ព័ត៌មានអន្តរជាតិ ៖ ផូស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
លោកនាពេលសព្វថ្ងៃនេះ ត្រូវបានរកឃើញ នេះបើតាមការអះអាងអោយដឹងពីអ្នកវិទ្យា
សាស្រ្ត។
គួរបញ្ជាក់ផងដែរថា ផូស៊ីលថនិកសត្វមួយនេះ គឺមានអាយុកាលដល់ទៅ ៥៥ លានឆ្នាំ
មុន ហើយផូស៊ីលសត្វប្រភេទនេះ គឺជាការវិវត្តន៍របស់មនុស្សលោក ពីពូជស្វាកន្ទុយ
វែង ទៅជា ពូជស្វាគ្មានកន្ទុយ និង ទៅជាមនុស្សលោកតែម្តង ( monkeys, apes, and
humans) ។
លើសពីនេះ ប្រភពព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ផូ
ស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សត្រូវបានរកឃើញនៅឯ
បឹងបុរាណមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន ខណៈផូស៊ីលមួយនេះ ត្រូវ
បានដាក់ឈ្មោះថា Archicebus achilles ។
Archicebus achilles មានទម្ងន់មិនលើសពី ៣០ ក្រាមនោះទេ ហើយវាគឺជាថនិកសត្វ
ដែលចូលចិត្តឡើងដើមឈើ និងស៊ីសត្វល្អិតជាអាហារ ។ គួររំឭកផងដែរ ទន្ទឹមនឹងការ
មានអាយុកាលដល់ទៅ ៥៥ លានឆ្នាំមុន Archicebus achilles បានក្លាយជាបេក្ខភាព
ថ្មី ក្នុងការក្លាយជា ផូស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
មានវ័យចំណាស់ ជាងគេលើលោក ដោយបានផ្តួលបេក្ខភាពចាស់ ដែលមានអាយុ
កាលត្រឹមតែ ៤៨ លានឆ្នាំមុនតែប៉ុណ្ណោះ៕ ប្រភពពី camnews.com.kh
Thursday, June 6, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment