ភ្នំពេញ:
របាំគឺជាផ្នែកមួយ នៃវប្បធម៌ជាតិ។ ទន្ទឹមនឹងនោះ
ការហ្វឹកហាត់រាំរបាំបុរាណ ឬរបាំព្រះ រាជ្យទ្រព្យ
គឺត្រូវការចំណាយពេលវេលា យូរ ទើបចេះចាំ និងអាចក្លាយទៅ
ជាអ្នករាំរបាំ បុរាណអាជីពបាន។
ម្យ៉ាងទៀតការហាត់រាំរបាំបុរាណនេះត្រូវការប្រើអារម្មណ៍ និង
មនោសញ្ចេតនាច្រើន ជាពិសេសគឺការអត់ធន់។
ស៊ីអ៊ីអិន បានជួបសម្ភាសន៍ជាមួយអ្នករាំរបាំបុរាណផ្ទាល់
ដើម្បីបង្ហាញថា តើហេតុអ្វី បាន ជាពួកគេ សម្រេចចិត្ត ចាប់យកជំនាញ
ផ្នែករាំរបាំ បុរាណយ៉ាងដូច្នេះ?
កញ្ញា រ៉ុង រស្មី អាយុ១៧ឆ្នាំ ជាសិស្សរាំរបាំផ្នែកបុរាណ នៃសាលាធម្យមសិក្សាវិចិត្រ សិល្បៈ បានហាត់រៀនមុខវិជ្ជានេះ អស់រយៈពេល ៩ឆ្នាំ កន្លងមកហើយ បានឲ្យដឹងថា ខ្លួនស្រឡាញ់ពេញចិត្ត នឹងមុខវិជ្ជានេះ ហើយព្រមទាំងមានការជំរុញលើក ទឹកចិត្តពី ក្រុមគ្រួសារ។

កញ្ញារូបនេះ បាននិយាយថា “ខ្ញុំស្រឡាញ់មុខវិជ្ជានេះ
ហើយមានការជំរុញលើកទឹកចិត្ត ពីក្រុមគ្រួសារផង ទើបមករៀន នៅសាលា
មធ្យមសិក្សា វិចិត្រសិល្បៈ។ ចំពោះការហាត់ របាំបុរាណហ្នឹងខ្ញុំយល់ថា
វាមានលក្ខណៈល្អ ពិសេស សម្រាប់ដងខ្លួន និងល្អសម្រាប់ សុខភាព”។
កញ្ញាដដែលបានបន្តថា “ខ្ញុំហាត់បាន៩ឆ្នាំមកហើយ
ដោយចាប់ហាត់តាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ ការហាត់រៀនរាំ របាំ
ហ្នឹងក្នុងមួយ អាទិត្យ ហាត់តែ៥ថ្ងៃទេ
បើថ្ងៃសម្រាកនៅជួយកិច្ចការងារផ្ទះ។ ណាមួយខ្ញុំ
ត្រូវចំណាយពេល៤ឆ្នាំទៀតដើម្បីបន្តយកបរិញ្ញាបត្រ”។
ចំណែក កញ្ញា សុខ ណាលីស អាយុ១៩ឆ្នាំ បានហាត់រាំរបាំបុរាណដូចកញ្ញាខាងលើដែរ។ កញ្ញាបានប្រាប់ឲ្យដឹងថា រយៈពេល ដែលខ្លួនហ្វឹកហាត់រាំរបាំបុរាណ ឬរបាំព្រះរាជទ្រព្យនោះ ចាប់តាំងពីអាយុ១០ឆ្នាំ និងត្រូវចំណាយពេល៤ឆ្នាំដើម្បីបន្តយកបរិញ្ញាបត្រ និងឈានចូលជាអ្នករាំរបាំអប្សរាពេញលក្ខណៈតែម្តង។

ជិតនឹងបញ្ចប់ការសិក្សា ឬក៏ហ្វឹកហាត់រាំរបាំបុរាណទៅហើយនោះ កញ្ញា
ណាលីស បាននិយាយថា “ព្រោះតែខ្ញុំស្រាឡាញ់ផ្នែកហ្នឹង
ព្រមទាំងបានកើតមកជាកូនខ្មែរ និងបានហាត់រាំរបាំព្រះរាជ្យទ្រព្យ
ដែលមានតម្លៃដូច្នេះ ខ្ញុំចង់ក្លាយខ្លួនទៅជាមនុស្សម្នាក់
ដែលរក្សាវប្បធម៌ជាតិ”។
កញ្ញាខាងលើ បានបន្តថា “និយាយទៅរបាំបុរាណនេះមានភាពទន់ភ្លន់ ហើយបានធ្វើឲ្យខ្ញុំមានការអត់ធន់នឹងការហាត់ហ្នឹង ព្រោះថាការហាត់មានរយៈពេលយូរ និងមានការលំបាកខ្លាំង ព្រោះយើងត្រូវប្រើកម្លាំង ការគិត និងការចងចាំក្បាច់ នីមួយៗ តាំងពីចុងដៃ រហូតដល់ចុងជើងគ្រប់វិនាទី ហើយនឹងប្រើមនោសញ្ចេតនាផង”។

ចំពោះអ្នកស្រី សំ សត្យា
ជាអ្នកគ្រូបង្រៀនផ្នែករបាំបុរាណអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ
បានថ្លែងឲ្យដឹងថា
ដោយបានឆ្លងកាត់បទពិសោធន៍បង្រៀនជាច្រើនឆ្នាំកន្លងមក គាត់យល់ឃើញថា
ចំពោះសិស្ស ដែលស្រឡាញ់ផ្នែករាំរបាំ គឺពួកគាត់នឹងខំប្រឹងប្រែង
រួមផ្សំនឹងទេពកោសល្យពីកំណើតផងនោះ ពួកគាត់ងាយនឹងចាប់បាន។
អ្នកគ្រូបង្រៀនផ្នែករបាំបុរាណខាងលើ បាននិយាយថា “កាណាសិស្សគាត់ស្រឡាញ់នោះ នឹងខំប្រឹងបូករួមនឹងទេពកោសល្យរបស់គាត់ ដែលអំណោយផលពីធម្មជាតិមកច្រើននោះ គឺគាត់ឆាប់ចាប់បាន ហើយនឹងមានការព្យាយាមទៀត ធ្វើឲ្យគាត់ ងាយនឹងក្លាយ ទៅជាតួឯកទៀតផង”។
ប្រភពដដែលបានបន្តថា “ក៏ប៉ុន្តែទាំងនេះសម្រេចទៅបានអាស្រ័យលើលក្ខណៈដងខ្លួនរបស់គាត់ទៀត ព្រោះថាមុននឹងក្លាយទៅជាតួឯក គេមើលតាំងពីអាកប្បកិរិយា ដងខ្លួន មុខមាត់ ដៃជើង ទាំងអស់ ដូច្នេះគឺថាមើលឲ្យគ្រប់ជ្រុងជ្រោយមិនឲ្យទាស់កន្លែងណាទេ”៕ប្រពភមកពី Cen.com.kh

No comments:
Post a Comment