Friday, March 1, 2013

សង្ខេបព័ត៌មានសេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍

0 comments
ភ្នំពេញៈ អង្គការ​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​មា​ន​ការ​ផ្តល់​ព័ត៌មាន​លម្អិត​​ស្តីពី​ ខ្សែ​ចង្វាក់​ផលិត​កម្ម​​សម្លៀក​បំពាក់​ដើម្បី​បង្កើន​តម្លាភាព​ក្នុង​ឧស្សា ​ហ​កម្ម​នេះ​។​ លោក​ អ៊ូ​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា៖ «​យើង​​មិន​ដែល​​មាន​ព័ត៌មាន​លម្អិត​ពី​ដំ​ណើរ​​​​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ សម្លៀក​​បំពាក់​​ពី​រោង​ចក្រ​ផលិត​ដល់​អ្នក​បញ្ជា​ទិញ​ទេ ​ដោយ​ក្រុម​ហ៊ុន​មាន​បំណង ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្រពេចស្រពិល​អំ​ពី​ដំ​ណើរ​​ការ​ទិញ​របស់​​ពួក​គេ»៕​
ភ្នំពេញៈ ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ច្បាប់​ស្តីពី​សហ​​គមន៍​កសិ​កម្ម​នឹង​ជំរុញ​ដល់​​កំណើន​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ លោក​ ហ៊ុន​ សែន​​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល​លោក​​​ធ្វើ​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​ ចែក​សញ្ញា​បត្រ​ដល់​និស្សិត​​ជាង​១ ០០០​ នាក់​ក្នុង​សប្តាហ៍​នេះ​​នៅ​រាជ​ធានី​ភ្នំ​ពេញ​។​ លោក​មាន​ប្រសាសន៍​ថា៖​ «​នៅ​ពេល​ខាង​មុខ​ខ្ញុំ​ជឿ​ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​មាន​ការ​រីក​លូត​លាស់​ខ្លាំង​នៅ​ឯជន​បទ ​ហើយ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នឹង​កើត​ឡើង​នៅ​ឯ​ទី​ជន​បទ​»​។
​​ភ្នំពេញៈ ​ក្រុម​ហ៊ុន​ចិន ​Avic International ​បាន​ប្រកាស​នាំ​ចេញ​ដំឡូ​មី​ស្ងួត​ពី​កម្ពុជា​ទៅ​ទីផ្សារ​ចិន​ជិត​១​ម៉ឺន​ តោន​នៅ​ឆ្នាំ​នេះ​។​ លោក​ លីវ​ រ៉ុង​ជុន ​អនុ​ប្រធាន​ក្រុម​ហ៊ុន​ Avic ​International​ បាន​និយាយ​​ក្នុង​​ពិធី​សម្ពោធ​នាំ​ចេញ​ដំឡូង​មី​តាម​ផ្លូវ​ទឹក​កាល​ពី​ថ្ងៃ ​២២​ ថា ​ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​នាំ​ចេញ​ដំឡូង​មី​​​ស្ងួត​​ពី​ប្រទេស​កម្ពុជា ​ដែល​ជា​ផ្នែក​​មួយ​​​នៃ​​ការ​​លើក​កម្ពល់​ដល់​ការ​​​ដាំ​ដុះ​​របស់​កសិករ​​ កម្ពុជាឲ្យ​​កាន​់​តែ​​សកម្ម​ឡើង​ថែម​ទៀត​៕
ភ្នំពេញៈ ក្រុម​ហ៊ុន​ K.​ Thong Huot Telecom​ (KTH) បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Nokia វិនិយោគ​លើ​​ផ្សារ​ទំនើប​មួយ​ឈ្មោះ​​ថា KTH premium power mall ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​​​មីនា​ខាង​មុខ​ដើម្បី​ផ្គត់​ផ្គង់​ផលិត​​ផលអេឡិច​ត្រូនិក​ម៉ាក​ល្បី​ដល់ ​ប្រជាជន​កម្ពុជា។​
ភ្នំពេញៈ ទំ​ហំ​​និយោ​គ​របស់​​សិង្ហ​បុរី ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១២ បាន​កើន​ឡើង​​៥០០​ភាគរយ​បើ​ធៀប​នឹង​​២០១១។ នេះ​បើ​តាម​ទិន្ន​ន័យ​​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​(CDC)៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន