ភ្នំពេញ:
កាសែតថៃ បាងកក ប៉ុស្តិ៍ របស់ប្រទេសថៃ
បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣
រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ
បានចាប់ផ្តើមសេវាកម្មឡានក្រុង ដោយចេញដំណើរទៅមក ពីទីក្រុងបាងកក
មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ឡានក្រុងដឹកអ្នកដំណើរឆ្លងដែននេះ គឺជាជំហានមួយ
នៃការពង្រីកវិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ។
កាសែត បានរាយការណ៍ថា
ឡានក្រុងរបស់ថៃចំនួនពីរគ្រឿង បានចេញដំណើរពីទីក្រុងបាងកក
មករាជធានីភ្នំពេញ និងខេត្តសៀមរាប។ ឡានក្រុងចេញពីទីក្រុងបាងកក
មករាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង ៨ និង ១៥ នាទីព្រឹក និងត្រឡប់
ទៅកាន់ទីក្រុងបាងកកវិញ នៅម៉ោង ៧ យប់។ ការធ្វើដំណើរលើចម្ងាយផ្លូវ
៧១៩ គីឡូម៉ែត្រ ដោយចំណាយពេល ១១ ម៉ោង និងតម្លៃសំបុត្រ គឺ ៣០ ដុល្លារ។
ចំណែកឡានក្រុងពីក្រុងបាងកក ទៅខេត្តសៀមរាប ចាប់ផ្តើមចេញដំណើរនៅម៉ោង
៩ ព្រឹក ដោយត្រឡប់មកវិញនៅម៉ោង ៨ យប់។ ការធ្វើដំណើរលើចម្ងាយផ្លូវ
៤២៤ គីឡូម៉ែត្រ ដោយចំណាយពេល ៧ ម៉ោង និងតម្លៃសំបុត្រ ២៥ ដុល្លារ។
ក្នុងឆ្នាំ២០១២ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជា ៣.៥៨០.០០០ នាក់
ដែលបានកើនឡើង ២៤%។ វិស័យទេសចរណ៍
បានផ្តល់ចំណូលដល់កម្ពុជាសរុបចំនួនជាង ២ ពាន់លានដុល្លារ។
សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ
តាមរយៈក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀង
ដើម្បីឲ្យមានការផ្តល់សេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ
តាមឡានក្រុងឆ្លងដែនដោយផ្ទាល់ ពីភ្នំពេញ ទៅកាន់ទីក្រុងបាងកក
និងពីបាងកក មកកាន់ខេត្តសៀមរាប៕cen.com.kh
Friday, February 22, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment