Tuesday, March 5, 2013

Vodafone បង្ហាញ​ឧបករណ៍​សាក​ថ្ម ដោយ​មិនចាំបាច់​មានភ្លើង​អគ្គីសនី​

0 comments

​ក្នុងខណៈ ដែល​បណ្តា​ប្រទេស​លោកខាងលិច កំពុង​តែមាន​ផលវិបាក​ជាមួយ នឹង​ការត្រួតពិនិត្យ​វិ​ក័យ​ប​ត្រ​ទូរស័ព្ទ​របស់​ពួកគេ ក៏មាន​អ្នករស់នៅ​តំបន់​សាហា​រ៉ា អា​ហ្រិ្វ​ក កំពុង​ប្រឈម នឹង​ការ​កង្វះ​នូវ​មធ្យោបាយ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ផងដែរ។ ព្រោះ​ពួកគេ នៅ​ទីនោះ មិនអាច​បញ្ចូល​ថ្ម ជាមួយ នឹង​ឧបករណ៍​សាក​ថ្ម​ធម្មតា បានឡើយ​។​
Image
​បើតាម Telegraph បានបង្ហាញ​តួរ​លេខ​ថា ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​ជា ៦០០ លាន​នាក់ ដែល​ប្រើប្រាស់​ទូរស័ព្ទ ត្រូវ​ចំណាយ ១០ ពាន់​លាន​ដុល្លា​រ៍ ដើម្បី​ស្វែងរក​ទីកន្លែង​មាន​អគ្គិសនី សម្រាប់​បញ្ចូល​ថ្ម​ទូរ​សព្ទ​របស់​ពួកគេ​។​
​ទោះ​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​យក្ស​ផ្នែក​គមនាគមន៍ Vodafone ថ្មីៗ នេះ បាន​រកឃើញ​ដំណោះស្រាយ សម្រាប់​ក្រុម "​សំណាងតិច​" ទាំងនោះ​។ 
Vodafone ទើបបាន​ប្រកាសថា ខ្លួន នឹង​បញ្ចេញ​ឧបករណ៍​សាក​ថ្ម ក្នុង​ខែ​នេះ នៅ Tanzania ។ ឧបករណ៍​សាក​ថ្ម​ប្រភេទ​ថ្មី​នេះ អាច​បញ្ចូល​ថ្ម ដោយ​ទាញយក​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​អាច​បញ្ចូល​បានជា​មួយ នឹង​ដុំ​ឌី​ណា​ម៉ូ ដែល​ជំនួយ​សាក​ថ្ម​តាម​កង់​។​
​ក្នុង​តំណើរការ​សាកល្បង កាលពី​ឆ្នាំទៅ ក្រុមហ៊ុន Vodafone បាន​ផ្គត់​ផ្គង​ឧបករណ៍​សាក​ថ្ម ដែលមាន​ឈ្មោះថា ReadySet ទៅ​តំបន់ Tanzania នោះ​។ ដោយ​ការកត់សម្គាល់​របស់​ក្រុមហ៊ុន ឃើញថា​កំណើន​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ បាន​កើនឡើង ដល់​ទៅ ១៤ % ។​
​តាម Telegraph ក៏បាន​ឲ្យ​ដឹង​ទៀតថា Tanzania គឺជា​ទីផ្សារ​ដ៏​ធំ​មួយ សម្រាប់ Vodafone ហើយ​គេ​រំពឹងថា ទៅ​អ​នាគ​ត់ នឹង​អាចជួយ​កាត់បន្ថយ​ការចំណាយ​លុយ​ដ៏​ច្រើន​លើសលប់​នេះ​។ បន្ទាប់ពី Vodafone បញ្ចេញ​លក់​ឧបករណ៍​សាក​ថ្ម ជា​ផ្លូវការ នៅ Tanzania នោះ​៕​ http://ksn-news.com.

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន