Wednesday, June 12, 2013

ទង្វើមួយចំនួន គួរប្រយ័ត្នពេលបើក ប្រតិបត្ដិការសិច

0 comments
ដូចខាងក្រោមនេះ ៖
បញ្ហារមួលសាច់ដុំ ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទ របួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជា ទូទៅ ដោយ សារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម ។ លោកអ្នកកុំព្យាយាម ប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែ អ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង២អាចប្រព្រឹត្ដទៅបាន ដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ ។ បើសិន អ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងឱ្យ ត្រជាក់មកស្អំ អាចបំបាត់ភាពឈឺចាប់ក្នុងរយៈ ពេលប៉ុន្មានម៉ោង ក្រោយមក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ ។
ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ ភេទក្រោយពីប្រតិបត្ដិការរួច ។ ការឈឺចាប់ នេះអាចបណ្ដាល មកពីត្រដុសខ្លាំងៗពេក ដោយ សារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើន កើតមានញឹក ញាប់ នៅពេលពួកគេ ឈានដល់វ័យ អស់រដូវ ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោស អង្អែលឱ្យបានយូរបន្ដិច ដែល វិធីនេះអាចជួយឱ្យ ស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួល យកអាវុធដ៏រឹងរបស់អ្នកបាន ដោយគ្មានបញ្ហា ឬ ក៏ អ្នកអាចប្រើទឹក រំអិលជាជំនួយក៏បានដែរ ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជំនាញ ដើម្បីធ្វើការ ព្យាបាលឱ្យបាន ត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួម ភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច ។
ជួនកាលការឈឺចាប់ទាំងនេះអាចបណ្ដាល មកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម ។ ជំងឺឆ្លងអាច បង្កឱ្យរលាក ប្រដាប់ភេទដែលរមែង តែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ ។ ប្រសិនបើជួបបញ្ហា នេះសូមទៅរក សេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ។
ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើង ចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ ។ ការ ដាច់ រលាត់ លើប្រដាប់ភេទបន្ដិចបន្ដួច អាច កើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅ ក្នុងរូបភាពកម្រោលពេក ខណៈ ពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់ ។ ប៉ុន្ដែស្ដ្រីអាចគ្មាន អារម្មណ៍ឈឺចាប់នៅពេល ទទួលបានអារម្មណ៍ ស្រណុក ស្រួលដល់កំពូល ។
ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះ ស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវា មានលក្ខណៈ ធ្ងន់ធ្ងរ និង ចេញឈាម នោះវាអាច បង្កគ្រោះថ្នាក់បាន ។ ដូច្នេះភាគីស្ដ្រីគួរតែស្វែង រកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការ ជំងឺឆ្លងផ្សេងៗ ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយ ការ ដាច់រលាត់ បានច្រើនបំផុត ។
បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវា គ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ ។ ប្រការនេះ វាកើតឡើង នៅពេលដែលអាវុធសម្ងាត់វា កំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវ បានប្រើប្រាស់វាទាំងបង្ខំ តែ ស្ថានភាព បែបនេះ កម្រកើតមានណាស់ ។ ប៉ុន្ដែវាក៏អាចកើត មានដែរ ពិសេសអំឡុងពេលប្រើក្បាច់វាយ ប្រហារ ទាំង កម្រោល និងជិតដល់ទីជម្រៅ ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ មុន ពេល ដែលវាកាន់តែ ធ្ងន់ធ្ងរកែលែងឡើង ។ ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួលក្នុងអំឡុងពេល រួមភេទអ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ  ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួល តែប៉ុណ្ណោះ ដូច្នេះមិន គួរប្រើក្បាច់ជ្រុលហួស ហេតុពេកនោះទេ ៕ ប្រភពពី  lookingtoday.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន