ភ្នំពេញៈ
ជាមួយនឹងភាពសោកសៅ ដិតជ្រៅនៅក្នុងដួងចិត្តនោះ
ម្ចាស់ហាងឯកទេសកែសម្ផស្សម្នាក់នៅភ្នំពេញដែលមានឈ្មោះក្រៅ កក្កដា
មានវ័យ២៨ឆ្នាំបានលើកកកាយរឿងរ៉ាវនៅក្នុងគ្រួសារឲ្យដឹងថា
អ្នកស្រីបានបាត់បង់ក្តីសុខទាំងផ្លូវចិត្ត
និងផ្លូវកាយខណៈដែលស្វាមីនាងជាមន្ត្រីរដ្ឋាភិបាលម្នាក់
បានប្រើអំពើហិង្សាមកលើនាងជាស្រ្តីទន់ខ្សោយទាំងខ្លួនគាត់ជា
មនុស្សម្នាក់មានភាពចេះដឹងរៀនសូត្របានខ្ពង់ខ្ពស់។
អ្នកស្រី កក្កដា បានឲ្យដឹងថា
ស្វាមីនាងឈ្មោះគ.ម
អាយុ៤០ឆ្នាំជាមន្ត្រីបម្រើការងារនៅក្នុងជួររដ្ឋាភិបាលម្នាក់។
នាងបាននិយាយដោយឥតលាក់បាំងថា
ប្តីប្រពន្ធនាងមិនបានរៀបការក្រាបក្បាលដល់កន្ទេលតាមប្រពៃណីនោះ
ទេ គឺសម្រេចចិត្តរួមរស់ជាមួយគ្នាដោយចិត្តស្ម័គ្រអស់រយៈពេលជាង១
ឆ្នាំមកហើយ ដោយផ្តល់កំណើតបានកូនប្រុសម្នាក់អាយុជាង១ឆ្នាំ
តែនៅពេលនេះ ស្នេហាផ្អែមល្ហែមបែរជាល្វីងប្រៃទៅវិញ។
ទោះជាយ៉ាងណា
នាងមិនបានលាក់បាំងពីប្រវត្តិអតីតកាលនាងឡើយដោយនាងបាននិយាយដោយ
បើកចំហថា ហ៊ឺ!
ខ្ញុំប្រហែលជាត្រូវបណ្តាសាស្នេហ៍ពីប្តីមុនហើយមើលទៅ!
ប្តីជាមន្ត្រីរដ្ឋាភិបាលនោះមិនមែនជាប្តីទី១របស់ខ្ញុំទេខ្ញុំ
ធ្លាប់រៀបការស្របច្បាប់ម្តងរួចមកហើយហើយប្តីមុនជាមនុស្សចេះ
ស្រឡាញ់និងឲ្យតម្លៃប្រពន្ធកូនណាស់តែដោយសារខ្ញុំលង់ស្នេហ៍នឹង
ពាក្យផ្អែមល្ហែម
និងទឹកប្រាក់របស់មន្ត្រីនោះខ្ញុំក៏ភ្លេចគិតថាខ្លួនជាស្រ្តីមាន
ប្តីមានកូនក៏ចុះចោលប្តីនិងកូនប្រុសមុនមករួមរស់ជាមួយនឹងលោក
ប្តីមន្ត្រីម្នាក់នេះតែដឹងអីបុរសដែលខ្ញុំសុខចិត្តបោះបង់ប្តី
រត់តាមម្នាក់នេះបានផ្តល់មកឲ្យខ្ញុំត្រឹមតែគ្រាំគ្រាចិត្តទាំង
វិប្បដិសារីហាក់ដូចជាធ្វើឲ្យខ្ញុំឆ្អែតចិត្តតែម្តង។
អ្នកមានឯកទេសកែសម្ផស្សដែលគ្រាំចិត្ត
ក្រោយពីប្តូរស្នេហ៍ប៉ះនឹង មន្ត្រីរដ្ឋាភិបាលរូបនេះរៀបរាប់ថា
កាលពីឆ្នាំ២០០២
លោកម.គធ្លាប់តាមសុំស្រឡាញ់នាងម្តងមកហើយប៉ុន្តែពេលនោះលោក
ម.គមិនមានឱកាសតាមនាងជាប់ស្អិតទេព្រោះមិនស្គាល់កន្លែងធ្វើការ
ហើយមិនស្គាល់លេខទូរស័ព្ទរបស់នាង។
តែថ្ងៃមួយក្នុងឆ្នាំ២០១០វាពិតជាចៃដន្យដែលលោកម.គបាននាំក្មួយ
របស់គាត់ម្នាក់ទៅគ្លីនិកដែលនាងធ្វើការហើយក៏បានជួបគ្នា
ពេលនោះក៏ចាប់ផ្តើមមានទំនាក់ទំនងគ្នាជាបន្តបន្ទាប់
រហូតរូបនាងលង់ស្នេហ៍លើលោកមន្ត្រីរូបនោះដល់ថ្នាក់ក្បត់ចិត្ត
ស្វាមីដែលបានរៀបការពេញច្បាប់មានចាស់ទុំដឹងឮគ្រប់គ្នាចុះមក
រួមរស់ជាមួយមន្ត្រីគ្មានសីលធម៌ម្នាក់នោះ
តែមិនទាន់បាន៣ឆ្នាំផងក្តីស្រឡាញ់និងភាពផ្អែមល្ហែមដែលបុរសក្រោយ
ធ្លាប់មានពីមុនចំពោះនាងក៏បាត់បង់អស់ប្តូរមកប្រើអំពើហិង្សាលើ
នាងវិញ។
ហាក់ដូចជាអស់សង្ឃឹមនឹងចំណងស្នេហា
ស្ត្រីចាកប្តីដើមស្រវា
មន្ត្រីមានលុយរូបនេះបាននិយាយទាំងទឹកភ្នែកថា
កាលដែលធ្វើឲ្យខ្ញុំដាក់ចិត្តស្រឡាញ់លោកប្តីក្រោយ
ដល់ថ្នាក់ក្បត់ប្តីនេះ
ក៏ដោយសារតែបុរសនេះពូកែសម្តែងចរិតលន់តួចំពោះមនុស្សស្រីទើបខ្ញុំ
ដាក់ចិត្តស្រឡាញ់គាត់តែដឹងអី
ចរិតសម្តែងមុននោះជាចរិតសុភាពបុរសក្លែងក្លាយសោះបានតែមួយឆ្នាំ
រូបគាត់ក៏បានបញ្ចេញចង្កូមពិត ប្រើអំពើហិង្សាទៅវិញ។
អ្នកស្រីដែលហ៊ានក្បត់ប្តីទៅរស់នៅ
ជាមួយប្រុសថ្មីបន្តថា
តាមពិតទៅអំពើហិង្សាផ្លូវកាយដែលបុរសជាប្តីក្រោយធ្វើមកលើនាងមិន
ជាញឹកញាប់ប៉ុន្មានទេតែការប្រើពាក្យសម្ដីជេរប្រមាថគឺពិតជា
ញឹកញយណាស់។
នាងឆ្ងល់ថាមនុស្សដែលទទួលបានការសិក្សាខ្ពស់ដល់ថ្នាក់ទៅមាន
តួនាទីខ្ពស់ហើយ
មិនត្រឹមតែជេរប្រមាថរូបនាងទេមានពេលខ្លះគេជេរដៀលត្មិះដល់ឪពុក
ម្តាយនាងទៀត។ នាងបានសួរថា
តើគាត់សមជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ទេ?
ការណ៍ដែលឈឺចិត្តរហូតដល់ហ៊ានបើក
កកាយរឿងរ៉ាវនៅក្នុងគ្រួសារ និងដាក់ពាក្យប្តឹងស្វាមីរូបនេះ
នាងលើកឡើងថា កាលពីដើមឆ្នាំ២០១៣នាងនៅចាំថា
នៅវេលាម៉ោងប្រមាណ១២យប់នៅពេលដែលគាត់ត្រឡប់មកពីពិធីជប់លៀងមួយ
ក៏បានបបួលនាងនិយាយគ្នាពីរឿងជីវិតរកាំរកូសនិងការឈ្លោះទាស់ទែង
គ្នាជាហូរហែរហូតមក។
នាងនិយាយថាក្រោយពីនាំគ្នាជជែក
វែកញែកក៏កាន់តែក្តៅគគុកនិង
តឹងសរសៃករៀងៗខ្លួនរហូតខ្ញុំនិយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំឈប់
ធ្វើអ្វីៗ និងឈប់បំពេញតួនាទីជាភរិយាហើយ
ពេលនោះប្តីកំរោលចូលរូបនេះឮក៏បានតបមកវិញ
ដោយប្រើសម្តីទាំងកំហឹងបណ្តេញខ្ញុំចេញពីផ្ទះ
រួចក៏ប្រើកម្លាំងបាយទាំងកំរោលចាប់ខ្ញុំបោកផ្ទប់ទៅនឹងកូនប្រុស
យំទ្រហឹង ហើយគាត់ក៏ថែមទាំងចាប់ច្របាច់.កខ្ញុំទៀតផង។
ជាមួយនឹងអារម្មណ៍ឆ្អែតចិត្ត
នាងបន្តថា
ជាតិនេះខ្ញុំដូចជាឆ្អែតនឹងស្នេហាហើយពិសេសពេលដែលខ្ញុំនេះមាន
ប្តីជាមនុស្សមានមុខមាត់ក្នុងសង្គមទៅហើយតែបែរជាទទួលអំពើហិង្សា
ពីគាត់នេះទៅវិញហើយពេលនេះខ្ញុំក៏បានដាក់បណ្តឹងប្តឹងទៅ
ប៉ុស្តិ៍រដ្ឋបាលសុំផ្តាច់ទំនាក់ទំនងគ្នាហើយ
និងបានសុំឲ្យអង្គការការពារស្រ្តីមានវិបត្តិជួយទៀតផង។
តែយ៉ាងណាខ្ញុំនៅមិនទាន់ច្បាស់ថា ខ្ញុំធ្វើនោះ ខុសឬត្រូវឡើយ
តែខ្ញុំមិនចង់រស់នៅក្នុងសភាពបែបនោះទេ៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment