Tuesday, June 4, 2013

ផ្សែងបារីនាំឱ្យស្ដ្រី មិនអាចមានគភ៌បាន

0 comments
ស្ដ្រីទាំងឡាយដែល ហិតប៉ះក្លិនផ្សែងបារី ដោយសារឪពុក-ម្ដាយ ឬមនុស្សនៅក្នុងគ្រួសារ ដែល
ជក់បារីតាំង តែពីនៅជាកុមារ មកនោះ អាចប្រឈមមុខ នឹងអាការមិនអាច មានកូនបាន ឬអាច
រលូតកូនស្ថិតក្នុង អត្រាមួយ ខ្ពស់ បើប្រៀបធៀប ជាមួយនឹងស្ដ្រីធម្មតា ។
ជាតិពុលដែលមាននៅក្នុងផ្សែងពុលវាបាន ទៅបំផ្លាញប្រព័ន្ធ សរីរាង្គរបស់ក្មេងស្រី ។ ការរក
ឃើញបែប នេះជា ការបន្ថែមនូវ ការដាស់តឿន កុំឱ្យមានការជក់បារី ។ ការសិក្សាស្រាវជ្រាវ
នាំមុខគេដោយលោក Luke Peppone មក ពីសកលវិទ្យាល័យ Rochester នៅក្រុងញូវយ៉ក
បានធ្វើការពិសោធន៍ស្វែងយល់លើស្ដ្រីចំនួន ៤៨០០នាក់ ដែលបាន ចូលមកធ្វើការព្យាបាល
នៅឯវិទ្យាស្ថានជំងឺមហារីក Roswell Par នៃទីក្រុងញូវយ៉ក ។ ពួកនាងបានផ្ដល់ នូវព័ត៌មាន
យ៉ាងលំអិតអំពី រយៈពេល និងចំនួនលើកនៃការមាន គភ៌របស់ គេម្នាក់ៗ (ក្រុមស្ដ្រីអ្នក ជំងឺ) ក៏
ដូចជាទម្លាប់ របស់ នាងក្នុងការជក់បារី ឬក៏ហិតប៉ះក្លិនផ្សែង បារីពីអ្នកដទៃ ។ យោងតាមលទ្ធ
ផលស្រាវ ជ្រាវត្រូវបានរកឃើញថា មាន ស្ដ្រីដល់ទៅ១១% បានឱ្យដឹងថា នាងមានការពិបាក
ណាស់ ដោយសារតែមិនអាច មានគភ៌បាន ក្នុងនោះមាន ចំនួន ដល់ទៅមួយភាគបីតែងតែរលូត
គភ៌ ថែមទៀតផង ។ ស្ដ្រីទាំងនោះបានបង្ហាញឱ្យ ដឹងពីការចងចាំ របស់ពួកនាងថា មានម្ដាយ-
ឪពុក ឬសាច់ញាតិនៅក្នុងរង្វង់គ្រួសារ ជាអ្នកជក់បារី ដែលស្ថិតនៅក្បែរ ខ្លួនពីនៅក្មេងៗ ។
តាមការសិក្សាស្រាវជ្រាវផ្សេងៗទៀតក៏ បានឱ្យដឹងផងដែរថា មានការជាប់ទាក់ទងគ្នា រវាងការ
ជក់បារី ការស្រូបក្លិនផ្សែងបារី និងករណីរងគ្រោះរលូតកូនរបស់ស្ដ្រីកំពុងមានផ្ទៃ ពោះផងដែរ។
លើសពីនេះផងទៀត ក៏ពាក់ព័ន្ធ នឹងទារកក្នុងផ្ទៃដែលទទួលរងពិការភាពពីក្នុងពោះម្ដាយពេល
ប្រសូតមក ឬអាចមានករណីធ្ងន់រហូត ដល់ ទារក ស្លាប់ក្នុងផ្ទៃម្ដាយទៀតផង ។
ការសិក្សាស្រាវជ្រាវបានសង្កត់ធ្ងន់យោង ទៅតាមលទ្ធផលដែលបានរកឃើញថា ការជះ ឥទ្ធិ
ពលដ៏អាក្រក់ ដោយសារតែការជក់បារី និងរងការស្រូបយកក្លិនផ្សែងបារីពីអ្នកផ្សេង គឺជាអាទិ
ភាពមួយនៃការរងឥទ្ធិពលពីអ្នក ជក់បារី ទូទៅទៅតាមទីសាធារណៈ៕ ប្រភពពី Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន