Rotha Company
 
Showing posts with label ​ផ្នែក​សារព័ត៌​មាន​. Show all posts
Showing posts with label ​ផ្នែក​សារព័ត៌​មាន​. Show all posts

Wednesday, June 26, 2013

កាត់​ទោស ដេវិដ ឆាណាយវា រឿង​វ៉ៃ​អ្នក​កាសែត

0 comments
ភ្នំពេញៈ សមាជិក​មេធាវី​ដែល​ត្រូវ​បណ្តេញ​ចេញ​លោក ដេវិដ ឆាណាយវា ត្រូវ​សាលា​ដំបូង​រាជធានី​បើក​ជំនុំ​ជម្រះ​ទោស​កាល​ពី​ម្សិលមិញ​ជាមួយ​នឹង​ ក្មួយ​ប្រុស​ម្នាក់ និង​មិត្តភក្តិ​ដែល​គេច​ខ្លួន​ម្នាក់​ទៀត ពី​បទ​វាយ​អ្នក​កាសែត​មួយ​ក្រុម​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ផ្តល់​ការ​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា ជន​នេះ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់។
លោក ដេវិដ ឆាណាយវា វ័យ​៤១​ឆ្នាំ អតីត​មេធាវី និង​ទីប្រឹក្សា​របស់​ព្រឹទ្ធសភា លោក យាន ស៊ីណា វ័យ​៤៤​ឆ្នាំ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក ប្រាក់ អ៊ូហ្វី វ័យ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​ត្រូវ​ជា​ក្មួយ​លោក ឆាណាយវា បាន​រង​ការ​ចោទ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​មីនា។
ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​ស្រី ចាំង ស៊ីណាត បាន​ថ្លែង​ថា ឈ្មោះ ដេវិដ ឆាណាយវា និង​ក្មួយ​គាត់​ឈ្មោះ អ៊ូហ្វី ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា បន្ទាប់​ពី​អ្នក​កាសែត​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​ថា អ្នក​ទាំង​បី​វាយ​ពួក​គេ​បន្ទាប់​ពី​ទៅ​ព្យាយាម​ថត​រូប​គ្រោះថ្នាក់​ចរាចរណ៍ ​បង្ក​ដោយ​ឈ្មោះ អ៊ូហ្វី។ ឈ្មោះ យាន ស៊ីណា បាន​គេច​ខ្លួន​បណ្តោះ​អាសន្ន​ពី​ការ​ចាប់​ខ្លួន។
ឈ្មោះ ឆាណាយវា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា គាត់​គ្រាន់​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដើម្បី​ជួយ​ក្មួយ​គាត់​ ប៉ុណ្ណោះ​ខណៈ​ដែល​រថយន្ត​របស់​គាត់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។
សាក្សី​ម្នាក់ ឈ្មោះ ពីន គង់ មេ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​បឹងរាំង បាន​ថ្លែង​ថា លោក​មិន​បាន​ឃើញ​លោក ឆាណាយវា ឬ​លោក ស៊ីណា ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​ក្នុង​អំឡុង​ពេល​នោះ​ទេ។
លោក ពិន គង់ បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ឃើញ​លោក ដេវិដ ឆាណាយវា និង​លោក យាន ស៊ីណា ត្រូវ​ក្រុម​អ្នក​កាសែត​និង​ក្រុម​មនុស្ស​ចោម​រោម​គាត់​។ ខ្ញុំ​មិន​ឃើញ​ពួក​គេ​វាយ​អ្នក​កាសែត​ទេ​។ ភ្លាមៗ​នោះ​ខ្ញុំ បាន​ជួយ​ពួក​គេ ដោយ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សាក​សួរ​»។
អ្នក​កាសែត​ទាំង​៥​នាក់​នោះ បាន​ដក​ពាក្យ​បណ្តឹង ហើយ​ក៏​មិន​បង្ហាញ​មុខ​នៅ​ក្នុង​សវនាការ​ដែរ កាល​ពី​ម្សិលមិញ។
លោក សុវណ្ណ រិទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន និយាយ​ក្នុង​អំឡុង​ជម្លោះ​នោះ​ថា លោក​ត្រូវ​មនុស្ស​លោក ឆាណាយវា វាយ។ លោក​បាន​ទារ​ជំងឺ​ចិត្ត​១ ម៉ឺន​ដុល្លារ​ពី​ពួក​គេ។
លោក​និយាយ​ថា ៖ «ខ្ញុំ​បាន​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង​បី ព្រោះ​ខ្ញុំ​រវល់​ការងារ​ហើយ​គ្មាន​ពេល​តាម​ដាន​រឿង​ក្តី​នៅ​តុលាការ​ទេ​។ ខ្ញុំ​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​គ្រួសារ​ជន​ជាប់​ចោទ​ហើយ​ខ្ញុំ ក៏​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ពី​ពួក​គេ​ផង​ដែរ​»។
ក្នុង​សវនាការ​កាល​ពី​ម្សិលមិញ តុលាការ​បាន​ចាក់​វីដេអូ​ឃ្លីប អំពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ តែ​ទោះ​ជា​យ៉ាង​ណា​គេ​មិន​ឃើញ​មាន​នរណា​ម្នាក់​ប្រើ​អំពើ​ហិង្សា​ទេ​នៅ​ ក្នុង​ខ្សែ​វីដេអូ​នោះ។
នៅ​ពេល​បិទ​សវនាការ ព្រះ​រាជអាជ្ញា​រង​លោក ជេត ខេមរ៉ា បាន​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ។ លោក​ថ្លែង​ថា ៖ «​មិន​មាន​ភ័ស្តុតាង​ណា​បង្ហាញ​ថា ពួក​គេ​វាយ​ជន​រងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ ដោយ​សារ​តែ​ជន​រងគ្រោះ​ទាំង​៥នាក់ បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ពួក​គេ ខ្ញុំ​ស្នើ​លោក​ចៅក្រម​សម្រេច​លើ​រឿង​ក្តី​នេះ​ទៅ​តាម​ច្បាប់​»។
សាលក្រម​រឿង​ក្តី​នេះ​ចៅក្រម​គ្រោង​ប្រកាស​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​នេះ៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
Read more...

Thursday, June 6, 2013

ចោរប្លន់យ៉ាង សកម្ម ក្នុងរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ខណៈពួកគេរៀបគម្រោង ប្លន់ម៉ូតូត្រូវ នគរបាល ចាប់ក្របួចបាន

0 comments
ភ្នំពេញ ៖ ក្រុមចោរប្លន់ពីរនាក់ ល្បីខាង យក ដែកឆាប នឹងដំបងឈើ វាយមនុស្សប្លន់ យកម៉ូតូនឹងទ្រព្យ សម្បត្តិ តាមផ្លូវ សាធារណៈ ជាច្រើន លើ ច្រើន សារ នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ដ៏ដូចជាក្នុងរាជធានី ភ្នំពេញ ពេលនេះ ត្រូវអស់លក្ខ័ ខណៈពួកគេរៀបចំគម្រោង ប្លន់ម៉ូតូ នៅតាម  ផ្លូវ ព្រៃស ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវនគរបាល ដែលកំពុងជិះម៉ូតូល្បាត ឃើញក៏ចាប់ឃាតសួរនាំ ទើបដឹកថា ពួកជាចោរប្លន់ សមត្ថកិច្ច សម្រេចវាយខ្នោះចោរប្លន់ពីរនាក់នេះ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង ៥ នឹង ៣០ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៣ ។
លោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ បានឲ្យដឹងថា ក្រុមចោរប្លន់ពីរនាក់ ដែលនគរបាលឃាត់ខ្លួន ខាងលើនេះ ទី១ ឈ្មោះ ឡាន ប៊ុនធឿន ភេទ ប្រុស អាយុ២៥ឆ្នាំ នឹងទី២ ឈ្មោះ ស៊ុក សក ហៅតូច ភេទប្រុស អាយុ២៧ឆ្នាំ ពួកគេមានមុខរបរ ជាចោរប្លន់តែម្តង នឹងមានស្រុកកំណើត នៅភូមិ បារាជ ឃុំព្រៃឈ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។
លោកអធិការបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួន ចោរប្លន់ខាងលើនេះ នគរបាលខណ្ឌដង្កោ ក្រោមការ បញ្ជាផ្ទាល់ របស់លោកនោះ គឺបាន ជិះម៉ូតូដើរល្បាត តាមផ្លូវដែលគួរឲ្យកត់ សម្គាល់នៅក្នុងភូមិសាស្រ្ត រហូត ពេលជិះល្បាត នៅតាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ នគរបាលបានឈ្មោះ ឡាន ប៊ុនធឿន នឹង ឈ្មោះ ស៊ុក សក ហៅតូចរត់កាច់ព្រៃ ខ្លួនប្រលាក់សុទ្ធតែភក់ នឹងកាន់ដែកឆាប ដែលប្រឡាក់ ឈាម តែទាំងមានដំបង នៅជាប់ដៃពួកគេទៀតនោះ ទើបកម្លាំងនគរបាលមាន ការសង្ស័យក៏បាន ព័ទ្ធចាប់ ដើម្បីសាកសួរ ប៉ុន្តែពេលនោះក្រុមចោរ ប្លន់ដឹកខ្លួន បានព្យាយាមគេចពីនគរបាល តែជាលទ្ធផលត្រូវ នគរបាល ចម្រុះ ខណ្ឌដង្កោ ចុះឡោព័ទ្ធចាប់ក្របួចបានភ្លាមៗ យកទៅកាន់អធិការ ដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីបន្តការ សាកសួរ ។
លោកអធិការខណ្ឌដង្កោ យឹម សារ៉ាន់ បានបន្តថា ដោយសមត្ថកិច្ចសាកសួរ ទៅតាមជំនាញ ព្រហ្មទណ្ឌនោះ ក្រុម ចោរប្លន់ទាំងពីរនាក់ បានឆ្លើយ សារភាពថា កន្លងមកពួកគេបានធ្វើ សកម្មភាពប្លន់យកម៉ូតូជាច្រើនដង មក ហើយ សុទ្ធតែបានសម្រេចទាំងអស់ ដោយពួកគេគ្រាន់តែយកដែកឆាប នឹងដំបងឈើជ្រុង មកវាយមនុស្ស កំពុងជិះម៉ូតូតាមផ្លូវ ។ លើសពីនេះចោរប្លន់ទាំងពីរនាក់ នេះធ្លាប់បន្លំហៅម៉ូតូឌុបជិះ ធ្វើដំណើរតាមផ្លូវព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស រួចបានធ្វើសកម្មភាព យកដែកឆាបចាក់ម្ចាស់ម៉ូតូ ហើយប្លន់យកម៉ូតូជិះរត់គេចខ្លួនបាត់ នឹងធ្លាប់វាយនារីម្នាក់ ប្លន់យកម៉ូតូ អាយខុន មួយគ្រឿង នៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកកំពឹស នៅមានករណី ដែល ជាច្រើនដែលគេបានសារភាពថាពួកគេធ្លាប់វាយ នឹង ចាក មនុស្សប្លន់យកទ្រព្យសម្បត្តិ ។
ជាជំហានដំបូងចោរប្លន់ពីរនាក់នេះ បាននិយាយប្រាប់សមត្ថកិច្ចពួកគេ បានធ្វើសកម្មភាពប្លន់បានចំនួន ៦ លើក ហើយនៅក្នុងរាជធានីភ្នំពេញនេះ គឺភាគីច្រើនពួកគេប្រើអាវុធ ជាដែកឆាប នឹងដំបងឈើ ជាឧបករណ៍ប្លន់តែម្តង ។ នេះបើតាមការសារភាព នឹងឆ្លើយបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ច គឺសមត្ថកិច្ច បានឲ្យដឹងថា ពួកគេជា ចោរប្លន់ ដែលភាគច្រើនល្បីខាង ចាក់នឹងដែកឆាប  វាយនឹងដំបងឈើ សម្លាប់មនុស្សប្លន់យកម៉ូតូ ។
សមត្ថកិច្ចបានបញ្ជាក់ថា ចោរប្លន់ទាំងពីរខាងលើនេះ ត្រូវបានសមត្ថកិច្ចនៅនឹងកំពុង ធ្វើការស៊ើបសួរ នឹងកសាង សំណុំរឿងបញ្ជូនខ្លួន ពួកគេទៅ កាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំឲ្យតុលាការ ផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់ ៕



 ប្រភព ដើមអម្ពិល
Read more...

Monday, June 3, 2013

ចិន​ភ័យខ្លាច "​អាវុធ​វាយប្រហារ​រហ័ស​ទូទាំង​ពិភពលោក​" ថ្មី​របស់​អាមេរិក​

0 comments

តាម japan Times ជប៉ុន​ទើប​ចុះផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា "​ចិន​ព្រួយបារម្ភ​នឹង​អាវុធ​ថ្មី​របស់​អាមេរិក​" សរសេរ​ដោយ Michael Richardson អ្នកជំនាញការ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ សិង្ហ​បុរី ។​
ការដែល​អាមេរិក​អភិវឌ្ឍន៍​និង​សាក​ពិសោធន៍ ​ជោគជ័យ​ប្រភេទ​អាវុធ​វាយលុក​រយៈ​ចម្ងាយ​ឆ្ងាយ​ល្បឿន​លឿន ជំនាន់​ថ្មី​បំផុត ពិត​ប្រា​ដក​ណាស់ គឺ​សំដៅ​កាត់បន្ថយ​ក៏​ពឹង​ផ្អែកលើ​អាវុធ​នុយក្លេអ៊ែរ សម្រាប់​ទប់ទល់​ជាមួយ​ចិន ។ ប្រការនេះ​កាន់តែ​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​ខ្វល់ខ្វាយ និង​ប្រុងប្រយ័ត្ន​របស់​ក្រុង​ប៉េកាំង ។​
​ថ្ងៃទី​០១/៥​កន្លងមកនេះ អាមេរិក​បាន​សាកល្បង​ដំណើរ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​យ៉ាង​ជោគជ័យ នូវ​បរិក្ខារ​ហោះហើរ​កំពូល​សំឡេង X-51 Ware Rider បំណង​លុបចោល​កង្វល់​របស់​ចិន​ចំពោះ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​បារម្ភ​ជាង​មុន អំពី​ឧត្តមភាព​លើសលុប​របស់​អាមេរិក​ក្នុង​វិស័យ​អាវុធ​ធម្មតា​ពិតមែន តែ​វា​ផ្ទុក​នូវ​លទ្ធភាព​ផ្ទុះ​ជម្លោះ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​មុន ។​
ក្នុងការ​ពិសោធន៍​សាក​ល្បង​នោះ គ្រឿងយន្ត​ប្រតិកម្ម​វិវឌ្ឍន៍​(Static ) កំពូល​សំឡេង (Ramjef) របស់ X-51 Wave Rider បាន​បញ្ជា​ពី​លំហ​អាកា​សអា​ត្ល​ង់​ទិ​ក ។ ក្នុង​ល្បឿន​សុ​ក្រិត​របស់ X-51 ក្នុងការ​ពិសោធន៍​នេះ គឺ 6245km លើសពី​ល្បឿន​កំពូល Mach5 (​លឿន​ជាង​សំឡេង​៥​ដង​) ។​
ថ្វីត្បិតតែ​ថ្ងៃ​ណាមួយ​នោះ​គ្រឿងយន្ត Ramjef អាច​ត្រូវបាន​យកមក​ប្រតិបត្តិ​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ក្តី តែ​បច្ចុប្បន្ននេះ​សំខាន់​ស្ថិតក្នុង​កណ្តាប់ដៃ​យោធា​ជា​អ្នកស្រាវជ្រាវ ។​
ពុំ​ត្រឹមតែ​ទ័ពអាកាស ថ្មើរ​ជើងទេ ដោយ​រួមទាំង​ស្នងការ​ស្រាវជ្រាវ​បណ្តា​គំរោងការ​ជាន់ខ្ពស់​រប​ស់​ ក្រសួងការពារជាតិ​អាមេរិក ក៏​វិស្វករ​ស្រាវជ្រាវ​ពិសោធន៍​សាកល្បង​ឧបករណ៍​ហោះហើរ​គ្មាន​អ្នកបើកបរ​ ល្បឿន​លឿន​ជាង​សំឡេង​ដែរ ។ ទាំងអស់នេះ​ដោយសារ​វា​ជា​ផ្នែក​សំខាន់បំផុត​មួយ​ក្នុង "​ផែនការ វាយលុក​រហ័ស​ទូទាំង​ពិភពលោក​" (PGS) របស់​កងទ័ព​អាមេរិក ។​
ក្នុងការ​ពិសោធន៍​ថ្មី​បំផុត​ក្នុង​ផែនការ PGS របស់​អាមេរិក​ថ្វី​ត្បិត​ធ្វើ​ឲ្យ​រុស្ស៊ី​ព្រួយបារម្ភ ប៉ុន្តែ​ចិន​ទេ ដែលជា​ប្រទេស​ភ័យ​បំផុត ។ ព្រោះ​ចំនួន​កាំជ្រួច​ក្នុង​ឃ្លាំង​អាវុធ​របស់​ចិន​មាន​សមត្ថភាព​វាយ​ស្កាត់ ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ទាប​ជាង​រុស្ស៊ី​ឆ្ងាយ​ណាស់ ។​
ឧបករណ៍​កំពូល​ល្បឿន​លឿន​ជាង​សំឡេង X-51 Wave Rider របស់​អាមេរិក​
​ក្រៅ​ពៅ​នោះ​បណ្តា​អ្នកជំនាញ​ការវិភាគរ​ បស់​អាមេរិក​ក៏បាន​ឲ្យ​ដឹងថា បណ្តា​ប្រព័ន្ធ​ដែលមាន​សមត្ថភាព​វាយ​ស្កាត់ កាំជ្រួច​វាយលុក​របស់​ចិន​ក៏​ស្ទើរតែ​គ្មាន ហើយ​សក្តានុពល​ចាញ់​រុស្ស៊ី​ឆ្ងាយ​ណាស់ ។ បច្ចុប្បន្ន​បើតាម​ការគិតគូរ​រប​ស់​អាមេរិក​ចិន​មាន​កាំជ្រួច​ដែល​សមត្ថភាព​ អាច​វាយ​ស្កាត់​បាន​ខ្ទង់​១០​ប៉ុណ្ណោះ សម្រាប់​កម្ទេច​កាំជ្រួច​អន្តរ​ដែនដី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ ​អាមេរិក ។​

ផ្នែក​ក្បាល​នៃ​កំពូល​កាំជ្រួច​លឿន​ជាង​សំឡេង​របស់​អាមេរិក​
​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​អាមេរិក​ចល័ត​អាវុធ​កំពូល​ល្បឿន​លឿន​ជាង​សំឡេង​នោះបាន​ជោគជ័យ គូសត្រូវ​របស់​ពួកគេ​បង្ខំ​ត្រូវ​ប្រើការ​វាយប្រហារ "​ភ្លាមៗ​" ពុំនោះសោត​វា​គ្មាន​ឱកាស​សម្រាប់​វាយយក​ដោយ "​នុយក្លេអ៊ែរ​" បង្ខំចិត្ត​ត្រូវ​ចុះចាញ់ ៕​ ប្រភពពី ​​ ksn-news.com


Read more...

Friday, May 3, 2013

កម្ពុជា​ត្រូវ​គេ​ដាក់​ក្នុង​ចំណោម​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន

0 comments
 វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​គ្មាន​សេរីភាព ​ផ្នែក​សារព័ត៌​មាន​សម្រាប់​ឆ្នាំ​២០១៣។​ អង្គការ​ ស.រ.អា.​ ផ្នែក​ខាង​សេរីភាព ​និង​ប្រជាធិបតេយ្យឈ្មោះ​ Freedom House បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​លំដាប់​ប្រទេស​«គ្មានសេរីភាព»​ សារព័ត៌មាន។​ នេះ​បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​អង្គការ​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ ពុធ​អំពី​សេរីភាព​សារ​ព័ត៌មាន​ជុំវិញ​ពិភពលោក​នៅ​ឯ​សារៈមន្ទីរ​ព័ត៌មាន ​Newseum ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

របាយការណ៍​ជា​សង្ខេប​របស់​ អង្គការ​ Freedom House ​បាន​និយាយ​ថា ​យោង​ទៅ​លើ​ការ​ចាប់​ខ្លួន​លោក​ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ឯករាជ្យ​ដាក់​គុក​រយៈ​ពេល​២០​ឆ្នាំ​ ​ការ​សម្លាប់​អ្នក​កាសែត​កាលពី​ឆ្នាំ​២០០៨​គឺលោក​ឃឹម សំបូរ​និង​ការ​យារយី​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត។​

ថ្លែង​ប្រាប់​ វីអូអេ​ក្រោយ​ពីការ​ចេញ​ផ្សាយ​របាយ​ការណ៍​និង​បង្ហាញ​រូប​ផែនទី​ ជា​ផ្លូវ​ការ​អំពី​ចំណាត់​ថ្នាក់​ប្រទេស​ក្នុង​ពិភពលោក​ដែល​មាន​«សេរី» ​«សេរីមួយផ្នែក»​ និង​«មិន​សេរី​នោះ»​  លោក​ដាវីដ ក្រមើ​ (Davis J. Kramer)​ នាយក​អង្គការ​ Freedom House​ បាន​អះអាង​ថា៖​

«មូលហេតុ​ដែល ​ប្រទេស​មួយ​ត្រូវ​ដាក់​ថា ​ជា​ប្រទេស​គ្មាន​សេរីភាព​គឺ​ដោយ​សារ ប្រទេស​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ផ្នែក​សេរីភាព​ខាង​ផ្លូវ​ច្បាប់​ សេរីភាព​ខាង​នយោបាយ​ សេរីភាព​ខាង​សេដ្ឋកិច្ច ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ និង​អង្គ​ការ​បណ្តាញ​ព័ត៌មាន​អាច​ដំណើរ​ការ​បាន។​ ដូច្នេះ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​មិន​សេរី​គឺ​មាន​ច្រើន»។​

លោក ​បាន​បញ្ជាក់​ថា​ មាន​ចំនួន​ពលរដ្ឋ​ពិភពលោក​ជាង​៤៣​ភាគរយ​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​ សេរីភាព​ខាង​ផ្នែក​ព័ត៌មាន​ ដែល​គួរ​តែ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យប្រសើរ​ឡើង។​

អ្នក ​ស្រី​ការីន កាលិការ​ (Karin Deutsch Karlekar) ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​និង​ជា នាយក​ផ្នែក​ចាត់​ចែង​នៃ​អង្គការ ​Freedom House​ បាន​អះអាង​ថា ​និន្នាការ​របស់​ ប្រទេស​កម្ពុជា​មាន​ភាព​អវិជ្ជមាន​ក្នុង​រយៈ​ពេល​មួយឆ្នាំ ​ពីរឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​បាន​ដើរ​ថយ​ក្រោយ​កាល​ពី​ឆ្នាំ​ទៅ។​

អ្នក ​ស្រី​ថ្លែង​ថា៖ «ជា​ការណ៍​ពិត​ បរិយាកាស​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​បើក​ទូលាយ​ជាង​ប្រទេស ​វៀតណាម​ និង​ប្រទេស​ភូមា។​ នេះ​ជា​ការណ៍​ពិត។​ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បញ្ហា​នៅ​កម្ពុជា​ដែល​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​គឺ​ច្បាប់​និង​ក្រម​ព្រហ្ម​ ទណ្ឌ​ដែល​អាច​ដាក់​ទោស​ព្រហ្មទណ្ឌ​ដោយ​ការ​បរិហាកេរ្តិ៍។ ​យើង​ទទួល​បាន​ចំនួន​នៃ​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​និង​ការ​យារយី​ដល់​ក្រុម ​អ្នក​សារ​ព័ត៌មាន​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​យើង​ឃើញ​មាន​ករណី​ដ៏​អាក្រក់​កើត​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ប្រឆាំង​នឹង​លោកម៉ម សូណង់ដូ​ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ត្រូវ​ចាប់​ដាក់​គុក​២០​ឆ្នាំ»។​

ប្រទេស ​កម្ពុជា​ឆ្នាំ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី១៤៩ ​ក្នុង​ចំណោមប្រទេស​១៩៦។​ ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់​ក្នុង​ចំណោម​ប្រទេស​ដែល​គ្មាន​ សេរីភាព​សារ​ព័ត៌មាន​ឬ​មិន​សេរី ​(Not Free)​ ស្មើ​ទៅ​នឹង​ប្រទេស​គុយបា​ ភូមា អ៊ីរ៉ង់​ វៀតណាម​ ចិន ​ថៃ ​និង​កូរ៉ខាង​ជើង​ជាដើម។​ កាលពី​ឆ្នាំ​ទៅ ​កម្ពុជា​ក៏​ត្រូវ​គេ​ ចាត់​បញ្ចូល​ក្នុង​ចំណោម​ប្រទេស​មិន​សេរី​ដែរ៕ ប្រភព៖ VOA
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន