Rotha Company
 
Showing posts with label ឡានក្រុង. Show all posts
Showing posts with label ឡានក្រុង. Show all posts

Monday, June 10, 2013

រន្ធត់ ៖ ៤០ នាក់ រងរបួស ខណៈរថយន្តក្រុងពីរជាន់ បានទៅបុក ស្ពានអាកាស កម្ពស់ទាប

0 comments
ព័ត៌មានអន្តរជាតិ ៖ យុវតីដែលជាសិស្សសាលា វ័យ ១៧  ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់
ធ្ងន់ បន្ទាប់ពីរថយន្តក្រុងពីរជាន់ ដែលផ្ទុកទៅដោយសិស្សសាលា រាប់សិបនាក់  បានបើក
ទៅបុក នឹងស្ពានទាបមួយកន្លែង នេះបើយោងតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា មនុស្ស ៤០ នាក់  ដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងពីរជាន់មួយ
នេះ   គឺមានអាយុចន្លោះពី  ១៦ ទៅ ១៩ ឆ្នាំ  សុទ្ធសឹងតែជាសិស្សសាលា ។ ដោយឡែក
ករណីមួយនេះ បានកើតឡើងនៅឯទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
លើសពីនេះ បើយោងអ្នកនាំពាក្យ  របស់មន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗនោះ ក៏មានការ
អន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  នៅក្បែរនោះ។ ដោយឡែក
បើតាមការអោយដឹងពី  អង្គភាពពន្លត់អគ្គីភ័យ  បានអះអាងអោយដឹងថា  អ្នកបើកបររថ
យន្តក្រុងមួយនេះ   បានភ្លេចក្រឡេកទៅមើលផ្លាកសញ្ញាចរាចរណ៍  ដែលបញ្ជាក់អោយ
ដឹងថា ស្ពានមួយនេះ មានកំពស់ត្រឹមតែ ៣,៤ ម៉ែត្រ តែប៉ុណ្ណោះ៕ ប្រភពពី  camnews.com.kh

Read more...

Friday, February 22, 2013

ឡានក្រុង​ថៃ ចាប់ផ្តើម​ធ្វើ​ដំណើរការ​ពី​បាងកក មក​សៀមរាប និង​ភ្នំពេញ​

0 comments
ភ្នំពេញ: កាសែត​ថៃ បាងកក ប៉ុស្តិ៍ របស់​ប្រទេស​ថៃ បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បានចាប់ផ្តើម​សេវាកម្ម​ឡាន​ក្រុង ដោយ​ចេញដំណើរ​ទៅមក ពី​ទីក្រុង​បាងកក មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ឡានក្រុង​ដឹក​អ្នកដំណើរ​ឆ្លងដែន​នេះ គឺជា​ជំហាន​មួយ នៃ​ការពង្រីក​វិស័យ​ទេសចរណ៍ និង​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ​។​

​កាសែត បាន​រាយការណ៍​ថា ឡានក្រុង​របស់​ថៃ​ចំនួន​ពីរ​គ្រឿង បាន​ចេញដំណើរ​ពី​ទីក្រុង​បាងកក មក​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ឡានក្រុង​ចេញពី​ទីក្រុង​បាងកក មក​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពី​ម៉ោង ៨ និង ១៥ នាទី​ព្រឹក និង​ត្រឡប់ ទៅ​កាន់​ទីក្រុង​បាងកក​វិញ នៅ​ម៉ោង ៧ យប់​។ ការធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ៧១៩ គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល ១១ ម៉ោង និង​តម្លៃ​សំបុត្រ គឺ ៣០ ដុល្លារ​។ ចំណែក​ឡានក្រុង​ពី​ក្រុង​បាងកក ទៅ​ខេត្ត​សៀមរាប ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ៩ ព្រឹក ដោយ​ត្រឡប់មកវិញ​នៅ​ម៉ោង ៨ យប់​។ ការធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ៤២៤ គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល ៧ ម៉ោង និង​តម្លៃ​សំបុត្រ ២៥ ដុល្លារ​។​

​ ក្នុង​ឆ្នាំ​២០១២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជា ៣.៥៨០.០០០ នាក់ ដែល​បាន​កើនឡើង ២៤%​។ វិស័យ​ទេសចរណ៍ បានផ្តល់​ចំណូល​ដល់​កម្ពុជា​សរុប​ចំនួន​ជាង ២ ពាន់​លាន​ដុល្លារ​។​

​ សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ តាមរយៈ​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ឲ្យមាន​ការផ្តល់​សេវាកម្ម ដឹកជញ្ជូន​អ្នកដំណើរ តាម​ឡានក្រុង​ឆ្លងដែន​ដោយផ្ទាល់ ពី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​បាងកក និង​ពី​បាងកក មក​កាន់​ខេត្ត​សៀមរាប​៕​​cen.com.kh
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន