Friday, March 8, 2013

សង្ខេបព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំសប្តាហ៍

0 comments

ភ្នំពេញៈ យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ពីស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ការនាំ​ចេញ​​ផលិត​ផល​កសិកម្ម​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​​កាល​​ពី​ឆ្នាំ​២០១១​។ ការ​នាំ​ចេញ​​អង្ករ​បាន​បង្ហាញ​​កំណើន​​ដ៏​ខ្ពស់​។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​​នេះ​បង្ហាញ​​ថា៖​«ឆ្នាំ​​២០១២ ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​បំផុត​ចំពោះ​ពាណិជ្ជកម្ម​ទ្វេ​ភាគី គឺ​កំណើន​នៃ​ការនាំ​ចូល​ដ៏​ច្រើន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​។ ការ​នាំ​ចូលមានតម្លៃ​​​ជាង​១០០​លាន​ដុល្លារ​ ដោយ​វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ដ៏​សំខាន់​»
ភ្នំពេញៈ មជ្ឈមណ្ឌលជាតិ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម​កម្ពុជា​(NAC)ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បាន​បើកដំណើរ​ការ​ជា​ផ្លូវ​ការ​​ហើយ​​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​៤ ខែ​មីនា បន្ទាប់​ពី​ការ​រៀប​ចំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ភាគី​ពាក់ព័ន្ធ​បាន​និយាយ​ថា ស្ថាប័ន​នេះ​នឹង​បង្កើន​ទំនុក​ចិត្ត​ដល់​​វិនិយោគិន​​ និង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀត​។
ភ្នំពេញៈ ការ​ដាច់​ចរន្តអគ្គិសនី​ញឹក​ញាប់​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​នៅ​ក្នុង​រដូវ ​ក្តៅ​នេះ​​កំពុង​ប៉ះ​ពាល់​ដល់​ផលិត​ភាព​ប្រកួត​ប្រជែង​របស់​សហ​គ្រាស​ក្នុង ​ស្រុក​ ខណៈ​តម្លៃ​អគ្គិសនីថ្លៃនៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​នៃ​​ការ ​ផលិត​មាន​តម្លៃ​ខ្ពស់​បើ​ប្រៀប​ធៀប​ទៅ​​ប្រទេស​ជិត​ខាង​។ អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​បាន​និយាយ​ថា ការ​ដាច់​អគ្គិសនី​​ញឹក​ញាប់​នៅ​ភ្នំពេញ​​ជា​លទ្ធ​ផល​នៃ​ការ​ខ្វះ​ការ​ផ្គត់ ​ផ្គង់​ និង​ការ​ប្រើ​ប្រាស់​ច្រើន​របស់អតិថិជន​៕​

សកម្ម​ភាព​នៅក្នុង​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ទី​១​របស់​ក្រុម​ហ៊ុន​ម៉ុង ឫទ្ធីគ្រុប ​​។ រូបថត ហេង ជីវ័ន
ព្រះសីហនុៈ ក្រុម​ហ៊ុន​ ម៉ុង​ឫទ្ធី​ គ្រុប​នឹង​ចាប់​ផ្តើម​សាង​សង់​រោង​​ចក្រ​ចម្រាញ់​ប្រេង​ដូង​ទី​ពីរ​តម្លៃ​១៦​លាន​ដុល្លារ​ក្នុង​ខេត្ត​ព្រះ​សីហនុនៅ​ខែ​ក្រោយ ដើម្បី​បំពេញ​តម្រូវ​ការ​បរិមាណដូង​ប្រេង​ដែល​កើន​ឡើង​។ លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្រុម​ហ៊ុននឹង​ចាប់​ផ្តើម​​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​ដូង​ឆៅ​មួយ​ថ្មី​ទៀត​នៅ​ខែ​មេសា​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងការផ្តល់​ទិន្នផល​ផ្លែដូង​ប្រេង​។
http://postkhmer.com/

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន