ភ្នំពេញៈ
ប្រជាលរដ្ឋប្រមាណជាជិត ១០០០ នាក់ បានលើកគ្នា ទៅជួបលោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
នៅក្នុងវេទិកាសំណេះសំណាលជាមួយសមាជិកគណបក្ស និងអ្នកគាំទ្រ
នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល
កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣។ ក្រុមអ្នកតវ៉ាទាំងនោះ
មានគោលបំណង ទាមទារឲ្យលោក កឹម សុខា អុជធូបសុំទោស
ចំពោះពាក្យសម្តីរបស់ខ្លួនដែលបាននិយាយថា ទួលស្លែង
ជាគុកសិប្បនិមិត្ត។ ប៉ុន្តែលោក កឹម សុខា មិនបានសុំទោសទេ
ដោយបានគេចចេញពីក្នុងវេទិកា ទាំងមិនទាន់ចប់កម្មវិធី។
ជាមួយគ្នានោះ
គេក៏ឃើញមានវត្តមានរបស់អ្នកស្រី កែវ សុផាន់ណារី ដែលត្រូវបានអះអាងថា
ជាប្រពន្ធចុងរបស់លោក កឹម សុខា ផងដែរ។ ស្ត្រីរូបនោះ
បានចូលទៅដល់ក្នុងកម្មវិធីនោះដែរ ដើម្បីឲ្យលោក កឹម សុខា ផ្តល់ថវិកា
យកទៅព្យាបាលជំងឺ។
ប៉ុន្តែនៅពេលស្ត្រីនោះ ចូលដល់ក្នុងកម្មវិធីវេទិកា ក៏ត្រូវលោកកឹម សុខា បានប្រកាសបិទកម្មវិធីទាំងកណ្តាលទី រួចដើរចេញមកកាន់រថយន្ត ហើយឡើងរថយន្តជិះចេញទៅ។ ប៉ុន្តែប្រជាពលរដ្ឋអ្នកតវ៉ា បានរារាំងផ្លូវលោក កឹម សុខា។
នៅក្នុងវេទិកាសំណេះសំណាលនោះ គេឃើញមានវត្តមានរបស់លោក កឹម សុខា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ចាន់ ចេង និងលោកស្រី ពត ពៅ ជាដើម។
ប្រជាពលរដ្ឋបាននិយាយ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ថា ប្រជាពលរដ្ឋ ស្ទើរតែគ្រប់ឃុំ នៅស្រុកគៀនស្វាយ បាននាំគ្នាជិះឡាន និងមានទាំងលើកបដា សំដៅមកកន្លែងវេទិកាសំណេះសំណាលរបស់លោក កឹម សុខា នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល គឺក្នុងគោលបំណងធ្វើការថ្កោលទោសលោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែង ជាគុកសប្បនិមិត្ត និងទាមទារឲ្យលោក កឹម សុខា អុជធូបសុំទោស ចំពោះពាក្យសម្តីរបស់ខ្លួន ដែលបាននិយាយ ហើយប្រជាពលរដ្ឋ ប្រឆាំងដាច់ខាតរបបប្រល័យពូជសាសន៍ មិនឲ្យវិលត្រឡប់មកវិញ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានចាត់ទុកសកម្មភាពតវ៉ាប្រឆាំងរូបនោះ ថាជាការរារាំង និងតាមរំខានដល់ការជួបជុំរបស់លោក។ លោកថា នៅគ្រប់ពេល ដែលលោកចុះសំណេះសំណាលជាមួយសកម្មជន គឺមានសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន តាមយាយី ដោយចាក់មេក្រូ និងធុងបាស ព្រមទាំងកែនគ្នា មកតវ៉ាប្រឆាំងលោក ដោយយកហេតុផលនៃពាក្យសម្តីរបស់លោក ដែលត្រូវគេកាត់តនោះ។
លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើសន្និសីទកាសែតមួយ នាម៉ោង ៩ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីនិយាយពីបរិយាកាសមុនការបោះឆ្នោត ពិសេសការរារាំង និងរំខានការជួបប្រជុំរបស់លោកក្នុងរយៈកាលប៉ុន្មានថ្ងៃមកនេះ។
ចំណែកលោក ហេង ធៀម អភិបាលស្រុកគៀនស្វាយ បានឲ្យដឹងថា នៅពេលដែលប្រជាពលរដ្ឋ បាននាំគ្នាមកកន្លែងវេទិកាសំណេះសំណាលដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិ លោកបានចាត់ចែងកំលាំងអាជ្ញាធរការពារនៅកន្លែងវេទិកានោះ កុំឲ្យមានការប្រើអំពើហិង្សា និងកុំឲ្យមានបញ្ហាអ្វីកើតឡើង។
រីឯព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានចូលរួមកម្មវិធីវេទិកានោះដែរ បានមានបន្ទូលថា ព្រឹត្តិការណ៍នេះ បានកើតឡើងមែន ក៏ប៉ុន្តែរឿងប្រជាពលរដ្ឋ មកទាមទារឲ្យលោក កឹម សុខា សុំទោសនោះ គឺជាលេសទេ៕ ប្រភព៖ CEN

ប្រជាពលរដ្ឋ នៅស្រុកគៀនស្វាយ លើកគ្នាទាមទារឲ្យលោក កឹម សុខា សុំទោស
No comments:
Post a Comment