Rotha Company
 
Showing posts with label Phone. Show all posts
Showing posts with label Phone. Show all posts

Monday, August 19, 2013

ក្រុមហ៊ុន LG បង្ហាញ ទូរស័ព្ទ G2 របស់ខ្លួន កាលពីថ្មីៗនេះ

0 comments
ប្រភព Khmerload : កាលពីថ្មីៗនេះ ក្រុមហ៊ុន LG បានបង្ហាញ ម៉ាក់ទូរស័ព្ទស្មាតហ្វូនថ្មី របស់ខ្លួន ពោលគឺ ទូរស័ព្ទ G2 សេរីថ្មី ដ៏ស្រស់ស្អាត។
យោងតាមគេហទំព័រ digitalone.com របស់ ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ទូរស័ព្ទ G2 នេះពិតជាអស្ចារ្យ ដោយសារតែ ប៊ូតុង សម្លេង និង Power ត្រូវបានបំពាក់នៅក្រោយ ទូរស័ព្ទ។ ទូរស័ព្ទ នេះដំណើរការដោយ ប្រព័ន្ធ Android Jelly Bean ៤.២.២ ភ្ជាប់ជាមួយនឹង ទំហំអេក្រង់ ៥.២ អ៊ីង FULL HD ព្រមជាមួយនឹង ប្រព័ន្ធកាមេរ៉ាមុខ ទំហំ រហូតដល់ ១៣ មេហ្គាភិចសែល និង កាមេរ៉ាក្រោយទំហំ ២.១ មេហ្គា ភិចសែល។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ LG ម៉ាក់ G2 នេះ មាន ជម្រើស ២ពណ៌ គឺ ពណ៌ស និងពណ៌ខ្មៅ ដោយមានតម្លៃ ប្រហែលជា ៨៥០ ដុល្លារក្នុង មួយគ្រឿង។
បើប្រិយមិត្តចង់ដឹងច្បាស់ពី ទូរស័ព្ទ LG ម៉ាក់ G2 នេះ សូម ចុចលើ រូបភាពខាងក្រោម៖

Read more...

Friday, June 21, 2013

iPhone 'តំលៃទាប' នឹងមិនថោក ដូចអ្វីដែលសង្ឃឹមទុកឡើយ

0 comments
Pegatron (ក្រុមហ៊ុនតៃវ៉ាន់) ត្រូវបានកំណត់ថាជា ដៃគូសហការផលិត iPhone តំលៃទាប បាន
បង្ហើបឲ្យដឹងពី កំរិតតំលៃលក់ នៃផលិតផលនេះថា នៅតែមានតំលៃខ្ពស់គួរសម បើប្រៀបជាមួយ
បណ្តាគូប្រជែងផ្សេងទៀត។
ព័ត៌មានថ្មីបំផុតពីតំលៃលក់របស់ iPhone ថ្មីត្រូវបាន ប្រធានរបស់ Pegatron, លោក T.H. Tung,
កំណត់បញ្ជាក់នៅក្នុង សន្និសិទភាគហ៊ុនរបស់ខ្លួន ដែលទើបតែប្រារព្ធឡើង កាលពីពេលថ្មីៗនេះ។
មិនបាននិយាយ ពីតំលៃជាក់ស្តែងរបស់ផលិតផលនេះ ប៉ុន្តែអ្នកតំណាងរបស់ Pegatron បានឲ្យដឹង
ថា ក្រុមហ៊ុនមិនឯកភាព ក្នុងការហៅផលិតផលនេះថាជា ផលិតផលតំលៃថោក ព្រោះបើសិនជាទិញ
ឧបករណ៍ក្នុងតំលៃដូចគ្នានេះ អ្នកប្រើប្រាស់ អាចទិញបានម៉ូដែលផ្សេងទៀត​ ដែលមាន Features 
ច្រើនជាងនេះ។

iPhone តំលៃទាប នឹងយកការរចនាម៉ូត តាមការរួមផ្សំគ្នា រវាង iPhone 3GS និង iPhone 5
មុននេះ បើតាមប្រភពពី Commercial Times, Pegatron នឹងធ្វើការបង្កើនចំនួនបុគ្គលិកចាប់ពី ៣ពាន់
នាក់ ដល់ ៤ពាន់នាក់ សំរាប់ការផលិត iPhone តំលៃទាប នៅចុងខែនេះ។ តាមរយះនេះ ក្រុមហ៊ុន
នឹងផលិតបាន iPhone តំលៃទាបនេះពី ១៣ លាន ដល់ ១៥ លានគ្រឿង សំរាប់បញ្ជូនទៅឲ្យ Apple
នៅត្រីមាសទី III ខាងមុខនេះ៕ Camnews.com.kh
Read more...

Tuesday, June 11, 2013

Apple បង្ហាញណែនាំ iOS 7: មានការផ្លាស់ប្តូរច្រើន បើប្រៀបជាមួយ iOS មុនៗ

0 comments
មិនខុសអ្វីពីការប៉ាន់ស្មាន របស់បណ្តាអ្នកបច្ចេកវិទ្យា Apple បានបង្ហាញឲ្យយើងឃើញថា ពួក
គេបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង នូវប្រព័ន្ធប្រតិបត្តិការ Mobile របស់ខ្លួនគឺ iOS 7។ 
បណ្តា icon និមិត្តសញ្ញាក្រាហ្វិក ពេលធ្វើការសន្ទនាទូរស័ព្ទ ឬផ្ញើសារ ត្រូវបាន Apple រចនាថ្មី
ទាំងស្រុង។ ជាក់ស្តែង Interface ថ្មីមានលក្ខណៈបែបស្តាយយុវវ័យ ទាន់សម័យ ដោយប្រើ
ប្រាស់ពណ៌ស្រស់ស្អាតប្លែកភ្នែក ស្រាលស្រទន់ជាងបណ្តា Version មុនៗ។ Lock Screen មាន
ការលេចចេញនូវរូបភាពមានចលនា ក្នុងពេលដែល Home Screen អនុញ្ញាតឲ្យអ្នកប្រើប្រាស់
រួមផ្សំគ្នារវាងបណ្តា icons ជាមួយ wallpaper ដើម្បីបង្កើតបានជា បែបផែន 3D។
Lock Screen បានបង្ហាញឲ្យឃើញមានព័ត៌មាន ការប្រកាស (Alert) ច្រើនជាងមុន។ ប៉ុន្តែអ្វីដែល
ផ្លាស់ប្តូរគួរឲ្យកត់សំគាល់ជាងគេនៅ Interface នោះគឺ ការបន្ថែមនូវ Control Center, ដែលអនុ
ញ្ញាតឲ្យអ្នកប្រើប្រាស់ មានការងាយស្រួលក្នុងការបិទបើក Wi-Fi, Bluetooth, បញ្ជាតន្ត្រី, កំរិតពន្លឺ
អេក្រង់... ដែលមិនខាតបង់ពេលវេលាច្រើនដូចមុន។
ទន្ទឹមនឹងការអាប់ហ្គ្រេតពី Interface, Apple នៅមានបន្ថែមបណ្តា Features ថ្មីៗសំរាប់ iOS 7 នេះ
ផងដែរដូចជា ការដែល Support បន្ថែមនូវ iTunes Radio, Feature ចែករំលែកឯកសារ Air Drop,
កែសម្រួលរូបភាពក្នុង Photos, អាប់ឌេត Siri និង Feature ប្រើប្រាស់ ពេលកំពុងប្រើនៅលើរថ
យន្ត...ក្រៅពីនេះ Apple នៅបាន Support security បានល្អជាងមុន, អាប់ឌេត Feature Face
Time, Browser រូបភាពនៅ Photos។
Tim Cook, CEO របស់ Apple បានចែករំលែកឲ្យដឹងថា បច្ចុប្បន្នមានសរុបដល់ ៦០០លាន ឧប
ករណ៍ iOS ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។ បណ្តាឧបករណ៍ប្រើ iOS របស់ Apple ក៏ត្រូវ
បានវាយតំលៃ ក្នុងកំរិតប្រើប្រាស់ដ៏ពេញនិយម និងសប្បាយចិត្ត ខ្ពស់បំផុតពីសំណាក់ អ្នកប្រើ
ប្រាស់។
ប្រព័ន្ធប្រតិបត្តិការ iOS 7 នឹងមានមុខនៅរដូវស្លឹកឈើជ្រុះ ចុងឆ្នាំនេះ ហើយអាចប្រើប្រាស់បាន
សំរាប់ iPhone 4, 4S, 5, iPod Touch Gen 5, iPad Mini, iPad Retina និង iPad 2។ ជាក់ស្តែង
Version សាកល្បង សំរាប់អ្នកអភិវឌ្ឍន៍ ត្រូវបាន Apple ដាក់បង្ហាញនៅថ្ងៃទី ១១ ខែមិថុនា នេះ
តែម្តង។
ទស្សនារូបភាព ការផ្លាស់ប្តូរថ្មីៗ រួមជាមួយ Interface ពណ៌ស្រស់ស្អាត ប្លែកភ្នែកនៅលើ iOS 7
ខាងក្រោមនេះ ទាំងអស់គ្នា ៖









ប្រភពពី  camnews.com.kh



Read more...

Monday, June 10, 2013

Galaxy Note III លេចចេញរូបភាព មានការរចនាម៉ូតជ្រុងៗ ដូចនឹង S II

0 comments
ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េ ធ្លាប់បានធ្វើការបញ្ជាក់ពីវត្តមានរបស់ Galaxy Note III និងបានឲ្យ
ដឹងថា ផលិតផលនេះនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA 2013 ដែល
នឹងប្រារព្ធនៅខែ កញ្ញា ខាងមុខនេះ នៅប្រទេសអាឡឺម៉ង់ ប៉ុន្តែមិនទាន់បានបង្ហើបព័ត៌មានច្រើន
ពីផលិតផលនេះទេ។
នៅក្នុងរូបភាពជាក់ស្តែងស្តីពី Version ពិសោធសាកល្បង ដែលទើបតែលេចចេញនៅលើ អ៊ីន
ធឺណេត យើងឃើញថា Note III មានរូបរាងជ្រុងៗ ដែលមានការរចនាម៉ូតស្រដៀងនឹង S II,
មិនមែនរាងមូលៗ ដូច Note II ឡើយ។
ម៉ូដែលនៅក្នុងរូបភាពនេះ មានទំហំអេក្រង់ធំទូលាយ ដែលសមស្របទៅនឹងព័ត៌មានចចាមអា
រាម ​ដែលនិយាយថា Note ជំនាន់ទី៣ នឹងមានអេក្រង់ Full HD ទំហំ 5,99 inch។ ទន្ទឹមនឹងនោះ
ការដែលស៊ុមព័ទ្ធជុំវិញអេក្រង់ត្រូវបានរចនាម៉ូតស្តើង គែមខាងលើ និងខាងក្រោម មិនសូវ
ក្រាស់ ក៏មិនមែនជា ស៊ុមអេក្រង់របស់ Galaxy Mega 6.3 inch ដែល Samsung ទើបធ្វើការ
បង្ហាញខ្លួន នោះឡើយ។
ក្រៅពីអេក្រង់ធំ Galaxy Note ជំនាន់ថ្មី ត្រូវបានគេសន្និដ្ឋានថា នឹងបំពាក់នូវកាមេរ៉ាទំហំ13 MP
Chip Quad Core ឬ 8 Core ជំនាន់ថ្មី រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត៕



ប្រភពពី  camnews.com.kh


Read more...

Thursday, June 6, 2013

លេចចេញរូបភាពថត Nokia EOS កាមេរ៉ា 41 MP គ្រប់ជ្រុងទាំងអស់

0 comments
Nokia EOS គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងត្រូវបានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ច្រើន និងទន្ទឹងរង់ចាំ នៃការបង្ហាញខ្លួនរបស់វា ក្នុងពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នៅតែរក្សាអាថ៌កំបាំង បានយ៉ាងល្អ ស្តីពីស្មាតហ្វូននេះ។
កាលពីថ្ងៃម្សិលមិញ យើងបានឃើញ រូបភាពចចាមអារាមជាលើកដំបូង ដោយបានបង្ហាញឲ្យ
ឃើញ ទាំងផ្នែកខាងមុខ និងខាងក្រោយ នៃស្មាតហ្វូន Nokia EOS។

ថ្មីៗនេះ គេហទំព័រ GSMarena និង WPCentral បានបង្ហាញបន្ថែមនូវរូបភាពមួយចំនួន ដែល
បានថតគ្រប់ជ្រុងរបស់ Nokia EOS។ បណ្តារូបភាពដែលលេចចេញនេះ បានឲ្យឃើញថា
Nokia EOS នឹងត្រូវបានបំពាក់នូវ Sensor Pureview និងអំពូល flash xenon ដែលមានកំរិត
ភ្លឺច្បាស់ ជាងច្រើនដង បើប្រៀបជាមួយអំពូល LED flash ធម្មតា។
និយាយពីរូបសណ្ឋាន Nokia EOS នឹងបំពាក់កាមេរ៉ា camera 41MP មេម៉ូរីក្នុងទំហំ 32GB (មិន
អាចបន្ថែមមេម៉ូរីក្រៅបានឡើយ) អេក្រង់ OLED កំរិតពន្លឺ 768 x 1280 pixel, ប្រព័ន្ធប្រតិបត្តិការ
Window Phone 8 សំបកធ្វើពី polycarbonate កម្រាស់ស្តើងជាង 1mm បើប្រៀបជាមួយ Lumia
920 និងមាន Version ពណ៌លឿង ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួន ស្តីពី Nokia EOS ទស្សនាដូចតទៅ៖





ប្រភពពី  camnews.com.kh

Read more...

Samsung បង្ហាញខ្លួន Galaxy S4 version មិនជ្រាបទឹក

0 comments
ក្រោយពីការបង្ហាញណែនាំ Galaxy S4 mini, Samsung ទើបតែបន្ថែមដល់ស៊េរី S4 នូវផលិតផល
ថ្មីមួយទៀត នោះគឺ S4 Active។ នេះគឺជាលើកដំបូងហើយដែល Samsung បង្ហាញខ្លួនផលិតផល
មិនជ្រាបទឹក ដោយបំពាក់សំបកមានឈ្មោះថា Xcover នៅលើផលិតផលថ្មីនេះ។
បើប្រៀបជាមួយ S4 version ដើម, Galaxy S4 Active មានការផ្លាស់ប្តូរមួយចំនួន។ ជាក់ស្តែង វា
ត្រូវរចនាម៉ូតសំបកធ្វើពីជ័រពិសេស នៅផ្នែកខាងក្រោយ ដែលការពារបានទាំងការជ្រាបចូលនៃ
ទឹក និងធ្វើឲ្យមានអារម្មណ៍ងាយស្រួល ពេលកាន់នៅក្នុងដៃ។ នៅផ្នែកខាងមុខ បណ្តាប៊ូតុងដែល
ជាប្រភេទ Touch បាន​ប្តូរជាប៊ូតុងប្រភេទរឹងវិញ។ S4 Active មានកម្រាស់ ក្រាស់ជាង1,2 mm
(9,1 mm បើប្រៀបជាមួយ 7,9 mm របស់ Version ដើម។ វាជាប់ស្តង់ដារ IP 67 ដែលមានសមត្ថ
ភាព ការពារការហុយចូលនៃធូលី និងការជ្រាបចូលនៃទឹក ក្នុងជម្រៅ 1m  បានរយះពេល 30
នាទី។
និយាយពី Software ដែលបានដំឡើងស្រេចនៅលើ S4 Active ក៏មានបន្ថែម Aqua mode ដែល
អនុញ្ញាតឲ្យថតរូបបានច្បាស់ល្អ នៅក្នុងទឹកតាមរយះប៊ូតុងដំឡើង និងបន្ថយសម្លេង (ប៊ូតុងដំឡើង
សម្លេង ប្រើដើម្បីបើកអំពូល flash និងប៊ូតុងបន្ថយសម្លេង ប្រើសំរាប់ចុចថតរូប)។
ក្រៅពីនេះ S4 Active នៅមានបំពាក់រូបសណ្ឋានមួយចំនួនដូច S4 ដើមដែរ រួមមាន អេក្រង់ 5 inch
Full HD (ជាអេក្រង់ LCD ជំនួសឲ្យ AMOLED), chip quad core Snapdragon 600 ឬ Exynos Octa
5 (ទៅតាមទីផ្សារ) និងថ្ម 2.600 mAh អាចដោះចេញបាន។ ជាក់ស្តែង កាមេរ៉ារបស់វាមានទំហំតែ
8 megapixel ប៉ុណ្ណោះ។
ម៉ូដែលនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេស Singapore នៅត្រីមាសទី III ឆ្នាំនេះ និងយឺត
ជាងបន្តិច សំរាប់ទីផ្សារប្រទេសផ្សេងទៀត នៅអាស៊ី។ រីឯតំលៃលក់ ក្រុមហ៊ុន នៅមិនទាន់បាន
បង្ហើបឲ្យដឹងនៅឡើយទេ៕




ប្រភពពី Camnews.com.kh


Read more...

Wednesday, June 5, 2013

Sony បង្ហាញស្មាតហ្វូន Xperia M ស៊េរីមធ្យម មាន chip NFC និងអាចប្រើស៊ីមពីរ

0 comments
Xperia M មានរូបរាងស្រដៀងនឹង Xperia ZL បង្រួមតូច នៅពេលរក្សាការរចនាម៉ូតសំបកមិន
អាចដោះបាន ប៉ុន្តែបន្ថយទំហំអេក្រង់ពី 5 inch ចុះមកត្រឹម 4 inch ជាមួយកំរិតពន្លឺ 480 x 854
pixel។
Xperia M ជាស្មាតហ្វូនមានលក្ខណៈសម្បត្តិល្អគួរសម ដោយសារតែរូបរាងប្រហាក់ប្រហែល
រៀមច្បងទាំងពីរគឺ Xperia ZL និង Z។ វាមានកម្រាស់ 9,3 mm និងទម្ងន់ 124 g។
ផ្ទៃខាងមុខធ្វើពីកញ្ចក់ មិនមានប៊ូតុងចុចទេ មានតែអំពូល LED ប្រកាសដំណឹង (Alert) ច្រើន
ពណ៌ដូចនឹង SP។ ផ្នែកខាងក្រោយធ្វើពីជ័ររលោង ដែលមាន Speaker បំពាក់នៅខាងក្រោម។
ស្មាតហ្វូន ក៏លេចធ្លោជាមួយនឹងការរចនាម៉ូតមានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌
លឿង ស្វាយ បន្ថែមពីលើពណ៌ ខ្មៅ និងស ផងដែរ។
រូបសណ្ឋាន Hardware របស់ Xperia M មិនខ្លាំងប៉ុន្មានទេ ដោយវាប្រើ chip dual core ល្បឿន
1 GHz Snapdragon S4 Play, ប្រើប្រាស់កាមេរ៉ា Sensor Exmor RS ទំហំ 5 megapixel។ អេក្រង់
ទំហំ 4 inch បច្ចេកវិទ្យា TFT ជាមួយកំរិតពន្លឺ 480 x 854 pixel។ ក្រៅពីនេះស្មាតហ្វូនមាន RAM
1 GB, មេម៉ូរីក្នុង 4 GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។
អ្វីដែលគួរចាប់អារម្មណ៍នៅលើ Xperia M គឺ chip NFC និងរយះពេលប្រើប្រាស់ថ្មល្អ ដែល
អនុញ្ញាត ធ្វើការសន្ទនាជាប់គ្នាបានដល់ 10 ម៉ោង ជាមួយនឹង Mode ប្រើប្រាស់សន្សំសំចៃ
ថាមពល Stamina Mode។
ក្រុមហ៊ុន Sony បានឲ្យដឹងថា Xperia M នឹងដាក់លក់នៅត្រីមាសទី III ខាងមុខនេះ ប៉ុន្តែមិន
ទាន់បង្ហើបឲ្យដឹងនូវតំលៃលក់ជាក់ស្តែង នៅឡើយទេ។ ក្រៅពី Version ប្រើស៊ីមមួយ Xperia
M ក៏មាន Version ប្រើបានស៊ីមពីរ ផងដែរ៕



 ប្រភពពី  camnews.com.kh

Read more...

Monday, June 3, 2013

iPhone តំលៃថោក Version ពិសោធ លេចចេញរូបភាព នៅចិន

0 comments
មានព័ត៌មានពីរផ្សេងគ្នា ពីខាងប្រទេសចិន ទើបតែបង្ហោះឡើងនូវរូបភាពពីរសន្លឹក ដែលត្រូវ
បានគេចាត់ទុកថាជា iPhone តំលៃថោក ដែល Apple ជិតធ្វើការបង្ហាញខ្លួន។ រូបភាពពីរសន្លឹក
ដែលទើបតែបែកធ្លាយនេះ បានធ្វើឲ្យព័ត៌មានជាច្រើនសន្មតថា វាពិតជា iPhone តំលៃថោក
ហើយកំពុងត្រូវបាន Apple និងដៃគូសហការផលិត ពិសោធសាកល្បង។
រូបភាពជាក់ស្តែងពីរនេះបានឲ្យឃើញថា iPhone តំលៃថោកមានការរចនាម៉ូតស្រដៀងទៅនឹង
iPhone 3GS នៅពេលដែលផ្ទៃខាងក្រោយ ធ្វើរាងកោង ប៉ុន្តែស៊ុមព័ទ្ធជុំវិញ រាបស្មើ និងក្រាស់
ជាង។ សំបករបស់វា ធ្វើពីជ័រ ភ្លឺរលោង រីឯស៊ុមព័ទ្ធជុំវិញស្មាតហ្វូន ដូចជាធ្វើពីលោហធាតុ។
តាមរយះរូបភាពនេះដែរបានឲ្យឃើញថា iPhone តំលៃថោក បំពាក់នូវរន្ធ Connector Lightning,
Speaker ខាងក្រៅ និងរន្ធដោតកាស ស្ថិតនៅផ្នែកក្រោមដូចនឹង iPhone 5 ផងដែរ៕
ប្រភពពី Camnews.com.kh


Read more...

Friday, May 31, 2013

រូបភាពជាក់ស្តែង Galaxy S4 Mini, នឹងដាក់លក់នៅថ្ងៃទី 20/6

0 comments
Samsung បានប្រកាស និងបញ្ជាក់ថា ទាល់តែដល់ព្រឹត្តិការណ៍ថ្ងៃទី ២០ ខែមិថុនា ដែលប្រារព្ធ
នៅ London, ទើប Galaxy S4 Mini ត្រូវបានបង្ហាញខ្លួនជាផ្លូវការ និងមានមុខនៅលើទីផ្សារ។
ជា Version ពង្រួមតូចរបស់ S4, S4 Mini នៅតែប្រើប្រាស់ Android 4.2.2 Jelly Bean ជាមួយ
Interface Touch Wiz, support Feature WatchOn រួមជាមួយ infrared ដែលអាចធ្វើការបញ្ជា
បណ្តាឧបករណ៍ដូចជា
TV, ក្បាលចាក់ឌីស...នៅផ្ទះ។ Camera 8 MP support Feature ថតរូប
មានសម្លេង, support Mode Panorama រួមជាមួយ Software ចែករំលែក (share), Group Play
connectivity
និងតាមដានសុខភាព S-Health ដូចនៅលើ Galaxy S4 ដែរ។
ស្តីពីរូបសណ្ឋាន Hardware វិញ Galaxy S4 Mini ប្រើ Chip Dual Core ល្បឿន 1,7 GHz, RAM
1,5 GB។ មិនត្រូវបានបង្ហើបឲ្យដឹងច្បាស់ ប៉ុន្តែបើតាមការប៉ាន់ស្មាន ស៊េរី Chip ដែល Samsung
ប្រើនៅលើ S4 Mini គឺ Snapdragon 400 របស់ Qualcomm ដូចនៅលើ Galaxy Mega 6,3 inch។
មេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបាន និងមានថ្ម 1.900 mAh។
S4 Mini មានខ្នាតប្រវែង 124,6 x 61,3 mm កម្រាស់ប្រហែល 9 mm  និងទម្ងន់ 107 g ប្រៀបជា
មួយ ខ្នាតប្រវែង 136,6 x 69,8 x 7,9 mm ទម្ងន់ 130 g របស់ Galaxy S4។ អេក្រង់របស់ S4 Mini
នៅតែប្រើបច្ចេកវិទ្យា Super AMOLED ប៉ុន្តែមានទំហំតែ 4,3 inch និងកំរិតពន្លឺ qHD។
Galaxy S4 Mini នៅតែមានបំពាក់ NFC, LTE និងមាន Version ប្រើស៊ីមពីរ។ ស្មាតហ្វូននឹងដាក់
លក់មានពីរពណ៌គឺ ខ្មៅ និងស ប៉ុន្តែតំលៃជាក់ស្តែងប៉ុន្មាននោះ នៅមិនទាន់បាន Samsung បង្ហើប
ឲ្យដឹងនៅឡើយ៕




 ប្រភព Camnews.com.kh

Read more...

Thursday, May 2, 2013

iPhone 5S អាចនឹងបង្ហាញខ្លួនថ្ងៃទី 20/6 ជាមួយ camera 13 megapixel

0 comments
មុននេះព័ត៌មានចចាមអារាមជាច្រើន សុទ្ធតែបាននិយាយថា ត្រូវរង់ចាំដល់ខែកញ្ញា ទើប Apple
ធ្វើការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ សំរាប់ក្នុងខែមិថុនា គឺគ្រាន់តែជាពេលវេលាដែល
ក្រុមហ៊ុនបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS Version ថ្មី (iOS 7) ប៉ុណ្ណោះ។ ជាក់ស្តែង តាមឯកសារមួយ
ពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត KDDI (ជប៉ុន) បានឲ្យដឹងថា នៅខែក្រោយ(មិថុនា) iPhone ជំនាន់
ថ្មីនឹងបង្ហាញខ្លួនជាមិនខាន។
ឯកសារត្រូវបាន Nowwhereelse (ប្រភពមួយដែលធ្លាប់តែផ្គត់ផ្គង់ព័ត៌មានត្រឹមត្រូវជាច្រើន ពីផលិត
ផលរបស់ Apple) បង្ហាញឲ្យដឹងថា iPhone 5S នឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែមិថុនា ជាមួយការ
អាប់ហ្រ្គេតកាមេរ៉ាក្រោយពី ៨ មេហ្គាភិចសែល ឡើងដល់ ១៣ មេហ្គាភិចសែល។ កាមេរ៉ាមុខ ក៏
បានដំឡើងដល់ ២ មេហ្គាភិចសែល ជាមួយសមត្ថភាពថតរូប Full HD។
ទន្ទឹមនឹងនោះ Features ថ្មីមួយចំនួន ដូចជាអាចថតរូបដោយ Camera ពីរក្នុងពេលតែមួយ ដូចនៅ
លើស្មាតហ្វូន Samsung និង LG ក៏នឹងត្រូវបាន Apple យកមកបំពាក់នៅលើផលិតផលរបស់ខ្លួន
ផងដែរ៕ Camnews.com.kh
Read more...

ក្រសួង​នឹង​កោះ​ប្រជុំ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់

0 comments

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​នឹង​កោះ​ហៅ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិចារណា​ឡើង​វិញ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ការ​ហៅ​ចេញ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​បន្ទាប់​ពី​មាន​ការ​មិន​សុខ​ចិត្ត​របស់​ប្រតិបត្តិ​ករ​ ក្នុង​ឧស្សាហកម្ម​នេះ​ទៅ​នឹង​គូ​ប្រជែង​ដែល​ផ្តល់​ជូន​អតិថិជន​។
លោក ម៉ៅ ចរិយា ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​និយាយ​ថា លោក​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​ក្រោយ​ដើម្បី​ ពិភាក្សា​រឿង​តម្លៃ​នៃ​ការ​ហៅ​ទូរស័ព្ទ​និង​គុណភាព​របស់​សេវាកម្ម។ លោក​បន្ត​ថា​៖​«យើង​កំណត់​តម្លៃ​ឲ្យ​ថោក និង មាន​គុណភាព​។​យើង​ការពារ​អ្នក​ប្រើ​ប្រាស់​។ នេះ​ជា​តួនាទី​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​។ យើង​នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​សមរម្យ​និង​ថោក​ហើយ​យើង​ចៀសវាង​មិន​ឲ្យ​ ប្រតិបត្តិ​ករ​បោក​ប្រាស់​គ្នា​»។
លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​ខាង​មុខ​នោះ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​អនុវត្ត​ដើម្បី​បញ្ចៀស​ជម្លោះ​តាម​រយៈ​ការ​ចោទ​ ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា​តើ ការ​កំណត់​របស់​ក្រសួង​បែប​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង​នៃ​ ទីផ្សារ​សេរី​ឬ​ទេ លោក​និយាយ​ថា តម្លៃ​ប្រតិបតិ្តការ​ក្រោម​តម្លៃ​កំណត់​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់។
លោក​បន្ត​ថា​៖ «​ពួក​គេ​មិន​គោរព​គ្នា ហើយ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក​ត​»។
លោក Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត Smart​បាន​និយាយ​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កិច្ច​ប្រជុំ​នោះ​ទេ​តែ​វា​ក៏​មិន​មាន​ន័យ​ថា​ កិច្ច​ប្រជុំ​គ្មាន​នោះ​ទេ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ដឹង​ថា​អ្វី​ជា​ទិសដៅ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ​តែ​ខ្ញុំ​គិត​ ថា​មតិ​មហាជន​ដែល​អ្នក​បាន​ឃើញ​គឺ​និយាយ​គ្រប់​ទី​កន្លែង ភាសា​ខ្លាំង​នៅ​ទី​សាធារណៈ​គឺ​អតិថិជន​មិន​សប្បាយ​ចិត្ត»។
មតិ​សាធារណៈ​បាន​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​មិន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​នេះ​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា វិធានការ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើ​ប្រាស់​ ដែល​តែង​តែ​ចង់​បាន​សេវាកម្ម​ថោក​ជាង​សម្រាប់​សន្សំ​សំចៃ​ផ្នែក​សេដ្ឋកិច្ច​ ។
លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​បែប​នេះ​គឺ​ប្រាស់​ចាក​នឹង​គោល​ ការណ៍​ទីផ្សារ​សេរី​ដែល​រដ្ឋាភិបាល​បាន​អះ​អាង​នោះ ហើយ​សកម្មភាព​កំណត់​តម្លៃ​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រយោជន៍​ក្រុមហ៊ុន​ណា​ ដែល​ជា​ខ្សែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោក​បាន​លើក​ឡើង​ថា ករណី​តម្លៃ​រថយន្ត​ក្រុង​នៅ​ថ្ងៃ​បុណ្យ​ធំៗ​ទោះ​បី​មាន​សេចក្តី​ជូន​ដំណឹង​ របស់​មន្ត្រី​ក៏​គេ​មិន​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ ហើយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​បង់​ប្រយោជន៍​។
លោក​បាន​បន្ត​ទៀត​ថា៖ «​ផល​ចំណេញ​សម្រាប់​គ្នា​គាត់ គឺ​គាត់​ចាត់​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ចំណែក​រឿង​ណា​មិន​មាន​ប្រយោជន៍​ដល់​គ្នា​គាត់ គេ​ធ្វើ​មិន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​»។
លោក​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ ក្រុមហ៊ុន​ដែល​មិន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នឹង​មិន​អាច​ឈរ​ជើង​នៅ​ទីផ្សារ​ កម្ពុជា​បាន​ទេ ហើយ​ពេល​នោះ​ទីផ្សារ​កម្ពុជា​នឹង​ត្រឡប់​ទៅ​រក​ទីផ្សារ​បែប​សង្គម​និយម​។
ថ្មីៗ​នេះ​ក្រុមហ៊ុន​របស់ Beeline បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​កម្ពុជា​នឹង​បាន​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ឧកញ៉ា​ក្នុង​ស្រុក​ម្នាក់។
បញ្ហា នេះ​ត្រូវ​បាន​អ្នក​លេង​បណ្តាញ​សង្គម ឬ Facebook បាន​នំា​គ្នា​រិះគន់​ទៅ​លើ​ក្រុមហ៊ុន Cellcard ដែល​បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្តល់​ជូន​របស់​ក្រុមហ៊ុន​ផ្សេង​ទៅ​ដល់ ​អតិថិជន​របស់​ខ្លួន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​។
ក្រុមហ៊ុន Smart និង Beeline ជា​ក្រុមហ៊ុន​ផ្តល់​ជូន​ដល់​អតិថិជន​តាម​រយៈ​កម្មវិធី​ប្តូរ​ប្រាក់​និង​ អត្ថ​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត​ហើយ​ក្រសួង​ប្រៃសណីយ៍​ក៏​បាន​ចេញ​លិខិត​ ព្រមាន​ម្តង​ហើយ​ដល់​ក្រុមហ៊ុន​ទាំង​នេះ​ឲ្យ​ឈប់​ការ​ផ្សព្វ​ផ្សាយ​ដែល​ ផ្ទុយ​នឹង​ប្រកាស​របស់​ក្រសួង​កាល​ពី​លើក​មុន។
លោក Anthony Galliano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment Management បាន​ឲ្យ​ដឹង​ថា​ការ​រួម​បញ្ចូល​គ្នា​នៃ​វិស័យ​ទូរស័ព្ទ​ចល័ត​គឺជា​បញ្ហា​និង ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​រឹង​មាំ​។ លោក​បន្ត​ថា៖ «​ពេល​ដែល​ទីផ្សារ​កាន់​តែ​តូច​ចំពោះ​ប្រតិបត្តិ​ករ​បី​សំខាន់ៗ ការ​រំពឹង​ទុក​គឺថា​តម្លៃ​នឹង​កាន់​តែ​ប្រកួត​ប្រជែង»។
លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និយាយ​កាល​ពី​ម្សិល​មិញ​ថា ទីផ្សារ​របស់​កម្ពុជា​តូច ហើយ​មិន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ចង់​បើក​ប្រតិបត្តិ​ការ​នៅ​ទីផ្សារ កម្ពុជា​ទៀត​ទេ តែ​វា​ពុំ​មាន​ន័យ​ថា​វិស័យ​ទូរគមនាគមន៍​មិន​រីក​ចម្រើន​នោះ​ដែរ ខណៈ​ស៊ីម​កាត​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​មាន​រហូត​ជិត​២០​លាន​ស៊ីម​រហូត​មក​ ដល់​ពេល​នេះ​។
ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៧​កំពុង​ប្រតិបត្តិការ​៕ Postkhmer.com
Read more...

Tuesday, March 5, 2013

Samsung នឹង​បង្ហាញ Galaxy S IV នៅ​ថ្ងៃទី ១៤ ខែមិនា

0 comments
ស្ថាបនិក​គេហទំព័រ Mobile-review លោក Eldar Murtazin បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung នឹងដាក់​បង្ហាញ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១៤/៣ នៅ​ទីក្រុង New York ។​
​តាម​ពាក្យ​ច​ចាម​អារាម​មុន​នោះ​ថា Galaxy S IV នឹង​បំពាក់​ដោយ​អេក្រង់ Full-HD ជាមួយ នឹង​រ៉េ​សូ​លុយ​សិន 1.920x1.080, អង្គ​ប្រតិបត្តិ​ការណ៍ quad-core  ល្បឿន 1.9GHz, ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ។​
​បច្ចុប្បន្ន ត្រកូល Galaxy S របស់ Samsung កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកប្រើប្រាស់​ជាខ្លាំង​។ ដោយ​ចាត់ទុកថា នេះ​ជា​ដៃគូ​ប្រកួតប្រជែង​ស្មើគ្នា​ជាមួយ នឹង iPhone របស់ Apple ។ksn-news
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន