Rotha Company
 
Showing posts with label IT. Show all posts
Showing posts with label IT. Show all posts

Monday, June 10, 2013

គន្លឹះ​មេរៀន​ទាំង ១០ ក្នុងការ​ Backup MySQL Database

0 comments
MySQL is the most famous open source database management system for the development of interactive Websites. If you use MySQL Databases in your websites then you should always make backup of your data regularly to recover it in case of loss.Here are 10 methods to automatically or manually backup MySQL databases. Check them out and pick the one which is best suited to you. 1.  Backing Up Using MySQLDump
Backup of data can be made using mysqldump utility that comes with MySQL. Various examples are given using mysqldump, including the backing up your database to a file, another server, and even a compressed gzip file.
2. MySQL Export: How to Backup Your MySQL Database?
You can backup by making a dump file (export / backup) of a database used by your account. To do so you have to head over to phpMyAdmin tool in your cPanel.
3. Automatically Backup Mysql Database to Amazon S3
You can also use Amazon S3 to backup your mysql databases. An automated script is present here, which takes backup of a mysql database and then moves it to Amazon S3.
4. How to Backup MySQL Databases, Web Server Files to an FTP Server Automatically
It is an easy way to backup data for users who run their own web server and MySQL server on a dedicated box or VPS. The best thing when using FTP or NAS backup is the fact that your data is secure. First of all you have to backup every single database with mysqldump command, Automating tasks of backup with tar, Setup a cron job and create FTP backup script.
5. How to E-Mail Yourself an Automatic Backup of Your MySQL Database Table with PHP
It will deliver an e-mail to you with an .sql file attached, which lets you to back up particular tables easily. You can even create an e-mail account specifically to get these backup.
6. How to Backup MySQL Database Using PHP
Carry out a database backup query from PHP file. In order to restore the backup all you have to do is to run LOAD DATA INFILE query.
7. Backup Your Database Into an XML File By Using PHP
It will display a PHP snippet that outputs your database as XML. XML is not one of the easiest format to restore a table but it is definitely easier to read.
8. Backup MySQL Database Through SSH
SSH can be used to backup large MySQL data. You will have to enable shell access in your cPanel or Plesk control panel and utilize a tool like PuTTY to log into your server through SSH.
9. How to Backup MySQL Database Automatically (For Linux Users)
If you are a Linux user you can backup MySQL Database automatically by using cron. “cron” is a time-based scheduling utility in Unix/Linux OS.
10. Ubuntu Linux Backup MySQL Server Shell Script
You can backup all your MySQL server databases to your ftp server, if you have a dedicated VPS server with Ubuntu Linux.

Read more...

Tuesday, May 21, 2013

Galaxy S4 Active អាចការពារជម្រាបទឹក លេចចេញរូបភាពជាក់ស្តែង

0 comments
បន្ទាប់ពីមានព័ត៌មានចចាមអារាមមួយចំនួន ស្តីពីរូបសណ្ឋាន ពេលនេះរូបភាពជាក់ស្តែង ដែល
ត្រូវបានចាត់ទុកថាជា Galaxy S4 Active ទើបតែត្រូវបានគេហទំព័របច្ចេកវិទ្យា GSM Arena ធ្វើ
ការបង្ហោះនៅលើអ៊ីនធឺណេត។ បណ្តារូបភាពទាំងនោះបានឲ្យឃើញថា ផលិតផលមានរូបរាង
ខាងក្រៅប្រហែលនឹង Galaxy S4 Version ដើម ប៉ុន្តែមានភាពខុសគ្នាខ្លះៗ ពីចំនុចតូចមួយចំនួន។
ដូចជានៅផ្នែកខាងមុខ ប៊ូតុងបីនៅផ្នែកខាងក្រោមអេក្រង់ ជាប៊ូតុងរឹង មិនមានប៊ូតុងប្រភេទ Touch
Screen ពីរនៅអមសងខាងទេ។ ផ្នែកខាងក្រោយ មានចែកជាផ្នែកតូចៗជាច្រើនផ្នែក និងអាចប្រើ
ប្រាស់ ខ្ចៅបួនគ្រាប់ ដើម្បីមួលឲ្យជាប់ណែនផ្នែកខាងក្រោយនៃស្មាតហ្វូន បង្កើនសមត្ថភាពការ
ពារជម្រាបចូលនៃទឹក និងធូលី។
រូបភាពជាក់ស្តែងមួយទៀតបានឲ្យឃើញថា Galaxy S4 Active មានឈ្មោះកូដ I9295, ឈ្មោះកូដ
សំរាប់ទីផ្សារអន្តរជាតិ។ GSM Arena ក៏បានធ្វើការប៉ាន់ស្មានថា ស្មាតហ្វូនអាចនឹងប្រើប្រាស់ chip
Snapdragon 600 ល្បឿន 1,9 GHz ជាមួយក្រាហ្វិក Adreno 320 ដូច S4 នៅលើទីផ្សារអាមេរិច
ដែរ។
ជាក់ស្តែង ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ S4 Active នៅតែបំពាក់អេក្រង់ Full HD ប៉ុន្តែ
ទំហំប្រហែលជាស្ថិតក្នុងចន្លោះតែពី 4,65 - 4,7 inch ប៉ុណ្ណោះ។ កំរិត Pixel ឡើងដល់ 480 ppi,
ប្រហាក់ប្រហែលនឹង HTC One និងខ្ពស់ជាង Galaxy S4 5 inch (441 ppi)។
ក្នុងនោះ ការប៉ាន់ស្មានមួយចំនួនផ្សេងទៀត បានឲ្យដឹងថា Galaxy S4 Version មិនជ្រាបទឹក មាន
កាមេរ៉ាតែ 8 MP ជំនួសឲ្យ13 MP ដូចនៅលើ Version ដើម។
ចំពោះ ពេលវេលាច្បាស់លាស់នៃការបង្ហាញខ្លួន និងតំលៃលក់នៃស្មាតហ្វូននេះ នៅមិនទាន់បង្ហើប
ឲ្យដឹងនៅឡើយទេ៕ ប្រភពពី Camnews.com.kh


Read more...

Apple អាចនឹងបង្ហាញខ្ឡួន MacBook Air ថ្មីនៅខែក្រោយ

0 comments
ប្រភពពី Appleinsider កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បណ្តាហាងលក់រាយតាមអនឡាញ
(Onlie Shop) ធំៗដូចជា MacConnection ជាដើម លែងមានគំរូ MacBook Air ដ៏ពេញនិយមដូច
ជាគំរូ 13,3 inch chip 1,8 GHz និង Hard Drive SSD ទំហំ 256 GB ទៀតហើយ, Best Buy បើ
ទោះជានៅផ្សាយពាណិជ្ជកម្មមានផលិតផលនេះ តែចំនួនក៏មានកំនត់ដែរ។
ជាធម្មតា ការដែលបណ្តាហាង ដែលជាសាខាទទួលបានសិទ្ធិចែកចាយផលិតផលរបស់ Apple
បន្ថយបរិមាណយ៉ាងលឿនដូច្នេះ វាគឺជាសញ្ញាមួយឲ្យដឹងថា ផលិតផលថ្មីមួយ ជិតបង្ហាញខ្លួន
ជំនួសហើយ។
នៅមិនទាន់មានព័ត៌មានច្រើនពីគំរូ MacBook Air ស៊េរី 2013 នេះទេ ប៉ុន្តែ Cnet បានសន្និដ្ឋានថា
Laptop ថ្មីនេះ នឹងប្រើប្រាស់ Chip ថ្មីរបស់ Intel។ ក្រុមហ៊ុនផលិតនេះ នឹងបង្ហាញ CPU Haswell
នៅដើមខែមិថុនានេះ ជាមួយនឹងល្បឿន សមត្ថភាពសន្សំសំចៃថាមពលអគ្គិសនី ក៏ដូចជាកំលាំង
ដំណើរការនៃក្រាហ្វិក សុទ្ធតែត្រូវបាន ធ្វើការអាប់ឌេត (Update) ឲ្យប្រសើរជាងមុនផងដែរ។
MacBook Air ថ្មី នឹងបង្ហាញខ្លួន នៅខែក្រោយ
សន្និសិទ WWDC របស់ Apple នឹងប្រារព្ធធ្វើឡើង នៅប៉ុន្មានថ្ងៃមិនយូរ ក្រោយពេលដែល Intel
ធ្វើការបង្ហាញខ្ឡួន Haswell រួច។ ហើយសន្និសិទនោះ ត្រូវបានអ្នកជំនាញជាច្រើន បានប៉ាន់ស្មាន
ថា ជាពេលវេលាបង្ហាញខ្លួនរបស់ MacBook Air ថ្មី ៕ ប្រភពពី Camnews.com.kh

Read more...

Tuesday, May 7, 2013

ដំណោះស្រាយ​បញ្ហា​ Upload រូបភាព​នៅក្នុង Joomla 3.0

0 comments
លោកអ្នក​ដែល​និយម​ប្រើ Joomla កំណែប្រែ​ចុងក្រោយ ៣.០ ប្រាកដជា​ធ្លាប់​ជួប​បញ្ហា​នេះ នាពេលដំបូង បន្ទាប់​ពីតំឡើង Joomla ហើយបង្ហោះ​ចូល​ទៅក្នុង Hosting (អនឡាញ) ។ នៅពេលដែល​លោកអ្នក​ Upload រូបភាព​វានឹង​ចូល​ក្នុង ​Hosting ប៉ុន្តែ​វានឹង​បង្ហាញ​ចេញ​ឲ្យ​​ត្រឹមត្រូវ​វិញ​នោះទេ ដែល​បញ្ហានេះ បណ្តាល​មកពី Magic Quote ដែលកំណត់ស្រាប់ នៅពេល​តំឡើង Joomla 3.0 ។
នេះជាបញ្ហា​ដែលមិនបង្ហាញរូបភាព ដែលវាភ្ជាប់ Magic Quote ធ្វើឲ្យវាមិនស្គាល់ ទីតាំង​រូបភាពច្បាស់​លាស់ ។
ជាដំបូង​សូមចូល​ទៅ​ពិនិត្យ មើលថាតើ Magic Quote បើក ឬបិទមិន​ឲ្យដំណើរការ​ហើយ ឬនៅ? ដោយឡុកចូលទៅកាន់ទីតាំង Administrator (Back-End) រួចបន្តចូលទៅក្នុង System => System Information => PHP Setting ហើយពិនិត្យត្រង់ Magic Quote (ជាធម្មតានៅក្រឡោន​ទី ៦) បើវាដាក់ថា Off មានន័យថាបិទ បើ On គឺបើក​ឲ្យដំណើរការ ។

ដើម្បីបិទ (Off) Magic Quote របស់ Joomla 3.0 នេះបានដូចរូបខាងលើ សូមលោកអ្នក​អនុវត្តន៍ តាមវិធីខាងក្រោម ៖  
ដំណោះស្រាយ​ដ៏ងាយស្រួល នោះគឺ លោកអ្នក​គ្រាន់តែ​បង្កើត File php.ini ហើយចម្លង File php.ini នេះចូល​ទៅកាន់ root folder (ឧទាហរណ៍៖ /public_html/test_joomla) និងចូលទៅកាន់ Administrator Folder រួចបញ្ចូល​កូដតែ​ពីរបន្ទាត់ដូចខាងក្រោម៖
magic_quotes_gpc = Off
session.save_path = “/tmp”
ដើម្បីបិទ Joomla Magic Quote មិនឲ្យដំណើរការ នោះរូបភាព​ដែល​អ្នក​ Upload នឹងបង្ហាញចេញជា​ប្រក្រតី ប៉ុន្តែ​ប្រសិន​បើវា​នៅតែ​មិនដំណើរការ សូមលោកអ្នក​សាកល្បងជាមួយ .htaccess វិញម្តង ដោយបង្កើតវា .htaccess ហើយចម្លងកូដ​ខាងក្រោម៖
php_flag magic_quotes_gpc 0

ចំណាំ៖ លោកអ្នកត្រូវតែចម្លង File php.ini ចូលក្នុងទាំងពីរ Folder ទើបដំណើរការ ។

លោកអ្នក​កំពុងអាន៖

ដំណោះស្រាយ​បញ្ហា​ Upload រូបភាព​នៅក្នុង Joomla 3.0

អត្ថបទនេះត្រូវបានសរសេរ​ដោយ៖    សំបុកអាយធី  |  កាលបរិច្ឆេទចុះផ្សាយ៖៦ ឧសភា ២០១៣
លោកអ្នក ​ដែល​និយម​ប្រើ Joomla កំណែប្រែ​ចុងក្រោយ ៣.០ ប្រាកដជា​ធ្លាប់​ជួប​បញ្ហា​នេះ នាពេលដំបូង បន្ទាប់​ពីតំឡើង Joomla ហើយបង្ហោះ​ចូល​ទៅក្នុង Hosting (អនឡាញ) ។ នៅពេលដែល​លោកអ្នក​ Upload រូបភាព​វានឹង​ចូល​ក្នុង ​Hosting ប៉ុន្តែ​វានឹង​បង្ហាញ​ចេញ​ឲ្យ​​ត្រឹមត្រូវ​វិញ​នោះទេ ដែល​បញ្ហានេះ បណ្តាល​មកពី Magic Quote ដែលកំណត់ស្រាប់ នៅពេល​តំឡើង Joomla 3.0 ។
សេវាបង្ហោះ​គេហទំព័រដ៏​មានទំនុកចិត្ត និងសេវាគាំទ្រល្អដាច់គេ

ចុចទីនេះ ដើម្បីទិញសេវាកម្ម
នេះជាបញ្ហា​ដែលមិនបង្ហាញរូបភាព ដែលវាភ្ជាប់ Magic Quote ធ្វើឲ្យវាមិនស្គាល់ ទីតាំង​រូបភាពច្បាស់​លាស់ ។
problem-image-background
ជាដំបូង​សូមចូល​ទៅ​ពិនិត្យ មើលថាតើ Magic Quote បើក ឬបិទមិន​ឲ្យដំណើរការ​ហើយ ឬនៅ? ដោយឡុកចូលទៅកាន់ទីតាំង Administrator (Back-End) រួចបន្តចូលទៅក្នុង System => System Information => PHP Setting ហើយពិនិត្យត្រង់ Magic Quote (ជាធម្មតានៅក្រឡោន​ទី ៦) បើវាដាក់ថា Off មានន័យថាបិទ បើ On គឺបើក​ឲ្យដំណើរការ ។
system-info
Joomla-Magic_Quote_OFF
ដើម្បីបិទ (Off) Magic Quote របស់ Joomla 3.0 នេះបានដូចរូបខាងលើ សូមលោកអ្នក​អនុវត្តន៍ តាមវិធីខាងក្រោម ៖  
ដំណោះស្រាយ​ដ៏ងាយស្រួល នោះគឺ លោកអ្នក​គ្រាន់តែ​បង្កើត File php.ini ហើយចម្លង File php.ini នេះចូល​ទៅកាន់ root folder (ឧទាហរណ៍៖ /public_html/test_joomla) និងចូលទៅកាន់ Administrator Folder រួចបញ្ចូល​កូដតែ​ពីរបន្ទាត់ដូចខាងក្រោម៖
magic_quotes_gpc = Off
session.save_path = “/tmp”
ដើម្បីបិទ Joomla Magic Quote មិនឲ្យដំណើរការ នោះរូបភាព​ដែល​អ្នក​ Upload នឹងបង្ហាញចេញជា​ប្រក្រតី ប៉ុន្តែ​ប្រសិន​បើវា​នៅតែ​មិនដំណើរការ សូមលោកអ្នក​សាកល្បងជាមួយ .htaccess វិញម្តង ដោយបង្កើតវា .htaccess ហើយចម្លងកូដ​ខាងក្រោម៖
php_flag magic_quotes_gpc 0
ចំណាំ៖ លោកអ្នកត្រូវតែចម្លង File php.ini ចូលក្នុងទាំងពីរ Folder ទើបដំណើរការ ។
joomla-3-resolved-magic_quotes
ហេតុអ្វីបានជា Joomla ចាំបាច់ភ្ជាប់ Quote មកធ្វើអ្វី? (សម្រាប់អ្នកជំនាញ)
ជាហេតុផល​ដ៏សមរម្យមួយ ដែលតម្រូវឲ្យបើក Magic Quote ឲ្យដំណើរការនោះគឺ ដើម្បីការពារអ្នក​ប្រើប្រាស់ Joomla កម្រិតដំបូងចេះតែ​បញ្ចូលកូដ តាមចិត្ត ដែលជាហេតុ​នាំឲ្យមាន​បញ្ហា ងាយប៉ះពាល់​ដល់គេហទំព័រ ។ អក្សរ ឬសញ្ញាមួយចំនួន (“, ‘, \ និង NULL) ​ត្រូវបាន​ជំនួសដោយ \ (Slash) ។  ហើយបញ្ហានេះ វានាំបញ្ហាចំពោះ​អ្នក​ប្រើប្រាស់ PHP កំណែប្រែមុនៗ (លោកអ្នកអាចពិនិត្យ Server ដែលលោកអ្នក Host នូវ PHP version ថា PHP5 ឬ PHP 5.3.24 ជាដើម) ប៉ុន្តែវានឹង​លែងជាបញ្ហា នៅពេលដែលកំណែប្រែ PHP របស់អ្នកដល់ជំនាន់ទី ៦ (PHP 6) ។  ប្រភពពី http://www.sombokit.com
 

Read more...

Saturday, May 4, 2013

ចាក់សោរ​ Windows ជាមួយផ្ទាំង Lock Pattern ស្រដៀង​ប្រព័ន្ធប្រតិបត្តិការ​ Android

0 comments
មិនត្រឹមតែអ្នកប្រើប្រាស់ ទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ​ Android ប៉ុណ្ណោះទេ ដែលមានការចាប់អារម្មណ៍ទៅលើផ្ទាំង Lock Screen របស់ប្រព័ន្ធប្រតិបត្តិការ​នេះ សូម្បីតែអ្នកប្រើប្រព័ន្ធប្រតិបត្តិការ​ iOS ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយហេតុថា វាមានលក្ខណៈស្អាត សាមញ្ញ ប៉ុន្តែគួរឲ្យទាក់ទាញ។
នៅពេលនេះ សំបុកអាយធី សូមនាំជូនមកនៅកម្មវិធីមួយ ដែលអាចឲ្យលោកអ្នកធ្វើការចាក់សោរ​ Windows ដោយប្រើផ្ទាំង Lock Screen របស់ប្រព័ន្ធប្រតិបត្តិការ​ Android។
XUS PC Lock បានផ្តល់នូវមធ្យោបាយគួរឲ្យចាប់អារម្មណ៍ថ្មីមួយ ក្នុងការចាក់សោរ ​computer របស់លោកអ្នក។​ ជាមួយនឹងកម្មវិធីមួយនេះ​ លោកអ្នក​នឹងប្រើប្រាស់ mouse របស់លោកអ្នកមកអូសជាគំនូស pattern សម្រាប់ចាក់សោរ។
XUS PC Lock ត្រូវបានភ្ជាប់មកជាមួយនូវមុខងារដ៏សម្បូរបែប ជាច្រើន ដូចជាចាក់សោរពេលបើក Computer (Start Up) ចាក់សោរ​ដោយស្វ័យប្រវត្តិ​ក្នុងរយៈមួយដែលបានកំណត់ ផ្តាច់ប្រព័ន្ធ Internet ចាក់សោរក្តារចុច(Keyboard) និងការដាក់សេចក្តីជូនដំណឹង(Alert Text) ជាដើម។
ជាមួយនឹងមុខងារដ៏សម្បូរបែបនេះ XUS PC Lock ក៏បានអនុញ្ញាតឲ្យលោកអ្នកប្តូរផ្ទាំង background របស់ Lock Screen ផងដែរ។
ដើម្បីជៀសវាងក្នុងការភ្លេច រូបគំនូសចាក់សោររបស់លោកអ្នក លោកអ្នកក៏អាចធ្វើការ Backup រូបគំនូសនោះទុក ក្នុងប្រភេទជាឯកសារ *.bmp បានផងដែរ។
រូបភាពពេលដែលកម្មវិធីធ្វើការ Lock Screen។
រូបភាពនៅពេលដែលអ្នកប្រើប្រាស់ គូសខុសច្រើនដង។
ប្រសិនបើលោកអ្នកចង់ចាក់សោរ computer ដូចជាចាក់សោរ ទូរស័ព្ទ smartphone របស់លោកអ្នក កម្មវិធី XUS PC Lock នេះគឺជាជម្រើសដ៏ប្រសើរមួយ :)។ http://www.sombokit.com/






Read more...

Friday, May 3, 2013

Toshiba បង្ហាញខ្លួន Tablet Windows 8 Pro, 11.6" Full-HD, ប៊ិច Touchscreen

0 comments
គំរូ Tablet ថ្មីរបស់ Toshiba ត្រូវបានក្រុមហ៊ុន ផ្តោតគោលដៅទៅលើអ្នកប្រើប្រាស់ ដែលជាអ្នក
ជំនួញ។ តាមរយះនេះ WT300 មានលក្ខណៈពិសេសៗច្រើនជាងប​ណ្តាផលិតផលធម្មតា ដូចជា
ប៊ិច TouchScreen ប្រើប្រាស់បច្ចេកវិទ្យាសំរាប់ការសរសេរ ការគូរ និង TPM security module
ដែលមានតែនៅលើបណ្តា Laptop ស៊េរីខ្ពស់ៗប៉ុណ្ណោះ។
Toshiba WT300 បំពាក់នូវអេក្រង់ TouchScreen ទំហំ 11,6 inch កំរិតពន្លឺ 1.920 x 1.080 pixel,
chip Intel Core, hard drive SSD, USB 3.0, HDMI Out, ក្បាល Read កាត SD។ ក្រៅពី Connector
Wi-Fi និង Bluetooth វាក៏មានឲ្យជ្រើសរើស HSPA+ ឬ 4G LTE ផងដែរ។

 បើទោះជាប្រើ Windows 8 Pro ប៉ុន្តែ WT300 មានខ្នាតប្រវែងមិនធំប៉ុន្មានទេគឺ 229 x 189 x 12,4
mm និងទម្ងន់ 825 g។ WT300 នឹងត្រូវបានដាក់លក់នៅត្រីមាសទី II ឆ្នាំនេះ ប៉ុន្តែមិនទាន់មានព័ត៌
មានស្តីពីតំលៃលក់នៅឡើយទេ៕ ប្រភពពី Camnews.com.kh
Read more...

Saturday, April 27, 2013

វិធី​បង្ហាញ​Password ដែល​បាន​លាក់​នៅ​ពី​ក្រោយ​សញ្ញា​រង្វង់​មូល​ខ្មៅ​ក្នុង Chrome និង Firefox

0 comments
ស្ទើរតែ​គ្រប់ Browser ទៅ​ហើយ ដែល​បាន Hide Passwordដោយ​សញ្ញា​រង្វង់​មូល​ខ្មៅ ក្នុង​គោលបំណង​បង្កើន Security។ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ភ្លេច​នូវ Password របស់​អ្នក ហើយ Password នោះ​បាន Save ជាប់​ទៅ​នឹង Browser តែ​មិន​អាច​បង្ហាញ​វា​បាន តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដឹង​នូវ Password យើង​វិញ? ដូច​នេះ CM នឹង​លើក​យក​នូវ​វិធី​ដើម្បី​បង្ហាញ Password នោះ​មក​បង្ហាញ​ជូន។សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
ចំពោះ Google Chrome
បើក​នូវ​វិប​សាយ​ណាមួយ​ដែល​យើង​បាន Save Password ជាប់ Browser, បន្ទាប់មក Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ Inspect element ។
ពេលនោះ HTML Editor នៅ​ក្នុង Chrome លោត​ចេញ​មក, រក​មើល​កន្លែង input type = “password” ហើយ​កែ​ពាក្យ password ទៅជា text វិញ ដូច​រូប។
 បន្ទាប់មក​ចុច Enter ដើម្បី Save, ពេលនោះ​អ្នក​នឹង​ឃើញ​ថា Password របស់​អ្នក​នឹង​ត្រូវ​បាន​បង្ហាញ។
 ចំពោះ Firefox
ដូចគ្នា​ដែរ​ចំពោះ Firefox, គឺ​យើង​ត្រូវ Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ
Inspect Element (Q)។

 ពេលនោះ Gray bar មួយ​នឹង​លោត​ចេញ​មក​ជាមួយ​នឹង Password field។ ចុច Alt+M ឬ​ចុច​លើ Icon ដូច​រូប​ខាងក្រោម ដើម្បី​បើក​នូវ Markup panel។
ពេលនោះ​វា​នឹង​បង្ហាញ​កូដ​ដែល​នៅ​ក្នុង​ប្រអប់ Password, សូម​ទៅ​ក្នុង​រូប​ខាងក្រោម ត្រង់​កន្លែង​ដែល​បាន highlighted, ត្រូវ​ប្ដូរ​ពាក្យ password ទៅ​ជា​ពាក្យ Text វិញ។

ពេលនោះ Password របស់​យើង​នឹង​ត្រូវ​បាន​បង្ហាញ។
វិធី​ម្យ៉ាង​មួយ​ទៀត
លោក​អ្នក​អាច​ធ្វើ​ការ​បង្ហាញ​លេខ​ សម្ងាត់​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ​ Extension ជំនួយ​គឺ Firebug ជាមួយ Browser Firefox ។ សូម​ធ្វើ​ការ​ស្វែង​រក​រួច​ដំឡើង​វា​បន្ទាប់​មក​អនុវត្ត​ដូច​ខាង​ក្រោម៖
១. សូម​ចុច​ F12 រួច​ចុច​លើ​សញ្ញា​ព្រួញ​។
២. បន្ទាប់​មក​សូម​យក​ Cursor (សញ្ញា​ព្រួញ​)នោះ​យក​ទៅ​ដាក់​លើ​ Password រួច​ចុច​លើ​វា។ រួច​អ្នក​ត្រូវ​ចុច​កែ​ Code នៅ​ត្រង់ ទៅ​ជា វិញ។

 នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​មើល​ឃើញ​នូវ​លេខ​ Password ដោយ​មិន​មាន​បង្ហាញ​ជា​សញ្ញា​មូល​ខ្មៅ​នោះ​ឡើយ។

 បញ្ជាក់៖ ការ​បង្ហាញ​នេះ​មិន​មែន​អាច​បង្ហាញ​បាន​រហូត​ទេ គឺ​គ្រាន់​តែ​បង្ហាញ​នៅ​ពេល​ពេល​ដែល​អ្នក​កែ​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​អ្នក​ ចុច​ Refresh នោះ​វា​នឹង​បង្ហាញ​សញ្ញា​មូល​ខ្មៅ​ដូច​ធម្មតា៕ cm.com.kh


Read more...

Friday, March 8, 2013

Facebook នឹងបិទទ្វារនៅថ្ងៃទី ១៥/៣

0 comments

ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លើ​វេទិការ​ដ៏​ច្រើន ហើយ​សូម្បីតែ​លើ Facebook ក៏​លេចឮ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា បណ្តាញ​សង្គម​ដ៏​ធំជាងគេ​លើ​លោក នឹង​បិទទ្វារ​នៅ​ថ្ងៃទី ១៥/៣ ខាងមុខនេះ ។ តើ​រឿងរ៉ាវ​វា​យ៉ាងណាដែរ​?

 តាំងពី​ដើមខែ ២/២០១៣ មក​ម្លេះ ពាក្យ​ចរចា​ម​អា​រ៉ា​ម​ជាច្រើន​បាន​លេចឮ​តៗ​គ្នា​ថា ថ្ងៃទី​១៥/៣ Facebook នឹង​បិទទ្វារ​ជា​ផ្លូវការ ។ ព័ត៌មាន​នេះ​កាន់តែ​ក្តៅគគុក គ្រា​ដែល​ថ្ងៃទី​១/៣ កាន់តែ​កៀក​ខិតចូល​មកដល់ ។​
​តាម​ពាក្យ​ចរ​ចាម​អា​ រ៉ា​ម​ខាងលើ​នោះ Facebook នឹង​បិទទ្វារ​ដោយសារ​ស្ថាបនិក ហើយ​ជា CEO​ផង​នោះ លោក Mark Zuckerberg មាន​អារម្មណ៍​នឿយណាយ ដោយ​សម្ពាធ​ដែល​ត្រូវ​ប្រឈមមុខ ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែលមាន​អតិថិជន​ជាង​១​ពាន់​លាន​ នាក់ ។ ទន្ទឹម​នោះ Zuckerberg ពុំបាន​នឹកស្មាន​ដល់​ពី​ឥទ្ធិពល​របស់ Facebook ទៅលើ​ជីវភាព​របស់​អតិថិជន វា​ហួសការ​ប្រ​មើ​មើល​បែបនេះ ទើប​សម្រេចចិត្ត បិទទ្វារ​តែម្តង ។​
​ដើម្បី​យល់ច្បាស់ គប្បី​ត្រឡប់​ក្រឡេកមើល លើ​ពាក្យ​ចចាមអារ៉ាម​កាលពីមុន​នោះ​ប្រមាណ​២​ឆ្នាំ ។ គ្រានោះ​ក៏​លើក​ថា Facebook នឹង​បិទទ្វារ​ដែរ ។​
​ប៉ុន្តែ​ត្រូវ​យល់​ ឲ្យ​បាន​ច្បាស់​ថា Facbook បាន​បញ្ចេញ​លក់​បណ្តា​ភាគហ៊ុន​ជា​ផ្លូវការ កាលពី​ខែ ៥/២០១២ នឹង​បាន​ប្រែក្លាយជា​ក្រុមហ៊ុន​សាធារណៈ ស្ថាបនិក Zuckerberg គ្រាន់តែ​ជា​អ្នក​ក្តោប​ក្តាប់ ភាគហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ។ ហេតុនេះ ចំពោះ​រឿងហេតុ "​ស្លាប់ រស់​" បែបនេះ ទោះបីជា Zuckerberg "​សរសៃប្រសាទ​" ចង់​បិទទ្វារ​វា ក៏ត្រូវ​មាន​យោបល់​របស់​ក្រុមប្រឹក្សាភិបាល និង​គណៈនាយក​ក្រុមហ៊ុន​នេះដែរ ។​
​លើ​ហេតុផល​សេដ្ឋកិច្ច​ក៏​កាន់តែ​ពុំ​ ត្រូវ​បិទទ្វារ ព្រោះ​វា​កំពុង​តែមាន​កំណើន​ខ្លាំងក្លា ។ លើ​ផ្នែក​ទីផ្សារ​វិញ Facebook ពុំទាន់​មាន​គូប្រជែង មួយ​ដែល​សក្តិសម​នៅឡើយ​ទេ ។​
​ហេតុនេះ ទោះបីជា Zuckerberg មិន​ចង់​ធ្វើ​ក៏​នឹងមាន​អ្នក​បន្តធ្វើ​ជំនួស ។ គាត់​ពុំ​អាច​សម្រេច​ជោគវាសនា Facebook តែម្នាក់ឯង​បានទេ ៕
 http://ksn-news.com/
Read more...

Tuesday, March 5, 2013

Samsung នឹង​បង្ហាញ Galaxy S IV នៅ​ថ្ងៃទី ១៤ ខែមិនា

0 comments
ស្ថាបនិក​គេហទំព័រ Mobile-review លោក Eldar Murtazin បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung នឹងដាក់​បង្ហាញ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១៤/៣ នៅ​ទីក្រុង New York ។​
​តាម​ពាក្យ​ច​ចាម​អារាម​មុន​នោះ​ថា Galaxy S IV នឹង​បំពាក់​ដោយ​អេក្រង់ Full-HD ជាមួយ នឹង​រ៉េ​សូ​លុយ​សិន 1.920x1.080, អង្គ​ប្រតិបត្តិ​ការណ៍ quad-core  ល្បឿន 1.9GHz, ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ។​
​បច្ចុប្បន្ន ត្រកូល Galaxy S របស់ Samsung កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកប្រើប្រាស់​ជាខ្លាំង​។ ដោយ​ចាត់ទុកថា នេះ​ជា​ដៃគូ​ប្រកួតប្រជែង​ស្មើគ្នា​ជាមួយ នឹង iPhone របស់ Apple ។ksn-news
Read more...

Saturday, September 29, 2012

របៀបចាក់​សោ​ Drive ​ក្នុង ​Computer ​របស់​យើង​ដោយ​មិន​ចាំ ​បាច់​ប្រើ​កម្មវិធីមកជំនួយ

0 comments


ការ​ចាក់​សោ​ Drive ​ក្នុង ​Computer ​គឺ​យើង​តែង​តែ​ប្រើ​ប្រាស់​កម្មវិធី​ដើម្បី​ជំនួយ​។​ ប៉ុន្តែ​ថ្ងៃ​នេះ​ ព័ត៌មានកណ្តាល ​នឹង​លើក​យក​នូវ​វិធី​ថ្មី​មួយ​ ដែល​អាច​ចាក់​សោ​ Drive ​Computer របស់​អ្នក​កុំ​ឱ្យ​អ្នក​ដទៃ​បើក​បាន​ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ទៀត​ឡើយ។​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​៖
មុន​ដំបូង​ យើង​ត្រូវ​ចុច​ Start ​+ R ​ដើម្បី​បើក​ Run
 


បន្ទាប់​មក​វាយ​ពាក្យ​ gpedit.msc ​រួច​ចុច​ Enter

បន្ទាប់​មក​យើង​ត្រូវ​ចូល​ទៅ​ក្នុង​ User ​Configuration  > Administrative​ Templates  >​ Windows ​Components  > Windows ​Explorer  > Prevent access to drives from My Computer
យើង​ត្រូវ​ជ្រើស​រើស​យក​ពាក្យ​ Enabled ​ត្រង់​កន្លែង​ Pick ​one ​of ​the ​following​ combinations​ គឺ​សម្រាប់​រើស​នូវ​ Drive ​ដែល​យើង​ចង់​ចាក់​សោ​ ពេល​ដែល​យើង​ជ្រើស​រើស
​ចប់​សព្វ​គ្រប់​ហើយ​ សូម​ចុច​ OK
ពេល​នោះ ​Drive ​របស់​យើង​បាន​ចាក​សោ​រួច​រាល់​ហើយ​ នៅ​ពេល​ដែល​យើង​ចុច​បើក​វា ​ នោះ​វា​នឹង​ចេញ​ដូច​ផ្ទាំង​ខាង​ក្រោម៖

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន