ ណែនាំស្ដ្រីខ្មែរទាំងឡាយ ឱ្យបានស្វែងយល់ដឹងនូវការ ថែទាំសុខភាព របស់ គាត់។
- ប្រការទី១ ៖ ស្ដ្រីគួរយល់ដឹងអំពីការធ្លាក់សរបស់គាត់ ប្រការនេះមិនខុស ពីការថែទាំសុខភាពរបស់ស្ដ្រីនៅលីវទេ គឺ គាត់ត្រូវ ពិនិត្យទៅលើសភាព សរបស់គាត់ថា សធម្មតា និងមិនធម្មតា មានសភាពបែបណា។ ការធ្លាក់សធម្មតា គឺមាន ពណ៌ធម្មតា និងមានលក្ខណៈ អន្លាយៗដូចសម្បោរ។ ចំណែកសមិនធម្មតា គឺមានលក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ហើយរមាស់។
- ប្រការទី២ ៖ ស្ដ្រីត្រូវយល់ដឹងអំពីការបាត់រដូវ គឺត្រូវដឹងពីថ្ងៃដែលគាត់ មករដូវចុងក្រោយ បំផុត។ មាននារី មានស្វាមី ខ្លះ នៅ ពេលបាត់រដូវ គាត់ច្រើនតែទិញឧបករណ៍ មួយសម្រាប់ជ្រលក់ទឹកនោម ដើម្បីពិនិត្យមើលថា គាត់មាន គភ៌ ឬទេ។ នៅពេលគាត់ជ្រលក់ ទឹកនោម ទៅគាត់ឃើញ មានសញ្ញាក្រហម ពីរនៅលើឧបករណ៍នោះ មានន័យថាគាត់ មានផ្ទៃពោះហើយ គាត់មិនត្រូវគេងចាំតែថ្ងៃ សម្រាលនោះទេ។ ផ្ទុយទៅវិញ កាលដែលឃើញក្រហម ពីរបែបនេះ មិនមែនមានន័យថា គាត់សុទ្ធតែមានផ្ទៃពោះ ហើយរង់ចាំតែថ្ងៃ សម្រាលនោះទេ។ ឃើញ សញ្ញានោះ គឺមានន័យ ថាគាត់ ត្រូវប្រញាប់មកមន្ទីរពេទ្យ។ ការមកមន្ទីរពេទ្យ និងជួបអ្នកជំនាញដើម្បីធ្វើការវិនិច្ឆ័យ ថាគាត់មានទម្ងន់មែន ឬ ទេ។ ហើយការមានផ្ទៃពោះអាច មានកូននៅក្នុងស្បូន ឬកូននៅក្រៅស្បូន។
- ប្រការទី៣ ៖ ប្រសិនបើគាត់រួមដំណេកទៅ មានការធ្លាក់ឈាម គាត់ក៏ត្រូវទៅជួប គ្រូពេទ្យដែរ។ ព្រោះការរួមដំណេក ជាមួយគ្នា មានការធ្លាក់ឈាម គឺជួនកាលប្រហែល ជាស្បូនរបស់គាត់មានបញ្ហា ដូចជាដុះសាច់នៅមាត់ស្បូនជាដើម។
ប្រការគួរចៀសវាង
នៅពេលរួមភេទរួច មានការធ្លាក់ទឹកកាមចេញ មកខាងក្រៅ ស្ដ្រីត្រូវចៀសវាង ការលូកលាងខាងក្នុងស្បូន ដោយខ្លួន ឯង ។  គឺត្រូវ លាងតែផ្នែកខាងក្រៅ ឬក៏អាចយកក្រណាត់ស្អាតមកជូតសម្អាតតែប៉ុណ្ណោះ។ ចៀសវាងការបើកស្បូន មួយខែម្ដងៗ។ ការពិនិត្យសុខភាព មួយខែម្ដងៗក៏មិនចាំបាច់ដែរ លើកលែងតែពេលមាន បញ្ហាដូចបានជម្រាបខាងលើ ទើបយើងមកជួបជាមួយគ្រូពេទ្យតែម្ដង ហើយត្រូវធ្វើ តាមការណែនាំ របស់គ្រូពេទ្យ។ នៅពេលពិគ្រោះជាមួយគ្រូពេទ្យ ហើយ ស្ដ្រីខ្លះគ្រូពេទ្យឱ្យ៣ខែ មកពិនិត្យសុខភាពម្ដង ស្ដ្រីខ្លះទៀត៦ខែ ឬមួយឆ្នាំទើបមកពិនិត្យម្ដង ទៅតាមស្ថានភាព ជំងឺ និងសុខភាពរបស់គាត់។
ផលវិបាកនៃការធ្វេសប្រហែសចំពោះសុខភាព
ប្រសិនបើបងប្អូនស្ដ្រីមិនធ្វើការប្រុងប្រយ័ត្នក្នុងការ ថែទាំសុខភាពទេ គាត់នឹងប្រឈមមុខ នឹងជំងឺមួយចំនួន ដូចជាជំងឺ មហារីកដៃ ស្បូន មហារីកសុដន់ មហារីកស្បូន មហារីកមាត់ស្បូន ជាដើម។ ជំងឺមហារីកស្បូន មិនឱ្យដឹងរោគសញ្ញា ជាមុនទេ ចាប់ផ្ដើមដំបូងឡើយ គឺធ្លាក់ សធុំក្លិន អ្នកខ្លះធ្លាក់ឈាមតែម្ដង។ ប្រសិនបើយើងពិនិត្យ ដឹងអាការមុន យើង អាចរកវិធីទប់ស្កាត់ បានទាន់ពេលវេលា។ ជាឧទាហរណ៍ គាត់ ទើបនឹងធ្លាក់សធុំក្លិន គាត់បានទៅពិនិត្យ សុខភាព គ្រូ ពេទ្យ នឹងប្រាប់ពីវិធីបង្ការខ្លះៗ។ ប្រសិនបើគាត់មិនចាប់អារម្មណ៍ នឹងការធ្លាក់ស គាត់ បណ្ដែតបណ្ដោយឱ្យការ ធ្លាក់ស ធុំក្លិន ទុកយូររហូតដល់មានធ្លាក់ឈាម នោះជាដំណាក់កាល ពិបាកក្នុងការធ្វើការព្យាបាលណាស់។
ដំបូន្មានរបស់គ្រូពេទ្យជំនាញ
ស្ដ្រីខ្មែរមានការយល់ដឹង នៅមានកម្រិតទាបទាក់ទងទៅនឹង ការពិនិត្យសុខភាព មើលផ្ទៃពោះ មើលស្បូន។ លោកស្រី វេជ្ជបណ្ឌិត ជូ ពិន ចូលរួមជាដំបូន្មាន ដល់ស្ដ្រីខ្មែរថា សូមឱ្យស្ដ្រីស្គាល់ថ្ងៃមករដូវចុងក្រោយបំផុត របស់ខ្លួនឯង ស្គាល់ សភាពស ចេះធ្វើអនាម័យ កុំស្លៀក ខោដែលស្អុះស្អាប់ពេក និងកុំស្លៀកខោសើម។ ទាំងស្ដ្រីមានគ្រួសារក្ដី មិនមាន គ្រួសារ ក្ដី នៅពេលវ័យកាន់តែចាស់ចាប់ ពីអាយុ៣៥ឆ្នាំឡើងទៅ ត្រូវតែទៅពិនិត្យសុខភាព ដូចជាពិនិត្យស្បូន និង សុដន់ ឱ្យបានរាល់៦ខែម្ដង យ៉ាងយូរបំផុត១ឆ្នាំម្ដង ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


Read more...

មូលហេតុ៧យ៉ាង ​​​​ដែលស្ដ្រី​​​​មិនព្រម​​​រៀបការ

0 comments
ធម្មជាតិ បង្កើតមនុស្សលោកមក តម្រូវឱ្យមានគូ ហើយនរណាក៏ទន្ទឹងការ មកដល់នៃថ្ងៃរៀបការ ដើម្បីបានបុរសម្នាក់ មករួមសុខរួមទុក្ខ ជាមួយគ្នាអស់មួយ ជីវិតដែរ។ ប៉ុន្ដែមានស្ដ្រីមួយចំនួនសុខចិត្ដជ្រើសរើស យកការរស់ម្នាក់ឯង ទៅវិញ ។ មានហេតុផលជាច្រើនដែលជាកត្ដាលីករ ជំរុញឱ្យស្ដ្រី មួយចំនួន ព្រមទទួលយកជីវិតនៅលីវ អស់មួយជីវិត ទៅតាម ព្រេងវាសនា ព្រហ្មលិខិត ចារមក។
តាមស្ថិតិស្រាវជ្រាវបានឱ្យដឹងថា មានស្ដ្រីរហូតដល់ទៅ២៧.៦ភាគរយ ឬច្រើនជាង១ភាគ៤នៃស្ដ្រីអាយុ៥០ឆ្នាំ ពុំមាន គូគ្រង។ អ្នកខ្លះសម្លឹងរកបុរសក្នុង សុបិនដែរ តែមិនជួបទាល់តែសោះ។ តើមកពីមូលហេតុអ្វីទៅ? សូមលោកអ្នកតាម ដានអំពី មូលហេតុមួយចំនួនដែលស្ដ្រីមិនព្រម រៀបការ។
មូលហេតុដែលស្ដ្រីមិនព្រមរៀបការ
មិនមែនជាការមិនព្រមឬមិនចង់រៀបការនោះទេ ស្ដ្រីមួយចំនួនចង់ណាស់ តែគ្មានឱកាសដើម្បីរៀបការទាល់តែសោះ ។ នៅលើលោកយើងទោះបីជាស្ដ្រី ដែលមានរូបរាងអាក្រក់ យ៉ាងណាក៏ ទីបំផុតនៅតែមានបុរសម្នាក់ ព្រមរួមរស់ជាមួយ នាងដែរ គ្រាន់តែបុរសនោះ សមបំណង សមចិត្ដនាងដែរ ឬអត់ប៉ុណ្ណោះ។ ខាងក្រោមនេះជាការ សិក្សាស្រាវជ្រាវអំពី មូលហេតុមួយចំនួន ដែលជាដើម ចមឱ្យស្ដ្រីព្រមរស់នៅ ម្នាក់ឯង ៖
១ . ឈឺហើយរាងមួយជីវិត ៖ មានស្ដ្រីមួយចំនួនក្រោយពីបាន ឆ្លងកាត់ ទុក្ខសោកនិង ការឈឺចាប់ចំពោះរឿងស្នេហា ធ្វើឱ្យមានការរាងចាល ជារៀងរហូត។ ស្នេហាបែកបាក់បាន ធ្វើឱ្យស្ដ្រីខ្លាច ស្នេហា ខ្លាចប្រវត្ដិសាស្ដ្រច្រំដែល ហេតុ នេះធ្វើឱ្យនាង ពិបាកក្នុងការ សម្លឹងរកស្នេហាថ្មី ឬក៏បើកបេះដូង សេពគប់នរណាឱ្យ អស់ពីចិត្ដឡើយ។
២ . គ្មានជំនឿលើខ្លួនឯង ៖ ដោយសាររូបរាងមិនស្អាត ការងារមិនសូវល្អ ប្រាក់ចំណូលតិច បានធ្វើឱ្យស្ដ្រីមួយ ចំនួន ខ្សឹប ប្រាប់ខ្លួនឯងថា “តើមាននរណាមក ស្រឡាញ់ខ្ញុំទៅ បើខ្ញុំមិនមាន អ្វីសោះបែបនេះ”។ សូមសុភាពនារីគិតថា នាង ត្រូវតែមានការ ជឿជាក់លើខ្លួនឯង ដើម្បីស្វែងរក ស្នេហាមួយដែល សមបំណង។
៣ . គំនិតអគតិប្រុសល្អគ្មានទេ ៖ គំនិតអាចកើតចេញពីហេតុផល ដំបូងដែលនាង មានការឈឺចាប់ក្នុងអតីតកាល។ ប៉ុន្ដែក៏នៅមានហេតុផល ផ្សេងៗទៀតដែរ ដូចជានាងលើកតម្កើងខ្លួនឯងហួសហេតុ ពេក អ្នកក្រមិនហ៊ាន អ្នកមាន មិនមក។ តាមពិតទៅបុរសល្អ មានច្រើនណាស់ គ្រាន់តែនាងសម្លឹង មិនទាន់ចំតែប៉ុណ្ណោះ។
៤ . គ្មានពេលសម្រាប់ស្នេហា ៖ ជាស្ដ្រីសម័យថ្មីដែលត្រូវក្រោកពីព្រឹក ទៅធ្វើការមកដល់ផ្ទះ នៅពេលយប់ មាន អារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ជាដើមហេតុធ្វើឱ្យស្ដ្រីគ្មានពេលចេញទៅ សង្គមខាងក្រៅ ដើម្បីសេពគប់នរណាម្នាក់ ឱ្យដល់ឫសគល់ ពិតប្រាកដ នោះទេ។
៥ . ព្រហ្មលិខិតជាអ្នកសម្រេច ៖ ស្ដ្រីមួយចំនួនគិតគូព្រេង មិនចាំបាច់ដើររកទេ ឱ្យតែដល់ពេលនឹង មកដោយខ្លួនឯង ព្រោះទេវតាឬព្រហ្មលិខិត បានកម្រិតពីធម្មជាតិ រួចទៅហើយ។ ហេតុនេះហើយ ទើបបានជាស្ដ្រីមួយចំនួន ដេកចាំ ព្រេងវាសនា ធ្លាក់មក ពីលើមេឃ។ ជួនកាលនោះគ្រាន់តែ ជាសុបិនប៉ុណ្ណោះ ហេតុនេះនាងត្រូវតែរកឱកាស ដើម្បីឱ្យ ការសុបិននោះ ក្លាយជាការពិត។
៦ . ខ្លាចដូចគេ ៖ មានស្ដ្រីមួយចំនួនដោយតែមើលឃើញ ពីហេតុការណ៍ អាក្រក់ផ្សេងដែលកើតមាន ឡើងនៅក្នុង សង្គម គ្រួសារខ្លួនឯង ដូចជាឪពុកប្រើហិង្សា ទៅលើម្ដាយនិងកូនៗ គ្មានសុភមង្គល ការលែងលះ ជាហេតុធ្វើឱ្យរអាក្នុង ការរៀបការ ព្រោះ ខ្លាចជីវិតនាងដូចពួកគេ ទាំងនោះ។
៧ . ចង់បានសេរីភាព ៖ ស្ដ្រីខ្លះយល់ថា ការរស់នៅម្នាក់ឯងអាចធ្វើឱ្យ នាងបានសម្រាកកាយ មានសេរីភាព និង អាចត្រួតត្រា ខ្លួនឯងបាន ចង់ទៅណាស្រេចនឹងចិត្ដ។ ការរស់នៅម្នាក់ឯងព្រោះមិនចង់ជាប់ចំណងអាពាហ៍ពិពាហ៍ កូនចៅរញ៉េរញ៉ៃច្រើន អាចរស់ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង។
អ្វីដែលលើកមកជម្រាបជូននៅពេលនេះ គ្រាន់តែជាមូលហេតុ ខ្លះប៉ុណ្ណោះទេ នៅមានមូលហេតុ ផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយ សុខចិត្ដនៅលីវ អស់មួយជីវិត។
រស់នៅម្នាក់ឯងក៏មានសេចក្ដីសុខ
ទោះបីជាអ្នកនាងព្រមទទួលយកការរស់នៅម្នាក់ឯង អស់មួយជីវិត ក៏អ្នកនាងអាច ធ្វើឱ្យជីវិតរបស់ខ្លួនមាន សេចក្ដីសុខ បាន ដែរ។ អ្នកនាងអាចធ្វើឱ្យជីវិត ប្រចាំថ្ងៃរបស់អ្នកនាង បានរីករាយ ដោយគ្រាន់តែឆ្លៀតពេល សម្រាកពីការងារ ៖
- ហាត់ប្រាណ ៖ ការហាត់ប្រាណនៅតាមទីសាធារណៈ ឬទីធ្លាស្រឡះណាមួយ ដូចជារត់ ដើរ ជិះកង់ វាយកូនគោល ឬជិះសេះ នឹងអាចផ្ដល់ភាពស្រស់ស្រាយ យ៉ាងពិសេស ព្រោះវាបានបង្ហាញនូវ អារម្មណ៍សេរីភាពមួយ យ៉ាងពិត ប្រាកដ។
- ដើរមើលរបស់ល្អៗ ៖ ទៅតាមហាងធំៗរកមើល សម្ភារៈតុបតែង ផ្ទះស្អាតៗ ឬក៏ម៉ូត ខោអាវថ្មីៗ ហើយបើមានអ្វី ជក់ ចិត្ដនោះ អ្នកអាចចំណាយពេលធ្វើឬ នៅជាមួយវាពេញ មួយថ្ងៃក៏បាន ដើម្បីកាត់ បន្ថយភាពអផ្សុកបានខ្លះ។
- ចេញទៅជួបមិត្ដភក្ដិ ៖ អ្នកនាងអាចចំណាយពេលដើរកម្សាន្ដ ជាមួយមិត្ដភក្ដិ ឬក៏ធ្វើទេសចរណ៍ទៅតំបន់ឆ្ងាយៗ ដើម្បី ជួយឱ្យជីវិតរីករាយឡើង។
- រកការងារដែលពេញចិត្ដ ៖ ដើម្បីកាត់បន្ថយអារម្មណ៍ ស្រងេះស្រងោច អ្នកនាងគប្បី រកការងារដែលខ្លួនពេញ ចិត្ដ ធ្វើក្នុង គោលដៅធ្វើខ្លួនឱ្យក្លាយទៅ ជាអ្នករវល់ម្នាក់។ ការទុកខ្លួនឱ្យនៅទំនេរ អ្នកនឹងគិតកាន់តែវែងឆ្ងាយ នាំតែពិបាក ចិត្ដ ឥតប្រយោជន៍។
ការប៉ះពាល់នៃការរស់នៅម្នាក់ឯង
បើទោះជានៅពេលបច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវ ណាមួយ អំពីផលប៉ះពាល់ នេះក៏ដោយ។ ប៉ុន្ដែមានសិក្សា មួយបាន បង្ហាញថា អ្នកដែលនៅលីវមាន អត្រាប្រឈមមុខនឹង ជម្ងឺផ្លូវចិត្ដច្រើនជាងអ្នក ដែលមានគូ។ ក្រៅពីនេះ បើ ស្ថានភាពនៃការរស់នៅ ម្នាក់ឯងរបស់វប្បធម៌ខ្មែរ យើងគឺពិតជាមានការពិបាក នៅពេលដែលអ្នកនាង មានវ័យកាន់តែ ចាស់ទ្រុឌទ្រោម ពេលមានជម្ងឺគ្មាន អ្នកមើលថែជាដើម។
បណ្ដាំផ្ញើ
មិនមែនអ្នកដែលមិនមានគូសុទ្ធតែជាជនបរាជ័យនោះទេ ព្រោះមានមនុស្សស្រីមួយ ចំនួនក៏រស់នៅក្នុង សភាពមេម៉ាយ ដែរ។ បែបនេះមិនមែន មានន័យថា ជំរុញឱ្យអ្នកនាង រស់នៅម្នាក់ឯងនោះទេ សំខាន់នៅលើការពិចារណា ផ្ទាល់របស់ អ្នកនាងមាន ឬគ្មានប្ដីល្អជាង ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន