តាមប្រពៃណីខ្មែរមុននឹងបានគ្នាជាប្ដី្ដប្រពន្ធកម្លោះក្រមុំត្រូវឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ដោយមានការទទួលដឹងឮពី ក្រុមគ្រួសារ និងចាស់ទុំ។សព្វថ្ងៃមានគូស្រករមួយចំនួនតូចបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធដោយផ្លោះរំលងប្រពៃណី។ ការផ្លោះ រំលងបែបនេះមិនមែនជារឿងល្អឡើយ បើតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរថាមេបានឹងកាច់ដោយបង្កឱ្យមានជម្ងឺ ឬហេតុការណ៍អា ក្រក់ផ្សេងៗកើតមានឡើង។ តើមេបាកាច់មានអត្ថន័យដូចម្ដេច?
រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីអត្ថន័យនៃសុភាសិត “ស្នេហាក្រៅខាន់ស្លា មេបាកាច់”នេះ ទស្សនាវដ្ដីសុខភាពយើង សូមលើកយកខ្លឹមសារកិច្ចសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ។
អត្ថន័យស្នេហាក្រៅខាន់ស្លា មេបាកាច់
ពាក្យនេះសំដៅដល់គូស្រករទាំងឡាយណាដែលមានទំនាក់ទំនងផ្លូវស្នេហាមិនឱ្យឪពុកម្ដាយដឹង ក្បត់ប្រពៃណីលួចរួមរស់ ជាមួយគ្នាដោយមិនបានឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍ ឬមិនបានសែនព្រេនដល់ជីដូនជីតាឱ្យបានដឹងឮ។ ប្រការនេះ ធ្វើឱ្យព្រលឹង ជីដូនជីតាខឹងសម្បារ រួចបានធ្វើឱ្យ(កាច់)សមាជិកណាម្នាក់ខាងកូនស្រីឱ្យមានជម្ងឺតម្កាត់ផ្សេងៗ ដូចជាឈឺពោះ គ្រុនក្ដៅ រងាជាដើម ព្រោះប៉ះពាល់ដល់់កិត្ដិយសវង្សត្រកូល។ គ្រូពេទ្យមិនអាចព្យាបាលជម្ងឺនេះឱ្យជាសះស្បើយបានទេ ហេតុដូចនេះហើយទើបឪពុកម្ដាយ ទៅរកគ្រូហ្ម ឬគ្រូទស្សន៍ទាយមើលដើម្បីដឹងថានរណាម្នាក់ធ្វើអ្វីខុសឆ្គង។
លុះដឹងការពិតថាមេបាកាច់ខឹងសម្បារនោះ ចាស់ទុំនឹងស្រាវជ្រាវរកបុគ្គលដែលពាក់ព័ន្ធគ្នាក្នុងរឿងស្នេហារំលងប្រពៃណី។ បន្ទាប់ពីរកឃើញហើយក៏រៀបចំជាពិធីសែនព្រេនអង្វរកសុំខមាទោសដល់ព្រលឹងមេបា ដើម្បីបានស្ងប់ចិត្ដនិងឈប់កាច់ឱ្យមានជម្ងឺឈឺ ថ្កាត់តទៅទៀត ដោយរៀបចំជាបាយសម្ល និងផ្លែឈើ






