Tuesday, June 4, 2013

កម្ពុជា​-​ជប៉ុន ចុះហត្ថលេខា​លើ​ជំនួយឥតសំណង ៣.៦១៦ លាន​យ៉េន​

0 comments
ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​គូ (Yuji KUMAMARU) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត ប្តូរ​សារ ស្តី​ពី​ជំនួយ​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣.៦១៦ លាន​យ៉េន (​បី​ពាន់​ប្រាំមួយរយ​ដប​បី​លាន​យ៉េន​) ស្មើ​ប្រមាណ​ជាង ៣៦ លាន​ដុល្លារ​អាមេរិក នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៣​។​
​សេចក្តីជូនដំណឹង​បានឲ្យដឹង​ទៀត​ថា ទឹកប្រាក់​សរុប​ចំនួន ៣.៦១៦ លាន​យ៉េន សម្រាប់​អនុវត្ត​គំរោង​ចំនួន​២ ដូចជា​ខាង​ក្រោម :

១- គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​កំពង់ចាម និង​បាត់ដំបង​។​

២ គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស (​ឆ្នាំ​២០១៣)៕​ ប្រភព៖ CEN

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន