ភ្នំពេញ:
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី
បានបញ្ជាក់ទៅកាន់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ
ណាំហុង ថា នៅពេលសព្វថ្ងៃនេះ អ្នកវិនិយោគជប៉ុន កាន់តែមានទំនុកចិត្ត
ក្នុងការមកវិនិយោគនៅកម្ពុជា។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ( Masafumi Kuroki ) បានថ្លែងដូច្នេះ នៅពេលលោក ចូលសម្តែងការគួរសម និងជម្រាបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅពេលលោកត្រូវបញ្ចប់អាណត្តិជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រយៈពេល ៣ ឆ្នាំកន្លះ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពី កិច្ចប្រជុំដោយបិទទ្វារនោះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងទៅកាន់អ្នកកាសែតថា "ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បញ្ជាក់ថា ឥឡូវនេះ ជំនឿទុកចិត្តនៃវិនិយោគរបស់ជប៉ុនកាន់តែកើនឡើង ដោយសារតែកក្តាជាច្រើន ដូចជា បញ្ហាទី១ សន្តិសុខនយោបាយល្អ ដែលជប៉ុនមានជំនឿទុកចិត្ត និងចំណុចទី២ គឺទំនាក់ទំនងរវាងប្រទេសទាំងពីរតែម្តង"។
អំពីសភាពការណ៍ កម្ពុជា ក៏ត្រូវបានលោក កុយ គួង លើកឡើងថា "ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានគូសបញ្ជាក់ថា ខាងកម្រិតនយោបាយ និងខាងកម្រិតឯកជន អាចមានការយល់ឃើញខុសគ្នា។ កម្រិតឯកជន គេនឹងអាចមកកម្ពុជាយើង ដោយគេវិនិយោគជាច្រើន ហើយជួយឲ្យការងារ ឲ្យប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត"។
លោក កុយ គួង បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១២ មានតែជាង ៤០០ លានដុល្លារអាមេរិក។ ចំណែកជំនួយឥតសំណង់របស់ជប៉ុន ផ្តល់ឲ្យកម្ពុជា សម្រាប់ឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ជាង ៣០១ លានដុល្លារ ហើយប្រាក់កម្ចី ២០១០-២០១២ ជាង ១៣៩ លានដុល្លារ។
លោក កុយ គួង បានបន្ថែមថា ទឹកប្រាក់វិនិយោគជប៉ុននៅកម្ពុជា គឺកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំ២០១១ តែ ១២០ លានដុល្លារ។ ឆ្នាំ២០១២ កើនដល់ជាង ២៥៨ លានដុល្លារ។ ចំណែកអ្នកទេសចរជប៉ុន ចូលមកកម្ពុជា នៅឆ្នាំ២០១២ មានជិត ១៨ ម៉ឺននាក់៕ cen.com.kh

No comments:
Post a Comment