Rotha Company
 
Showing posts with label facebook. Show all posts
Showing posts with label facebook. Show all posts

Tuesday, March 18, 2014

អូន អ៊ូក បទថ្មី ចំណីអារម្មណ៍ថ្មី ត្រូវចិត្តប្រិយមិត្តណាស់ (វីដេអូ)

0 comments
ប្រភពពី khmerload.com
ពិតជាចម្លែក ប្លែកអារម្មណ៍ ដែលគ្រាន់តែលឺ ចំណងជើងនូវ បទចំរៀងថ្មីមួយបទនេះ បទ អូន អ៊ូក ដែលធ្វើអោយ ប្រិយមិត្តភាគច្រើន គាំទ្រនូវបទថ្មីនេះ។
បទចម្រៀង នាពេលបច្ចុប្បន្ន តែងតែលើកសរសើរ ដល់ នារីដែលមានរូបរាង ស្លីម ស្រឡូនស្អាត តែបទ អូន អ៊ូក របស់លោក Seyha Ha ស្ដាប់ទៅគួរអោយស្រឡាញ់ និង ត្រូវចិត្តខ្លាំងណាស់ ដោយសារតែបទនេះ បញ្ជាក់ពីទឹកចិត្តស្រឡាញ់ស្មោះស្ម័គ្រ ដោយមិនគិត ពីរូបរាង ធាត់ស្គម អ្វីឡើយ។
ដោយសារតែត្រូវចិត្តបទនេះ បណ្ដាអ្នកស្ដាប់ បានបន្តចែកចាយ បទ អូន អ៊ូក ពេញហ្វេសប៊ុកតែម្ដង។
ចង់ដឹងថា បទ អូន អ៊ូក មានន័យ ពិរោះយ៉ាងណា សូមប្រិយមិត្តទៅស្ដាប់ទាំងអស់គ្នា៖

Read more...

Thursday, December 19, 2013

វីដេអូបោកខោអាវនឹកស្នេហ៍ អស់ទាស់តែម៉ង! (video inside)

0 comments
ប្រភពពី khmerload.com : កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចចេញនូវវីដេអូ គួរអោយអស់សំណើចមួយ កន្លងទៅនេះ។
វីដេអូដែលមានរយៈពេលជិត ៤ នាទីនេះ បង្ហាញពីសកម្មភាពនារីស្រុកស្រែមួយក្រុម មានគ្នីគ្នាប្រមាណ ៤ ទៅ ៥ នាក់ បានចាក់បទចម្រៀង “បោកខោអាវនឹកស្នេហ៍” យ៉ាងពិរោះមួយបទ ដោយលាយលំនឹងកាយវិការរាំ យ៉ាងក្រមិចក្រមើម ទស្សនាទៅធ្វើអោយប្រិយមិត្តជាច្រើន មិនអាចទប់សំណើចបាន សើចហើយសើចទៀតគ្រប់ៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះត្រូវបានប្រិយមិត្តអ្នកលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាច្រើនទៀត បានធ្វើការចែកចាយយ៉ាងព្រោងព្រាត ព្រោះថាពិតជាគំនិតច្នៃប្រឌិតលក្ខណៈសំណើច បម្រើចំណីចក្ខុមនុស្សគ្រប់គ្នា ពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរថា គ្រាន់តែវីដេអូនេះបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុកភ្លាម គឺមានអ្នកទស្សនាដ៏ច្រើនលើសលប់ ហើយពួកគេក៏ធ្វើការចែកចាយគ្រប់ៗគ្នាផងដែរ។
ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Read more...

Friday, November 8, 2013

ក្មេងស្រីម្នាក់បានសំលាប់ខ្លួន ព្រោះត្រូវមិត្តប្រុសស្គាល់គ្នា តាម Facebook បោកព្រហ្មចារី

0 comments
ប្រភពពី khmer-note.com : ឥណ្ឌា៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានចងកសំលាប់ខ្លួន ក្រោយ ពីត្រូវមិត្តប្រុស ដែលទើប ស្គាល់គ្នាតាម Facebook បោក ប្រាស់ព្រហ្មចារី។ ក្មេងស្រីជនជាតិឥណ្ឌា ដែលគេមិនស្គាល់ អត្តសញ្ញាណរស់នៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka  បានធ្វើអត្តឃាតខ្លួនឯងកាលពី ថ្ងៃអង្គារ ហើយតាមប្រភព ពត៌មានបាន អោយដឹងថា នាងបានស្គាល់និស្សិតឆ្នាំទី២ នៅ សាកលវិទ្យាល័យ Seshadripuram ម្នាក់តាមបណ្តាញ Facebook អស់រយៈពេល ២ខែ ហើយនាងក៏ធ្លាប់បានរួមភេទ ជាមួយបុរសនោះផងដែរ។ ប្រភពពត៌មានក្នុងស្រុកបានអោយ ដឹងទៀតថា នាងបានខូចចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានផ្ញើ request relationship សុំដាក់ “Marriage” ជាមួយមិត្តប្រុស របស់នាង ប៉ុន្តែត្រូវបុរសនោះបដិសេធ ហើយសើច ចំអកដាក់ នាង ដោយគេបាននិយាយថា ទំនាក់ទំនងពួកគេទាំង២គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះរូបនេះត្រូវ បានមិត្តរួមសាលាជាច្រើននាំគ្នាសើចចំអកឌឺដង ហើយក្រុមគ្រួសារ របស់នាងក៏មិនបានដឹងពីរឿងទំនាក់ទំនងស្នេហាតាម Facebook នោះដែរ ដោយគ្រាន់តែ ពួកគាត់ប្រទះឃើញសពកូនស្រីចងកក្នុងបន្ទប់ប៉ុណ្ណោះ។ នេះគឺជាពត៌មានមួយសំរាប់ មិត្តនារីៗ ដែលនិយមលេង Facebook ហើយសូមកុំទុកចិត្តគេពេក។
Read more...

Thursday, August 22, 2013

ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ

0 comments
ប្រភព CEN : ភ្នំពេញ: លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក (Facebook)​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ក្របខ័ណ្ឌ​ដែល​គេ​ហៅថា ក្រមសីលធម៌​។


លោក ងី ច័​ន្ទ្រ​ផល បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​។ បើ​យើង​ចេះ​ប្រើ​វា​ត្រឹមត្រូវ វា​ជា​ប្រយោជន៍​របស់​យើង​។ យើង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​យើង​មិនចេះ​ប្រើ​វា វា​សម្លាប់​យើង ដោយ​ឥត​ដឹងខ្លួន​។ “ នេះហើយ​ជា​ឃាតកម្ម ធ្វើអត្តឃាត​ខ្លួន​”​។

​លោក ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ជា​ចំ​ណុន​ដែល​សំខាន់​ដែល​យើង​ត្រូវ​ពង្រឹង​ឡើងវិញ នៃ​ការរៀបចំ ចូលរួម​ទាំងអស់គ្នា​ជំរុញ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ទៅមុខ ជាពិសេស​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សក្តា​ដា​នុព​ល​ច្រើនណាស់ ប៉ុន្តែ​កម្រិត​នៃ​ការយល់ដឹង​របស់គាត់​នៅ​ទាប ទាំង​មន្ត្រីរាជការ ទាំង​សង្គម​ស៊ីវិល ដូច្នេះ​ត្រូវតែ​ខិតខំ​ពង្រឹង​កិច្ចការ​នេះ​បន្តិច​ម្តងៗ​។​យើង​មិន​អាចធ្វើ​ទាំងអស់​បានទេ យើង​មាន​ថវិកា​ប៉ុណ្ណា​យើង​ធ្វើ​ប៉ុណ្ណឹង​ប៉ុន្តែ​កំណែទម្រង់​នៅតែ​ទៅមុខ​អត់​មាន​ថយក្រោយ​ទេ គឺ​កាន់តែខ្លាំង​ជាង​មុខ ជាពិសេស​គឺ​នៅ​ថ្នាក់ក្រោម​ជាតិ​តែម្តង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្រោម​ប្រធានបទ "​ការទំនាក់ទំនង ដើម្បី​គណនេយ្យភាព​" ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​៕​
Read more...

Thursday, June 20, 2013

សម្តេច ហ៊ុន សែន បដិសេធថា សម្តេច​មិន​មាន facebook ទេ

0 comments
ខេត្តកណ្តាល: ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​វិទ្យាល័យ ហ៊ុន សែន អង្គ​ព​ពាយ និង​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ សម្តេច​ហ៊ុន​សែន បានប្រកាសថា សម្តេច​មិន​ដែល​មាន Account ក្នុង facebook នោះឡើយ​។ ដូច្នេះ​ការប្រកាស​ពី​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង លើ​សម្តេច ក្នុង facebook នោះ គ្រាន់តែ​ជ័យជម្នះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។​
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា ខុទ្ទកាល័យ​របស់​សម្តេច ក៏​ធ្លាប់បាន​ប្រកាស​បដិសេធ​ពី​ឈ្មោះ​សម្តេច នៅក្នុង​ហ្វេ​សប៊ុក​រួចហើយ​។ ដូច្នេះ​សម្តេច ផ្តាំផ្ញើរ​ទៅ​យុវជន​អ្នកលេង​ហ្វេ​សប៊ុក ឲ្យដឹងថា សម្តេច​មិន​មាន Account ផ្ទាល់ខ្លួន ក្នុង​ហ្វេ​សប៊ុក​ឡើយ​។​

​សម្តេច ហ៊ុន សែន បន្តថា ពេលទំនេរ សម្តេច​មើលសៀវភៅ ពិនិត្យ​ឯកសារ និង​លេងអុក​។​

​ ផ្ទុយទៅវិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា បើសិនជា​សម្តេច មាន facebook មែន​នោះ គ្រាន់​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចុច Like ក៏​ឈ្នះ​បក្សប្រឆាំង ដូច​អ្វី​ដែល IRI បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការស្ទង់មតិ ក្នុង​ពេល​កន្លងមក អំពី​ប្រជាប្រិយភាព​របស់​សម្តេច​។​

​សូម​ រម្លឹកថា សេចក្តីប្រកាស​បដិសេធ​របស់​សម្តេច​ហ៊ុន​សែន ខាងលើនេះ បាន​ធ្វើឡើង បន្ទាប់ពី​លោក​សម​រង្ស៊ី កាលពី​ថ្ងៃអាទិត្យ ទី​១៦​មិថុនា ឆ្នាំ​២០១៣ បាន​ជួប​ជាមួយនឹង​ក្រុម​យុវជន តាម​វិដេអូ​ខន​ហ្វឺ​រេ​ន ពី​ក្រៅ​ប្រទេស ហើយ​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក នៅក្នុង​ហ្វេ​សប៊ុក លើ​សម្តេច​ហ៊ុន​សែន​។​

​ ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​បដិសេធ មិន​ព្រមទៅ​តទល់​ជាមួយ​គណបក្ស​ប្រឆាំង តាម​កញ្ចក់​ទូរទស្សន៍​ឡើយ​។ សម្តេច​ហ៊ុន​សែន ប្រកាសថា សម្តេច​មាន​បទពិសោធន៍​ច្រើនណាស់ ក្នុង​ការចរចា រវាង​ខ្មែរ និង​ខ្មែរ ព្រម​ទាំង​លើ​ឆាក​អន្តរជាតិ ដូចជា ជាមួយ​លោក អូ​បា​ម៉ា និង​ជាមួយ​បារាំង ជាដើម​។​

​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការប្រកាស​របស់​គណបក្ស​ប្រឆាំង ដែលថា ខ្លួន​នឹង​ចូលរួម​ការបោះឆ្នោត នៅ​ខែ​កក្កដា តែ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ប្រសិនបើ​ការបោះឆ្នោត មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​មិន​យុត្តិធម៌​។ ប៉ុន្តែ​សម្តេច​ហ៊ុន​សែន បានប្រកាស​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត ដែល​មាន​បំណង​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៣ ដើម្បី​កុំឲ្យ​ខាត​សន្លឹកឆ្នោត ព្រោះ​បក្សប្រឆាំង គង់តែ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដដែល​នោះ​។​

​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច​ហ៊ុន​សែន បានប្រកាសថា គណបក្សប្រឆាំង ( គណបក្ស​សង្គ្រោះ​ជាតិ ) មិន​មាន​សិទ្ធិ​វេតូ ជំទាស់​មិនឲ្យ​មាន​ការបោះឆ្នោត ឬក៏​ជំទាស់ មិន​ចូលរួម​ការបោះឆ្នោត​បាន​ទេ ត្បិត​អី គ​.​ជ​.​ប​. បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រួច​ហើយ​។ ដូច្នេះ​តាម​សម្តេច​ហ៊ុន​សែន នេះ​គ្រាន់តែ​ជា​ល្បិច​គំរាម​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​។​

​នៅ​ ព្រឹក​មិញ សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រកាស​អរគុណ លោក ជុំ ម៉ី ដែល​បាន​ស្តាប់​ការអំពាវនាវ​របស់​ស​ម្តេច ក្នុង​ការផ្អាក​ធ្វើបាតុកម្ម ប្រឆាំង​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​សំណុំរឿង​គុក​ទួលស្លែង​។​

​ សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល ដែលថា សម្តេច​វាយប្រហារ​រឿង​បុគ្គល លើ​គូ​ប្រជែង សម្រាប់​ការបោះឆ្នោត​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ អាង​អី​លើក​ឡើង​តែ​ពី​អាមេរិក តែ​ពេល​លោក គ្លី​ន​តុ​ន មាន​បញ្ហា​រឿងអាស្រូវ​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ នៅ​ជិត​ពេល​បោះឆ្នោត គឺ​អង្គការ​ទាំងនោះ មិន​ដែល​លើកឡើង​ឡើយ​។​

​ សម្តេច​ហ៊ុន​សែន ក៏​បាន​រំ​លេចឡើង​នូវ​ការរិះគន់​របស់​គណបក្ស​ប្រឆាំង ដែលថា នៅ​កម្ពុជា សព្វថ្ងៃ មាន​ជនជាតិ​វៀតណាម​រស់នៅ​រហូតដល់ ៤,៥ លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជាង ១៤ លាន​នាក់​។​

​សម្តេច​ថា ការលើកឡើង​របស់​បក្សប្រឆាំង​នោះ ជា​ការរើសអើង​ជាតិ​សាសន៍ ហើយ​ជា​ការលើកឡើង​ខុស​ការ​ពិត ព្រោះ​បើ​សិន​កម្ពុជា​មាន​ជនជាតិ​វៀតណាម រហូតដល់ ៤,៥ លាន​នាក់​មែន​នោះ គឺ​ពលរដ្ឋ​ខ្មែរ នៅ​តាម​ភូមិ​ឃុំ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ហើយ​។ បក្សប្រឆាំង​ថា ក្នុង​ចំណោម​មនុស្ស ១០ នាក់ ត្រូវ​គណបក្ស​ប្រឆាំង លើកឡើងថា មាន​តែ​ម្នាក់​ទេ ដែល​ជា​ជនជាតិ​ខ្មែរ ឆ្លើយ​ខ្មែរ​បាន​ច្បាស់​។​

​បញ្ហា​លោក កឹម សុខា ដែល​ត្រូវ​គេ​ចោទប្រកាន់​រឿង​ទំនាក់ទំនង​ស្នេហា ក៏​ត្រូវបាន​សម្តេច ហ៊ុន សែន បន្ត​លើកឡើង ដោយ​សម្តេច​ចាត់ទុកថា រឿង​នោះ ជា​រឿង​ស្រី​ប្រកាន់ ប្រុស​ប្រកែក​៕​ ប្រភពព័ត៌មាន ៖ CEN
Read more...

Saturday, June 1, 2013

ពេជ្រ សេរីរ័ត្ន បង្អួត ភាពសិចស៊ីជាមួយអាវគេង យប់បង្ហោះលើហ្វេសប៊ុក

0 comments
ភ្នំពេញ៖   មុននេះបន្តិចតារាសម្តែង និងជាពិធីការីនីប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន កញ្ញា គង់ វង្សយ៉ាទី ត្រូវបានមហាជនរិះគន់ យ៉ាងខ្លាំងបន្ទាប់ពី គេបានឃើញរូបភាព របស់នាងមួយសន្លឹក ពាក់ព័ន្ធនិងការពាក់អាវគេង វាលដោយមិន ពាក់អាវក្នុងស្ទើរតែ ឃើញដើមទ្រូងទាំងអស់ ។
ដោយឡែកថ្មីៗនេះ គេបានឃើញពិធីការីនី ចាស់វស្សា ពេជ្រ សេរីរ័ត្ន បានពាក់អាវគេង គ្មានអាវក្នុងដូច ស្រីស្រស់ គង់ វង្សយ៉ាទី ដែរបង្ហោះនៅលើ Account Facebook របស់នាង ។
ចំពោះការបង្ហោះ រូបភាពពាក់អាវគេង អត់អាវក្នុងដូច គង់ វង្សយ៉ាទី បែបនេះត្រូវបានមហាជន រិះគន់យ៉ាងដំណំថា ពេជ្រ សេរីរ័ត្ន កំពុងតែ ដើរតាមគន្លងរបស់ គង់ វង្សយ៉ាទី ។ តែចំពោះការពាក់អាវគេង របស់ពិធីការិនីសម្បូរ រឿងអាស្រូវ ពេជ្រ សេរីរ័ត្ន នេះដែរគេមើលឃើញថា ហាក់មិនលេចធ្លោរ និងចាប់អារម្មណ៍ដូច គង់ វង្សយ៉ាទី នោះទេ ៕
ប្រភពពី lookingtoday.com




Read more...

Wednesday, May 29, 2013

ថត​រូប​​ដាក់​ Facebook ព្រោះ​ចង់ល្បី?

0 comments
នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​មិន​ថា ​ពួក​គេ​ទៅ​ដល់​ទីណា នៅ​ឯណា ពេល​ណា ឬ​​កំពុង​ធ្វើអ្វី​​ទេ​ តែងតែ​ឆ្លៀត​ឱកាស​ថតរូប​ដោយ​បញ្ចេញ​ស្ទើរ​គ្រប់​ស្តាយ​ទាំង​អស់ ​ដើម្បី​បាន​រូបថត​ដាក់​​តាម​បណ្ដាញ​សង្គម Facebook ​។ តើ​ពួកគេ​ថតរូប​ដើម្បី​អ្វី​? តើ​​សកម្មភាព​របស់​យុវវ័យ​ទាំង​នេះ ​កំពុង​តែចង់​ល្បី​មែន​ទេ​?

ខាង​ក្រោម​ជា​មតិ​របស់​យុវជន​៤​នាក់​ ដែល​ខ្លះ​ថា ជា​ការ​ពិត ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​លេង​ Facebook ​ ហើយ ​អ្នក​ខ្លះ​ទៀត​ថា វា​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ កែ​អផ្សុក​បែប​ថ្មី​តែ​ប៉ុណ្ណោះ​។
យុវជន ធី ដារ៉ូ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ពិត​ណាស់​ ព្រោះ​ទូរសព្ទ​ងាយ​ស្រួល ​ថត​ភ្លាម​ បង្ហោះ​បាន​ភ្លាម ហើយ​ពិសេស​យុវវ័យ​ដែល​មាន​រូប​សម្ផស្ស​ស្អាត​ៗ ឧស្សាហ៍​ថត​ទុក ព្រោះ​ចង់​បង្ហាញ​នូវ​អ្វី​ដែល​គេ​មាន​ ទៅ​កាន់​អ្នក​ដទៃ​។ ដារ៉ូ បាន​បន្ថែម​ថា “ឲ្យ​តែ​ជួបជុំ​គ្នា​ ពួក​គេ​លើក​ទូរសព្ទ​គ្រប់​ដៃ​មក​ថត​ ហើយ​ខំ​បញ្ចេញ​គ្រប់​កាយវិការ​​ ធ្វើ​យ៉ាង​ណា ឲ្យ​រូប​ចេញ​មក​កាលីប​” ។
យុវជន សាការី និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មាន​វិទ្យា នៅ​សាកលវិទ្យាល័យ​អាយអាយស៊ី​នៃ​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ស្រដៀង​​គ្នា​​នឹង​ដារ៉ូ​ដែរថា​ ​​​​អ្នក​ខ្លះ​យល់​ថា   ​មក​ពី​ពួកគេ​បង្ហោះ​រូប​ទាំង​នោះ​ តាម​ Facebook ​ទៅ​ ចេះ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ ដូចជា​ Like ឬ Comment សរសើរ​ ទើប​ចេះ​តែ​ថត ​រហូត​បែប​នេះ។
​សាការី​ បាន​​និយាយ​យ៉ាង​នេះ​ថា “មែន​បង ភាគ​ច្រើន​ ទៅ​ណា​ក៏​ខ្ញុំ​ឃើញ​ ពិសេស​ស្រី​ៗ​ថត​ទុក​រហូត​ បើ​តាម​ខ្ញុំ​ដឹង ​គឺ​ចង់​ល្បី​ ចង់​ឲ្យ​គេ​សរសើរ​ ទើប​ម្នាក់​​ៗ​​មាន​​អី​បន្តិច​​ក៏​ថត​ ហើយ​ដាក់​តាម​Facebook មិន​ចេះ​ឆ្អែត​​”។
កញ្ញា ស្រីល័ក្ខ និស្សិត​នៅ​សាកលវិទ្យាល័យ ធនធាន​មនុស្ស ដែល​ជា​អ្នក​ចូល​ចិត្ត​ ថតរូប​នោះ ​​បាន​ឲ្យ​ដឹង​ថា កញ្ញា​ចូល​​ចិត្ត​​ខ្លាំង​ណាស់​ ព្រោះ​សម័យ​អ៊ីនធឺណិត​ហើយ​ អ្នក​ដែល​អាច​ប្រើ​ទូរសព្ទ​ថតរូប​បាន​នោះ​ ក៏​មាន​ច្រើន ដូច្នេះ​អ្នក​ណា​ក៏​ចង់​បង្ហាញ​ពី​សម្រស់​របស់​ខ្លួន​ដែរ​។
​កញ្ញា​រូប​នេះ​បាន​បន្ថែម​ថា “ជាក់ស្ដែង​ខ្ញុំ​និង​មិត្តភ័ក្កិ​ ពេល​ទៅ​ណា​មក​ណា តែងតែ​ធ្វើ​ស្តាយ​ Cute Cute ប្លែក​ៗ ថត​ដាក់​តាម ​Facebook ដើម្បី​បង្កើត​មិត្តភាព​ ពិសេស​រូប​ដែល​​បាន​ប្រើ​កម្មវិធី​ កែសម្រួល​ហើយ​ ​សូម្បី​តែ​​ខ្ញូំ​ខ្លួន​ឯង​​ក៏​ស្រឡាញ់​ដែរ​ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​ថត​លេង​ជា​បន្ត​បន្ទាប់។ ខ្ញុំ​ជឿជាក់​ថា គ្រប់​មនុស្ស​ស្រី​តែងតែ​ចង់​បាន​ ឲ្យ​គេ​សរសើរ​ពី​​រូប​សម្រស់​របស់​ខ្លួន”។
កញ្ញា ឡុង ជីជី អាយុ​១៩​ឆ្នាំ​ ដែល​ជា​អ្នក​ប្រើប្រាស់ ​Facebook ហើយ​ឧស្សាហ៍​ថតរូប​​បង្ហោះ​​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា ការ​ថតរូប​ជា​ការ​កម្សាន្ត កែ​អផ្សុក​ និង​ទុក​ជា​អនុស្សាវរីយ​មិន​មែន​​ចង់​ល្បី ឬ​ចង់​បាន​ការ​សរសើរ​​ពី​អ្នក​ដទៃ ទើប​ថត​រូប​នោះ​ទេ។ ជីជី បាន​និយាយ​យ៉ាង​នេះ​ថា “ខ្ញុំ​ចូលចិត្ត​ថត​ ព្រោះ​ថតរូប​អាច​ជួយ​កែ​អផ្សុក​ អាច​មើល​ឃើញ​សម្រស់​ខ្លួន​ឯង​ ជំនួស​ការ​ឆ្លុះកញ្ចក់​ ប៉ុន្តែ​មិន​មាន​បំណង​ចង់​ល្បី​ ឬ​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​សរសើរ​នោះ​ទេ”។
ចុះ​អ្នក​វិញ ចូល​ចិត្ត​ថតរូប​ដើម្បី​អ្វី​ដែរ​?  http://news.sabay.com.kh/articles/425916


Read more...

វីដេអូ៖ ចូលដល់ក្នុងបន្ទប់ហើយ ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យ

0 comments

ជាថ្មីម្តងទៀតនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់សង្គមមួយនេះបង្ហោះ វីដេអូឃ្លីបមួយដែល មានរយៈជាង១នាទី បង្ហាញពីនារីម្នាក់ ចាប់បុរសបឺតមាត់ទាំងកំរោល នៅក្នុងបន្ទប់ទឹក ។ នៅក្នុងវីដេអូ ឃ្លីបនេះ គេមើលឃើញ ថាបុរសដែលត្រូវនារីចាប់បឺតមាត់ នៅក្នុងបន្ទប់ទឹកនោះ ត្រូវបាននារីទះកំផ្លៀង និងវាយទាត់ធាក់ឡើងទ្រមខ្លួន ព្រោះតែ បុរសនោះមិនព្រមឲ្យនារីម្នាក់នោះបឺតមាត់របស់ខ្លួនតាមសម្រួល ។
ជាពិសេសទៅទៀតនោះ វីដេអូឃ្លីប ដែលមានរយៈពេល១៖២៦វិនាទី នេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម ហ្វេស ប៊ុក ចុច Like និង Shear ឲ្យគ្នាជាច្រើនរយនាក់ ។ មិនតែប៉ុណ្ណោះ នារីម្នាក់ដែលចាប់បុរសបឺតមាត់នោះ ត្រូវបានមហា ជនអ្នកប្រើប្រាស់សង្គមហ្វេសប៊ុក បានរិះគន់ និងដៀលថា ជានារីល្មោភកាមទៀតផង ព្រោះបានមកចាប់ ប្រុសបឺត មាត់ទាំង កំរោលបែបនេះ ។
ចង់ដឹងថាវីដេអូឃ្លីប ដែលមានរយៈពេល ១៖២៦នាទីនេះ មានលក្ខណៈពិសេសយ៉ាងណានោះ សូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖

Read more...

Wednesday, May 22, 2013

ក្មេងស្រី ដែល​លេប​ថ្នាំ​សម្លាប់​ខ្លួន ចេញ​មុខ​បក​ស្រាយ ការ​ចោទ​ប្រកាន់​លើ​រូប​នាង

1 comments
បន្ទាប់ពីក្មេងស្រី ដែលបានលេបថ្នាំ ធ្វើអត្តឃាតខ្លួនឯង ដោយសារឈឺចាប់ក្នុងរឿងស្នេហា ហើយត្រូវបានជួយសង្រ្គោះ នៅមន្ទីរពេទ្យកាល់មែតនោះ ក្រោយពីធូរស្បើយបន្តិច នាងក៏បានថតវិដេអូ ចេញមុខអះអាងបដិសេធ ទៅនឹងការចោទប្រកាន់រូបនាងថា ធ្វើពុត និង មិនបានលេបថ្នាំនោះ ។
ក្នុងវិដេអូនោះ រូបនាងក៏បាននិយាយថា ការលេបថ្នាំសម្លាប់ខ្លួននោះ គឺដោយសារការយល់ច្រឡំ បន្តិចបន្តួចជាមួយ គូស្នេហ៍របស់នាង នឹងដោយសារការស្រឡាញ់ ខ្លាំងពេកទើបធ្វើបែបនេះ ។
សូមទស្សនាវិដេអូរបស់នាង នៅខាងក្រោម ៖ ប្រភពពី dap-news.com



Read more...

Friday, May 3, 2013

ទស្សនៈ៖ រួមគ្នាទប់ស្កាត់ បញ្ហាមួយចំនួន លើហ្វេសប៊ុក ចៀសវាងបង្កភាព ស្មុគស្មាញក្នុងសង្គម

0 comments
ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានក្លាយទៅជាគេហទំព័រមួយ ដែលទទួលបានការនិយមគាំទ្រ យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា និងលើពិភពលោក រហូតជាប់ចំណាត់ថ្នាក់លេខ១ ជាគេហទំព័រ ដែលមានអ្នកចូលប្រើប្រាស់ច្រើនជាងគេ។ ការទទួលបានជោគជ័យដ៏ច្រើនលើស លប់នៅលើពិភពលោក ដោយសារគេ ហទំព័រមួយនេះ ជួយឲ្យមនុស្សកាន់តែស្និទ្ធស្នាលនិងគ្នា ជួយឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង និងចែករំលែក ព័ត៌មានផ្សេងៗ តាមចិត្តរបស់ពួកគេបានយ៉ាងឆាប់រហ័ស។
មិននិយាយដល់អ្នកប្រើប្រាស់នៅលើពិភពលោកនោះទេ សូមលើកត្រឹមតែនៅកម្ពុជាប៉ុណ្ណោះ គេសង្កេតឃើញថា  បណ្តាញសង្គមមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងអាចទាក់ទង ជជែកកម្សាន្ត ចែករំលែកនូវ  ដំណឹង និងព័ត៌មាន ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងសង្គមរស់នៅរបស់គេ ក៏ដូចជាបញ្ហារបស់ខ្លួនជួបប្រទះ  ផងដែរ។
បណ្តាញសង្គមមួយនេះ មិនត្រឹមតែជាយុវវ័យ វ័យចំណាស់ ឬអ្នកដែលចេះបច្ចេកវិទ្យាជ្រៅជ្រះទើបអាចលេងបាន  នោះទេ ពោលគឺមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងស្ទើរតែគ្រប់វ័យទៅហើយបានចូលបង្កើតគណនេយ្យ (Account ) ផ្ទាល់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀ។ ការប្រើប្រាស់បណ្តាញមួយនេះ ក៏ត្រូវបានគេមើលឃើញ  ផងដែរថា ពួកគេប្រើដើម្បីបំពេញតម្រូវការរៀងៗខ្លួន ក្នុងនោះអ្នកនយោបាយគេប្រើដើម្បីផ្សព្វផ្សាយពីសកម្មភាព  ឬគោលនយោបាយរបស់បក្សខ្លួន ក៏ដូចជាប្រើដើម្បីវាយប្រហារគ្នាទៅវិញទៅមកដោយសេរី គ្មាននរណាហាម ឃាត់ ឬគ្រប់គ្រងពួកគេបានឡើយ។
ផ្ទុយពីក្រុមអ្នកនយោបាយ ក៏មានក្រុមសិស្ស និស្សិត ផ្សព្វផ្សាយនូវចំណេះដឹងផ្សេងៗ ជាប្រយោជន៍ក្នុងការអប់រំ  និងផ្តល់ចំណេះដឹងជូនគ្នាទៅវិញទៅមក ដែលនេះជាការប្រើប្រាស់មួយដ៏ត្រឹមត្រូវ ព្រោះពួកគេចេះទាញយក ប្រយោជន៍ពីបណ្តាញមួយនេះ។ ក្រៅតែពីនេះ ក៏មានក្រុមអ្នកលក់ដូរ អាជីវករ មួយចំនួនបានប្រើបណ្តាញមួយនេះ  បម្រើប្រយោជន៍ផ្ទាល់ ផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់មនុស្សទូទៅប្រកបដោយប្រសិទ្ធភាព។
ដោយឡែកយុវវ័យមួយចំនួន គេមិនបានប្រើប្រាស់បណ្តាញមួយនេះ ដើម្បីជាប្រយោជន៍នោះទេ ពួកគេប្រើដើម្បី  បង្អួតបង្ហាញសាច់រូបរាងគ្នា ប្រើទាក់ទងសាសងស្នេហ៍ រហូតមានយុវជនភ្លើតភ្លើនមួយចំនួនតូចនៅកម្ពុជា បានគិត  ថា បណ្តាញសង្គមបណ្តុំដោយមនុស្សគ្រប់មជ្ឈដ្ឋានមួយនេះ ជាទីលានស្វែងរកដៃគូស្នហារបស់ខ្លួនប្រឡែងលេង  សប្បាយទៅវិញ។ នៅមានចំណុចជាច្រើនទៀត ដែលបណ្តាញមួយនេះ បានបំពេញនូវសេចក្តីត្រូវការអ្នកប្រើ  ប្រាស់របស់ខ្លួន តែសូមលើកដោយខ្លី និងត្រួសៗមកបង្ហាញប៉ុណ្ណេះទៅចុះ។
របស់អ្វីក៏ដោយទោះបីជាល្អប៉ុណ្ណា ក៏តែងមានចំណុចអាក្រក់របស់វាដែរ ដូចពាក្យមួយឃ្លាដែលនិយមនិយាយតៗ  គ្នាថា «អាវុធតែងតែមានមុខពីរ» ហើយចំណុចអាក្រក់នោះ បើសិនជាយើង មិនរកវិធានទប់ស្កាត់ទេ វានឹងរីករាល ដាលជាបច្ច័យអាក្រក់កាន់តែខ្លាំង ហើយបង្កជាបញ្ហា និងភាពស្មុគស្មាញក្នុងសង្គមថែមទៀតផង។
បណ្តាញសង្គមមួយនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងបញ្ចេញនូវមតិយោបល់របស់ខ្លួនដោយសេរី ប៉ុន្តែកុំភ្លេច ថា ភាពសេរីហួសហេតុវានឹងបង្កទៅជាភាពអនាធិបតេយ្យជាមិនខាន។ ជាក់ស្តែងកន្លងមក នៅលើទំព័របណ្តាញ សង្គមហ្វេសប៊ុក ត្រូវបានមនុស្សមួយចំនួន បានបញ្ចេញមតិរិះគន់សកម្មភាពអសកម្មរបស់ មន្ត្រីរាជរដ្ឋាភិបាលតា មបណ្តា មន្ទីរ ក្រសួង រហូតដល់មន្រ្តីជាន់ខ្ពស់ថែមទៀត។ ការរិះគន់ក្នុងផ្លូវត្រូវវាពិតជាល្អ ព្រោះការរិះគន់តែងជួយ ឲ្យអ្នកធ្វើខុសបានងាកមកផ្លូវត្រូវ ជួយស្ថាបនា ឬជួយលុបបំបាត់នូវចំណុចអសកម្មមួយចំនួន ព្រោះមន្រ្តីរាជរដ្ឋាភិ បាល ជាបុគ្គលសាធារណៈ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិរិះគន់លើកសកម្មភាពរបស់ពួកគាត់។
តែអ្វីដែលត្រូវបានគេមើលឃើញថា ជាកំហុសនោះ មានអ្នកប្រើប្រាស់មួយចំនួន បានព្យាយាមលើកយកនូវបញ្ហា  ឬរឿងអាស្រូវរបស់បុគ្គលម្នាក់មកផ្សព្វផ្សាយជាសាធារណៈលើបណ្តាញមួយនេះ ដែលវាត្រូវបានច្បាប់នៅកម្ពុជា ចែងថា ជាការបរិហាកេរ្តិ៍ និងប៉ះពាល់ដល់កិត្តិយសជនដែលគេលើកយកបង្ហាញនោះយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ពួកគេព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនមែនជាការពិត ដែលបង្កជាការចលាចលផ្សេងៗ។
អំពើឃាតកម្ម ស្នេហាប្រុសស្រីអន្ទងបោកប្រាស់ តាមបណ្តាញមួយនេះ ក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់ សង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២កន្លងទៅ ស្រ្តីវ័យក្មេង បានប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បី លក់ផលិតផលរបស់ខ្លួន រហូតដល់មានមនុស្សមួយក្រុមប្រើល្បិចណាត់ជួបធ្វើជាទិញផលិតផល តែធាតុពិតពួកគេ បានចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ស្ត្រីវ័យ ក្មេងរូបនេះយ៉ាងអាណោចអាធមថែមទៀត។
ករណីស្នេហាផិតក្បត់ បោកប្រាស់អស់ខ្លួនប្រាណ បំពានប្រពៃណីខ្មែរ ជាច្រើនករណីទៀត ក៏ត្រូវបានបណ្តាញ ព័ត៌មាននានា យកមកផ្សព្វផ្សាយជាញឹកញាប់ ដែលទាំងនេះសុទ្ធសឹងជាបញ្ហាឈឺក្បាលសម្រាប់សង្គម។
ព្រោះតែភាពធូរលុង និងសេរីភាពហួសហេតុក្មេងៗប្រុសស្រីសិស្សសាលាមិនទាន់គ្រប់អាយុជាច្រើននាក់ផ្សេង ទៀត បានប្រើបណ្តាញមួយនេះ ទាក់ទងសាសងគ្នាក្នុងផ្លូវស្នេហា បង្ហាញនូវភាពម្ញិះម្ញក់បង្អួតសាច់ បង្ហាញរៀង ខ ណៈដែលវ័យពួកគេកំពុងតែក្រេបជញ្ជក់នូវចំណេះដឹង ជាពុទ្ធិពង្រឹងសមត្ថភាពចូលរួមស្ថាបនាសង្គមជាតិ។ ផ្ទុយ ទៅវិញ ពួកគេបែរជាវក់វី ជាមួយបណ្តាញទំនាក់ទំនងអ៊ីនធើណេត ភ្លេចសិក្សា ភ្លេចដេកពន រហូតក្មេងខ្លះទៀត  ភ្លេចបាយភ្លេចទឹកទៀតផង ដែលគេអាចហៅដោយសាមញ្ញថា ញៀនហ្វេសប៊ុកនោះ។
ប្រការកាន់តែអាក្រក់នោះ មានក្រុមអ្នកប្រើប្រាស់មួយចំនួនទៀត ដែលបង្កើតគណនេយ្យក្លែងក្លាយ ឬហៅថា  Fake Account បានប្រើប្រាស់បណ្តាញមួយនេះ បង្ហោះនូវរូបភាពអាសអាភាស រូបភាព និងវីដេអូឃ្លីបសកម្មភាព រួមភេទ ដោយគ្មានការបិតបាំងអ្វីទាំងអស់។ នេះជាការផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពមួយ ដែលមនុស្ស ទូទៅមិនអាចទទួលយកបាននោះទេ ហើយវាកាន់តែផ្ទុយស្រឡះពីច្បាប់ ដែលកម្ពុជាបានកំណត់។
យើងដឹងហើយថា លើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ជាបណ្តុំមនុស្សគ្រប់វ័យ ជាពិសេសក្រុមអ្នកប្រើប្រាស់  ដែលមានវ័យក្មេង តើពួកគេនឹងគិតយ៉ាងណា នៅពេលពួកគេទទួលបាន ឬមើលឃើញនូវរូបភាពអាសអភាស និង វីដេអូបែបនេះ? ពួកគេងាយនឹងចាប់យក ហើយងាយត្រេកត្រអាល ភ្លើតភ្លើនតាមរូបភាព ដែលជនអគតិមួយក្តាប់ តូច បានបង្ហាញជាក់ជាមិនខាន។
នៅមានសកម្មភាពជាច្រើនទៀត ដូចជាការបង្ហាញនូវវប្បធម៌មួយចំនួន ដែលមិនមែនជាវប្បធម៌ និងអារិយ្យធម៌ ដ៏ ផូរផង់របស់កម្ពុជា វាអាចជាការផ្សព្វផ្សាយ និងបញ្ច្រៀបដោយប្រយោលមកលើសង្គមកម្ពុជា។
ក្រុមអ្នកនិយមលេង និងប្រើប្រាស់បណ្តាញសង្គមមួយនេះ ពិតជាសាទរ ដែលសង្គមកម្ពុជាបានជឿនលឿន លើវិ ស័យបច្ចេកវិទ្យា Online តែទន្ទឹមនឹងនេះ ក៏គួរតែមានវិធានការទប់ស្កាត់នូវចំណុចមួយចំនួន ដែលជាបច្ច័យ អាក្រក់ សម្រាប់សង្គមកម្ពុជាផងដែរ។
ក្រុមអ្នកនិយមលេងទាំងអស់នោះ បានលើកឡើងជាទស្សនរបស់ខ្លួនថា បណ្តាញមួយនេះ វាពិតជាល្អសម្រាប់  ប្រជាពលរដ្ឋកម្ពុជាក្នុងការចែករំលែកនូវចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗ ដែលជាប្រយោជន៍ តែរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធ ក៏គួរតែបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន បណ្តាញសង្គមហ្វេសប៊ុក  ដើម្បីគ្រប់គ្រងឲ្យបានប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ទៅលើចំណុចអវិជ្ជមានមួយចំនួនដូចបានរៀបរាប់ខាង លើ។
ជាបទពិសោធន៍នៅលើពិភពលោកដែលគេបានដើរមុនកម្ពុជា មានគេហទំព័រជាច្រើន បានបង្កើតរហូតដល់វីដេអូ  ស៊ិចថែមទៀតផង តែពួកគេបានតែងប្រាប់ និងផ្ទៀងផ្ទាត់ជាមុន ពោលបើមិនទាន់គ្រប់អាយុ ឬនៅវ័យក្មេងពេក នោះ គេមិនអនុញ្ញាតឲ្យចូលគេហទំព័រមួយនេះឡើយ។
ដូច្នេះវិធានសំខាន់ៗ ដែលគួរតែចាប់ផ្តើមធ្វើនោះ ត្រូវគ្រប់គ្រងឲ្យបានអ្នកប្រើប្រាស់បង្កើតគណនេយ្យក្លែងក្លាយ  ធ្វើការ ត្រួតពិនិត្យក្រុមមនុស្ស ដែលមានវ័យក្រោម១៨ឆ្នាំ ឬត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើអ្នកបង្ហោះ នូវរូប អាសអាភាស និងវីដេអូបង្ហាញសកម្មភាពរួមភេទនានា។
បញ្ហាដែលរៀបរាប់ខាងលើមន្រ្តីពាក់ព័ន្ធនៅកម្ពុជាត្រូវតែចាត់វិធានការជាបន្ទាន់ មុននឹងបញ្ហាទាំងអស់នេះ បង្កជា  បញ្ហាស្មុគស្មាញកាន់តែខ្លាំងនៅក្នុងសង្គមកម្ពុជា ប្រៀបដូចជាដំបៅមហារីកនោះ៕ ប្រភពពី Lookingtoday.com




Read more...

Tuesday, April 30, 2013

ការ​សិក្សារក​ឃើ​ញថា Facebook បាត់បង់​អ្នក​ចូល​លេង ៦​លាន​នាក់​ត្រឹម​តែ​​ ១ខែ​ប៉ុណ្ណោះ

0 comments

បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook មិនទាន់ជួប បញ្ហាធ្ងន់ធ្ងរក្នុងការផ្តល់ បទពិសោធន៍ក្នុង ប្រើប្រាស់កម្មវិធី MySpace-style ភ្លាមៗនោះទេ ប៉ុន្តែមិនមែនមានន័យថា បណ្តាញទំនាក់ទំនង សង្គមយក្សមិន ជួបគ្រោះថ្នាក់ បាត់បង់អតិថិជនទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន The Guardian បានរាយការណ៍ថា ការសិក្សាថ្មីមួយ ពីក្រុមហ៊ុន ស្រាវជ្រាវទីផ្សារ SocialBakers បង្ហាញថា បណ្តាញទំនាក់ទំនង សង្គមយក្ស Facebook បាន បាត់បង់អ្នកចូលទស្សនា គេហទំព័រនៅសហរដ្ឋអាមេរិក ប្រហែលជា ៦លាននាក់ នៅក្នុងរយៈ ពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដែលធ្លាក់ចុះ ៤ភាគរយនៅក្នុង ចំនួនអតិថិជន សរុបរបស់ខ្លួន។
ការធ្លាក់ចុះភាគច្រើននាពេលថ្មីៗ នៃអ្នកចូលទស្សនា Facebook នៅក្នុងអាមេរិក គឺជាផ្នែក មួយនៃមូលហេតុ សំខាន់បំផុតក្នុងការធ្លាក់ចុះ ចាប់តាំងពីក្រុមហ៊ុន SocialBakers បានប៉ាន ប្រមាណថា គេហទំព័របណ្តាញ ទំនាក់ទំនងសង្គម នឹងធ្លាក់ចុះប្រហែល ៩លាននាក់ ក្នុងរយៈ ពេល៦ខែ។ ចំណែកព័ត៌មានមួយល្អ សម្រាប់ក្រុមហ៊ុន Facebook គឺថា បណ្តាញចែកចាយ រូបភាពផ្ទាល់ របស់ខ្លួនInstagram បានស្ទុះឡើងយ៉ាងខ្ពស់ និងកើនប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុង ស្រទាប យុវវ័យក្មេងផងដែរ៕


Read more...

Saturday, April 27, 2013

វិធី​បង្ហាញ​Password ដែល​បាន​លាក់​នៅ​ពី​ក្រោយ​សញ្ញា​រង្វង់​មូល​ខ្មៅ​ក្នុង Chrome និង Firefox

0 comments
ស្ទើរតែ​គ្រប់ Browser ទៅ​ហើយ ដែល​បាន Hide Passwordដោយ​សញ្ញា​រង្វង់​មូល​ខ្មៅ ក្នុង​គោលបំណង​បង្កើន Security។ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ភ្លេច​នូវ Password របស់​អ្នក ហើយ Password នោះ​បាន Save ជាប់​ទៅ​នឹង Browser តែ​មិន​អាច​បង្ហាញ​វា​បាន តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដឹង​នូវ Password យើង​វិញ? ដូច​នេះ CM នឹង​លើក​យក​នូវ​វិធី​ដើម្បី​បង្ហាញ Password នោះ​មក​បង្ហាញ​ជូន។សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
ចំពោះ Google Chrome
បើក​នូវ​វិប​សាយ​ណាមួយ​ដែល​យើង​បាន Save Password ជាប់ Browser, បន្ទាប់មក Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ Inspect element ។
ពេលនោះ HTML Editor នៅ​ក្នុង Chrome លោត​ចេញ​មក, រក​មើល​កន្លែង input type = “password” ហើយ​កែ​ពាក្យ password ទៅជា text វិញ ដូច​រូប។
 បន្ទាប់មក​ចុច Enter ដើម្បី Save, ពេលនោះ​អ្នក​នឹង​ឃើញ​ថា Password របស់​អ្នក​នឹង​ត្រូវ​បាន​បង្ហាញ។
 ចំពោះ Firefox
ដូចគ្នា​ដែរ​ចំពោះ Firefox, គឺ​យើង​ត្រូវ Right Click នៅ​ក្នុង​ប្រអប់ Password រួច​ជ្រើសរើស​យក​ពាក្យ
Inspect Element (Q)។

 ពេលនោះ Gray bar មួយ​នឹង​លោត​ចេញ​មក​ជាមួយ​នឹង Password field។ ចុច Alt+M ឬ​ចុច​លើ Icon ដូច​រូប​ខាងក្រោម ដើម្បី​បើក​នូវ Markup panel។
ពេលនោះ​វា​នឹង​បង្ហាញ​កូដ​ដែល​នៅ​ក្នុង​ប្រអប់ Password, សូម​ទៅ​ក្នុង​រូប​ខាងក្រោម ត្រង់​កន្លែង​ដែល​បាន highlighted, ត្រូវ​ប្ដូរ​ពាក្យ password ទៅ​ជា​ពាក្យ Text វិញ។

ពេលនោះ Password របស់​យើង​នឹង​ត្រូវ​បាន​បង្ហាញ។
វិធី​ម្យ៉ាង​មួយ​ទៀត
លោក​អ្នក​អាច​ធ្វើ​ការ​បង្ហាញ​លេខ​ សម្ងាត់​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ​ Extension ជំនួយ​គឺ Firebug ជាមួយ Browser Firefox ។ សូម​ធ្វើ​ការ​ស្វែង​រក​រួច​ដំឡើង​វា​បន្ទាប់​មក​អនុវត្ត​ដូច​ខាង​ក្រោម៖
១. សូម​ចុច​ F12 រួច​ចុច​លើ​សញ្ញា​ព្រួញ​។
២. បន្ទាប់​មក​សូម​យក​ Cursor (សញ្ញា​ព្រួញ​)នោះ​យក​ទៅ​ដាក់​លើ​ Password រួច​ចុច​លើ​វា។ រួច​អ្នក​ត្រូវ​ចុច​កែ​ Code នៅ​ត្រង់ ទៅ​ជា វិញ។

 នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​មើល​ឃើញ​នូវ​លេខ​ Password ដោយ​មិន​មាន​បង្ហាញ​ជា​សញ្ញា​មូល​ខ្មៅ​នោះ​ឡើយ។

 បញ្ជាក់៖ ការ​បង្ហាញ​នេះ​មិន​មែន​អាច​បង្ហាញ​បាន​រហូត​ទេ គឺ​គ្រាន់​តែ​បង្ហាញ​នៅ​ពេល​ពេល​ដែល​អ្នក​កែ​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​អ្នក​ ចុច​ Refresh នោះ​វា​នឹង​បង្ហាញ​សញ្ញា​មូល​ខ្មៅ​ដូច​ធម្មតា៕ cm.com.kh


Read more...

ឆៃ លីដាឡែន លេង​ស្ទីល មុខ​ខ្មោច​ព្រាយ​បិសាច មើល​ទៅ​ញាក់​សាច់….!

0 comments
ភ្នំពេញៈ តារាស្រីដែលធ្លាប់ជំពប់ នឹងរឿងអាស្រូវរហូតដល់ មានពាក្យចចាមអារ៉ាមថា នាងបាន
ផ្អាកពីការងារសិល្បៈ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល នៅពេល
ដែលឃើញ នាងបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មើល
ទៅញាក់សាច់ … ..! ។
ស្រីស្រស់ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល នឹងរូបភាព
ដែលនាងបានតុបតែងមុខ ស្តាយថ្មីបែបខ្មោច មើលទៅគួរឲ្យខ្លាច បូករួមជាមួយការ លេងទឹកមុខ
បែបសាហាវ មើលទៅញាក់សាច់ ។ រូបភាពនេះត្រូវបានទស្សនិកជន នៅលើបណ្តាញ ទំនាក់ទំនង
សង្គម លើកឡើងថាជាស្ទីលថ្មីរបស់នាងសម្រាប់ឆ្នាំថ្មី ចង់ឲ្យមានភាពប្លែកភ្នែក ព្រោះថាមុនៗនាង
ធ្លាប់តែតុបតែងមុខ ស្លៀកពាក់បែបស្ទីល យុវវ័យសម័យទំនើបតែ ទស្សនិកជនមិនធ្លាប់បានឃើញ នាងតុបតែងខ្លួនបែបដើរតួខ្មោចនោះទេ។
ដូច្នេះកុំឲ្យខាតពេលយូរ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នាថា តើរូបភាពរបស់ កញ្ញា ឆៃ
លីដាឡែន មានភាពខុសប្លែកពីរូបដើម ដែលនាងធ្លាប់តែតុបតែងខ្លួនស្អាត ធម្មតាៗ និងគួរឲ្យភ័យ
ខ្លាច កម្រិតណា ?


Read more...

Monday, April 22, 2013

ភាពខុសគ្នា រវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន

0 comments
ដោយសារតែការលំហូរចូលដ៏ច្រើននូវ វប្បធម៌បរទេស បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបទ
ក៏ដូចជាផ្នត់គំនិតក្មេងៗសម័យឥឡូវ ដែលមានលក្ខណៈខុសប្លែកគ្នាច្រើនពីក្មេងៗសម័យមុន។
តើមានការខុសប្លែកគ្នាដូចម្តេចខ្លះទៅរវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន? សូមតាមដាន
ស្តាប់ចម្រៀងអាយ៉ៃដែលច្រៀងដោយលោកតា គង់ ណៃ ក៏ដូចជាទស្សនារូបភាព នៅក្នុងវីដេអូ
ដែលគេកាត់ត ខាងក្រោមនេះទាំងអស់គ្នា៖



វីដេអូកាត់តដោយ សម្ព័ន្ធហ្វេសប៊ុកកម្ពុជា (CFA)
សូមយុវវ័យទាំងអស់ ចូលរួមថែរក្សាការពារ វប្បធម៌ប្រពៃណីដ៏ល្អ ថ្លៃថ្លារបស់ខ្មែរយើង ឲ្យស្ថិតស្ថេរ
គង់វង្ស ជានិច្ចនិរន្តន៍រៀងអើយ។ សូមចងចាំពាក្យស្លោកដ៏មានន័យ របស់ខ្មែរយើងមួយឃ្លាថា ៖
"វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កានថ្កើន" ៕

ប្រពភមកពី Camnews.com.kh
Read more...

Friday, March 8, 2013

Facebook នឹងបិទទ្វារនៅថ្ងៃទី ១៥/៣

0 comments

ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លើ​វេទិការ​ដ៏​ច្រើន ហើយ​សូម្បីតែ​លើ Facebook ក៏​លេចឮ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា បណ្តាញ​សង្គម​ដ៏​ធំជាងគេ​លើ​លោក នឹង​បិទទ្វារ​នៅ​ថ្ងៃទី ១៥/៣ ខាងមុខនេះ ។ តើ​រឿងរ៉ាវ​វា​យ៉ាងណាដែរ​?

 តាំងពី​ដើមខែ ២/២០១៣ មក​ម្លេះ ពាក្យ​ចរចា​ម​អា​រ៉ា​ម​ជាច្រើន​បាន​លេចឮ​តៗ​គ្នា​ថា ថ្ងៃទី​១៥/៣ Facebook នឹង​បិទទ្វារ​ជា​ផ្លូវការ ។ ព័ត៌មាន​នេះ​កាន់តែ​ក្តៅគគុក គ្រា​ដែល​ថ្ងៃទី​១/៣ កាន់តែ​កៀក​ខិតចូល​មកដល់ ។​
​តាម​ពាក្យ​ចរ​ចាម​អា​ រ៉ា​ម​ខាងលើ​នោះ Facebook នឹង​បិទទ្វារ​ដោយសារ​ស្ថាបនិក ហើយ​ជា CEO​ផង​នោះ លោក Mark Zuckerberg មាន​អារម្មណ៍​នឿយណាយ ដោយ​សម្ពាធ​ដែល​ត្រូវ​ប្រឈមមុខ ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែលមាន​អតិថិជន​ជាង​១​ពាន់​លាន​ នាក់ ។ ទន្ទឹម​នោះ Zuckerberg ពុំបាន​នឹកស្មាន​ដល់​ពី​ឥទ្ធិពល​របស់ Facebook ទៅលើ​ជីវភាព​របស់​អតិថិជន វា​ហួសការ​ប្រ​មើ​មើល​បែបនេះ ទើប​សម្រេចចិត្ត បិទទ្វារ​តែម្តង ។​
​ដើម្បី​យល់ច្បាស់ គប្បី​ត្រឡប់​ក្រឡេកមើល លើ​ពាក្យ​ចចាមអារ៉ាម​កាលពីមុន​នោះ​ប្រមាណ​២​ឆ្នាំ ។ គ្រានោះ​ក៏​លើក​ថា Facebook នឹង​បិទទ្វារ​ដែរ ។​
​ប៉ុន្តែ​ត្រូវ​យល់​ ឲ្យ​បាន​ច្បាស់​ថា Facbook បាន​បញ្ចេញ​លក់​បណ្តា​ភាគហ៊ុន​ជា​ផ្លូវការ កាលពី​ខែ ៥/២០១២ នឹង​បាន​ប្រែក្លាយជា​ក្រុមហ៊ុន​សាធារណៈ ស្ថាបនិក Zuckerberg គ្រាន់តែ​ជា​អ្នក​ក្តោប​ក្តាប់ ភាគហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ។ ហេតុនេះ ចំពោះ​រឿងហេតុ "​ស្លាប់ រស់​" បែបនេះ ទោះបីជា Zuckerberg "​សរសៃប្រសាទ​" ចង់​បិទទ្វារ​វា ក៏ត្រូវ​មាន​យោបល់​របស់​ក្រុមប្រឹក្សាភិបាល និង​គណៈនាយក​ក្រុមហ៊ុន​នេះដែរ ។​
​លើ​ហេតុផល​សេដ្ឋកិច្ច​ក៏​កាន់តែ​ពុំ​ ត្រូវ​បិទទ្វារ ព្រោះ​វា​កំពុង​តែមាន​កំណើន​ខ្លាំងក្លា ។ លើ​ផ្នែក​ទីផ្សារ​វិញ Facebook ពុំទាន់​មាន​គូប្រជែង មួយ​ដែល​សក្តិសម​នៅឡើយ​ទេ ។​
​ហេតុនេះ ទោះបីជា Zuckerberg មិន​ចង់​ធ្វើ​ក៏​នឹងមាន​អ្នក​បន្តធ្វើ​ជំនួស ។ គាត់​ពុំ​អាច​សម្រេច​ជោគវាសនា Facebook តែម្នាក់ឯង​បានទេ ៕
 http://ksn-news.com/
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន