ប្រភពពី News.sabay.com.kh : តាប៊ុយ ជាវីជេវ័យក្មេងតែម្នាក់គត់ប្រចាំកម្ពុជា
ដែលបានក្លាយជាគណៈកម្មការអន្តរជាតិក្នុងកម្មវិធីប្រគល់ពាន
រង្វាន់ដល់សិល្បករឆ្នើមប្រចាំអាស៊ី ឬ MAMA ២០១៣។
នេះជាការទម្លាយរបស់សាមីខ្លួន។
អ្នកផលិតកម្មវិធី និងជាវីជេល្បីឈ្មោះខាងលើបានប្រាប់ Sabay ថា ក្នុងចំណោមគណៈកម្មការអន្តរជាតិនៅប្រទេសជាច្រើនត្រូវបានតែងតាំង ហើយនោះ ក៏មានតំណាងប្រទេសកម្ពុជាផងដែរ។ រូបគេត្រូវបានជ្រើសរើសជាគណៈកម្មការអន្តរជាតិជាលើកទី២ហើយ គ្រាន់តែមិនធ្លាប់បានទម្លាយចេញនៅឆ្នាំកន្លងមក ដើម្បីឲ្យអ្នកគាំទ្របានដឹង។ ម្យ៉ាងទៀតកម្មវិធីនេះ មិនតម្រូវឲ្យគណៈកម្មការអន្តរជាតិចេញមុខនោះឡើយ។
“ដោយសារតែគេគិតថា ខ្ញុំបានដឹងរឿងរ៉ាវតារាបរទេសខ្លះអញ្ចឹងទៅ ទើបសម្រេចតែងតាំងជាគណៈកម្មការអន្តរជាតិសម្រាប់ផ្ដល់ពិន្ទុសម្រាប់ ការទទួលពានរង្វាន់របស់គេ ជាពិសេសតារាកូរ៉េ”។ ម្យ៉ាងទៀត កម្មវិធីនេះក៏មានទំនាក់ទំនងជាមួយ CTN ស្រាប់ផង។
MAMAជាកម្មវិធីប្រគល់ពានរង្វាន់ដល់សិល្បករឆ្នើមប្រចាំអាស៊ី មានឈ្មោះពេញថា Mnet Asian Music Awards ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងហុងកុងដដែល នៅថ្ងៃទី ២២ វិច្ឆិកា ខាងមុខនេះ។ បន្ទាប់ពីការដាក់ពិន្ទុបានបញ្ចប់ទៅហើយ វីជេ តាប៊ុយ នឹងធ្វើដំណើរទៅចូលរួមកម្មវិធីខាងលើស្អែកនេះ ដើម្បីបំពេញការងារក្នុងនាម CTN ជាមួយនាង ខៀវ សានសាណា ជាដៃគូ៕
អត្ថបទ៖ សំ ជំនាញ
Read more...