ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបកំពូលនៅមូស្គូ រុស្ស៊ី និង
ជប៉ុន បានថ្កោលទោសការដែលកូរ៉េខាងជើង
មិនព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ
ព្រមទាំងអំពាវនាវឲ្យប្រទេសនេះគោរពតាមសេចក្តីសម្រេចចិត្តរប់ស
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះ
បានធ្វើឡើងក្រោយកិច្ចប្រជុំពិភាក្សារបស់ប្រមុខដឹកនាំប្រទេសទាំងពីរ
កាលពីថ្ងៃទី១៩ មេសា។
នៅថ្ងៃទី២៩ មេសា ម្សិលមិញនេះដែរ
អ្នកនាំពាក្យខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង Yoon Chang-Jung
បានថ្លែងថា
កូរ៉េខាងជើងកំពុងត្រៀមបំរុងសម្រាប់ការបាញ់ម៉ីស៊ីលរយៈចម្ងាយមធ្យម
ថ្វីបើព័ត៌មានខ្លះបានលើកឡើងថា ប្រទេសកុម្មុយនិស្តមួយនេះ
បនាផ្អាកជាបណ្តោះអាសន្នការបាញ់ម៉ីស៊ីលក៏ដោយក្តី។
តាម Reuters នៅថ្ងៃទី២៩ មេសា ដដែល កូរ៉េខាងជើងបានរក្សាទុកកម្មករ ៧ នាក់ ក្នុងចំណោមកម្មករ ៥០ នាក់ ដែលនៅសេសសល់ក្នុងតំបន់ឧស្សាហកម្មរួម Kaesong ដោយសំអាងលេសថា ត្រូវការត្រួតពិនិត្យបណ្តាខ្ទង់ពន្ធដារ និងបៀវត្ស។ ទង្វើរនេះធ្វើឡើងចំពោះអ្នកចាកចេញនាទីចុងក្រោយ។
គួររម្លឹកឡើងវិញថា ក្រុងសេអ៊ូល បានដឹកកម្មករចេញពីតំបន់នោះចំនួន ៥៣.០០០ នាក់ ក្រោយពីភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរកើនឡើងមិនឈប់ឈរ ក្នុងអំឡុង២ខែកន្លងមកនេះ។
តំបន់ឧស្សាហកម្មរួមកូរ៉េខាងជើង- ត្បូង បាននាំប្រយោជន៍ឲ្យប្រទេសកូរ៉េខាងជើង ក្នុង១ឆ្នាំៗ ប្រមាណ ៩០ លានដុល្លារ ហើយកម្មកររបស់កូរ៉េខាងជើង ត្រូវបានក្រុមហ៊ុនកូរ៉េខាងត្បូង ផ្តល់ប្រាក់បៀវត្សប្រមាណ ១៣០ ដុល្លារ USD ក្នុង១ខែៗ៕ ksn-news.com
Read more...