ប៉ុន្មានថ្ងៃកន្លងមកនេះ លើវេទិការដ៏ច្រើន
ហើយសូម្បីតែលើ Facebook ក៏លេចឮពាក្យចរចាមអារ៉ាមថា
បណ្តាញសង្គមដ៏ធំជាងគេលើលោក នឹងបិទទ្វារនៅថ្ងៃទី ១៥/៣ ខាងមុខនេះ ។
តើរឿងរ៉ាវវាយ៉ាងណាដែរ?
តាំងពីដើមខែ
២/២០១៣ មកម្លេះ ពាក្យចរចាមអារ៉ាមជាច្រើនបានលេចឮតៗគ្នាថា ថ្ងៃទី១៥/៣ Facebook
នឹងបិទទ្វារជាផ្លូវការ ។ ព័ត៌មាននេះកាន់តែក្តៅគគុក
គ្រាដែលថ្ងៃទី១/៣ កាន់តែកៀកខិតចូលមកដល់ ។
តាមពាក្យចរចាមអា រ៉ាមខាងលើនោះ Facebook
នឹងបិទទ្វារដោយសារស្ថាបនិក ហើយជា CEOផងនោះ
លោក Mark Zuckerberg មានអារម្មណ៍នឿយណាយ
ដោយសម្ពាធដែលត្រូវប្រឈមមុខ
ក្នុងការគ្រប់គ្រងដឹកនាំក្រុមហ៊ុនមួយដែលមានអតិថិជនជាង១ពាន់លាន នាក់ ។
ទន្ទឹមនោះ Zuckerberg ពុំបាននឹកស្មានដល់ពីឥទ្ធិពលរបស់
Facebook ទៅលើជីវភាពរបស់អតិថិជន
វាហួសការប្រមើមើលបែបនេះ ទើបសម្រេចចិត្ត បិទទ្វារតែម្តង ។
ដើម្បីយល់ច្បាស់ គប្បីត្រឡប់ក្រឡេកមើល លើពាក្យចចាមអារ៉ាមកាលពីមុននោះប្រមាណ២ឆ្នាំ ។ គ្រានោះក៏លើកថា Facebook នឹងបិទទ្វារដែរ ។
ប៉ុន្តែត្រូវយល់ ឲ្យបានច្បាស់ថា Facbook បានបញ្ចេញលក់បណ្តាភាគហ៊ុនជាផ្លូវការ កាលពីខែ ៥/២០១២ នឹងបានប្រែក្លាយជាក្រុមហ៊ុនសាធារណៈ ស្ថាបនិក Zuckerberg គ្រាន់តែជាអ្នកក្តោបក្តាប់ ភាគហ៊ុនមួយចំនួនប៉ុណ្ណោះ ។ ហេតុនេះ ចំពោះរឿងហេតុ "ស្លាប់ រស់" បែបនេះ ទោះបីជា Zuckerberg "សរសៃប្រសាទ" ចង់បិទទ្វារវា ក៏ត្រូវមានយោបល់របស់ក្រុមប្រឹក្សាភិបាល និងគណៈនាយកក្រុមហ៊ុននេះដែរ ។
លើហេតុផលសេដ្ឋកិច្ចក៏កាន់តែពុំ ត្រូវបិទទ្វារ ព្រោះវាកំពុងតែមានកំណើនខ្លាំងក្លា ។ លើផ្នែកទីផ្សារវិញ Facebook ពុំទាន់មានគូប្រជែង មួយដែលសក្តិសមនៅឡើយទេ ។
ហេតុនេះ ទោះបីជា Zuckerberg មិនចង់ធ្វើក៏នឹងមានអ្នកបន្តធ្វើជំនួស ។ គាត់ពុំអាចសម្រេចជោគវាសនា Facebook តែម្នាក់ឯងបានទេ ៕

No comments:
Post a Comment